ឯកឧត្តម ប៉ែន បូណា | H.E. PEN Bona Telegram channel photo

ឯកឧត្តម ប៉ែន បូណា | H.E. PEN Bona

@bonapen2Public Channel

ឯកឧត្តម ប៉ែន បូណា | H.E. PEN Bona ឯកឧត្តមរដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល

Chính trịTiếng ViệtViệt Nam

69

Last views

3.8k (3,772 subscribers)
Thành viên
—
Rating
76
Total Posts
Oct 22, 2026, 12:21 PM
Cập nhật
Apr 7, 2026
Created
Stats

Bạn đang xem nội dung bằng tiếng Việt. Vui lòng thay đổi ngôn ngữ trang web để xem nội dung bằng các ngôn ngữ khác.

Channel Information

Channel Information
Channel Nameឯកឧត្តម ប៉ែន បូណា | H.E. PEN Bona
Username@bonapen2
CategoryChính trị
LanguageTiếng Việt
CountryViệt Nam
Thành viên3,772
Channel TypePublic Channel
Created7 thg 4, 2026
Last Updated22 thg 10, 2026 • 17 giờ trước
StatusActive

Xếp hạng

Xếp hạng toàn cầu
#61766+179
Xếp hạng ngôn ngữ
#1351+15
Xếp hạng danh mục
#1108Không thay đổi

Tăng trưởng người đăng ký

Tổng cộng: 3.8K30 Days growth: +1754.9%
09/2309/2810/0310/0810/1310/1810/22
Tăng trưởng người đăng ký - 30 Days
DateSubscribers
23:09:20263,597
24:09:20263,597
25:09:20263,597
26:09:20263,597
27:09:20263,597
28:09:20263,597
29:09:20263,597
30:09:20263,597
01:10:20263,597
02:10:20263,597
03:10:20263,597
04:10:20263,597
05:10:20263,597
06:10:20263,597
07:10:20263,597
08:10:20263,597
09:10:20263,597
10:10:20263,597
11:10:20263,597
12:10:20263,597
13:10:20263,597
14:10:20263,785
15:10:20263,785
16:10:20263,785
17:10:20263,785
18:10:20263,785
19:10:20263,785
20:10:20263,785
21:10:20263,785
22:10:20263,772
Tăng trưởng người đăng ký - Weekly
DateSubscribers
Week of 06:04:20263,615
Week of 13:04:20263,615
Week of 20:04:20263,615
Week of 27:04:20263,594
Week of 04:05:20263,594
Week of 11:05:20263,608
Week of 18:05:20263,608
Week of 25:05:20263,608
Week of 01:06:20263,595
Week of 08:06:20263,595
Week of 15:06:20263,595
Week of 22:06:20263,595
Week of 29:06:20263,571
Week of 06:07:20263,571
Week of 13:07:20263,571
Week of 20:07:20263,581
Week of 27:07:20263,581
Week of 03:08:20263,584
Week of 10:08:20263,584
Week of 17:08:20263,594
Week of 24:08:20263,616
Week of 31:08:20263,616
Week of 07:09:20263,620
Week of 14:09:20263,597
Week of 21:09:20263,597
Week of 28:09:20263,597
Week of 05:10:20263,597
Week of 12:10:20263,785
Week of 19:10:20263,772
Tăng trưởng người đăng ký - Monthly
DateSubscribers
April 20263,594
May 20263,608
June 20263,595
July 20263,581
August 20263,616
September 20263,597
October 20263,772
Tăng trưởng người đăng ký - Yearly
DateSubscribers
20263,772

Top 10 posts

Most viewed posts from this channel

By views
  1. #1សេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ391
  2. #2កម្ពុជាតវ៉ាយ៉ាងដាច់អហង្ការចំពោះសកម្មភាពខុសច្បាប់របស់ថៃ កាន់កាប់នៅតាមបណ372
  3. #3សារលិខិតអបអរសាទរ ក្នុងឱកាសទិវាជាតិលើកកម្ពស់ការប្រើប្រាស់ផលិតផលខ្មែរ ៩ម368
  4. #4ក្នុងបរិបទដែលពិភពលោកកំពុងប្រឈមនឹងជម្លោះ អំពើហិង្សា និងភាពមិនប្រាកដប្រជ366
  5. #5ទូលព្រះបង្គំ ប៉ែន បូណា ក្រាបបង្គំទូលថ្វាយព្រះពរ ព្រះករុណាជាអម្ចាស់ជីវិ363
  6. #6អនុមោទនាបុណ្យ វិសាខបូជា ថ្ងៃសុក្រ ១៥កើត​ ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ពុទ្360
  7. #7សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានរម្លឹកថា រាជរដ្ឋាភិប358
  8. #8វីដេអូសង្ខេបសកម្មភាពរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី348
  9. #9សារលិខិត សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្337
  10. #10តើសម្តេចធិបតី នាយករដ្ឋមន្ត្រី បានចេញវិធានការអន្តរាគមន៍បន្ថែមអ្វីខ្លះ ស333

Bài đăng gần đây

Photo1/2
ក្នុងរយៈពេលមួយសប្តាហ៍នេះ ខ្ញុំជាប់បំពេញទស្សនកិច្ចផ្លូវការទៅកាន់ប្រទេសបីនៅអាស៊ីកណ្ដាល រួមមានសាធារណរដ្ឋអាស៊ែបៃហ្សង់ សាធារណរដ្ឋតួកគីយ៉េ សាធារណរដ្ឋកាហ្សាក់ស្ថាន និងចូលរួមកិច្ចប្រជុំកំពូលលើកទី៧ នៃសន្និសីទស្តីពីអន្តរសកម្មភាព និងវិធានការកសាងទំនុកចិត្តនៅអាស៊ី (CICA)។

ក្នុងអំឡុងមួយសប្តាហ៍នេះដែរ លោក អ៊ុំ សំអាន បានចេញសារជាបន្តបន្ទាប់ ដែលបានផ្សព្វផ្សាយតាមរយៈបណ្តាញសង្គមផ្ទាល់ខ្លួនរបស់គាត់ និងតាមរយៈការសម្ភាសជាមួយបណ្តាញព័ត៌មានគ្នាគាត់មួយចំនួន ដូចជាអាស៊ីសេរី ។ល។ ពាក់ព័ន្ធនឹងការជជែក ផ្ទៀងផ្ទាត់គ្នាអំពីព្រំដែនកម្ពុជា-ថៃ នៅចន្លោះបង្គោលសីមាលេខ ៥២ និង ៥៩។ ជារួម ទោះបីជាគាត់និយាយច្រើនក៏ដោយ សាររបស់គាត់គឺនៅដដែលៗ ដោយគាត់បង្ហាញថា៖

១. គាត់ខ្លាចមិនហ៊ានមកកម្ពុជា ទោះបីជាមានការធានាសុវត្ថិភាពច្បាស់លាស់ក៏ដោយ - គាត់ថាខ្លាចគេចាប់ ខ្លាចគេលបបាញ់ ឬខ្លាចគេវាយបែកក្បាល ។ល។,
២. គាត់អត់មានមូលដ្ឋានភស្តុតាង ឬឯកសារព្រំដែនច្បាស់លាស់ទេ - គាត់និយាយ (ឬបង្ហើបថា) ភស្តុតាងរបស់គាត់បានមកពីលឺគេថា, លឺតាមព័ត៌មានដូចជាអាស៊ីសេរី និងចុងក្រោយថាគាត់អត់មានអ្វីច្បាស់លាស់ទេ ទាល់តែបារាំងបានមាន (ឆ្ងល់ដែរថា ពេលដែលគាត់ចោទរាជរដ្ឋាភិបាលថាកាត់ដីឱ្យថៃ តើផ្អែកលើមូលដ្ឋានអ្វីទៅវិញចឹង?), និង
៣. ព្យាយាមគេចវេស តាមរយៈការបង្កើតលក្ខខណ្ឌនានាដើម្បីបង្វែរពីការដែលគាត់ត្រូវចូលមកបង្ហាញភស្តុតាងដែលគាត់ចោទរាជរដ្ឋាភិបាលថាបានកាត់ដីឱ្យថៃនៅចន្លោះបង្គោលលេខ៥២-៥៩ ទៅជាការទាមទារឱ្យលើកលែងទោសឱ្យគាត់ទៅវិញ។

ទោះជាយ៉ាងនេះក្តី ក៏ទ្វារមិនទាន់បិទដែរ។

ក្នុងគោលបំណងបង្កលក្ខណៈឱ្យក្រុមការងារលោក អ៊ុំ សំអាន មានឱកាសជជែក ផ្ទៀងផ្ទាត់គ្នាជាមួយក្រុមការងារព្រំដែនរបស់រាជរដ្ឋាភិបាល និងបង្ហាញឯកសារនិងភស្តុតាងនានាពាក់ព័ន្ធនឹងបង្គោលព្រំដែនលេខ ៥២-៥៩ ដែលគាត់មានជាពិសេសដើម្បីកុំឱ្យប្រជាជនមានការមន្ទិលសង្ស័យ ព្រោះ លោក អ៊ុំ សំអាន បានចោទរដ្ឋាភិបាលនិងមន្ត្រីព្រំដែនរដ្ឋាភិបាលម្តងហើយម្តងទៀត ថាបានធ្វើឱ្យបាត់ដីនៅតំបន់នោះ ខ្ញុំសូមផ្តល់នូវជម្រើសបន្ថែមមួយទៀត ក្នុងករណីដែលលោកខ្លាចមិនហ៊ានមកផ្ទាល់ ៖
• លោក អ៊ុំ សំអាន អាចចាត់តាំងតំណាងឬក្រុមតំណាង ដែលអាចជាអ្នកមកពីក្រៅប្រទេសដែលមិនខ្លាចនឹងចូលមកជជែក ផ្ទៀងផ្ទាត់ជាមួយគ្នាតាមការអញ្ជើញរបស់ខ្ញុំ (ខ្ញុំផ្ដល់ការធានាដូចបានបញ្ជាក់រួចហើយចំពោះពួកគេ) ឬអាចជាអ្នកនៅក្នុងប្រទេសកម្ពុជាស្រាប់ក៏បាន។

• ក្នុងករណីលោក អ៊ុំ សំអាន យល់ព្រមចាត់តាំងតំណាងឬក្រុមតំណាងមកចូលរួម លោកត្រូវគោរពលក្ខខណ្ឌមួយចំនួន ÷
១• លោកត្រូវប្រគល់សិទ្ធិពេញលេញឱ្យ ពួកគេជាតំណាង លោក និងក្រុមលោកក្នុងការជជែក ផ្ទៀងផ្ទាត់ជាមួយក្រុមការងារព្រំដែនរបស់រាជរដ្ឋាភិបាល
២• លោកត្រូវប្រគល់រាល់ឯកសារ ភស្តុតាង និងសាក្សីទាំងអស់ដែលលោកនិងក្រុមលោកមាន ពាក់ព័ន្ធនឹងព្រំដែនកម្ពុជា-ថៃចន្លោះបង្គោលលេខ ៥២-៥៩ ឱ្យទៅក្រុមតំណាង ដើម្បីមានមូលដ្ឋានគ្រប់គ្រាន់ក្នុងការជជែកនិងផ្ទៀងផ្ទាត់ឱ្យបានច្បាស់លាស់។
៣• ត្រូវទទួលស្គាល់ចំពោះរាល់ខ្លឹមសាររបស់តំណាងឬក្រុមតំណាង ដែលលើកមកជជែក ផ្ទៀងផ្ទាត់គ្នា និង
៤• ត្រូវទទួលស្គាល់នូវលទ្ធផលនៃការជជែក ផ្ទៀងផ្ទាត់គ្នា ដែលតំណាងឬក្រុមតំណាងរបស់លោកបានចូលរួម។

សម្រាប់រាជរដ្ឋាភិបាល គឺស្វាគមន៍ជម្រើសមួយណាក៏បាន - លោកដឹកនាំមកខ្លួនឯង (ដោយគ្មានលក្ខខណ្ឌដែលលោកបានលើក ដើម្បីដោះខ្លួននោះ ព្រោះខ្ញុំធានាសុវត្ថិភាពលោកនិងក្រុមលោករួចហើយ)ក៏បាន ឬចាត់តាំងតំណាងឬក្រុមតំណាងរបស់លោកមកក៏បាន។ ខ្ញុំសូមបញ្ជាក់ថាការធានារបស់ខ្ញុំចំពោះសុវត្ថិភាពសម្រាប់លោក អ៊ុំ សំអាន និងក្រុមការងារ (បើលោកជំនះការខ្លាចរបស់លោកបាន) ឬសម្រាប់តំណាងនិងក្រុមតំណាងរបស់លោក (ករណីលោកមិនហ៊ានមកផ្ទាល់) គឺមិនប្រែប្រួលទេ។

សង្ឃឹមថាលោក អ៊ុំ សំអាន ហ៊ានសម្រេចយកជម្រើសណាមួយ និងផ្តល់ចម្លើយត្រង់ៗ ក្នុងពេលឆាប់ៗ ដើម្បីជួយបញ្ចប់មន្ទិលរបស់ប្រជាពលរដ្ឋពាក់ព័ន្ធនឹងព្រំដែនចន្លោះបង្គោលលេខ ៥២-៥៩។ សង្ឃឹមផងដែរថាលោក អ៊ុំ សំអាន មិនបង្កើតហេតុផល ឬរកលេសផ្សេងៗទៀតដើម្បីគេចមិនចូលរួមដូចកន្លងមកនោះទេ។

រាជរដ្ឋាភិបាលមានកិច្ចការច្រើនទៀតដើម្បីប្រទេសជាតិនិងប្រជាជន រួមទាំងការងារព្រំដែនជាមួយប្រទេសថៃ ហើយខ្ញុំតែងតែ អំពាវនាវឱ្យប្រជាពលរដ្ឋខ្មែរគ្រប់និន្នាការ ផ្តល់ឱកាសឱ្យរាជរដ្ឋាភិបាលធ្វើការដោះស្រាយបញ្ហាជាមួយភាគីថៃដោយការទទួលខុសត្រូវ ជាពិសេសនៅក្នុងដំណាក់កាលដែលបញ្ហាព្រំដែននៅមានភាពស្មុគស្មាញនិងមិនទាន់ដោះស្រាយរួច ជាជាងត្រូវឆ្លើយឆ្លងជាមួយខ្មែរគ្នាឯងដូចជាករណីនេះ ដែលខ្ញុំត្រូវឆ្លើយតប ព្រោះការចោទប្រកាន់មកលើរាជរដ្ឋាភិបាលថាបានកាត់ដីឱ្យថៃនៅចន្លោះបង្គោលព្រំដែនលេខ ៥២-៥៩ វាពិតជាធ្ងន់ធ្ងរពេក ដែលមិនអាចទទួលយកបាន។

🌐 Hun Manet
🌐 Samdech Thipadei Hun Manet, Prime Minister of Cambodia
🌐 Telegram
🌐 Tiktok
🌐 YouTube
🌐 Instagram
😃 X
😍 CoolApp

#ហ៊ុនម៉ាណែត #Hunmanet #កម្ពុជា #cambodia #សន្តិភាពនៅកម្ពុជា #Peaceincambodia
69003
Photo1/6
គណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ
បញ្ចប់កិច្ចប្រជុំលើកទី២ ជាមួយប្រទេសកម្ពុជា និងថៃ

UNCLOS Conciliation Commission Concludes its Second Meeting
between Cambodia and Thailand
328001
Photo1/2
ឯកឧត្តម ប៉ែន បូណា៖ ព្រំដែន និងអធិបតេយ្យភាព មិនត្រូវបានផ្លាស់ប្ដូរដោយការប្រើប្រាស់កម្លាំង ឬការបង្កើតអង្គហេតុលើទីតាំងជាក់ស្ដែង (fait accomplis) នោះឡើយ។

🖥 website
📱 Facebook
📱Telegram
📱 YouTube
📱 TikTok
😍 CoolApp

#អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល #rusg #ប៉ែនបូណា #penbona #សន្តិភាពនៅកម្ពុជា #peaceincambodia
316002
Photo1/2
ឯកឧត្តម ប៉ែន បូណា៖ ពលរដ្ឋភៀសសឹកកម្ពុជាប្រមាណ ២ម៉ឺននាក់ ទៀតនៅតែមិនអាចត្រឡប់ទៅកាន់លំនៅឋានរបស់ខ្លួនវិញបាន ដោយសារការបន្តកាន់កាប់ទឹកដីកម្ពុជាមួយចំនួនរបស់យោធាថៃ។ សកម្មភាពនេះផ្ទុយពី គោលការណ៍នៃធម្មនុញ្ញអង្គការសហប្រជាជាតិ។

🖥 website
📱 Facebook
📱Telegram
📱 YouTube
📱 TikTok
😍 CoolApp

#អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល #rusg #ប៉ែនបូណា #penbona #សន្តិភាពនៅកម្ពុជា #peaceincambodia
269000
Photo1/16
សេចក្តីប្រកាសព័ត៌មាន ស្តីពី លទ្ធផលនៃការអញ្ជើញបំពេញទស្សនកិច្ចផ្លូវការ និងទស្សនកិច្ចការងារ ព្រមទាំងការអញ្ជើញចូលរួមកិច្ចប្រជុំកំពូលលើកទី៧ នៃសន្និសីទស្តីពីអន្តរសកម្មភាព និងវិធានការកសាងទំនុកចិត្តនៅអាស៊ី របស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នៅអាស៊ែបៃហ្សង់ តួកគីយ៉េ និងកាហ្សាក់ស្ថាន ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៦។

🖥 website
📱 Facebook
📱Telegram
📱 YouTube
📱 TikTok
😍 CoolApp

#អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល #rusg #ប៉ែនបូណា #penbona #សន្តិភាពនៅកម្ពុជា #peaceincambodia
234004
ទី៥. នៅឯកិច្ចប្រជុំក្រុមប្រឹក្សាអចិន្ត្រៃយ៍ហ្វ្រង់កូហ្វូនី(CPF) ថ្ងៃទី១៣ ខែតុលា ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសបារាំងបានបញ្ជាក់ថា ជំរុំជនភៀសខ្លួនកម្ពុជានៅក្នុងប្រទេសថៃ គឺគ្មានជនភៀសខ្លួនទៀតទេ តាំងពីខែមីនា ឆ្នាំ១៩៩៩ បន្ទាប់ពីក្រុមជនភៀសខ្លួនចុងក្រោយចំនួន ៧០៥ នាក់ បានវិលត្រឡប់មកកម្ពុជាវិញ។ ការបញ្ជាក់បែបនេះ គឺដោយយោងតាមរបាយការណ៍របស់ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួន (HCR) និងជាការឆ្លើយតបទៅនឹងការបំភ្លៃការពិតប្រវត្តិសាស្ត្ររបស់ភាគីថៃ។

សកម្មភាពការងារទាំងអស់នេះ សបញ្ជាក់យ៉ាងច្បាស់ថា រាជរដ្ឋាភិបាលបាននិងកំពុងបំពេញការងារការទូតយ៉ាងសកម្ម គ្រប់ពេលវេលា និងគ្រប់ទីកន្លែងដោយគ្មានចន្លោះប្រហោងឡើយ ដើម្បីការពារអធិបតេយ្យភាព បូរណភាពទឹកដី និងប្រជាជន៕

សូមអរគុណ!
170003
Photo1/2
ខ្លឹមសារ Press Briefing របស់អ្នកនាំពាក្យរាជរដ្ឋាភិបាល សម្រាប់ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៦
................................

ថ្ងៃអាទិត្យនេះ អ្នកនាំពាក្យរាជរដ្ឋាភិបាលសូមជំរាបជូនអំពីព្រឹត្តិការណ៍ថ្មីៗ និងសង្ខេបជូនឡើងវិញនូវព្រឹត្តិការណ៍សំខាន់ៗប្រចាំសប្តាហ៍ ដែលមានដូចតទៅ៖

ទី១. សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ព្រមទាំងគណៈប្រតិភូជាន់ខ្ពស់បានអញ្ជើញនិវត្តន៍មកដល់កម្ពុជាវិញហើយបន្ទាប់ពីបំពេញទស្សនកិច្ចផ្លូវការនិងទស្សនកិច្ចការងារនៅក្នុងប្រទេសចំនួន៣គឺ៖ សាធារណរដ្ឋអាស៊ែបៃហ្សង់ សាធារណរដ្ឋតួកគីយ៉េ និងសាធារណរដ្ឋកាហ្សាក់ស្ថាន និងចូលរួមកិច្ចប្រជុំកំពូលលើកទី៧នៃសន្និសីទស្តីពីអន្តរសកម្មភាព និងវិធានការកសាងទំនុកចិត្តនៅអាស៊ី (CICA)។ ក្រៅពីពង្រឹងនិងពង្រីកចំណងមិត្តភាព កិច្ចសហប្រតិបត្តិការជាមួយប្រទេសទាំង៣ ក៏ដូចជាបណ្តាប្រទេសផ្សេងទៀត រាជរដ្ឋាភិបាលក៏ស្វះស្វែងរកការទាក់ទាញវិនិយោគ ពាណិជ្ជកម្ម និងទេសចរណ៍ជាដើម។ បញ្ហាព្រំដែនកម្ពុជា-ថៃ ក៏ជារបៀបវារៈដ៏សំខាន់មួយនៅក្នុងក្របខណ្ឌការទូតសកម្មរបស់រាជរដ្ឋាភិបាល។

ទី២. សម្តេចធិបតី នាយករដ្ឋមន្ត្រីបានថ្លែងប្រាប់កិច្ចប្រជុំកំពូលនៃសន្និសីទស្តីពីអន្តរសកម្មភាព និងវិធានការកសាងទំនុកចិត្តនៅអាស៊ី (CICA) នៅទីក្រុងបាគូ ប្រទេសអាហ្ស៊ែបែហ្សង់ ថា បទពិសោធន៍ថ្មីៗនេះរបស់កម្ពុជាផ្ទាល់ បានពង្រឹងការជឿជាក់របស់យើងថា សន្តិភាពមិនមែនជាអ្វីដែលបានដោយឯកឯងនោះទេ ហើយជម្លោះរវាងរដ្ឋនានាត្រូវតែដោះស្រាយតាមរយៈមធ្យោបាយសន្តិវិធី ការសន្ទនា និងច្បាប់អន្តរជាតិ។ ព្រំដែន និងអធិបតេយ្យភាព មិនត្រូវបានផ្លាស់ប្ដូរដោយការប្រើប្រាស់កម្លាំង ឬការបង្កើតអង្គហេតុលើទីតាំងជាក់ស្ដែង (fait accomplis) នោះឡើយ។ សម្តេចធិបតីសង្កត់ធ្ងន់ថា បទឈប់បាញ់រវាងកម្ពុជានិងថៃ នៅតែបន្តគោរពបាន ប៉ុន្តែ ស្ថានការណ៍នៅតែមានភាពស្មុគស្មាញ ហើយបញ្ហាស្នូល គឺបូរណភាពទឹកដី និងអធិបតេយ្យភាព ស្របតាមច្បាប់អន្តរជាតិ និងកិច្ចព្រមពៀងដែលមានជាធរមាន នៅមិនទាន់ដោះស្រាយនៅឡើយ។

សម្តេចធិបតីបន្តថា កម្ពុជានៅតែមានក្តីបារម្ភចំពោះស្ថានភាពជាក់ស្ដែងនៅតាមតំបន់ដែលកងទ័ពថៃកំពុងកាន់កាប់ ដែលស្ថិតនៅជ្រៅក្នុងទឹកដីកម្ពុជា។ ការខណ្ឌសីមាព្រំដែន តាមរយៈគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) ដែលជាយន្តការគន្លឹះសម្រាប់ការដោះស្រាយវិវាទដោយសន្តិវិធី ដូចមានចែងយ៉ាងច្បាស់ក្នុងកិច្ចព្រមព្រៀងកម្ពុជា-ថៃ រួមទាំងសេចក្តីថ្លែងការណ៍រួមទីក្រុងគូឡាឡាំពួរ និងសេចក្តីប្រកាសរួម នៅមិនទាន់ត្រូវបានអនុវត្តជាក់ស្ដែងនៅលើទីតាំងនៅឡើយ។ ការយឺតយ៉ាវក្នុងការអនុវត្តកិច្ចព្រមព្រៀងទាំងនេះបានរារាំងប្រជាជនប្រមាណ២ម៉ឺននាក់ ក្នុងការត្រឡប់ទៅផ្ទះសម្បែងវិញដោយសុវត្ថិភាពនិងសេចក្តីថ្លៃថ្នូរ។

ទោះបីជាស្ថានភាពនេះនៅតែមានភាពស្មុគស្មាញក៏ដោយ ក៏សម្តេចប្រមុខរាជរដ្ឋាភិបាល នៅតែបញ្ជាក់ពីការប្ដេជ្ញាចិត្តយ៉ាងមុតមាំរបស់កម្ពុជា ក្នុងការដោះស្រាយបញ្ហាដែលនៅសេសសល់ដោយសន្តិវិធីជាមួយថៃ តាមរយៈយន្តការ និងកិច្ចព្រមពៀងទ្វេភាគីដែលមានស្រាប់ និងស្របតាមច្បាប់អន្តរជាតិ ដើម្បីការពារអធិបតេយ្យភាពនិងបូរណភាពទឹកដីរបស់ខ្លួន។ សម្តេចធិបតីសង្កត់ធ្ងន់ថា៖«យើងជឿជាក់ថា ការសន្ទនា ការកាត់បន្ថយភាពតានតឹង ការអនុវត្តកិច្ចព្រមព្រៀងទ្វេភាគីដោយស្មោះត្រង់ ជាពិសេស ការខណ្ឌសីមាព្រំដែន តាមរយៈគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) និងវិធានការជាក់ស្ដែងដើម្បីកសាងទំនុកចិត្ត គឺជាកត្តាចាំបាច់ក្នុងការបង្កើតលក្ខខណ្ឌអំណោយផល សម្រាប់ការដោះស្រាយជម្លោះដោយយុត្តិធម៌ ស្ថិតស្ថិរ និងការចូលរួមជាមួយគ្នាដោយសន្តិវិធី ហើយនេះគឺជាស្មារតីនៃការសន្ទនា ការកសាងទំនុកចិត្ត និងការរួមរស់ជាមួយគ្នាដោយសន្តិវិធី ដែលCICA ខិតខំជំរុញឲ្យមាននៅទូទាំងទ្វីបរបស់យើង»។

ទី៣. កិច្ចប្រជុំលើកទី២របស់គណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS) ដើម្បីដោះស្រាយវិវាទដែនសមុទ្ររវាងកម្ពុជានិងថៃកំពុងបន្តប្រព្រឹត្តទៅនៅទីក្រុងឡាអេ។ កិច្ចប្រជុំដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៤ដល់១៨ ខែតុលា ឆ្នាំ២០២៦។ គណៈប្រតិភូជាន់ខ្ពស់កម្ពុជា ដឹកនាំដោយឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ក្នុងនាមជាភ្នាក់ងាររបស់កម្ពុជា កំពុងចូលរួមកិច្ចប្រជុំតាមរបៀបវារៈដែលបានគ្រោងទុក។

ទី៤. ក្នុងកិច្ចពិភាក្សាទូទៅនៃសម័យប្រជុំលើកទី៧៧ របស់គណៈកម្មាធិការប្រតិបត្តិនៃកម្មវិធីឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួន (UNHCR) នៅទីក្រុងហ្សឺណែវ ថ្ងៃទី១៣ និង១៤ ខែតុលា ឆ្នាំ២០២៦ តំណាងអចិន្ត្រៃយ៍កម្ពុជាប្រចាំការិយាល័យអង្គការសហប្រជាជាតិ បានគូសបញ្ជាក់ប្រាប់អង្គប្រជុំថា ថៃជាអ្នកបាញ់ប្រហារមុនមកលើកម្ពុជា ហើយរហូតមកទល់ពេលនេះ ប្រជាពលរដ្ឋកម្ពុជាប្រមាណ២ម៉ឺននាក់ទៀតនៅតែមិនអាចវិលត្រឡប់ទៅកាន់លំនៅឋានរបស់ខ្លួនវិញបាន ដោយសារការបន្តកាន់កាប់តំបន់មួយចំនួននៃទឹកដីកម្ពុជាដោយកងកម្លាំងប្រដាប់អាវុធថៃ។ សកម្មភាពនេះផ្ទុយពីគោលបំណង និងគោលការណ៍នៃធម្មនុញ្ញអង្គការសហប្រជាជាតិ។
220000
Photo1/2
1️⃣2️⃣3️⃣ផ្សាយផ្ទាល់ សេចក្ដីថ្លែងការណ៍៖ បច្ចុប្បន្នភាពស្តីពី «ការវិវត្តនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ និង​ព័ត៌មានផ្សេងទៀតពីរាជរដ្ឋាភិបាល»។ ថ្ងៃអាទិត្យ ៧កើត ខែអស្សុជ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៦ នៅទីស្តីការគណៈរដ្ឋមន្ត្រី។

✅https://www.facebook.com/share/v/1KQ87RyqSR/
227002
Video
សូមអរគុណ ឯកឧត្តមប្រធានាធិបតី Kassym-Jormart Tokayev ចំពោះការទទួលស្វាគមន៍យ៉ាងកក់ក្តៅ ក្នុងឱកាសនៃដំណើរទស្សនកិច្ចផ្លូវការរបស់ខ្ញុំ ដែលជាទស្សនកិច្ចផ្លូវការលើកទី១ របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ទៅកាន់សាធារណរដ្ឋកាហ្សាក់ស្ថាន បន្ទាប់ពីទំនាក់ទំនងការទូតរវាងប្រទេសយើងទាំងពីរត្រូវបានបង្កើតឡើង កាលពី ៣២ឆ្នាំមុន។

ឆ្លងតាមការជួបពិភាក្សាគ្នារវាងខ្ញុំជាមួយ ឯកឧត្តមប្រធានាធិបតី Tokayev និងឯកឧត្តមនាយករដ្ឋមន្ត្រី Olzhas Bektenov រដ្ឋាភិបាលយើងទាំងពីរ បានឯកភាពគ្នាជំរុញបន្ថែមនូវកិច្ចសហប្រតិបត្តិការទ្វេភាគីក្នុងវិស័យអាទិភាពមួយចំនួន ឱ្យកាន់តែសកម្មឡើង ដើម្បីផលប្រយោជន៍រួមរបស់យើង។

ទីក្រុងអាស្តាណា សាធារណរដ្ឋកាហ្សាក់ស្ថាន ថ្ងៃសៅរ៍ ទី ១៧ តុលា ២០២៦

🌐 Hun Manet
🌐 Samdech Thipadei Hun Manet, Prime Minister of Cambodia
🌐 Telegram
🌐 Tiktok
🌐 YouTube
🌐 Instagram
😃 X
😍 CoolApp

#ហ៊ុនម៉ាណែត #Hunmanet #កម្ពុជា #cambodia #សន្តិភាពនៅកម្ពុជា #Peaceincambodia
272004
Video
ឯកឧត្តម ប៉ែន បូណា បានបញ្ជាក់ឡើងវិញពីគោលបំណងចម្បងរបស់កម្ពុជាចំពោះ UNCLOS នោះគឺសម្រេចដំណោះស្រាយមួយដែលបម្រើផលប្រយោជន៍របស់ប្រជាជននៃប្រទេសទាំងពីរ និងរួមចំណែកដល់សន្តិភាព កិច្ចសហប្រតិបត្តិការ និងវិបុលភាពរួមក្នុងតំបន់។  

🖥 website
📱 Facebook
📱Telegram
📱 YouTube
📱 TikTok
😍 CoolApp

#អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល #rusg #ប៉ែនបូណា #penbona #សន្តិភាពនៅកម្ពុជា #peaceincambodia
301004
Video
ឯកឧត្តម ប៉ែន បូណា រំលឹកសារសម្ដេចធិបតីដែលបញ្ជាក់ថា កិច្ចការចរចារព្រំដែនរវាងប្រទេសនិងប្រទេស គឺជាការទទួលខុសត្រូវធំរបស់រាជរដ្ឋាភិបាលចំពោះជាតិនិងប្រជាជន ដែលទាមទារឱ្យមានមូលដ្ឋានច្បាស់លាស់ទាំងផ្នែកឯកសារ ផ្លូវច្បាប់ និងបច្ចេកទេស ព្រមទាំងធ្វើកិច្ចការដោយភាពម៉ត់ចត់ និងការអត់ធ្មត់ខ្ពស់ ដើម្បីការពារអធិបតេយ្យភាពជាតិរបស់យើង។ ការងារនេះ មិនអាចធ្វើដោយគ្មានមូលដ្ឋានច្បាប់ ឬបច្ចេកទេសព្រំដែនច្បាស់លាស់ ឬដោយប្រើប្រាស់ឯកសារដែលយកមកពីប្រភពយកជាការមិនបាន ដូចជាយកតាមទូរទស្សន៍ ឬបណ្ដេញសង្គម, លឺគេថា, ឬតាមញាណពិសេស នោះទេ។

🖥 website
📱 Facebook
📱Telegram
📱 YouTube
📱 TikTok
😍 CoolApp

#អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល #rusg #ប៉ែនបូណា #penbona #សន្តិភាពនៅកម្ពុជា #peaceincambodia
298004
Photo
ខ្លឹមសារ Press Briefing របស់អ្នកនាំពាក្យរាជរដ្ឋាភិបាល សម្រាប់ថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៦
..................................

ថ្ងៃនេះ អ្នកនាំពាក្យរាជរដ្ឋាភិបាលសូមបញ្ជាក់ឡើងវិញជូនសាធារណជនជ្រាបអំពីជំហររបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី និងការគោរពយ៉ាងពេញលេញនូវគ្រប់ចំណុចទាំងអស់នៃសេចក្តីប្រកាសរួមថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥៖

ក្នុងនាមជាប្រទេសដែលផ្តល់តម្លៃដល់សន្តិភាព និងនយោបាយឈ្នះឈ្នះ រាជរដ្ឋាភិបាលកម្ពុជា តែងតែប្រកាន់ជំហរម៉ឺងម៉ាត់ក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយប្រទេសថៃក៏ដូចជាប្រទេសជិតខាងទាំងអស់ដោយសន្តិវិធី ដោយប្រើប្រាស់យន្តការទ្វេភាគីដែលមានស្រាប់ ដោយផ្អែកលើសន្ធិសញ្ញា អនុសញ្ញា និងច្បាប់អន្តរជាតិ។ ជាពិសេសកម្ពុជាគោរពយ៉ាងខ្ជាប់ខ្ជួន និងពេញលេញនូវគ្រប់ចំណុចទាំងអស់នៃសេចក្តីប្រកាសរួមថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៥ ទាំងវិធានការកាត់បន្ថយភាពតានតឹង និងយន្តការសម្រាប់អនុវត្តនិងផ្ទៀងផ្ទាត់ និងស្នើឱ្យភាគីថៃគោរពនិងអនុវត្តគ្រប់ចំណុចដូចគ្នា ដោយមិនត្រូវមើលរំលងចំណុចណាមួយឡើយ។

ជាក់ស្តែង គិតចាប់តាំងពីបទឈប់បាញ់លើកទី២ ចូលជាធរមានកាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ មក គណៈកម្មការ JBC ភាគីកម្ពុជាបានផ្ញើកំណត់ទូតចំនួន ១១លើកហើយទៅកាន់ភាគីថៃដើម្បីស្នើរៀបចំកិច្ចប្រជុំពិសេសរបស់គណៈកម្មការ JBC កម្ពុជា-ថៃ និងស្នើចាត់បញ្ជូនក្រុមវាស់វែងចម្រុះ(JSTs) ដើម្បីបន្តចុះអនុវត្តការងារលើដីជាក់ស្តែងបន្តពីការងារដែលភាគីទាំងពីរបានអនុវត្តកាលពីពេលកន្លងទៅ។ សំណើរនេះធ្វើឡើងស្របតាមខ្លឹមសារនៃកំណត់ហេតុកិច្ចប្រជុំពិសេសនៃគណៈកម្មការ JBC កម្ពុជា-ថៃ ចុះថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៥ និងស្មារតីនៃសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣របស់គណៈកម្មាធិការព្រំដែនទូទៅ(GBC) ចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ត្រង់ចំណុចទី៣ ដែលផ្តល់អាទិភាពខ្ពស់បំផុតដល់គណៈកម្មការ JBC នៃភាគី ទាំងពីរក្នុងការបន្តចុះវាស់វែង និងខណ្ឌសីមាលើដីជាក់ស្តែងឱ្យបានឆាប់បំផុតដើម្បីអនុញ្ញាតឱ្យប្រជាពលរដ្ឋវិលត្រឡប់ទៅផ្ទះសម្បែងរបស់ពួកគាត់វិញ ក្នុងពេលឆាប់បំផុតដោយគ្មានការរារាំង ដោយសុវត្ថិភាព និងសេចក្តីថ្លៃថ្នូរ។

អ្នកនាំពាក្យរាជរដ្ឋាភិបាល សូមរម្លឹកជូនឡើងវិញនូវខ្លឹមសារចំណុចទី៣ នៃសេចក្តីប្រកាសរួមថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ដែលចែងថា៖ «ភាគីទាំងពីរឯកភាពគ្នាថា រាល់ការព្រមព្រៀងក្រោមសេចក្តីប្រកាសរួមនេះមិនត្រូវធ្វើឱ្យប៉ះពាល់ដល់ការខណ្ឌសីមាព្រំដែន និងព្រំដែនអន្តរជាតិរវាងប្រទេសទាំងពីរនោះទេ។ ភាគីទាំងពីរឯកភាពគ្នាប្រគល់តួនាទីឱ្យគណៈកម្មការចម្រុះព្រំដែនបន្តអនុវត្តការងារវាស់វែង និងខណ្ឌសីមាព្រំដែនឱ្យបានឆាប់រហ័សបំផុត ស្របតាមកិច្ចព្រមព្រៀងដែលមានស្រាប់រវាងប្រទេសទាំងពីរ ដើម្បីសម្រេចបាននូវសន្តិភាពយូរអង្វែងតាមបណ្តោយព្រំដែន។ ភាគីទាំងពីរឯកភាពគ្នាថា នឹងប្រើប្រាស់យន្តការដែលមានស្រាប់នៃគណៈកម្មការចម្រុះព្រំដែនដើម្បីធានាសុវត្ថិភាព និងសន្តិសុខរបស់ក្រុមការងារវាស់វែងចម្រុះនៅលើទីតាំងជាក់ស្តែង ដោយរាប់បញ្ចូលទាំងសុវត្ថិភាពពីជាន់មីន។ ភាគីទាំងពីរឯកភាពគ្នាថា គណៈកម្មការចម្រុះព្រំដែននឹងផ្តល់អាទិភាពខ្ពស់បំផុតចំពោះការងារវាស់វែង និងខណ្ឌសីមាព្រំដែននៅតំបន់រងផលប៉ះពាល់ដែលមានជនស៊ីវិលរស់នៅ។

យោងលើកិច្ចព្រមព្រៀងនេះ កម្ពុជានៅតែបន្តជំរុញភាគីថៃឱ្យបង្ហាញសុឆន្ទៈតាមរយៈការរៀបចំកិច្ចប្រជុំពិសេសរបស់គណៈកម្មការ JBC កម្ពុជា-ថៃ និងស្នើចាត់បញ្ជូនក្រុមវាស់វែងចម្រុះ(JSTs) ដើម្បីបន្តចុះអនុវត្តការងារលើដីជាក់ស្តែងតាមសំណើររបស់កម្ពុជាដោយគ្មានការពន្យារពេលទៀតឡើយ។ ទន្ទឹមនឹងនេះ កម្ពុជាស្នើឱ្យភាគីថៃបញ្ឈប់ជាបន្ទាន់នូវសកម្មភាពនានានៅលើទឹកដីកម្ពុជា ដែលខ្លួនកាន់កាប់ដោយខុសច្បាប់ ក្នុងគោលបំណងបង្កើតស្ថានភាពថ្មីលើដីជាក់ស្តែង(fait accompli) និងឈប់បង្កើតលេសដើម្បីពន្យារពេលអនុវត្តកិច្ចព្រមព្រៀង ជាពិសេសពន្យារពេលការវាស់វែងខណ្ឌសីមារវាងប្រទេសទាំងពីរតទៅទៀត។ មានតែក្រុមការងារបច្ចេកទេសចម្រុះនៃយន្តការ JBC ទេទើបមានសមត្ថកិច្ចពិតប្រាកដក្នុងការដោះស្រាយបញ្ហាព្រំដែន ប្រកបដោយយុត្តិធម៌ ត្រឹមត្រូវ និងតម្លាភាព ស្របតាមគោលការណ៍ច្បាប់អន្តរជាតិ។

ប៉ុន្តែ រហូតមកទល់ពេលនេះ ភាគីថៃនៅមិនទាន់អនុវត្តចំណុចទី៣ នៃសេចក្តីប្រកាសរួមនេះនៅឡើយទេ ដោយព្យាយាមរកលេសជាបន្តបន្ទាប់ដើម្បីពន្យារពេល ខណៈដែលមន្ត្រីថៃតែងអះអាងថា ខ្លួនគោរពកិច្ចព្រមព្រៀងនេះ និងចង់បានដំណោះស្រាយដោយសន្តិវិធីតាមយន្តការដែលមានស្រាប់ ជាពិសេសយន្តការ JBC។ ទន្ទឹមនឹងនោះ ភាគីថៃនៅតែបន្តធ្វើសកម្មភាពនានាក្នុងទីតាំងដែលខ្លួនដណ្តើមកាន់កាប់ដោយខុសច្បាប់ក្នុងគោលបំណងបង្កើតស្ថានភាពថ្មីលើដីជាក់ស្តែង (fait accompli)។
235000
Video
សេចក្តីថ្លែងការណ៍ បច្ចុប្បន្នភាពស្តីពី «ការវិវត្តស្ថានភាពព្រំដែនកម្ពុជា-ថៃ និង​ព្រឹត្តិការណ៍ថ្មីៗដែលកើតឡើង»។ ថ្ងៃចន្ទ ១០រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៦ នៅទីស្តីការគណៈរដ្ឋមន្ត្រី។

សូមJoin គ្រុប cool app អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល👇👇

https://channel.coolapp.com.kh/@rgsu

ដើម្បីទទួលបានព័ត៌មានផ្សេងទៀតតាមបណ្តាញផ្សព្វផ្សាយរបស់អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល៖

🖥 https://rgsu.gov.kh/
🌐 https://www.facebook.com/rgsucambodia
🌐 https://t.me/RoyalGovernmentSpokespersonUnit https://www.youtube.com/channel/UCemuso-GfNJU6wMzfZ8zHlg
🌐 https://www.youtube.com/channel/UCemuso-GfNJU6wMzfZ8zHlg
🌐 https://www.tiktok.com/@cambodiargsu

#អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល #rusg #ប៉ែនបូណា #penbona #សន្តិភាពនៅកម្ពុជា #peaceincambodia
258000
Photo
1️⃣2️⃣3️⃣ផ្សាយផ្ទាល់ បច្ចុប្បន្នភាពស្តីពី «ការវិវត្តស្ថានភាពព្រំដែនកម្ពុជា-ថៃ និង​ព្រឹត្តិការណ៍ថ្មីៗដែលកើតឡើង»។ ថ្ងៃចន្ទ ១០រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៦ នៅទីស្តីការគណៈរដ្ឋមន្ត្រី។

✅ https://www.facebook.com/share/v/1EEy6zAY7C/
269000
Video
ទីបំផុតខ្ញុំបាននាំភរិយានិងកូនមកលេង Walk Street ដូចបំណងហើយ ក្រោយពីគម្រោងទៅសម្ពោធទីនោះត្រូវបានលើកពេលជាបន្តបន្ទាប់ដោយសារសង្គ្រាមនៅព្រំដែនជាងមួយឆ្នាំកន្លងមកនេះ។

ទោះបីជាមិនបានដើរទស្សនាគ្រប់កន្លែងតាមបណ្តោយ walk street ក៏ដោយ ក៏ខ្ញុំបានឃើញនូវការរៀបចំរបស់សាលារាជធានីភ្នំពេញ ទាំងសន្តិសុខនិងសណ្តាប់ធ្នាប់បានយ៉ាងល្អ ដែលបង្កលក្ខណៈឱ្យប្រជាពលរដ្ឋខ្មែរ និងភ្ញៀវទេសចរបរទេសបានមកលេងកម្សាន្តដោយសប្បាយរីករាយ មានទាំងចំណីអាហារ និងសិល្បៈកម្សាន្ត។

ខ្ញុំក៏សូមអរគុណចំពោះការស្រឡាញ់រាប់អាន របស់លោកអ៊ំ ពូ មីង បងប្អូន ក្មួយៗ សម្រាប់រូបខ្ញុំ ព្រមទាំងភរិយានិងកូន។

ថ្ងៃអាទិត្យ ទី ៦ កញ្ញា ២០២៦

🌐 https://www.facebook.com/profile.php?id=100069511484329
🌐 https://www.facebook.com/Dr.Hunmanetofcambodia https://www.facebook.com/Dr.Hunmanetofcambodia/posts/pfbid0LmbQiD5QcHYoUaa5j3CwGJa1w5cEYS1hdo8DNogvvBjAqxzRvVj5tovmbGWzX75ol
🌐 https://t.me/Dr_Hunmanetofcambodia
🌐 https://www.tiktok.com/@dr.hunmanetofcambodia?is_from_webapp=1&sender_device=pc
🌐 https://www.youtube.com/@Dr.Hunmanetofcambodia
🌐 https://www.instagram.com/dr.hunmanetofcambodia
😃 https://twitter.com/dr_hunmanet_pm

#ហ៊ុនម៉ាណែត #Hunmanet #កម្ពុជា #cambodia #សន្តិភាពនៅកម្ពុជា #Peaceincambodia
288004
Photo
សារលិខិត សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសប្រារព្ធទិវាអក្ខរកម្មជាតិ ៨ កញ្ញា លើកទី២៦ ថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៦ ក្រោមប្រធានបទ «អក្ខរកម្មលើកកម្ពស់ គុណភាពអប់រំប្រកបដោយបរិយាបន្ន»
337000
Video
ឯកឧត្តម ប៉ែន បូណា៖ វត្តមានរបស់ក្រុមអ្នកសង្កេតការណ៍អាស៊ាន និងភាគីផ្សេងៗទៀតនៅតាមតំបន់ព្រំដែនពិតជាមានសារសំខាន់ក្នុងការធានាការអនុវត្តបទឈប់បាញ់ និងធានាថាគ្រប់ចំណុចដែលមានចែងក្នុងសេចក្តីប្រកាសរួម ក៏ដូចជាកិច្ចព្រមព្រៀងផ្សេងទៀតត្រូវបានអនុវត្តដោយគ្មានរំលងចំណុចណាមួយឡើយ។

សូមJoin គ្រុប cool app អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល👇👇

https://channel.coolapp.com.kh/@rgsu

ដើម្បីទទួលបានព័ត៌មានផ្សេងទៀតតាមបណ្តាញផ្សព្វផ្សាយរបស់អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល៖

🖥 https://rgsu.gov.kh/
🌐 https://www.facebook.com/rgsucambodia
🌐 https://t.me/RoyalGovernmentSpokespersonUnit https://www.youtube.com/channel/UCemuso-GfNJU6wMzfZ8zHlg
🌐 https://www.youtube.com/channel/UCemuso-GfNJU6wMzfZ8zHlg
🌐 https://www.tiktok.com/@cambodiargsu

#អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល #rusg #ប៉ែនបូណា #penbona #សន្តិភាពនៅកម្ពុជា #peaceincambodia
316000
Video
ឯកឧត្តម ប៉ែន បូណា បានបញ្ជាក់នូវគោលជំហរយ៉ាងច្បាស់លាស់របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការដោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃ ដោយសន្តិវិធី តាមយន្តការទ្វេភាគីដែលមានស្រាប់ និងស្របតាមច្បាប់អន្តរជាតិ។ ភាគីកម្ពុជាបន្តជំរុញការបើកកិច្ចប្រជុំ គណៈកម្មការព្រំដែនចម្រុះ (JBC) និងការបញ្ជូន ក្រុមវាស់វែងចម្រុះ (JSTs) ចុះអនុវត្តការងារនៅលើដីជាក់ស្តែង ដើម្បីឈានទៅរកដំណោះស្រាយជាអចិន្ត្រៃយ៍។

សូមJoin គ្រុប cool app អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល👇👇

https://channel.coolapp.com.kh/@rgsu

ដើម្បីទទួលបានព័ត៌មានផ្សេងទៀតតាមបណ្តាញផ្សព្វផ្សាយរបស់អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល៖

🖥 https://rgsu.gov.kh/
🌐 https://www.facebook.com/rgsucambodia
🌐 https://t.me/RoyalGovernmentSpokespersonUnit https://www.youtube.com/channel/UCemuso-GfNJU6wMzfZ8zHlg
🌐 https://www.youtube.com/channel/UCemuso-GfNJU6wMzfZ8zHlg
🌐 https://www.tiktok.com/@cambodiargsu

#អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល #rusg #ប៉ែនបូណា #penbona #សន្តិភាពនៅកម្ពុជា #peaceincambodia
200000
Video
ទស្សនាវីដេអូ៖ ឯកឧត្តម ប៉ែន បូណា អញ្ជើញជាវាគ្មិនក្នុងវគ្គបណ្តុះបណ្តាលស្តីពី «ការពង្រឹងប្រសិទ្ធភាពការងារនាំពាក្យ និងព័ត៌មាន» នៅសាលាខេត្តកែប នាព្រឹកថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៦។

សូមJoin គ្រុប cool app អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល👇👇

https://channel.coolapp.com.kh/@rgsu

ដើម្បីទទួលបានព័ត៌មានផ្សេងទៀតតាមបណ្តាញផ្សព្វផ្សាយរបស់អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល៖

🖥 https://rgsu.gov.kh/
🌐 https://www.facebook.com/rgsucambodia
🌐 https://t.me/RoyalGovernmentSpokespersonUnit https://www.youtube.com/channel/UCemuso-GfNJU6wMzfZ8zHlg
🌐 https://www.youtube.com/channel/UCemuso-GfNJU6wMzfZ8zHlg
🌐 https://www.tiktok.com/@cambodiargsu

#អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល #rusg #ប៉ែនបូណា #penbona #សន្តិភាពនៅកម្ពុជា #peaceincambodia
160000
Video
CMAC បានធ្វើបទបង្ហាញជូនក្រុមអ្នកសង្កេតការណ៍អាស៊ាន(AOT) និងក្រុមអនុព័ន្ធយោធាបរទេសនូវបច្ចុប្បន្នភាពព័ត៌មាន និងបច្ចេកទេសស្តីពីការស្រាវជ្រាវ វាយតម្លៃ និងកំណត់តំបន់រងផលប៉ះពាល់ដោយសំណល់យុទ្ធភណ្ឌសង្គ្រាម ដើម្បីបង្កើនការយល់ដឹងកាន់តែស៊ីជម្រៅអំពីស្ថានភាព និងវិសាលភាពនៃផលប៉ះពាល់ ដោយសារសង្គ្រាមឈ្លានពានរបស់ថៃមកលើទឹកដីកម្ពុជាអំឡុងឆ្នាំ២០២៥។

សូមJoin គ្រុប cool app អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល👇👇

https://channel.coolapp.com.kh/@rgsu

ដើម្បីទទួលបានព័ត៌មានផ្សេងទៀតតាមបណ្តាញផ្សព្វផ្សាយរបស់អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល៖

🖥 https://rgsu.gov.kh/
🌐 https://www.facebook.com/rgsucambodia
🌐 https://t.me/RoyalGovernmentSpokespersonUnit https://www.youtube.com/channel/UCemuso-GfNJU6wMzfZ8zHlg
🌐 https://www.youtube.com/channel/UCemuso-GfNJU6wMzfZ8zHlg
🌐 https://www.tiktok.com/@cambodiargsu

#អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល #rusg #ប៉ែនបូណា #penbona #សន្តិភាពនៅកម្ពុជា #peaceincambodia
191000
Photo
ខ្លឹមសារ Press Briefing របស់អ្នកនាំពាក្យរាជរដ្ឋាភិបាល សម្រាប់ថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៦
..................................

ថ្ងៃអាទិត្យនេះ អ្នកនាំពាក្យរាជរដ្ឋាភិបាលសូមសង្ខេបជូនឡើងវិញនូវព្រឹត្តិការណ៍សំខាន់ៗពាក់ព័ន្ធនឹងកិច្ចការពារអធិបតេយ្យភាព បូរណភាពទឹកដី និងប្រជាជន ដូចតទៅ៖

ទី១. ក្នុងសប្តាហ៍នេះ ក្រុមអ្នកសង្កេតការណ៍អាស៊ានប្រចាំកម្ពុជាបានចុះទៅសង្កេតការណ៍ ផ្ទៀងផ្តាត់ និងរាយការណ៍នៅទីតាំងជាច្រើនក្នុងខេត្តកោះកុង គឺនៅចំណុចបង្គោលព្រំដែនលេខ ៧២ (បង្គោលឯកភាព) ចំណុចកោះយ៉ និងចំណុចច្រកទ្វារអន្តរជាតិចាំយាម ភូមិចាំយាម ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា។ បេសកកម្មសង្កេតការណ៍នេះបានផ្តល់ឱ្យក្រុមអ្នកសង្កេតការណ៍អាស៊ានប្រចាំកម្ពុជាបានយល់កាន់តែស៊ីជម្រៅ និងបានឃើញផ្ទាល់ភ្នែក នូវស្លាកស្នាមសង្គ្រាមឈ្លានពានរបស់ថៃមកលើដែនអធិបតេយ្យ និងបូរណភាពទឹកដីកម្ពុជា ជាពិសេសបានឃើញប្រជាជនស៊ីវិលរងគ្រោះដោយការវាយប្រហារប្រដាប់អាវុធរបស់កងកម្លាំងថៃ។

វត្តមានរបស់ក្រុមអ្នកសង្កេតការណ៍អាស៊ាន ឬភាគីផ្សេងទៀតនៅតាមតំបន់ព្រំដែនពិតជាមានសារៈសំខាន់មិនអាចខ្វះបាន។ កម្ពុជាផ្តល់ការគាំទ្រយ៉ាងពេញទំហឹងដល់ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ព្រមទាំងសង្កត់ធ្ងន់ទៅលើសារៈសំខាន់មិនអាចខ្វះបានក្នុងការពង្រឹងតួនាទី និងអាណត្តិរបស់ AOT ក្នុងការចុះពិនិត្យផ្ទាល់នៅទីតាំងជាក់ស្តែងដើម្បីសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងធានាការអនុវត្តបទឈប់បាញ់ឱ្យបានពេញលេញ និងប្រកបដោយប្រសិទ្ធភាព និងធានាថា គ្រប់ចំណុចទាំងអស់ដែលមានចែងក្នុងសេចក្តីប្រកាសរួម ក៏ដូចជាកិច្ចព្រមព្រៀងផ្សេងទៀតត្រូវបានអនុវត្តដោយគ្មានរំលងចំណុចណាមួយឡើយ។

ទី២. ក្រុមអ្នកសង្កេតការណ៍អាស៊ាន និងក្រុមអនុព័ន្ធយោធាបរទេសប្រចាំកម្ពុជា ក៏បានចូលរួមស្តាប់បទបង្ហាញស្តីពី«បច្ចុប្បន្នភាពនៃស្ថានភាពសំណល់យុទ្ធភណ្ឌសង្គ្រាមរបស់យោធាថៃនៅលើទឹកដីកម្ពុជាក្នុងសង្គ្រាមឆ្នាំ២០២៥» ដែលរៀបចំឡើងដោយមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា(CMAC)។ បទបង្ហាញនេះបានផ្តល់ជូនក្រុមអ្នកសង្កេតការណ៍អាស៊ាន(AOT) និងក្រុមអនុព័ន្ធយោធាបរទេសប្រចាំកម្ពុជានូវបច្ចុប្បន្នភាពព័ត៌មាន និងបច្ចេកទេសស្តីពីការស្រាវជ្រាវ វាយតម្លៃ និងកំណត់តំបន់រងផលប៉ះពាល់ដោយសំណល់យុទ្ធភណ្ឌសង្គ្រាម ដើម្បីបង្កើនការយល់ដឹងកាន់តែស៊ីជម្រៅអំពីស្ថានភាព និងវិសាលភាពនៃផលប៉ះពាល់ដោយសារសង្គ្រាមឈ្លានពានរបស់ថៃមកលើទឹកដីកម្ពុជាអំឡុងឆ្នាំ២០២៥។
បទបង្ហាញក៏បានលាតត្រដាងពីសំណល់យុទ្ធភណ្ឌសង្គ្រាមនិងយុទ្ធភណ្ឌមិនទាន់ផ្ទុះ(UXO) ដែលនៅតែបន្តបង្កហានិភ័យដល់អាយុជីវិត សុវត្ថិភាព និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅក្នុងតំបន់ដែលរងផលប៉ះពាល់ ដែលរហូតមកទល់ពេលនេះនៅមានប្រជាពលរដ្ឋស៊ីវិលកម្ពុជាជាច្រើននៅមិនទាន់អាចវិលត្រឡប់ទៅកាន់លំនៅដ្ឋានវិញបាននៅឡើយ។ ព័ត៌មានទាំងអស់នេះ គឺជាមូលដ្ឋានគាំទ្រដ៏សំខាន់ដល់ការអនុវត្តភារកិច្ចសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍ឱ្យបានត្រឹមត្រូវ ប្រកបដោយវិជ្ជាជីវៈ និងផ្អែកលើព័ត៌មានដែលអាចផ្ទៀងផ្ទាត់បាន។

ទី៣. ក្នុងសប្តាហ៍នេះដែរ ក្រសួងការពារជាតិក៏បានរៀបចំធ្វើបទបង្ហាញជូនអនុព័ន្ធយោធាបរទេសប្រចាំកម្ពុជាស្តីពីស្ថានភាពព្រំដែនកម្ពុជា-ថៃ ដោយមានការចូលរួមពីអនុព័ន្ធយោធាចំនួន២២រូប តំណាងមកពី១៨ប្រទេស។ ក្រសួងការពារជាតិបានបង្ហាញអំពីសារបាននៃការវិវត្តន៍ស្ថានការណ៍មុនពេលប៉ះទង្គិចប្រដាប់អាវុធតាមបណ្តោយព្រំដែនរហូតឈានទៅដល់បទឈប់បាញ់កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ និងការវិវត្តន៍នៃសន្តិសុខនៅតាមតំបន់ព្រំដែននាពេលបច្ចុប្បន្ន ក៏ដូចជាកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាក្នុងការដោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃ។ ក្រសួងក៏បានបញ្ជាក់ជំហរម៉ឺងម៉ាត់របស់កម្ពុជាក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយថៃដោយសន្តិវិធី តាមយន្តការទ្វេភាគីដែលបានឯកភាពគ្នា និងដោយផ្អែកលើច្បាប់អន្តរជាតិ។

ក្នុងឱកាសនោះដែរ តំណាងរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែនក៏បានធ្វើបទបង្ហាញអំពីសមិទ្ធផលការងារដែលបានអនុវត្តកន្លងមក ជាពិសេសការងារបោះបង្គោលបណ្តោះអាសន្ននៅចន្លោះបង្គោលព្រំដែនលេខ៥២ ដល់៥៩ និងចន្លោះបង្គោលព្រំដែនលេខ៤២ ដល់៤៧ នៅអំឡុងខែវិច្ឆិកា និងខែធ្នូ ឆ្នាំ២០២៥ មុនការប៉ះទង្គិចគ្នាលើកទី២។ សំណើររបស់ភាគីកម្ពុជា ក្នុងការជំរុញឱ្យមានកិច្ចប្រជុំគណៈកម្មការព្រំដែនចម្រុះ(JBC)និងស្នើឱ្យភាគីថៃចាត់បញ្ជូនក្រុមវាស់វែងចម្រុះ (JSTs) ដើម្បីបន្តចុះអនុវត្តការងារនៅលើដីជាក់ស្តែង ដែលជាយន្តការទ្វេភាគីដែលមានស្រាប់រវាងកម្ពុជា-ថៃ សំដៅស្វែងរកដំណោះស្រាយជាអចិន្ត្រៃយ៍ចំពោះបញ្ហាព្រំដែនរវាងប្រទេសទាំងពីរ ក៏ត្រូវបានបង្ហាញយ៉ាងច្បាស់លាស់។

ទន្ទឹមនឹងនេះ ការតវ៉ាប្រឆាំងការរំលោភឈ្លានពានលើបូរណភាពទឹកដីកម្ពុជាពីសំណាក់ភាគីថៃក៏ត្រូវបានធ្វើឡើងគ្រប់ពេលវេលាដោយគ្មានរំលងចំណុចណាមួយឡើយ។ នេះគឺជាការងារការទូតដ៏សកម្ម រស់រវើក និងឥតឈប់ឈរ របស់រាជរដ្ឋាភិបាលកម្ពុជាក្រោមអភិក្រម «ការការពារអធិបតេយ្យភាព បូរណភាពទឹកដី និងប្រជាជន គឺជាអាទិភាពចម្បងរបស់រាជរដ្ឋាភិបាល ដែលដាក់ចេញដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី៕

សូមអរគុណ!
255001
Video
គិតត្រឹមខែកក្កដាឆ្នាំ២០២៦ ការចុះបញ្ជីវិនិយោគនៅកម្ពុជាមានចំនួន ១ ៤៩៣ គម្រោង ក្នុងទំហំទុនវិនិយោគសរុបជិត ២៦ប៊ីលានដុល្លារអាម៉េរិក
……………

វេទិកាសារព័ត៌មានលើកទី៩ ស្តីពី សមិទ្ធផល៣ឆ្នាំនៃរាជរដ្ឋាភិបាលនីតិកាលទី៧៖ «ទោះបីជាមានឧបសគ្គធំៗចំពោះមុខ ដំណើរឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ នៅតែបន្ត» ថ្ងៃសុក្រ ៨កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦។

សូមJoin គ្រុប cool app អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល👇👇

https://channel.coolapp.com.kh/@rgsu

ដើម្បីទទួលបានព័ត៌មានផ្សេងទៀតតាមបណ្តាញផ្សព្វផ្សាយរបស់អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល៖

🖥 https://rgsu.gov.kh/
🌐 https://www.facebook.com/rgsucambodia
🌐 https://t.me/RoyalGovernmentSpokespersonUnit https://www.youtube.com/channel/UCemuso-GfNJU6wMzfZ8zHlg
🌐 https://www.youtube.com/channel/UCemuso-GfNJU6wMzfZ8zHlg
🌐 https://www.tiktok.com/@cambodiargsu

#អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល #rusg #ប៉ែនបូណា #penbona #សន្តិភាពនៅកម្ពុជា #peaceincambodia
187001
Video
គិតត្រឹមខែឧសភាឆ្នាំ២០២៦៖ សមាជិក ប.ស.ស. ផ្នែកថែទាំសុខភាពបានកើនឡើងដល់ប្រមាណជាង ៣,៧លាននាក់
……………

វេទិកាសារព័ត៌មានលើកទី៩ ស្តីពី សមិទ្ធផល៣ឆ្នាំនៃរាជរដ្ឋាភិបាលនីតិកាលទី៧៖ «ទោះបីជាមានឧបសគ្គធំៗចំពោះមុខ ដំណើរឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ នៅតែបន្ត» ថ្ងៃសុក្រ ៨កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦។

សូមJoin គ្រុប cool app អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល👇👇

https://channel.coolapp.com.kh/@rgsu

ដើម្បីទទួលបានព័ត៌មានផ្សេងទៀតតាមបណ្តាញផ្សព្វផ្សាយរបស់អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល៖

🖥 https://rgsu.gov.kh/
🌐 https://www.facebook.com/rgsucambodia
🌐 https://t.me/RoyalGovernmentSpokespersonUnit https://www.youtube.com/channel/UCemuso-GfNJU6wMzfZ8zHlg
🌐 https://www.youtube.com/channel/UCemuso-GfNJU6wMzfZ8zHlg
🌐 https://www.tiktok.com/@cambodiargsu

#អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល #rusg #ប៉ែនបូណា #penbona #សន្តិភាពនៅកម្ពុជា #peaceincambodia
175002
Video
កំណែទម្រង់មុខងារសាធារណៈ នៅតែជាការងារដ៏សំខាន់របស់រាជរដ្ឋាភិបាលដែលសម្តេចធិបតី នាយករដ្ឋមន្ត្រីផ្តោតការយកចិត្តទុកដាក់ខ្លាំង
……………

វេទិកាសារព័ត៌មានលើកទី៩ ស្តីពី សមិទ្ធផល៣ឆ្នាំនៃរាជរដ្ឋាភិបាលនីតិកាលទី៧៖ «ទោះបីជាមានឧបសគ្គធំៗចំពោះមុខ ដំណើរឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ នៅតែបន្ត» ថ្ងៃសុក្រ ៨កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦។

សូមJoin គ្រុប cool app អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល👇👇

https://channel.coolapp.com.kh/@rgsu

ដើម្បីទទួលបានព័ត៌មានផ្សេងទៀតតាមបណ្តាញផ្សព្វផ្សាយរបស់អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល៖

🖥 https://rgsu.gov.kh/
🌐 https://www.facebook.com/rgsucambodia
🌐 https://t.me/RoyalGovernmentSpokespersonUnit https://www.youtube.com/channel/UCemuso-GfNJU6wMzfZ8zHlg
🌐 https://www.youtube.com/channel/UCemuso-GfNJU6wMzfZ8zHlg
🌐 https://www.tiktok.com/@cambodiargsu

#អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល #rusg #ប៉ែនបូណា #penbona #សន្តិភាពនៅកម្ពុជា #peaceincambodia
169004
Video
តើមានសមិទ្ធផលធំៗអ្វីខ្លះ ដែលរាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភាសម្រេចបាន ក្នុងរយៈពេល៣ឆ្នាំ?
……………

វេទិកាសារព័ត៌មានលើកទី៩ ស្តីពី សមិទ្ធផល៣ឆ្នាំនៃរាជរដ្ឋាភិបាលនីតិកាលទី៧៖ «ទោះបីជាមានឧបសគ្គធំៗចំពោះមុខ ដំណើរឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ នៅតែបន្ត» ថ្ងៃសុក្រ ៨កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦។

សូមJoin គ្រុប cool app អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល👇👇

https://channel.coolapp.com.kh/@rgsu

ដើម្បីទទួលបានព័ត៌មានផ្សេងទៀតតាមបណ្តាញផ្សព្វផ្សាយរបស់អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល៖

🖥 https://rgsu.gov.kh/
🌐 https://www.facebook.com/rgsucambodia
🌐 https://t.me/RoyalGovernmentSpokespersonUnit https://www.youtube.com/channel/UCemuso-GfNJU6wMzfZ8zHlg
🌐 https://www.youtube.com/channel/UCemuso-GfNJU6wMzfZ8zHlg
🌐 https://www.tiktok.com/@cambodiargsu

#អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល #rusg #ប៉ែនបូណា #penbona #សន្តិភាពនៅកម្ពុជា #peaceincambodia
171000
Photo
សេចក្តីប្រកាសព័ត៌មាន

អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនសាធារណជន អ្នកសារព័ត៌មានជាតិ និងអន្តរជាតិមេត្តាជ្រាបថា៖

នៅថ្ងៃអាទិត្យ ទី២៣ ខែសីហា ឆ្នាំ២០២៦ វេលាម៉ោង០៨:២៥នាទីព្រឹក ក្រុមអ្នកសម្របសម្រួល (CLG) នៃព្រះរាជាណាចក្រកម្ពុជា បានសម្របសម្រួលជូនក្រុមអ្នកសង្កេតការណ៍អាស៊ានប្រចាំព្រះរាជាណាចក្រកម្ពុជា (ASEAN Observer Team–Cambodia: AOT-KH) ដឹកនាំដោយ ប្រធានបេសកកម្មក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT KH HOM) ពីសាធារណរដ្ឋហ្វីលីពីន ចុះសង្កេតការណ៍ផ្ទៀងផ្ទាត់ រាយការណ៍អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ និងត្រួតពិនិត្យការដាក់ពង្រាយទូកុងតឺន័រកាន់កាប់ដោយខុសច្បាប់របស់យោធាថៃ នៅទីតាំងចំនួន១៤ ដែលមានទូកុងតឺន័រសរុប ចំនួន៤៤ ស្ថិតនៅចំណុចតំបន់ច្រកបឹងត្រកួន ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ដែលបណ្តាលឱ្យប្រជាពលរដ្ឋស៊ីវិលកម្ពុជាចំនួន ៧៨៧៣នាក់ ស្មើនឹង ១៨៦៩គ្រួសារ (ក្នុងនោះមានកុមារចំនួន ១៨៤៧នាក់) មិនទាន់អាចវិលត្រឡប់ទៅកាន់លំនៅដ្ឋានវិញបាននៅឡើយ។

ការចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងធ្វើរបាយការណ៍នៅទីតាំងខាងលើរបស់ក្រុមអ្នកសង្កេតការណ៍អាស៊ាន គូសបញ្ជាក់ពីភាពចាំបាច់ជាដាច់ខាតក្នុងការចាប់ផ្តើមកិច្ចការវាស់វែងខណ្ឌសីមាដោយគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) កម្ពុជា-ថៃ ឱ្យបានឆាប់បំផុត ស្របតាមកិច្ចព្រមព្រៀងដែលមានស្រាប់ដូចមានចែងនៅក្នុងចំនុចទីបួននៃសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ដើម្បីអនុញ្ញាតឱ្យប្រជាពលរដ្ឋស៊ីវិលស្លូតត្រង់របស់កម្ពុជាអាចវិលត្រលប់ទៅលំនៅដ្ឋានវិញដោយមិនមានការរារាំង ព្រមទាំងដោយសុវត្ថិភាព និងកិត្តិយស។

កម្ពុជានៅតែប្រកាន់ជំហរយ៉ាងម៉ឺងម៉ាត់ក្នុងការការពារខ្សែព្រំដែនអន្តរជាតិកម្ពុជា-ថៃ ដែលបន្សល់ទុកដោយគណៈកម្មការព្រំដែនឥណ្ឌូចិន-សៀម ដោយគោរពគោលការណ៍ច្បាប់អន្តរជាតិ គោលការណ៍ខ្សែព្រំដែនមិនកែប្រែ (Uti Possidetis Juris) គោរពអនុសញ្ញា សន្ធិសញ្ញាបារាំង-សៀម ពិធីសារកំណត់ព្រំដែន ផែនទីដែលជាលទ្ធផលនៃការងារខណ្ឌសីមារបស់គណៈកម្មការកំណត់ព្រំដែនឥណ្ឌូចិន-សៀម កំណត់ហេតុកិច្ចប្រជុំ និងកំណត់ហេតុបោះបង្គោលព្រំដែនរបស់គណៈកម្មការព្រំដែនឥណ្ឌូចិន-សៀម MOU ឆ្នាំ២០០០ TOR ឆ្នាំ២០០៣ ព្រមទាំងកិច្ចព្រមព្រៀង និងឯកសារពាក់ព័ន្ធនានាដែលភាគីទាំងពីរបានឯកភាពគ្នានាពេលកន្លងមក។ ក្នុងន័យនេះ កម្ពុជាមិនទទួលស្គាល់ជាដាច់ខាតនូវការកែប្រែខ្សែព្រំដែនណាមួយដែលកើតចេញពីការប្រើប្រាស់កម្លាំង និងការកាន់កាប់ភ្ជាប់ទឹកដីដោយខុសច្បាប់តាមរយៈការបង្កើតអង្គហេតុសម្រេចលើទីតាំងជាក់ស្តែង (fait accompli) នោះឡើយ និងបន្តធ្វើការតវ៉ាជាផ្លូវការទៅកាន់ភាគីថៃនូវរាល់សកម្មភាពជាឯកតោភាគី សកម្មភាពរំលោភបំពានណាមួយរបស់ភាគីថៃមកលើបូរណភាពទឹកដីស្របច្បាប់របស់កម្ពុជា។

អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជន អ្នកសារព័ត៌មានជាតិ និងអន្តរជាតិជ្រាបជាព័ត៌មាន៕

ថ្ងៃអាទិត្យ ១០កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៦
____

🌐 https://mod.gov.kh/
🌐 https://www.facebook.com/Ministrydefence
🌐 https://web.facebook.com/TeaSeiha0055
🌐 https://x.com/modgovkh
🌐 https://www.youtube.com/@modgovkhm
🌐 https://www.tiktok.com/@modgovkhm
161000
ដំណើរបេសកកម្មរបស់ក្រុមអ្នកសង្កេតការណ៍អាស៊ានប្រចាំកម្ពុជា(AOT-KH)ធ្វើឡើងដើម្បីធានាការអនុវត្តបទឈប់បាញ់រវាងកម្ពុជានិងថៃ ក៏ដូចជាការអនុវត្តគ្រប់ចំណុចទាំងអស់នៃសេចក្តីប្រកាសរួមថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ និងកិច្ចព្រមព្រៀងផ្សេងទៀតដែលបានព្រមព្រៀងគ្នា ដើម្បីលើកកម្ពស់តម្លាភាព ការជឿទុកចិត្តគ្នា ក៏ដូចជាការពារប្រជាពលរដ្ឋស្លូតត្រង់ដែលរងគ្រោះព្រោះការបំពានដោយកម្លាំងប្រដាប់អាវុធ សំដៅធ្វើយ៉ាងណាឱ្យស្ថានការណ៍វិលត្រឡប់ទៅរកប្រក្រតីភាពឡើងវិញ និងកសាងសន្តិភាពយូរអង្វែងនៅតាមបណ្តោយព្រំដែន៕

សូមអរគុណ!
143000
Photo
ខ្លឹមសារ Press Briefing របស់អ្នកនាំពាក្យរាជរដ្ឋាភិបាល សម្រាប់ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៦
..................................

ថ្ងៃអាទិត្យនេះ អ្នកនាំពាក្យរាជរដ្ឋាភិបាលសូមសង្ខេបជូននូវព័ត៌មានសំខាន់ៗប្រចាំសប្តាហ៍ដែលមានដូចតទៅ៖

ទី១. ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ព្រះអង្គបានមានព្រះរាជបន្ទូលកោតសសើរយ៉ាងខ្លាំងចំពោះថ្នាក់ដឹកនាំកម្ពុជា ដែលបានធ្វើឱ្យសមិទ្ធផលនឹកស្មានដល់ជាច្រើនលេចចេញជារូបរាងឡើង និងធ្វើឱ្យប្រទេសជាតិផ្លាស់ប្តូរមុខមាត់ថ្មីគួរជាទីមោទនៈ ក្រោមម្លប់សុខសន្តិភាពដែលមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រសម័យទំនើប។ ព្រះរាជបន្ទូលបែបនេះបានធ្វើឡើងនាឱកាសដែលព្រះករុណា ព្រះមហាក្សត្រជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ស្តេចយាងជាព្រះរាជាធិបតីក្នុងព្រះរាជពិធីសម្ពោធ «វិមានសាមគ្គីភាព» នៃព្រឹទ្ធសភាកម្ពុជា នាព្រឹកថ្ងៃទី២១ ខែសីហា ឆ្នាំ ២០២៦។

ទន្ទឹមនឹងនោះ ព្រះករុណា ព្រះមហាក្សត្រក៏មានព្រះរាជបន្ទូលថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ដែលបានរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការបំពេញការងារយ៉ាងសកម្មដើម្បីការពារអធិបតេយ្យភាព បូរណភាពទឹកដី និងប្រជាជន ទាំងយប់ទាំងថ្ងៃ ដោយគ្មានពេលសម្រាកក្នុងពេលប្រទេសជាតិទទួលរងការរំលោភបំពាននិងគំរាមកំហែងយ៉ាងធ្ងន់ធ្ងរពីសំណាក់បរទេស។ ព្រះអង្គក៏បានកោតស្ញប់ស្ញែងចំពោះវីរយុទ្ធជនដ៏អង់អាចក្លាហានដែលបានតស៊ូប្រយុទ្ធដើម្បីការពារជាតិ ការពារទឹកដី និងប្រជាជន និងបានកោតសសើរប្រជាជនទូទាំងប្រទេសដែលបានរួបរួមជាកម្លាំងមហាសាមគ្គីជាតិដ៏រឹងមាំ និងមានឯកភាពជាតិខ្ពស់ ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដែលបានតស៊ូប្រយុទ្ធគ្រប់សមរភូមិ ទាំងសមរភូមិនយោបាយ ការទូត យោធា និងសមរភូមិច្បាប់ដើម្បីការពារអធិបតេយ្យភាព បូរណភាពទឹកដី និងប្រជាជនរបស់យើង។

ទី២. រាជរដ្ឋាភិបាលគណបក្សប្រជាជនកម្ពុជាប្រកាន់ខ្ជាប់នូវវប្បធម៌សន្ទនា៖ «គណបក្សប្រជាជនកម្ពុជាមិនបានបិទទ្វារសម្រាប់អ្នកដែលមានចេតនា និងឆន្ទៈចង់ធ្វើការពិតប្រាកដជាមួយរាជរដ្ឋាភិបាល ឬគណបក្សប្រជាជនកម្ពុជា ក្នុងនាមជាដៃគូនិងក្នុងនាមជាខ្មែរតែមួយដើម្បីបម្រើបុព្វហេតុជាតិដោយគ្មានការរើសអើងឡើយ»។ នេះជាការគូសបញ្ជាក់របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦ នាឱកាសជួបសំណេះសំណាលជាមួយអាចារ្យ និងអាចារិនី ទូទាំងប្រទេសលើកទី១១។

សម្តេចប្រមុខរាជរដ្ឋាភិបាលបន្តថា ការចូលរួមគឺមិនចាំបាច់តែត្រូវស្របមតិគ្នារហូតនោះទេ ប៉ុន្តែ ត្រូវផ្អែកលើការវិភាគដែលមានមូលដ្ឋាន ឬទឡ្ហីករណ៍ច្បាស់លាស់ ដើម្បីជាកញ្ចក់ឆ្លុះបញ្ចាំងនូវចំណុចខ្វះខាត និងពង្រឹងការងារជាមួយគ្នា។ សម្ដេចធិបតីបានសង្កត់ធ្ងន់ថា រាជរដ្ឋាភិបាលនិងគណបក្សប្រជាជនកម្ពុជាតែងតែប្រកាន់ខ្ជាប់នូវវប្បធម៌សន្ទនានិងការបង្រួបបង្រួមជាតិ ផ្អែកលើភាពស្មោះត្រង់ គុណធម៌នយោបាយ និងការគោរពគ្នាទៅវិញទៅមក។

ទី៣. ក្នុងសប្តាហ៍នេះ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានអញ្ជើញប្រគល់ផ្ទះថ្មីជាច្រើនខ្នងដែលជាអំណោយរបស់សម្តេចធិបតី និងលោកជំទាវបណ្ឌិតផ្ទាល់ ជូនដល់ក្រុមគ្រួសារនៃវីរកងទ័ពពលី ក្នុងខេត្តព្រៃវែង ខេត្តស្វាយរៀង កំពង់ស្ពឺ និងខេត្តសៀមរាប។ លោកជំទាវបណ្ឌិត បានក៏ពាំនាំប្រសាសន៍ចូលរួមរំលែកមរណទុក្ខដ៏សោកសង្រេងបំផុត និងប្រសាសន៍សួរសុខទុក្ខរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន រួមទាំងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជូនដល់ក្រុមគ្រួសារនៃសព។ ជាការគិតគូរបន្ថែមលើផ្នែកជីវភាព លោកជំទាវបណ្ឌិត ក៏បាននាំយកមកជាមួយនូវអំណោយរបស់សម្តេចធិបតី និងលោកជំទាវបណ្ឌិត មានដូចជាថវិកា សម្ភារៈប្រើប្រាស់ ស្បៀងអាហារ និងបរិក្ខារចាំបាច់ផ្សេងៗ ជូនដល់ក្រុមគ្រួសាររបស់វីរកងទ័ព ដើម្បីសម្រួលដល់ការរស់នៅប្រចាំថ្ងៃរបស់ពួកគាត់ឱ្យបានកាន់ប្រសើរឡើង។

សូមបញ្ជាក់ថា ដើម្បីជាការតបស្នងចំពោះការលះបង់ដ៏ថ្លៃថ្លារបស់វីរយុទ្ធជនពលី សម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រី បានដាក់ចេញគោលនយោបាយនិងយន្តការជាច្រើនដើម្បីជួយសម្រួលដល់ក្រុមគ្រួសាររបស់យុទ្ធជនពលី ដូចជា៖ ការផ្តល់ជូនមុខរបរចិញ្ចឹមជីវិត ការស្រោចស្រង់សមាជិកគ្រួសារ ការផ្តល់អាហារូបករណ៍ដល់កូនៗឱ្យបានសិក្សារហូតដល់កម្រិតបរិញ្ញាបត្រ ការរៀបចំឥណទានឡើងវិញ ឬការដោះស្រាយបំណុល ថែមទាំងមានការគិតគូររហូតដល់ការបង្កើតជាមូលនិធិសម្រាប់ជួយទ្រទ្រង់ដល់ក្រុមគ្រួសារវីរយុទ្ធជនពលីថែមទៀតផង។

ទី៤. បេសកកម្មសង្កេតការណ៍តាមបណ្តោយព្រំដែននៅតែបន្តធ្វើដូចភ្លៀងរលឹម៖ ក្រុមអ្នកសង្កេតការណ៍អាស៊ានប្រចាំកម្ពុជា (ASEAN Observer Team–Cambodia: AOT-KH) ដឹកនាំដោយប្រធានបេសកកម្មហ្វីលីពីន បានចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅចំណុចជាច្រើនក្នុងខេត្តបន្ទាយមានជ័យ។
168000
Video
សេចក្តីថ្លែងការណ៍ បច្ចុប្បន្នភាពស្តីពី «ការវិវត្តស្ថានភាពព្រំដែនកម្ពុជា-ថៃ និង​ព្រឹត្តិការណ៍ថ្មីៗដែលកើតឡើង»។ ថ្ងៃអាទិត្យ ១០កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៦ នៅទីស្តីការគណៈរដ្ឋមន្ត្រី។

សូមJoin គ្រុប cool app អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល👇👇

https://channel.coolapp.com.kh/@rgsu

ដើម្បីទទួលបានព័ត៌មានផ្សេងទៀតតាមបណ្តាញផ្សព្វផ្សាយរបស់អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល៖

🖥 https://rgsu.gov.kh/
🌐 https://www.facebook.com/rgsucambodia
🌐 https://t.me/RoyalGovernmentSpokespersonUnit https://www.youtube.com/channel/UCemuso-GfNJU6wMzfZ8zHlg
🌐 https://www.youtube.com/channel/UCemuso-GfNJU6wMzfZ8zHlg
🌐 https://www.tiktok.com/@cambodiargsu

#អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល #rusg #ប៉ែនបូណា #penbona #សន្តិភាពនៅកម្ពុជា #peaceincambodia
203002
Photo
1️⃣2️⃣3️⃣ផ្សាយផ្ទាល់ បច្ចុប្បន្នភាពស្តីពី «ការវិវត្តស្ថានភាពព្រំដែនកម្ពុជា-ថៃ និង​ព្រឹត្តិការណ៍ថ្មីៗដែលកើតឡើង»។ ថ្ងៃអាទិត្យ ១០កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៦ នៅទីស្តីការគណៈរដ្ឋមន្ត្រី។

✅ https://www.facebook.com/share/v/1V1yfFaGjM/
200000

Showing 30 of 76 posts

Xếp hạng

Yêu cầu đăng nhập

Frequently Asked Questions

Kênh Telegram ឯកឧត្តម ប៉ែន បូណា | H.E. PEN Bona nói về gì?+

ឯកឧត្តម ប៉ែន បូណា | H.E. PEN Bona (@bonapen2) là kênh Telegram thuộc danh mục Chính trị trên tgdio. Xem xếp hạng, đánh giá, nhận xét và bài đăng trước khi đăng ký. Hiện có khoảng 3.772 người đăng ký trên tgdio.

Làm sao để tham gia ឯកឧត្តម ប៉ែន បូណា | H.E. PEN Bona (@bonapen2)?+

Mở hồ sơ trên tgdio, dùng Join / Open in Telegram để đăng ký @bonapen2 miễn phí.

ឯកឧត្តម ប៉ែន បូណា | H.E. PEN Bona có phải kênh Chính trị tốt không?+

Trên tgdio hãy xem đánh giá, nhận xét, xếp hạng và bài đăng của ឯកឧត្តម ប៉ែន បូណា | H.E. PEN Bona trước khi tham gia. Hiện có khoảng 3.772 người đăng ký trên tgdio. So sánh với các kênh Chính trị tương tự.

Xem thống kê và bài đăng ឯកឧត្តម ប៉ែន បូណា | H.E. PEN Bona ở đâu?+

Trên tgdio, mở trang @bonapen2 để xem thống kê, xếp hạng, đánh giá và bài đăng.