សូមអនុមោទនា ពិធីបុណ្យកាន់បិណ្ឌ ១ ថ្ងៃអាទិត្យ ១រោច ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ព.ស ២៥៧០ ត្រូវនឹងថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៦ ដែលជាពិធីបុណ្យប្រពៃណីជាតិរបស់ខ្មែរយើង មានតាំងពីបុរាណកាលមក។
ពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ គឺជាពិធីបុណ្យដ៏ធំមួយក្នុងព្រះពុទ្ធសាសនា ដែលប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំ មានរយៈពេល ១៥ថ្ងៃ គឺចាប់ពីថ្ងៃ ១រោច រហូតដល់ថ្ងៃ ១៥រោច ខែភទ្របទ។ ពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ នេះក៏ជាពេលវេលាមួយ ដែលពុកម៉ែ បងប្អូនប្រជាពលរដ្ឋជាពុទ្ធបរិស័ទ មានឱកាសក្នុងការធ្វើបុណ្យទាន សន្សំកុសល និងជួបជុំសាច់ញាតិបងប្អូន នៅតាមទីវត្តអារាម ដើម្បីឧទ្ទិសកុសលផលបុណ្យជូនដល់ដួងវិញ្ញាណក្ខន្ធរបស់បុព្វការីជន និងញាតិសន្តាន៕
បណ្តាញសង្គមផ្លូវការរបស់ក្រសួង 🔗
📱
ក្រសួងធម្មការនិងសាសនា📱 Telegram
📱
Website📱
Youtube#MinistryofCultsandReligion ❤️