មន្ត្រីសម្រុះសម្រួលដោះស្រាយវិវាទនៃ អ.ដ.ក. បានចុះដោះស្រាយវិវាទ ជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានខេត្តតាកែវ និងខេត្តកំពត លើករណីវិវាទចំនួន ៥ករណី
===================
នាថ្ងៃទី១៨-២១ ខែកក្កដា ឆ្នាំ២០២៦ មន្ត្រីសម្រុះសម្រួលដោះស្រាយវិវាទនៃ អ.ដ.ក. រួមមាន លោក សៅ ព្រឿន និងលោក វ៉ាន់ ប៊ុនថន បានចុះដោះស្រាយវិវាទ ជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានខេត្តតាកែវ និងខេត្តកំពត លើករណីវិវាទពាក់ព័ន្ធនឹងកិច្ចសន្យាខ្ចីប្រាក់ចំនួន ៥ករណី។
ក្នុងដំណើរបេសកកម្មនេះ មន្ត្រីសម្រុះសម្រួលដោះស្រាយវិវាទនៃ អ.ដ.ក. បានចុះសិក្សាដោះស្រាយវិវាទលើសំណុំរឿងចំនួន ២ករណី និង ៣ករណី បានឈានដល់ការសម្រុះសម្រួលផ្សះផ្សាបញ្ចាប់វិវាទ ដូចខាងក្រោម÷
ករណីទី១- ជាករណីវិវាទកិច្ចសន្យាខ្ចីប្រាក់ ស្ថិតនៅឃុំកំពែង ស្រុកព្រៃកប្បាស ខេត្តតាកែវ ដែលទទួលបន្ទុកដោយ លោក វ៉ាន ប៊ុនថន មន្ត្រីសម្រុះសម្រួលដោះស្រាយវិវាទនៃ អ.ដ.ក.។
ករណីទី២- ជាករណីវិវាទកិច្ចសន្យាខ្ចីប្រាក់ ស្ថិតនៅឃុំចារ ស្រុកព្រៃកប្បាស ខេត្តតាកែវ ដែលទទួលបន្ទុកដោយ លោក វ៉ាន់ ប៊ុនថន មន្ត្រីសម្រុះសម្រួលដោះស្រាយវិវាទនៃ អ.ដ.ក.។
ករណីទី៣- ជាករណីវិវាទកិច្ចសន្យាខ្ចីប្រាក់ ស្ថិតនៅឃុំព្រៃឃ្មុំ ស្រុកទឹកឈូ ខេត្តកំពត ដែលទទួលបន្ទុកដោយ លោក សៅ ព្រឿន មន្ត្រីសម្រុះសម្រួលដោះស្រាយវិវាទនៃ អ.ដ.ក.។
សូមគូសបញ្ជាក់ថា ផ្អែកតាមបទប្បញ្ញត្តិរបស់ អ.ដ.ក. មន្ត្រីសម្រុះសម្រួលដោះស្រាយវិវាទ ឬក្រុមការងារសម្រុះសម្រួលដោះស្រាយវិវាទមានសិទ្ធិស្នើសុំកិច្ចសហការពីស្ថាប័ន ឬអាជ្ញាធរពាក់ព័ន្ធ ដើម្បីដោះស្រាយសំណុំរឿងវិវាទនៅក្នុងក្របខ័ណ្ឌ អ.ដ.ក.។
—————————
☎
https://www.youtube.com/channel/UCNPTgP5FDOSdDbDJ2DAgYjg លេខទូរស័ព្ទ Telephone : +855 93 98 33 58 | 099 98 33 58
https://www.youtube.com/channel/UCNPTgP5FDOSdDbDJ2DAgYjg🌐 https://nadr.gov.kh/ https://nadr.gov.kh/ | 🌐
https://web.facebook.com/nadrcambodia https://web.facebook.com/nadrcambodia🌐 |📍
https://maps.app.goo.gl/b8EFDqtNviaPYsCo7 https://maps.app.goo.gl/b8EFDqtNviaPYsCo7📱
https://www.youtube.com/channel/UCNPTgP5FDOSdDbDJ2DAgYjg | 📱
https://www.tiktok.com/@nadrcambodia?_t=ZS-8upu5OdpQAR