សៀវភៅជីវិត - Seavphovjivet Telegram channel photo

សៀវភៅជីវិត - Seavphovjivet

Official Telegram Channel

116

Last views

5.3k (5,271 subscribers)
Thành viên
—
Rating
40
Total Posts
Oct 17, 2026, 7:21 AM
Cập nhật
Apr 25, 2026
Created
Stats

Bạn đang xem nội dung bằng tiếng Việt. Vui lòng thay đổi ngôn ngữ trang web để xem nội dung bằng các ngôn ngữ khác.

Channel Information

Channel Information
Channel Nameសៀវភៅជីវិត - Seavphovjivet
Username@seavphovjivet_official
CategoryBài học cuộc sống
LanguageTiếng Việt
CountryViệt Nam
Thành viên5,271
Channel TypePublic Channel
Created25 thg 4, 2026
Last Updated17 thg 10, 2026 • 5 ngày trước
StatusActive

Xếp hạng

Xếp hạng toàn cầu
#287824-284
Xếp hạng ngôn ngữ
#5318-13
Xếp hạng danh mục
#1996-6

Tăng trưởng người đăng ký

Tổng cộng: 5.3K30 Days growth: -561.1%
09/1809/2309/2810/0310/0810/1310/17
Tăng trưởng người đăng ký - 30 Days
DateSubscribers
18:09:20265,327
19:09:20265,312
20:09:20265,312
21:09:20265,312
22:09:20265,312
23:09:20265,312
24:09:20265,312
25:09:20265,312
26:09:20265,312
27:09:20265,312
28:09:20265,312
29:09:20265,312
30:09:20265,312
01:10:20265,312
02:10:20265,312
03:10:20265,312
04:10:20265,312
05:10:20265,312
06:10:20265,312
07:10:20265,312
08:10:20265,312
09:10:20265,312
10:10:20265,312
11:10:20265,312
12:10:20265,312
13:10:20265,312
14:10:20265,312
15:10:20265,312
16:10:20265,312
17:10:20265,271
Tăng trưởng người đăng ký - Weekly
DateSubscribers
Week of 20:04:20265,543
Week of 27:04:20265,543
Week of 04:05:20265,525
Week of 11:05:20265,525
Week of 18:05:20265,525
Week of 25:05:20265,525
Week of 01:06:20265,525
Week of 08:06:20265,525
Week of 15:06:20265,525
Week of 22:06:20265,525
Week of 29:06:20265,525
Week of 06:07:20265,418
Week of 13:07:20265,418
Week of 20:07:20265,418
Week of 27:07:20265,418
Week of 03:08:20265,418
Week of 10:08:20265,418
Week of 17:08:20265,350
Week of 24:08:20265,350
Week of 31:08:20265,336
Week of 07:09:20265,327
Week of 14:09:20265,312
Week of 21:09:20265,312
Week of 28:09:20265,312
Week of 05:10:20265,312
Week of 12:10:20265,271
Tăng trưởng người đăng ký - Monthly
DateSubscribers
April 20265,543
May 20265,525
June 20265,525
July 20265,418
August 20265,350
September 20265,312
October 20265,271
Tăng trưởng người đăng ký - Yearly
DateSubscribers
20265,271

Bài đăng gần đây

Photo1/2
«បុរសឈុតពណ៌ស ភាគ១»

អេសធើរ (Esther) ក្នុងភាសាពែរ្ស និង (Aster) ក្នុងភាសាក្រិច សរសេរខុសគ្នាបន្តិច តែអានដូចគ្នា ហើយក៏មានន័យដូចគ្នា វាមានន័យថា ផ្កាយ!

គេហទំព័រសៀវភៅជីវិត [www.seavphovjivet.com/]
116001
Photo1/2
"ជាខ្លួនឯង”

ខ្ញុំតែងតែធ្វើទៅតាមអ្វីដែលអ្នកផ្សេងនិយាយមកកាន់ខ្ញុំ។ ខ្ញុំធ្វើទោះជារឿងនោះខ្ញុំមិនពេញចិត្តក៏ដោយក៏ខ្ញុំនៅតែព្យាយាធ្វើ។ ខ្ញុំមិនយល់ពីខ្លួនឯងទេថា ហេតុអ្វីខ្ញុំនៅតែចូលចិត្តធ្វើទៅតាមអ្នកទៃជាជាងខ្លួនឯង?

ខ្ញុំតែងតែចង់ស្អាតដើម្បីបង្អួតភ្នែកអ្នកដទៃ ទោះជាខ្លួនឯងមិនពេញចិត្តក៏ដោយ។ ខ្ញុំមិនដឹងថាមានរឿងច្រើនប៉ុនណាដែលខ្ញុំគ្រាន់តែធ្វើដើម្បីតែផ្គាប់អ្នកដទៃ។ ខ្ញុំនៅតែមិនយល់ថា ហេតុអ្វីចាំបាច់ធ្វើរឿងជាច្រើនដើម្បីបំពេញបំណងអ្នកដទៃតែមិនអាចធ្វើដើម្បីខ្លួនឯង?

មានរឿងច្រើនណាស់ដែលខ្ញុំបានធ្វើដើម្បីក្ដីសុខអ្នកដទៃតែខ្ញុំភ្លេចធ្វើដើម្បីខ្លួនឯង។ ខ្ញុំតែងតែចង់ឱ្យដូចអ្នកដទៃទាំងដឹងថាមិនអាច។ ខ្ញុំចង់បានដូចអ្នកដទៃទាំងដឹងថាទៅមិនរួច...។ ខ្ញុំចេះតែចង់ធ្វើអ្វីដែលមិនអាចទៅរួច។ នៅក្នុងវចនានុក្រមគ្មានពាក្យថា "ទៅមិនរួច ធ្វើមិនកើតទេ" តែរឿងមួយដែលមិនអាចមែននោះ គឺការធ្វើខ្លួនឯងឱ្យក្លាយជាអ្នកដទៃ និងចង់ឱ្យអ្នកដទៃក្លាយជាខ្លួនឯង ព្រោះទោះយ៉ាងណាក៏មិនអាចទៅរួចដែរ។ អ្នកនៅតែជាអ្នកគេនៅតែជាគេ។ ការគ្រាន់តែធ្វើដើម្បីក្ដីសុខនរណាម្នាក់នោះថ្ងៃណាមួយយើងនឹងលែងមានទឹកចិត្តក្នុងការធ្វើមិនខានឡើយ ព្រោះយើងមិនបានពេញចិត្តទេគ្រាន់តែធ្វើដើម្បីបំពេញអ្វីដែលមិនមែនជាខ្លួនឯង។

អត្ថបទ៖ សៀវភៅជីវិត
306001
Photo1/2
«ថ្ងៃថ្មីនៅតែមាន»

“ខ្ញុំសួរឧត្តមរឿងមួយបានទេ?”
ខ្ញុំសម្លឹងមើលទៅបាច់ផ្កាដែលគាត់ជូន រួចសួរគាត់។
“សិលាចង់សួរអី អាចសួរបាន!” គាត់តបយ៉ាងរហ័ស។
“ខ្ញុំមិនមែនជាស្រីស្អាតអីទេ មើលចុះរូបរាងខ្ញុំតូចល្អិត សម្បុរក៏មិនជ្រះថ្លាអីដូចគេ ក្រក៏ក្រ ហើយគ្រួសារក៏មិនសមប្រកប ហេតុអ្វីក៏លោកចង់រាប់អានខ្ញុំ?” ខ្ញុំរៀបរាប់ប្រាប់គាត់នូវរឿងក្នុងចិត្ត។
“សម្រាប់ខ្ញុំសិលាជាស្រីស្អាត ទោះអ្នកដទៃមើលឃើញសិលាក្នុងរូបភាពបែបណាក៏ដោយ ហើយសិលាជាមនុស្សល្អ ចេះតស៊ូនៅក្នុងជីវិត ទោះបីជួបរឿងលំបាក គេធ្វើបានយ៉ាងណា សិលានៅតែខិតខំប្រឹងប្រែងដើម្បីជីវិតរបស់ខ្លួនឯង! ដឹងទេ? សម្រស់ស្រស់ស្អាតតែលើរូបរាងខាងក្រៅតែមួយមុខក៏មិនគ្រប់គ្រាន់ដែរ! អត្តចរិតល្អ មានសណ្តានចិត្តសណ្ដោសប្រណី និងមានចិត្តតស៊ូសម្រាប់ជីវិត ទើបធ្វើឱ្យមនុស្សស្រីម្នាក់នោះកាន់តែទាក់ទាញទ្វេឡើង!”
327004
Photo1/2
«សង្ឃរា»

[...]
នាងក្រមុំសម្លឹងអ្នកកំលោះពីលើដល់ក្រោម ដោយពន្លឺភ្នែកភ្លឺថ្លា ពោរពេញទៅដោយអំណាចមន្តស្នេហ៍ ធ្វើឱ្យអ្នកកំលោះមានអារម្មណ៍ត្រជាក់ស្រឹបនៅចំពោះមុខកែវភ្នែកនាងក្រមុំ៖
- មើលទៅលោកគឺជាកូនប្រុសពៅរបស់លោកឧកញ៉ារិទ្ធី ដែលទៅបើកកសិដ្ឋានចិញ្ចឹមសេះ បង្ហាត់សេះ នៅឯសៀមរាបហ្នឹងហើយ ដែលមួយឆ្នាំមកផ្ទះម្តង បានជាមិនដឹងសាច់រឿងនៅក្នុងក្រុមគ្រួសារអ៊ីចឹង! បើលោកចង់ដឹងណាស់ ក្មេងឆ្លើយប្រាប់មនុស្សចាស់ក៏មានដែរ! បើលោកជាកូនប្រុសពៅរបស់លោកឧកញ៉ារិទ្ធីហ្នឹងមែន លោកត្រូវគោរពខ្ញុំ ហើយនិយាយស្តីត្រូវមានការគោរពចំពោះខ្ញុំ ក្នុងឋានៈជាម្តាយទីពីររបស់លោកដែលនឹងត្រូវរៀបការជាមួយនឹងឪពុករបស់លោក ហើយខ្ញុំគឺជានារីម្នាក់ដែលលោកត្រូវគោរពហៅថាម៉ាក់ទីពីរ!
[...]
300002
Photo1/2
«ទំនួលខុសត្រូវ»

មានរឿងជាច្រើនដែលយើងត្រូវទទួលខុសត្រូវ ហើយក៏មានរឿងជាច្រើនដែលជាសម្ពាធនៃការទទួលខុសត្រូវរបស់យើងម្នាក់ៗ ព្រោះរាល់ទំនួលខុសត្រូវយើងនិងការហត់នឿយ មិនត្រឹមតែកាយតែចិត្តក៏នឿយនឹងទំនួលខុសត្រូវមួយនេះដែរ។ មិនខុសពីពុកម៉ែដែលគាត់មានសម្ពាធនៃទំនួលខុសត្រូវ ចំពោះយើងជាកូនទេ គាត់ហត់ គាត់ឈឺ គាត់ចង់សម្រាក គាត់ចង់ឈប់ គាត់ប្រឹង.....គាត់តែងតែចង់បានដូចអ្វីដែលយើងកំពុងតែទាមទារ តែគាត់មិនអាចធ្វើបាន ព្រោះគាត់ត្រូវស្ពាយទំនួលខុសត្រូវ ក្នុងការចិញ្ចឹមបីបាច់ថែទាំរក្សាប្រៀបនឹងកែវភ្នែកដែលមិនអាចខ្វះបាន ទោះជាមានរឿងខ្លះគាត់មិនសប្បាយចិត្ត ក៏គាត់មិនដែលបង្ហាញថាគាត់កំពុងតែកើតអ្វីដែរ ។

បើសួរថាគាត់ហត់ទេ គាត់នឹងថាមិនហត់ឡើយ គាត់រីករាយនឹងស្ពាយសម្ពាយមួយនេះរហូត
ដល់គាត់អស់ជីវិត ព្រោះតែគាត់ត្រូវមានទំនួលខុសត្រូវពេញមួយជីវិត។
អយុត្តិធម៌ណាស់មែនទេ! មែនហើយ! ព្រោះគាត់មិនអាចទម្លាក់សម្ពាយមួយនេះឡើយ ទោះមានរឿងអ្វីក៏ត្រូវតែប្រឹងដើរដោយមិនត្អូញត្អែរ ហត់ ក្ដៅ ឈឺ រងាឡើយ ព្រោះតែពាក្យស្រឡាញ់ ទើបគាត់មិនដែលគិតថាជាបន្ទុក។

ទំនួលខុសត្រូវមួយនេះ គឺធំធេងណាស់សម្រាប់ពួកគាត់ ទោះជាមានរឿងអ្វីក៏ដោយក៏ គាត់មិនដែលទម្លាក់ចុះនូវទំនួលខុសត្រូវនេះចោលឡើយ។
យើងគួរតែចេះមានទំនួលខុសត្រូវ ដូចជាពុកម៉ែមានទំនួលខុសត្រូវចំពោះយើងដូចគ្នា។ មានរឿងច្រើនណាស់ដែលបានកើតឡើង ហើយក៏មានរឿងច្រើនដែរដែលយើងបានឆ្លងកាត់ យើងគួរតែមានទំនួលខុសត្រូវលើខ្លួនឯង។ កុំចូលចិត្តទម្លាក់កំហុស ទៅកាន់អ្នកដទៃ។

អត្ថបទ៖ សៀវភៅជីវិត
330003
Photo1/2
«នភាល័យ»

មល្លិកាញញឹមស្ងួត៖
- បើថ្ងៃស្អែកជាថ្ងៃរៀបការបានន័យថា ថ្ងៃនេះខ្ញុំមិនទាន់ជាប្រពន្ធលោកនៅឡើយ! ខ្ញុំសុំនិយាយ​ជាមួយលោកនៅត្រង់នេះតែម្ដងចុះ! ប៉ាម៉ាក់ខ្ញុំយល់ព្រមរឿងរៀបការនេះ! តែខ្ញុំមិនបានយល់ព្រមទេ! ខ្ញុំគ្មានសង្សាហើយក៏មិនបានរត់តាមប្រុស! ខ្ញុំមិនរៀបការ ព្រោះខ្ញុំមិនបានស្រឡាញ់លោក! ហើយមនុស្ស​មានគ្រប់យ៉ាងដូចលោក ប្រហែលជាមិនខ្វះស្រីដែលចង់រៀបការជាមួយនោះទេ!

គេហទំព័រសៀវភៅជីវិត [www.seavphovjivet.com/]
Telegram សៀវភៅជីវិត: t.me/seavphovjivet_official
355002
Photo1/2
«ថ្ងៃថ្មីនៅតែមាន»

“មនុស្សម្នាក់ៗចៀសមិនផុតពីការសាងកំហុសឡើយ ប៉ុន្តែយើងត្រូវតែហ៊ានផ្តល់ឱកាសជាលើកទី២ ​ដើម្បីកែប្រែជោគវាសនាខ្លួនឯងឱ្យបានប្រសើរជាងថ្ងៃម្សិលមិញ!”
381002
Photo1/2
«សម្ដីអ្នកដទៃ»

យើងមិនអាចហាមនរណាម្នាក់មិនឱ្យនិយាយពីអ្នកទេ ...ហេតុអ្វីបានជាចង់ ឬចូលចិត្តទៅហាមអ្នកផ្សេងទាំងដែលខ្លួនឯងចូលចិត្តនិយាយពីអ្នកផ្សេងនោះ? ហេតុអ្វីបានជាយើងអ្នកប្រព្រឹត្តតែចូលចិត្តហាម ឬឃាត់អ្នកផ្សេង?

បើសិនជាយើងមិនបានធ្វើដូចអ្នកផ្សេងនិយាយ ហេតុអ្វីត្រូវគិត ព្រោះពាក្យសម្ដីនោះមិនបានធ្វើឱ្យយើងប្រសើរទេ តែអ្វីដែលធ្វើឱ្យយើងប្រសើរគឺការអភិវឌ្ឍខ្លួនឯង ដោយដៃនិងចិត្តគំនិតរបស់យើង ...។

មិនចាំបាច់ទៅដាក់មេក្រូប្រកាសថា យើងល្អទើបគេហៅថាយើងជាមនុស្សល្អទេ ធ្វើតែល្អឱ្យតែច្រើន ថ្ងៃណាមួយក៏គង់តែគេឃើញដោយខ្លួនឯងទេ ... កុំព្យាយាមហាម ហើយគិតបើវាមិនពិត តែព្យាយាមអភិវឌ្ឍខ្លួនឯងវិញជារឿងដែលប្រសើរ។

អត្ថបទ៖ សៀវភៅជីវិត
396004
Photo1/2
«មនុស្សខ្មៅ»

សម្រស់ធម្មជាតិពិតជាស្រស់ស្អាតខ្លាំងណាស់ ហើយមនុស្សយើងក៏ជាផ្នែកមួយនៃធម្មជាតិ កាលដែលបានកើតមកលើផែនដីមួយនេះ គឺមានសំណាងដ៏អស្ចារ្យ និងមានជីវិតដ៏ស្រស់ផូរផង់បំផុត។

គេហទំព័រសៀវភៅជីវិត [www.seavphovjivet.com/]
395001
Photo1/2
«នារីប្រពៃ»

បងប្អូនប្រុសរបស់ខ្ញុំនិងខ្ញុំក៏ដូចជាកុមារជាច្រើននៅក្នុងភូមិរបស់យើងនៅតាមជនបទនៃប្រទេសកម្ពុជា ដែលបានធំធាត់ឡើងដោយប្រើប្រាស់ការស្រមើស្រមៃរបស់យេីងសម្រាប់ការលេងកម្សាន្ត ការលេងនៅខាងក្រៅផ្ទះ និងការប្រើប្រាស់នូវអ្វីដែលយើងមានយកមកលេងបៃឡុកបៃឡរ។ នៅពេលនោះ ទីផ្សារនៃការលក់របស់ក្មេងលេងមិនទាន់បានទៅដល់ភូមិយើងឡើយទេ ហើយយើងសូមអរគុណនូវពេលវេលាទាំងនោះដែលយេីងបង្កេីតរបស់លេងដោយខ្លួនឯង ជំនួសអោយការទិញមកពីផ្សារ។
ហើយក្រៅពីការលេង ជីវិតនៅវ័យក្មេងរបស់អ្នកជនបទ យើងត្រូវស្វែងរកវិធីដើម្បីរកលុយដោយខ្លួនឯង ដូចជាការនេសាទត្រី រកខ្យងឬ លក់ផ្លែឈើ ជាដេីម។ យើងបានស្គាល់នូវសត្វឬរុក្ខជាតិដែលអាចបរិភោគបាន ហើយខ្ញុំអរគុណខ្លាំងណាស់សម្រាប់ជំនាញ ឬក៏បទពិសោធផ្សេងៗនៃជីវិតរបស់ខ្ញុំដែលខ្ញុំបានរៀនសូត្រតាំងពីនៅក្មេងមកម្ល៉េះ។

គេហទំព័រសៀវភៅជីវិត [www.seavphovjivet.com/]
395003
Photo1/2
«នៅពេលខ្ញុំធ្លាក់ដល់សូន្យ»

មានមនុស្សតិចណាស់នឹងហុចដៃនៅពេលដែលខ្ញុំត្រូវការបំផុត ហើយក៏មានមនុស្សតិចណាស់ដែលនឹងជួយនៅពេលខ្ញុំបរាជ័យ។ តែមានដៃច្រើនណាស់ចាំទទួល និងអរអបនៅពេលឃើញខ្ញុំជោគជ័យ តែនៅពេលនេះដៃទាំងនោះបានបាត់វត្តមាន ហើយក៏លែងអបអរ តែជំនួសនូវ ការមើលងាយនិងការនិយាយមិនល្អ នេះឬការស្រឡាញ់ចេញពីចិត្ត នេះឬជាការជួយជ្រោមជ្រែង នេះឬ ការបង្ហាញពីការស្រឡាញ់ នៅពេលខ្ញុំធ្លាក់ដល់សូន្យ ក៏មានតែខ្ញុំម្នាក់ទៅវិញដែលនៅក្បែរខ្ញុំនោះ ....។

មិត្តភាពពិត ការស្រឡាញ់ពិតបានបង្ហាញយ៉ាងច្បាស់នៅពេលដែលខ្ញុំកំពុងតែនៅបាតជ្រោះចេញចង់លែងរួច ហើយ សឹងតែមិនអាចនឹងបោះជំហានបន្ត ....។ តើដៃដែលអបអរនោះទៅណាហើយ ម៉េចមិនហុចមកឱ្យខ្ញុំផង? ដៃទាំងអស់នោះទៅណាហើយហេតុអ្វីមិនឱបខ្ញុំ...

នៅចុងបញ្ចប់ ភាពបរាជ័យបានប្រាប់ថា ប្រឹងពីដៃមួយគូនេះ ហើយកុំរំពឹងពីនរណាទាំងអស់ ព្រោះបើយើងដួលនៅកន្លែងនោះ បើមិនប្រឹងងើបនោះអ្នកនឹងគ្មានថ្ងៃអាចងើបរួចឡើយ។

អត្ថបទ៖ ប្រិយមិត្តអ្នកអាន
348000
Photo1/2
«ដំណើរ»

សំណួរដែលយើងគួរសួរខ្លួនឯង៖
តើខ្ញុំចង់ក្លាយទៅជាមនុស្សបែបណា?
តើខ្ញុំចង់សម្រេចសុបិនអ្វីខ្លះ?
តើខ្ញុំមានគោលដៅក្នុងជីវិតអ្វីខ្លះ ដែលត្រូវសម្រេច?
តើនរណាដែលអាចលើកទឹកចិត្តដល់ខ្ញុំតាមរយៈពាក្យសម្ដី ដំបូន្មាន ឬសមិទ្ធផលដែលគាត់សម្រេចបាន?
សរុបទៅវាអាស្រ័យលើអ្នកផ្ទាល់ ថាតើអ្នកចង់បានអ្វីឱ្យប្រាកដសម្រាប់ជីវិត តើយើងកំពុងតែស្វែងរកអ្វី? តើយើងមានជនគំរូអាចឱ្យយើងគិតដល់ ហើយមានថាមពលក្នុងការដើរតាមក្ដីស្រមៃរបស់យើងហើយឬនៅ?

គេហទំព័រសៀវភៅជីវិត [www.seavphovjivet.com/]
403001
Photo1/2
«ប្រលោមចិត្ត»

ខ្ញុំចង់ឱ្យអ្នកក្លាយមកជាពន្លឺមយយដ៏អស្ចារ្យចាំងឆ្លុះមកក្នុងដួងចិត្តរបស់ខ្ញុំ ហើយខ្ញុំនឹងទន្ទឹងរង់ចាំថ្ងៃមួយនោះ មកដល់រហូតដល់ដង្ហើមចុងក្រោយរបស់ខ្ញុំ។

គេហទំព័រសៀវភៅជីវិត [www.seavphovjivet.com/]
416002
Photo1/2
«ស្អែកម្ដងទៀត»

បើមានថ្ងៃស្អែកម្ដងទៀត ហេតុអ្វីយើងមិនធ្វើជាមនុស្សរឹងមាំជាងមុន?

គេហទំព័រសៀវភៅជីវិត [www.seavphovjivet.com/]
390002
Photo1/2
«ជីវិតគូ»

វាឈឺចាប់ណាស់ទៅហើយដែលចេះតែច្រឡំរវាងការស្រឡាញ់និងការអាណិត ហើយវាលើសពីឈឺដែលយកអារម្មណ៍របស់នរណាម្នាក់មកលេងសើច ហើយវារឹតតែឈឺបើនៅសុខៗមនុស្សដែលអ្នកកំពុងតែស្រឡាញ់ក្បត់អ្នក....។

ស្នេហ៍វាមាននិយមន័យច្រើនណាស់ហើយប្រហែលមានមនុស្សច្រើនណាស់ដែលច្រឡំពីពាក្យថាស្រឡាញ់និងពាក្យថាចង់បាន ហើយក៏មានមនុស្សមិនតិចទេដែលកំពុងយំព្រោះតែក្ដីស្រឡាញ់ ...។ អារម្មណ៍ល្អៗអាចនិងបាត់បង់ព្រោះពាក្យស្រឡាញ់ រឿងឈឺចាប់ និងការសប្បាយក៏អាចកើតមាន តែវាមិនមែនគ្រប់យ៉ាងសុទ្ធតែសមប្រកបឡើយ ជីវិតគូប្រៀបបីដូចជាចាន ដែលតែងតែទង្គិចជាមួយស្លាព្រាដែលនៅក្នុងរាវ ជីវិតដែលប្រើពាក្យស្រឡាញ់ខុស ក៏វានឹងក្លាយជាទំនាក់ទំនងដែលមិនច្បាស់ ...។

ចូរចែកឱ្យដាច់រវាងពាក្យថាស្រឡាញ់ និងអាណិតព្រោះក្នុងភាសាស្នេហ៍ពាក្យនេះយើងតែងតែច្រឡំហើយអ្នកខ្លះក៏ឈឺមិនស្ទើរនឹងពាក្យនេះ។

អត្ថបទ៖ សៀវភៅជីវិត
520004
Photo1/2
«មកពីខ្ញុំ?»

ខ្ញុំប្រហែលជាតឹងតែងពេកចំពោះមនុស្សដែលខ្ញុំស្រឡាញ់! ខ្ញុំ ប្រហែលជាតឹងតែងពេកនឹងទំនាក់ទំនងមួយនេះ ហើយប្រហែលជាបារម្ភពេក រហូតដល់មនុស្សដែលខ្ញុំស្រឡាញ់លែងឃើញតម្លៃនៃការស្រឡាញ់របស់ខ្ញុំ តែវាក៏ប្រហែលមកពីខ្ញុំដែលតែងតែ ប្រើពាក្យ "ពេក" នៅក្នុងទំនាក់ទំនងមួយនេះ ហើយក៏ប្រហែលជាខ្ញុំដែលតែងតែ "អង្វរ" ព្រោះខ្លាចបាត់បង់....!

មកពីខ្ញុំ? ឬមកពីគេចង់ទៅ? មកពីឱ្យតម្លៃពេកមែនទេ? ឬក៏ខ្ញុំចេះតែអង្វរជាមួយទំនាក់ទំនងនេះមែនទេ ?
ខ្ញុំមិនច្បាស់ឡើយ តែអ្វីដែលច្បាស់បំផុតនោះគឺ មកពីខ្ញុំខ្លួនឯង។ ខ្ញុំខ្លាចរហូតដល់ទំនាក់ទំនងមួយនេះវាសឹងតែបាត់បង់ ហើយក៏មិនអាចត្រឡប់ក្រោយ មិនថាទំនាក់ទំនង ស្នេហា ឬ ក៏មិត្តភាពឡើង។ បើកាលណាសម្បូរពាក្យ “ពេក” នោះប្រាកដណាស់ថា យើងទាំងសងខាងមិនថាអ្នក ឬខ្ញុំសុទ្ធតែឈឺចាប់...។ ទំនាក់ទំនងបើគេចង់ទៅឱ្យគេទៅៗ ព្រោះយើងអាចត្រឹមឃាត់តែកាយតែមិនបានចិត្តឡើយ...។

អត្ថបទពី៖ ប្រិយមិត្តអ្នកអាន
537004
Photo1/2
«ថ្ងៃថ្មីនៅតែមាន»

“សុំទោសដែលសិលាធ្លាប់ជួបរឿងឈឺចាប់ ម្តងជាពីរដងមិនចេះចប់! ខ្ញុំមិនអាចពាល់នូវការឈឺចាប់ ដែលសិលាបានឆ្លងកាត់នោះទេ ប៉ុន្តែបើសិលាបន្តខឹងនឹងប៉ា សិលានឹងនៅតែឈឺចាប់! ទោះជាយ៉ាងណាក៏គាត់ជាប៉ារបស់សិលាដដែល! នេះជាការពិតដែលមិនអាចកែប្រែបាន! គាត់ក៏មិនអាចរស់នៅលើលោកនេះបាន១០០ឆ្នាំទៀតដែរ! បើអាច សិលាគួរតែទៅជួបគាត់ ប្រហែលជាគាត់កំពុងតែនឹកសិលាផងក៏ថាបាន!”
- វាតា

គេហទំព័រសៀវភៅជីវិត [www.seavphovjivet.com/]
516001
Photo
«ក្ដីសង្ឃឹមក្លែងក្លាយ»

បើគ្រាន់តែអាណិតនរណាម្នាក់ កុំឱ្យគេមានអារម្មណ៍ថាជាក្ដីសង្ឃឹមបានទេ ព្រោះពាក្យនេះហើយមានមនុស្សច្រើនណាស់ដែលរួមទាំងខ្ញុំ ដែលកំពុងតែអង្គុយនៅទីនេះហើយក៏ កំពុងតែហូរទឹកភ្នែកព្រោះតែការអាណិតរបស់អ្នក។

បើគ្រាន់តែអាណិតទេ ចូរកុំមកបន្លំជាមួយនិងក្ដីសង្ឃឹម កុំឱ្យខ្ញុំច្រឡំអីព្រោះអី ខ្ញុំឈឺច្រើនហើយ តែក៏ត្រូវបានអ្នកបោក និងការឱ្យក្ដីសង្ឃឹមដដែលច្រើនដងដែលហើយ។

ចែកឱ្យដាច់រវាងការអាណិតនិងស្រឡាញ់ព្រោះបើនៅតែមិនចែកដាច់មិនមែនអ្នកទេដែលឈឺតែអ្នកដែលឈឺគឺ អ្នកដែលកំពុងតែសរសេរនៅទីនេះ ក៏ជាម្នាក់ដែលច្រឡំហើយក៏មកអង្គុយយំដែរ...។

ស្រឡាញ់និងច្រឡំស្រឡាញ់ ខុសគ្នា ចែកឱ្យដាច់ហើយចាំឱ្យសង្ឃឹម។

អត្ថបទ៖ ប្រិយមិត្តអ្នកអាន
468003
Photo
«ថ្ងៃថ្មីនៅតែមាន»

ពេលខ្លះជីវិតមិនអយុត្តិធម៌រហូតទេ ជួនកាលព្រហ្មលិខិតក៏នាំយើងទៅជួបមនុស្សល្អៗ ហើយក៏ជួយកែប្រែវាសនាយើងឱ្យកាន់តែប្រសើរឡើង!

គេហទំព័រសៀវភៅជីវិត [ http://www.seavphovjivet.com/]
523000
Photo
«តាមប្រមាញ់ឧក្រិដ្ឋជន»

ម្តាយរបស់ពិសិដ្ឋឱបអង្អែលខ្នងកូនប្រុស លួងលោមកូនប្រុសដែលនៅបន្តយំមិនបាត់។
ឈប់យំទៅកូន ហើយត្រូវប្រឹងតស៊ូរស់បន្តទៀត ទើបព្រលឹងធីតា និងកូនទៅបានស្ងប់ណាកូន។ ចាត់ថាប្រពន្ធកូន និងកូនក្នុងពោះអស់កម្មពៀរទៅចុះ។ ព្រលឹងពួកគេទាំងពីរនឹងបានទៅសោយសុខនៅឋានសុខស្ងប់មិន​ខាន។
ពិសិដ្ឋយំឱបម្តាយ ភ្នែកសំឡឹងមើលទៅផ្សែងខ្មួលខ្មាញ់ដែលហុយទ្រលោមចេញពីបំពង់ផ្សែងប៉ាឆាហោះទៅលើអាកាស។ វិសុទ្ធអង្គុយសម្លឹងមើលទិដ្ឋភាពដ៏ខ្លោចផ្សានេះយ៉ាងស្ងៀមស្ងាត់។ គេដកដង្ហើមធំជាញឹកញាប់ ព្រោះគេយល់ច្បាស់ពីទំហំនៃការឈឺចាប់របស់គ្រួសារសពដែលមាននៅពេលបាត់បង់មនុស្សជាទីស្រឡាញ់ដោយមិនបានព្រាងបែបនេះ។

គេហទំព័រសៀវភៅជីវិត [ http://www.seavphovjivet.com/]
476003
Photo
«ចុងបញ្ចប់»

ទោះបីជាខ្ញុំប្រឹងយ៉ាងណា ខំប៉ុនណា តស៊ូយ៉ាងណា ក៏នៅចុងបញ្ចប់អ្នកដែលបាត់គឺ ខ្ញុំ។ ខ្ញុំបាត់គ្រប់យ៉ាង បាត់ព្រោះតែតាមចាប់ក្ដីស្រឡាញ់ ដែលមានតែខ្ញុំដែលប្រឹង ហើយម្ខាងទៀតបានត្រឹមតែឈរមើល ...។
វាឈឺចាប់ដែលការស្រឡាញ់នេះវាហាក់មានតែខ្ញុំម្នាក់ដែលព្យាយាមថែរក្សា ព្រោះខ្ញុំខ្លាច ខ្លាចណាស់ ខ្លាចពាក្យថាបញ្ចប់ តែចុងបញ្ចប់ខ្ញុំ នៅតែបញ្ចប់ ។ ចុងបញ្ចប់នៃទំនាក់ទំនងមិនមែនសុទ្ធតែអាក្រក់ទេតែ វា ឈឺខ្លាំងនៅពេលដែលខ្ញុំមិនបានត្រៀមខ្លួន ហើយចេះតែប្រឹងដើម្បីថែរក្សាហើយគេចេះតែចង់ចាកចេញ ហើយនៅពេលដែលខ្ញុំព្រមលែងដៃខ្ញុំក៏ធ្វើចិត្តមិនបាន មិនមែនអាត្មានិយមឡើយ តែវាជាការស្រឡាញ់ដែលខ្ញុំប្រឹងថែ ប្រឹងទាំងដឹងថាតែម្ខាង តែចុងក្រោយក៏ចប់...។

«កុំប្រឹងតែម្ខាងអីព្រោះចុងបញ្ចប់វាមិនស្រស់ស្អាតឡើយ» ;(

អត្ថបទ៖ សៀវភៅជីវិត
469005
Photo
«និរន្ដរ៍»

និលមានរាងតូចស្ដើងមែនពិត ប៉ុន្ដែរហ័សរហួនណាស់ ពូកែធ្វើការងារដូចជាកូនប្រុស។ បើនិយាយពីការងាររបស់កូនប្រុស និលមិនចាញ់អ្នកណាទេ តែបើនិយាយពីកិច្ចការផ្ទះសម្បែងរបស់មនុស្សស្រី នាងមិនពូកែទៅវិញ ព្រោះសព្វថ្ងៃនេះ ក្រមុំតូចរស់នៅតែពីរនាក់ជីតាចាស់ ហេតុនេះកិច្ចការខាងក្រៅធ្វើស្រែចម្ការ គឺឋិតនៅលើនិលតែម្នាក់។ នាងរ៉ាប់រងទាំងអស់ព្រោះអាណិតជីតាចាស់ហើយ មិនចង់ឱ្យគាត់ហត់នឿយទៀតទេ គាត់ហត់នឿយចិញ្ចឹមនាងតាំងពីតូចមក រហូតដល់ធំប៉ុណ្ណេះ
ហើយ។

គេហទំព័រសៀវភៅជីវិត [ http://www.seavphovjivet.com/]
465001
Photo
«ទស្សនៈផ្ដាច់ផ្លូវក្រោយ»

ទស្សនៈវិជ្ជាជីវិតរបស់ ស៊ូ តុងប៉ គឺស្មោះត្រង់ចំពោះព្រះមហាក្សត្រ និងស្រឡាញ់ប្រជារាស្រ្ដ។ តើត្រូវស្មោះព្រះមហាក្សត្រមុន ឬស្រឡាញ់ប្រជារាស្រ្ដមុន។ ព្រះមហាក្សត្រតែងមានកំហុស តែរាស្រ្ដគ្មានកំហុស។ ដូច្នេះត្រូវស្រឡាញ់រាស្រ្ដមុន។

គេហទំព័រសៀវភៅជីវិត [ http://www.seavphovjivet.com/]
456003
Photo
«ធ្វើខ្លួនឱ្យរឹងមាំ»

ពេលខ្លះយើងដឹងហើយថា នៅក្នុងចំណងស្នេហានេះ គេតែងតែប្រើពាក្យថា"សុំទោស" រាល់ពេលដែលគេធ្វើខុស។ ប៉ុន្តែយូរៗទៅពាក្យ "សុំទោស" នេះក៏ក្លាយទៅជាទម្លាប់។ ទោះបីអ្នកដឹងថា គេមិនស្មោះត្រង់ គេលួចលាក់មានអ្នកថ្មី ប៉ុន្តែពាក្យផ្អែមល្ហែមការអង្វរករបស់គេ ក៏នៅតែធ្វើឱ្យអ្នកលើកលែងទោសម្ដងហើយម្ដងទៀត។

គេគិតថា អ្នករស់ដោយគ្មានគេពុំបានឡើយព្រោះអ្នកតែងតែលើកលែងទោសឱ្យគេជានិច្ច។ តែចំណងស្នេហ៍បែបនេះមិនអាចស្ថិតស្ថេរបានយូរប៉ុនណា? តើអ្នកនៅតែសុខចិត្តរស់ទាំងហត់នឿយចិត្ត ទោះដឹងថា គេមិនមែនជាមនុស្សស្មោះសម្រាប់អ្នកក៏ដោយ? ចូលហ៊ានដើរចេញពីមនុស្សដែលមិនឱ្យតម្លៃអ្នកហើយធ្វើខ្លួនឱ្យរឹងមាំ រស់ដោយគ្មានគេឱ្យបានយ៉ាងល្អប្រសើរ។

អត្ថបទ៖ សៀវភៅជីវិត
448005
Photo
«ស្អែកម្ដងទៀត»

ចេញព្រះវស្សា គឺវេលាថ្ងៃ១៥កើត ខែអស្សុជ ដែលតាមទំនៀមទម្លាប់ប្រពៃណីរបស់ខ្មែរយើង ជាពិសេសអ្នកដែលរស់នៅតាមដងទន្លេ តែងធ្វើពិធីបណ្ដែតប្រទីបនេះ ដើម្បីជាការរំឭកគុណដល់ព្រះគង្គាដែលបានផ្ដល់គុណប្រយោជន៍យ៉ាងក្រាស់ក្រៃ ដល់ប្រជាជនខ្មែរយើង ដែលនេះជាជំនឿតាំងពីបុរាណកាលមក ហើយសម្រាប់អ្នកគោរពព្រះពុទ្ធសាសនា យើងតែងធ្វើពិធីបណ្ដែតប្រទីបនេះ សំដៅឧទ្ទិសដល់ព្រះចង្កូមកែវខាងឆ្វេងខាងក្រោម របស់ព្រះសម្មាសម្ពុទ្ធសមណគោត្តម ដែលប្រតិស្ឋាននៅក្នុងឋានភុជង្គនាគ និងស្នាមព្រះបាទរបស់ព្រះអង្គដែលប្រតិស្ឋាននៅ “ស្ទឹងនម្មទា” ស្ថិតក្នុងប្រទេសមីយ៉ាន់ម៉ាសព្វថ្ងៃ។ ដូច្នេះហើយទើបយើងសង្កេតឃើញថា ប្រទេសជិតខាងដែលគោរពព្រះពុទ្ធសាសនាដូចជា ឡាវ និងថៃ ក៏ប្រារព្ធពិធីបណ្ដែតប្រទីបនេះដូចគ្នា ដែលជាភាសាឡាវ ឬភាសាថៃ គេហៅថា លយ-កថូង គ្រាន់តែការរៀបចំពិធីរបស់គេមានភាពប្លែកគ្នាទៅតាមតំបន់នីមួយៗ។ រីឯប្រទេសមីយ៉ាន់ម៉ាវិញ ពុំមានទំនៀមទម្លាប់បណ្ដែតប្រទីបទេ ប៉ុន្តែគេប្រារព្ធកិច្ចបូជាជារៀងរាល់ឆ្នាំជាលក្ខណៈបុណ្យជាតិ ហៅថា “បុណ្យបើកស្នាមព្រះបាទ”។

គេហទំព័រសៀវភៅជីវិត [ http://www.seavphovjivet.com/]
418001
Photo
«សែងសុរិយា»

ខ្ញុំមិនត្រូវការអ្វីលើសពីនេះទេ សូមត្រឹមសែងសុរិយា កុំកំណាញ់រស្មីជួយបំភ្លឺភពផែនដីដ៏ងងឹតមួយនេះផង។

គេហទំព័រសៀវភៅជីវិត [ http://www.seavphovjivet.com/]
454001
Photo
«ខ្លាចភាពឯកា»

កុំដោយសារតែខ្លាចភាពឯកា សុខចិត្តទ្រាំនៅជាមួយមនុស្សដែលមិនស្មោះនឹងអ្នក។ គេអាចមានលេសរាប់មិនអស់ ប្រើពាក្យសុំទោសយ៉ាងងាយស្រួល ដើម្បីតែឱ្យអ្នកលើកលែងទោសឱ្យ ប៉ុន្តែបើគេត្រលប់រកអ្នក ដើម្បីតែកំដរភាពអផ្សុករបស់គេនោះទេ ទោះមុន ឬក្រោយ ក៏នៅតែបែកគ្នា។

ពេលខ្លះអ្នកគិតថា បើអត់ពីគេ តើឱ្យអ្នករស់បានយ៉ាងម៉េច? ហេតុអ្វីរស់មិនបាន? គេមិនមែនជាអ្នកមកដកដង្ហើមឱ្យអ្នកឯណា? បើគេឱ្យតម្លៃអ្នក មិនមែនគេមិនស្មោះនឹងអ្នកនោះទេ។

អត្ថបទ៖ សៀវភៅជីវិត
532003

Showing 30 of 40 posts

Xếp hạng

Yêu cầu đăng nhập

Frequently Asked Questions

Kênh Telegram សៀវភៅជីវិត - Seavphovjivet nói về gì?+

សៀវភៅជីវិត - Seavphovjivet (@seavphovjivet_official) là kênh Telegram thuộc danh mục Bài học cuộc sống trên tgdio. Xem xếp hạng, đánh giá, nhận xét và bài đăng trước khi đăng ký. Hiện có khoảng 5.271 người đăng ký trên tgdio.

Làm sao để tham gia សៀវភៅជីវិត - Seavphovjivet (@seavphovjivet_official)?+

Mở hồ sơ trên tgdio, dùng Join / Open in Telegram để đăng ký @seavphovjivet_official miễn phí.

សៀវភៅជីវិត - Seavphovjivet có phải kênh Bài học cuộc sống tốt không?+

Trên tgdio hãy xem đánh giá, nhận xét, xếp hạng và bài đăng của សៀវភៅជីវិត - Seavphovjivet trước khi tham gia. Hiện có khoảng 5.271 người đăng ký trên tgdio. So sánh với các kênh Bài học cuộc sống tương tự.

Xem thống kê và bài đăng សៀវភៅជីវិត - Seavphovjivet ở đâu?+

Trên tgdio, mở trang @seavphovjivet_official để xem thống kê, xếp hạng, đánh giá và bài đăng.