និយ័តករមូលបត្រកម្ពុជា (ន.ម.ក.) Telegram channel photo

និយ័តករមូលបត្រកម្ពុជា (ន.ម.ក.)

@sercambodiaPublic Channel

Securities and Exchange Regulator of Cambodia

463

Last views

15.7k (15,699 subscribers)
Thành viên
—
Rating
25
Total Posts
Oct 14, 2026, 4:33 AM
Cập nhật
Apr 4, 2026
Created
Stats

Bạn đang xem nội dung bằng tiếng Việt. Vui lòng thay đổi ngôn ngữ trang web để xem nội dung bằng các ngôn ngữ khác.

Channel Information

Channel Information
Channel Nameនិយ័តករមូលបត្រកម្ពុជា (ន.ម.ក.)
Username@sercambodia
CategoryChứng khoán & Đầu tư
LanguageTiếng Việt
CountryViệt Nam
Thành viên15,699
Channel TypePublic Channel
Created4 thg 4, 2026
Last Updated14 thg 10, 2026 • 7 ngày trước
StatusActive

Xếp hạng

Xếp hạng toàn cầu
#161661+300
Xếp hạng ngôn ngữ
#3133-10
Xếp hạng danh mục
#1558+13

Tăng trưởng người đăng ký

Tổng cộng: 15.7K30 Days growth: +390.2%
09/1409/1909/2409/2910/0410/0910/13
Tăng trưởng người đăng ký - 30 Days
DateSubscribers
14:09:202615,660
15:09:202615,660
16:09:202615,654
17:09:202615,654
18:09:202615,654
19:09:202615,654
20:09:202615,654
21:09:202615,654
22:09:202615,654
23:09:202615,654
24:09:202615,654
25:09:202615,654
26:09:202615,654
27:09:202615,654
28:09:202615,654
29:09:202615,654
30:09:202615,654
01:10:202615,654
02:10:202615,654
03:10:202615,654
04:10:202615,654
05:10:202615,654
06:10:202615,654
07:10:202615,654
08:10:202615,654
09:10:202615,654
10:10:202615,654
11:10:202615,654
12:10:202615,654
13:10:202615,699
Tăng trưởng người đăng ký - Weekly
DateSubscribers
Week of 30:03:202615,438
Week of 06:04:202615,408
Week of 13:04:202615,379
Week of 20:04:202615,379
Week of 27:04:202615,389
Week of 04:05:202615,389
Week of 11:05:202615,406
Week of 18:05:202615,406
Week of 25:05:202615,406
Week of 01:06:202615,503
Week of 08:06:202615,503
Week of 15:06:202615,503
Week of 22:06:202615,503
Week of 29:06:202615,546
Week of 06:07:202615,546
Week of 13:07:202615,564
Week of 20:07:202615,564
Week of 27:07:202615,564
Week of 03:08:202615,629
Week of 10:08:202615,629
Week of 17:08:202615,635
Week of 24:08:202615,655
Week of 31:08:202615,655
Week of 07:09:202615,660
Week of 14:09:202615,654
Week of 21:09:202615,654
Week of 28:09:202615,654
Week of 05:10:202615,654
Week of 12:10:202615,699
Tăng trưởng người đăng ký - Monthly
DateSubscribers
April 202615,389
May 202615,406
June 202615,546
July 202615,564
August 202615,655
September 202615,654
October 202615,699
Tăng trưởng người đăng ký - Yearly
DateSubscribers
202615,699

Top 10 posts

Most viewed posts from this channel

By views
  1. #1ខ្លីៗអំពីមូលបត្រ៖2.2K
  2. #2ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្1.4K
  3. #3ព្រឹត្តិបត្រវិនិយោគិន និងការវិនិយោគ ប្រចាំត្រីមាសទី៤ ឆ្នាំ២០២៥1.3K
  4. #4ខ្លីៗអំពីមូលបត្រ៖1.2K
  5. #5[English Below]1.2K
  6. #6[Re-Post]1.2K
  7. #7លោកជំទាវ សុខ សុគន្ធជីវី អគ្គនាយករង នៃនិយ័តករមូលបត្រកម្ពុជាបានដឹកនាំសហក1.2K
  8. #8ឯកឧត្តម ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃនិយ័តករមូ1.1K
  9. #9ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ1.1K
  10. #10សេចក្តីប្រកាសព័ត៌មានស្តីពី ផែនការការងារនៃការរៀបចំ និងតាក់តែងសេចក្តីព្រ990

Bài đăng gần đây

Photo1/10
កិច្ចពិភាក្សា ស្ដីពី "គន្លឹះនៃការពង្រឹងអនុលោមភាពតាមច្បាប់របស់ក្រុមហ៊ុនធ្វើអាជីវកម្មមូលបត្រ"

[English Below]
==============
និយ័តករមូលបត្រកម្ពុជា សូមជម្រាបជូនសមាសភាពវាគ្មិនកិត្តិយសក្នុងកិច្ចពិភាក្សា ស្ដីពី "គន្លឹះនៃការពង្រឹងអនុលោមភាពតាមច្បាប់របស់ក្រុមហ៊ុនធ្វើអាជីវកម្មមូលបត្រ" ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៦ ចាប់ពីម៉ោង ១០:១៥ ដល់ ១១:១៥ នាទីព្រឹក សម្រាប់ក្រុមទី១ និងក្រុមទី៤៖ សម្រាប់ក្រុមហ៊ុនធ្វើអាជីវកម្មមូលបត្រ ក្រុមហ៊ុនបោះផ្សាយ និងក្រុមហ៊ុនផ្តល់សេវាក្នុងវិស័យមូលបត្រ នៃវគ្គបណ្តុះបណ្តាលនិងការប្រឡង និងកម្មវិធីអប់រំវិជ្ជាជីវ:បន្តក្នុងវិស័យមូលបត្រ លើកទី៣២ នៅមជ្ឈមណ្ឌលអភិវឌ្ឍធុរកិច្ច ជាន់ទី១៥។

The Securities and Exchange Regulator of Cambodia is pleased to introduce our Moderator and Panelists in the Panel Discussion on "Key to Strengthening Regulatory Compliance of Firms Doing Securities Business" which will be held on 19th October 2026, from 10:15 AM to 11:15 AM for Group 1 and Group 4: For Firms Doing Securities Business, Issuers and Firms Providing Services in the Securities Sector of the 32nd Training and Examination and Continuing Professional Education in Securities Sector, at Business Development Center, 15th Floor.

https://www.facebook.com/share/p/1DXR8UKMTY/?mibextid=wwXIfr

*****
☑️ដើម្បីទទួលបាននូវព័ត៌មានថ្មីៗ និងចំណេះដឹងពាក់ព័ន្ធនឹងវិស័យមូលបត្រ សូមចូលតាមតំណភ្ជាប់ដូចខាងក្រោម៖

បណ្តាញសង្គមរបស់ ន.ម.ក.

🌐 | Website
🌐 | Telegram (SERC Alert ⚠️)
🌐 | Facebook (ន.ម.ក.)
🌐 | Facebook (ព្រឹត្តិការណ៍នានា)
🌐 | LinkedIn
🌐 | YouTube
🌐 | X(Twitter)
463001
Photo1/20
ឯកឧត្តម ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃនិយ័តករមូលបត្រកម្ពុជា (ន.ម.ក.) បានដឹកនាំកិច្ចប្រជុំតាមដានវឌ្ឍនភាពការរៀបចំសេចក្តីព្រាងច្បាប់ស្ដីពីការគ្រប់គ្រងទ្រព្យសកម្មនិម្មិត/ទ្រព្យឌីជីថល។
==============
នារសៀលថ្ងៃសុក្រ ៥កើត ខែអស្សុជ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១៦ ខែតុលា គ.ស.២០២៦ ឯកឧត្តម ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃ ន.ម.ក. និងជាអនុប្រធានប្រចាំការនៃក្រុមការងារអន្តរក្រសួងទទួលបន្ទុករៀបចំ និងតាក់តែងច្បាប់ស្តីពីការគ្រប់គ្រងទ្រព្យសកម្មនិម្មិត/ទ្រព្យឌីជីថល និងឯកសារលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធ អមដោយឯកឧត្តមបណ្ឌិត វិន ភក្តី អគ្គនាយករង និងជាប្រធានក្រុមការងារបច្ចេកវិទ្យាហិរញ្ញវត្ថុនៃ ន.ម.ក. បានដឹកនាំសហការីពិភាក្សាការងារជាមួយលោក Ahmad Faris Rabidin ប្រធានផ្នែកហិរញ្ញវត្ថុឯកទេសនៃ ADB និងលោកបណ្ឌិត Jason de Mink អ្នកជំនាញការផ្នែកច្បាប់និងបទប្បញ្ញត្តិ និងជាទីប្រឹក្សាគោលនយោបាយ នៃក្រុមហ៊ុន D2 Legal Technology តាមប្រព័ន្ធអនឡាញ។

កិច្ចប្រជុំនេះមានបំណងតាមដានវឌ្ឍនភាពការរៀបចំសេចក្តីព្រាងច្បាប់ស្ដីពីការគ្រប់គ្រងទ្រព្យសកម្មនិម្មិត/ទ្រព្យឌីជីថល ដើម្បីអាចបញ្ចប់ការងារលើការរៀបចំសេចក្ដីព្រាងច្បាប់នេះ បញ្ចប់ទាន់ពេលវេលា តាមផែនការដែលបានកំណត់។

https://www.facebook.com/share/p/1HvfN74zP4/?mibextid=wwXIfr

*****
☑️ដើម្បីទទួលបាននូវព័ត៌មានថ្មីៗ និងចំណេះដឹងពាក់ព័ន្ធនឹងវិស័យមូលបត្រ សូមចូលតាមតំណភ្ជាប់ដូចខាងក្រោម៖

បណ្តាញសង្គមរបស់ ន.ម.ក.

🌐 | Website
🌐 | Telegram (SERC Alert ⚠️)
🌐 | Facebook (ន.ម.ក.)
🌐 | Facebook (ព្រឹត្តិការណ៍នានា)
🌐 | LinkedIn
🌐 | YouTube
🌐 | X(Twitter)
611000
Photo1/16
ឯកឧត្តម ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃនិយ័តករមូលបត្រកម្ពុជា បានទទួលជួបប្រជុំជាមួយលោក ប៉េះ គីមស្រ៊ាន នាយកប្រតិបត្តិនៃក្រុមហ៊ុន ឃេស អ៊ិននើវេសិន ម.ក ដែលបានស្នើសុំការធ្វើបទបង្ហាញស្តីពីដំណោះស្រាយបច្ចេកវិទ្យាព័ត៌មានក្នុងវិស័យមូលបត្រ។
[English Below]
==============
នាព្រឹកថ្ងៃសុក្រ ៥កើត ខែអស្សុជ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១៦ ខែតុលា គ.ស.២០២៦ ឯកឧត្តម ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃនិយ័តករមូលបត្រកម្ពុជា (ន.ម.ក.) អមដោយ ឯកឧត្តមបណ្ឌិត វិន ភក្តី អគ្គនាយករងនៃ ន.ម.ក. បានដឹកនាំសហការីទទួលជួបប្រជុំជាមួយលោក ប៉េះ គីមស្រ៊ាន នាយកប្រតិបត្តិនៃក្រុមហ៊ុន ឃេស អ៊ិននើវេសិន ម.ក និងសហការី នៅទីស្ដីការ ន.ម.ក. ដើម្បីធ្វើបទបង្ហាញស្តីពីដំណោះស្រាយបច្ចេកវិទ្យាព័ត៌មានក្នុងវិស័យមូលបត្រ។ កិច្ចពិភាក្សានេះប្រព្រឹត្តទៅដោយរលូន និងប្រកបដោយផ្លែផ្កាខ្ពស់។

In the morning of October 16, 2026, H.E. SOU Socheat, Delegate of the Royal Government in charge as Director General of the Securities and Exchange Regulator of Cambodia (SERC), accompanied by H.E. Dr. VIN Pheakdey, Deputy Director General of SERC, led colleagues to meet with Mr. PES KIMSREAN Chief Executive Officer of KESS INNOVATION PLC. and colleagues, in the purpose of presenting on information technology solutions for the securities sector. This meeting proceeded smoothly and fruitfully.

https://www.facebook.com/share/p/19PKcCtrqW/?mibextid=wwXIfr

*****
☑️ដើម្បីទទួលបាននូវព័ត៌មានថ្មីៗ និងចំណេះដឹងពាក់ព័ន្ធនឹងវិស័យមូលបត្រ សូមចូលតាមតំណភ្ជាប់ដូចខាងក្រោម៖

បណ្តាញសង្គមរបស់ ន.ម.ក.

🌐 | Website
🌐 | Telegram (SERC Alert ⚠️)
🌐 | Facebook (ន.ម.ក.)
🌐 | Facebook (ព្រឹត្តិការណ៍នានា)
🌐 | LinkedIn
🌐 | YouTube
🌐 | X(Twitter)
1,120004
Photo
ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកណ្តាល ឯកឧត្តម ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃនិយ័តករមូលបត្រកម្ពុជា និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំព្រែកតាទែន អញ្ជើញចូលរួមជាកិត្តិយសក្នុងពិធីបើកការដ្ឋានសាងសង់អគារមន្ទីរពេទ្យបង្អែកពញាឮ អគារសិក្សាវិទ្យាល័យទេពប្រណម្យ និងអគារវិទ្យាល័យ ហ៊ុន សែន ព្រះធម្មស្រះ ស្រុកពញាឮ ខេត្តកណ្តាល។

====================
នាព្រឹកថ្ងៃអង្គារ ១១រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៨ ខែកញ្ញា គ.ស.២០២៦ ឯកឧត្តម ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃនិយ័តករមូលបត្រកម្ពុជា និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំព្រែកតាទែន អញ្ជើញចូលរួមជាកិត្តិយសក្នុងពិធីបើកការដ្ឋានសាងសង់អគារមន្ទីរពេទ្យបង្អែកពញាឮ អគារសិក្សាវិទ្យាល័យទេពប្រណម្យ និងអគារវិទ្យាល័យ ហ៊ុន សែន ព្រះធម្មស្រះ ស្រុកពញាឮ ខេត្តកណ្តាល ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកណ្តាល នៅបរិវេណមន្ទីរពេទ្យបង្អែកពញាឮ ស្ថិតក្នុងភូមិចតុទិស ឃុំវិហារលួង ស្រុកពញាឮ ខេត្តកណ្តាល។

🔗 https://www.facebook.com/share/p/1DByxBwF73/

*****
☑️ដើម្បីទទួលបាននូវព័ត៌មានថ្មីៗ និងចំណេះដឹងពាក់ព័ន្ធនឹងវិស័យមូលបត្រ សូមចូលតាមតំណភ្ជាប់ដូចខាងក្រោម៖

បណ្តាញសង្គមរបស់ ន.ម.ក.

🌐 | Website
🌐 | Telegram (SERC Alert ⚠️)
🌐 | Facebook (ន.ម.ក.)
🌐 | Facebook (ព្រឹត្តិការណ៍នានា)
🌐 | LinkedIn
🌐 | YouTube
📱 | X(Twitter)
1,070000
Photo
សេចក្តីប្រកាសព័ត៌មានស្តីពី ផែនការការងារនៃការរៀបចំ និងតាក់តែងសេចក្តីព្រាងច្បាប់ស្តីពីការគ្រប់គ្រងទ្រព្យសកម្មនិម្មិត/ទ្រព្យឌីជីថល

=================
ក្រុមហ៊ុន D2 Legal Technology ដែលជាក្រុមហ៊ុនប្រឹក្សាយោបល់ដែលមានទីស្នាក់ការកណ្តាលនៅចក្រភពអង់គ្លេស ក្រោមជំនួយបច្ចេកទេសរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានដាក់ជូនផែនការការងាររៀបចំ និងតាក់តែងច្បាប់ស្តីពីការគ្រប់គ្រងទ្រព្យសកម្មនិម្មិត/ទ្រព្យឌីជីថល ជូននិយ័តករមូលបត្រកម្ពុជា (ន.ម.ក.) ដែលជាអនុប្រធានប្រចាំការ និងជាលេខាធិការដ្ឋាននៃក្រុមការងារអន្តរក្រសួងទទួលបន្ទុករៀបចំ និងតាក់តែងច្បាប់ស្តីពីការគ្រប់គ្រងទ្រព្យសកម្មនិម្មិត/ទ្រព្យឌីជីថល និងឯកសារលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធ (ក្រុមការងារ) ស្របតាមស្មារតីនៃកិច្ចប្រជុំក្រុមការងារកាលពីថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦។ អ្នកជំនាញការដឹកនាំគម្រោងនេះ គឺលោកបណ្ឌិត Jason de Mink ដែលជាអ្នកជំនាញផ្នែកច្បាប់និងបទប្បញ្ញត្តិ និងជាទីប្រឹក្សាគោលនយោបាយ ដែលមានបទពិសោធការងារជាង ២៥ ឆ្នាំ លើផ្នែកទ្រព្យឌីជីថល បទប្បញ្ញត្តិបច្ចេកវិទ្យាហិរញ្ញវត្ថុ អនុលោមភាពពាក់ព័ន្ធនឹងឧក្រិដ្ឋកម្មហិរញ្ញវត្ថុ ការអនុវត្តផ្នែកច្បាប់ និងការអប់រំកម្រិតឧត្តមសិក្សា។ នៅថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃ ន.ម.ក. និងជាអនុប្រធានប្រចាំការនៃក្រុមការងារ បានដឹកនាំសហការី ជួបប្រជុំតាមប្រព័ន្ធអនឡាញជាមួយលោក Ahmad Faris Rabidin ប្រធានផ្នែកហិរញ្ញវត្ថុឯកទេសនៃ ADB ដើម្បីពិភាក្សាលើផែនការការងារនេះ។ ក្នុងកិច្ចប្រជុំនេះ ADB បានឯកភាពលើផែនការការងារ និងបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការគាំទ្រដល់រាជរដ្ឋាភិបាលកម្ពុជាក្នុងការរៀបចំសេចក្តីព្រាងច្បាប់នេះ។

អនុវត្តតាមផែនការការងារ គម្រោងនេះចាប់ផ្តើមពីខែឧសភា ដល់ខែធ្នូ ឆ្នាំ២០២៦ និងផ្តល់នូវសេចក្តីព្រាងច្បាប់ដែលត្រៀមរួចរាល់សម្រាប់ការអនុម័ត ស្របតាមអនុសាសន៍របស់ក្រុមការងារសកម្មភាពហិរញ្ញវត្ថុ (FATF) (រួមទាំងអនុសាសន៍ R.15/INR.15 ស្តីពីទ្រព្យសកម្មនិម្មិត និងវិធាន Travel Rule ក្រោមអនុសាសន៍ R.16) និងគោលការណ៍របស់អង្គការអន្តរជាតិនៃគណៈកម្មការមូលបត្រ (IOSCO)។ ស្ថិតក្នុងក្របខ័ណ្ឌពេលវេលានេះ អ្នកជំនាញការនឹងរៀបចំសេចក្តីព្រាងច្បាប់នេះដែលគ្របដណ្តប់លើសសរស្តម្ភចំនួន ៣ ដូចជា អាជ្ញាធរមានសមត្ថកិច្ច ការប្រឆាំងការសម្អាតប្រាក់និងការប្រឆាំងហិរញ្ញប្បទានភេរវកម្ម (AML/CFT) និងការពង្រឹងការអនុវត្តច្បាប់ នៅត្រឹមសប្តាហ៍ទី៤ ខែកញ្ញា ឆ្នាំ២០២៦។ សសរស្តម្ភទាំងបីនេះ ឆ្លើយតបដោយផ្ទាល់ទៅនឹងអនុសាសន៍របស់ FATF ពាក់ព័ន្ធនឹងទ្រព្យសកម្មនិម្មិត និងក្រុមហ៊ុនផ្តល់សេវាទ្រព្យសកម្មនិម្មិត។ នៅក្នុងពេលស្របគ្នានេះ ផ្នែកផ្សេងទៀតនៃសេចក្តីព្រាងច្បាប់នឹងត្រូវបានរៀបចំឡើងជាបឋមផងដែរ ដែលរួមមាន ចំណងជើង ខ្លឹមសារចម្បង និងភាពប្រទាក់ក្រឡាទៅនឹងបទប្បញ្ញត្តិបន្តបន្ទាប់ ដែលផ្នែកទាំងនេះនឹងត្រូវបញ្ចប់នៅក្នុងខែវិច្ឆិកា ព្រមទាំងរៀបចំបញ្ចប់សេចក្តីព្រាងច្បាប់សំណៅចុងក្រោយសម្រាប់ដាក់ស្នើសុំការ អនុម័ត នៅក្នុងខែធ្នូ ឆ្នាំ២០២៦។ ក្នុងពេលដំណាលគ្នា អ្នកជំនាញការព្រាងផ្នែកផ្សេងទៀតទាំងអស់ផងដែរជាគ្រោងឆ្អឹង ដូចជាចំណងជើង ខ្លឹមសារចម្បង និងភាពប្រទាក់ក្រឡាទៅនឹងបទប្បញ្ញត្តិបន្តបន្ទាប់ ដែលនឹងបញ្ចប់ក្នុងខែវិច្ឆិកា និងបញ្ចប់សេចក្តីព្រាងច្បាប់ដែលត្រៀមរួចរាល់សម្រាប់ការអនុម័តក្នុងខែធ្នូ ឆ្នាំ២០២៦។ ការពិគ្រោះយោបល់លើសេចក្តីព្រាងច្បាប់នេះនឹងត្រូវធ្វើឡើងនៅគ្រប់ដំណាក់កាល។

🔗 https://www.facebook.com/share/p/1EkhMF26x4/

*****
☑️ដើម្បីទទួលបាននូវព័ត៌មានថ្មីៗ និងចំណេះដឹងពាក់ព័ន្ធនឹងវិស័យមូលបត្រ សូមចូលតាមតំណភ្ជាប់ដូចខាងក្រោម៖

បណ្តាញសង្គមរបស់ ន.ម.ក.

🌐 | Website
🌐 | Telegram (SERC Alert ⚠️)
🌐 | Facebook (ន.ម.ក.)
🌐 | Facebook (ព្រឹត្តិការណ៍នានា)
🌐 | LinkedIn
🌐 | YouTube
📱 | X(Twitter)
990000
Photo
លោកជំទាវ សុខ សុគន្ធជីវី អគ្គនាយករង នៃនិយ័តករមូលបត្រកម្ពុជាបានដឹកនាំសហការីចូលរួមកិច្ចប្រជុំប្រធានផ្នែកត្រួតពិនិត្យ ក្រោមក្របខ័ណ្ឌគណៈកម្មការតំបន់អាស៊ីប៉ាស៊ីហ្វិក នៃអង្គការគណៈកម្មការមូលបត្រអន្តរជាតិ ដែលបានប្រព្រឹត្តទៅនៅថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៦ នៅគណៈកម្មការមូលបត្រម៉ាឡេស៊ី ទីក្រុងគូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី។

==================
ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សានៃអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ និងឯកឧត្តម ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃនិយ័តករមូលបត្រកម្ពុជា (ន.ម.ក.) នៅថ្ងៃទី៧​ ខែកញ្ញា ឆ្នាំ២០២៦ លោកជំទាវ សុខ សុគន្ធជីវី អគ្គនាយករង នៃ ន.ម.ក. បានដឹកនាំសហការីចូលរួមកិច្ចប្រជុំប្រធានផ្នែកត្រួតពិនិត្យ ក្រោមក្របខ័ណ្ឌគណៈកម្មការតំបន់អាស៊ីប៉ាស៊ីហ្វិក នៃអង្គការគណៈកម្មការមូលបត្រអន្តរជាតិ ក្រោមការរៀបចំរបស់ គណៈកម្មការមូលបត្រម៉ាឡេស៊ី នៅគណៈកម្មការមូលបត្រម៉ាឡេស៊ី ទីក្រុងគូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី។

កិច្ចប្រជុំនេះផ្តោតលើ កិច្ចពិភាក្សាលើការលើកកម្ពស់កិច្ចគាំពារវិនិយោគិនក្រោមនិន្នាការទីផ្សារដែលកំពុងតែផ្លាស់ប្តូរ, កិច្ចសហការក្នុងការការពារជាមុន (early detection) ទាក់ទងនឹងការឆបោក និងការក្លែងបន្លំ និងហានិភ័យបច្ចេកវិទ្យា និងសន្តិសុខសាយប័រ។

កិច្ចប្រជុំនេះ បានប្រព្រឹត្តទៅដោយរលូន និងប្រកបដោយផ្លែផ្កា។

🔗 https://www.facebook.com/share/p/1YmvttiGWG/

*****
☑️ដើម្បីទទួលបាននូវព័ត៌មានថ្មីៗ និងចំណេះដឹងពាក់ព័ន្ធនឹងវិស័យមូលបត្រ សូមចូលតាមតំណភ្ជាប់ដូចខាងក្រោម៖

បណ្តាញសង្គមរបស់ ន.ម.ក.

🌐 | Website
🌐 | Telegram (SERC Alert ⚠️)
🌐 | Facebook (ន.ម.ក.)
🌐 | Facebook (ព្រឹត្តិការណ៍នានា)
🌐 | LinkedIn
🌐 | YouTube
📱 | X(Twitter)
1,160000
Photo
ឯកឧត្តម ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃនិយ័តករមូលបត្រកម្ពុជា (ន.ម.ក) បានចូលរួមកិច្ចប្រជុំពិភាក្សាកម្រិតថ្នាក់ដឹកនាំលើគម្រោងផែនការថវិកា ឆ្នាំ២០២៧ របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។

=============
នារសៀល ថ្ងៃចន្ទ ១១កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២៤ ខែសីហា គ.ស.២០២៦ ឯកឧត្តម ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃ ន.ម.ក. អមដោយលោកជំទាវ សុខ សុគន្ធជីវី អគ្គនាយករងនៃ ន.ម.ក. និងលោក ហួ វាសនា ប្រធាននាយកដ្ឋានរដ្ឋបាលនិងហិរញ្ញវត្ថុនៃ ន.ម.ក. ព្រមទាំងសហការីបានចូលរួមកិច្ចប្រជុំពិភាក្សាកម្រិតថ្នាក់ដឹកនាំលើគម្រោងផែនការថវិកា ឆ្នាំ២០២៧ របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ចាន់ សុធី រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងារថវិកាកម្រិតថ្នាក់ដឹកនាំអង្គភាពថវិកា ព្រមទាំងមានការអញ្ជើញចូលរួមដោយផ្ទាល់ពី ឯកឧត្តម លោកជំទាវ លោក លោកស្រីដែលជាថ្នាក់ដឹកនាំស្ថាប័ន អង្គភាព ក្រោមឱវាទក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ នៅទីស្តីការក្រសួង។

🔗 https://www.facebook.com/share/p/1Xqd94Y27R/

*****
☑️ដើម្បីទទួលបាននូវព័ត៌មានថ្មីៗ និងចំណេះដឹងពាក់ព័ន្ធនឹងវិស័យមូលបត្រ សូមចូលតាមតំណភ្ជាប់ដូចខាងក្រោម៖

បណ្តាញសង្គមរបស់ ន.ម.ក.
📱​ https://www.serc.gov.kh/english/
📱 https://t.me/sercalert⚠)
📱 https://www.facebook.com/serc.gov.kh https://www.facebook.com/serc.gov.kh/.)
📱 https://www.facebook.com/securitiesevents/)
📱 https://www.linkedin.com/company/sercambodia/
📱 https://www.youtube.com/@sercambodia
📱 https://x.com/sercambodia
672000
Photo
ឯកឧត្តម លេខា វិចិត្រ អគ្គនាយករងនៃនិយ័តករមូលបត្រកម្ពុជា (ន.ម.ក.) បានអញ្ជើញចូលរួមកម្មវិធីចុះអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការរវាង អគ្គលេខាធិការដ្ឋានអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ (អ.ស.ហ.) ធនាគារ អេស៊ីលីដា ភីអិលស៊ី និងសាកលវិទ្យាល័យពាណិជ្ជសាស្ត្រ អេស៊ីលីដា។

=============
នារសៀលថ្ងៃចន្ទ ១១កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៦ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃ ន.ម.ក. ឯកឧត្តម លេខា វិចិត្រ អគ្គនាយករងនៃ ន.ម.ក. អមដោយសហការី បានអញ្ជើញចូលរួមកម្មវិធីចុះអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការរវាង អគ្គលេខាធិការដ្ឋានអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ (អ.ស.ហ.) ធនាគារ អេស៊ីលីដា ភីអិលស៊ី និងសាកលវិទ្យាល័យពាណិជ្ជសាស្ត្រ អេស៊ីលីដា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ម៉ី វ៉ាន់ រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋាន អ.ស.ហ.។ កម្មវិធីនេះ ត្រូវបានប្រព្រឹត្តទៅនៅទីស្តីការអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ ដោយមានការចូលរួម ពីតំណាងនិយ័តករនៃអង្គភាពក្រោមឱវាទ អ.ស.ហ. និងតំណាងធនាគារអេស៊ីលីដា ព្រមទាំង តំណាងសកលវិទ្យាល័យពាណិជ្ជសាស្រ្តអេស៊ីលីដាផងដែរ។

https://www.facebook.com/share/p/14rtzsSdNaM/?mibextid=wwXIfr

*****
☑️ដើម្បីទទួលបាននូវព័ត៌មានថ្មីៗ និងចំណេះដឹងពាក់ព័ន្ធនឹងវិស័យមូលបត្រ សូមចូលតាមតំណភ្ជាប់ដូចខាងក្រោម៖

បណ្តាញសង្គមរបស់ ន.ម.ក.

🌐 | https://www.serc.gov.kh/english/
🌐 | https://t.me/sercalert⚠️)
🌐 | https://www.facebook.com/serc.gov.kh https://www.facebook.com/serc.gov.kh https://www.facebook.com/serc.gov.kh.ក.)
🌐 | Facebook (ព្រឹត្តិការណ៍នានា)
🌐 | LinkedIn
🌐 | YouTube
🌐 | X(Twitter)
727002
Photo
[English Below]
====================
និយ័តករមូលបត្រកម្ពុជា សូមផ្សព្វផ្សាយរបាយការណ៍ស្ថិតិទីផ្សារមូលបត្រ ត្រីមាសទី២ ឆ្នាំ២០២៦។

ដើម្បីទាញយករបាយការណ៍ស្ថិតិទីផ្សារមូលបត្រ ត្រីមាសទី២ ឆ្នាំ២០២៦ សូមចុចតំណភ្ជាប់ដូចខាងក្រោម៖

https://www.serc.gov.kh/khmer/m89.php?pn=8&no=27
---------------------------
The Securities and Exchange Regulator of Cambodia is pleased to disseminate the Securities Market Statistics Report for the Second Quarter of 2026.

To download the Securities Market Statistics Report for the Second Quarter of 2026, please click the link below:

https://www.serc.gov.kh/khmer/m89.php?pn=8&no=27

🔗 https://www.facebook.com/share/p/1GSYUFJbyQ/

*****
☑️ដើម្បីទទួលបាននូវព័ត៌មានថ្មីៗ និងចំណេះដឹងពាក់ព័ន្ធនឹងវិស័យមូលបត្រ សូមចូលតាមតំណភ្ជាប់ដូចខាងក្រោម៖

បណ្តាញសង្គមរបស់ ន.ម.ក.
📱​ https://www.serc.gov.kh/english/
📱 https://t.me/sercalert⚠)
📱 https://www.facebook.com/serc.gov.kh https://www.facebook.com/serc.gov.kh/.)
📱 https://www.facebook.com/securitiesevents/)
📱 https://www.linkedin.com/company/sercambodia/
📱 https://www.youtube.com/@sercambodia
📱 https://x.com/sercambodia
1,190004
Photo
ឯកឧត្តម លេខា វិចិត្រ អគ្គនាយករងនៃនិយ័តករមូលបត្រកម្ពុជា(ន.ម.ក.) បានដឹកនាំកិច្ចប្រជុំពិភាក្សាជាមួយក្រុមហ៊ុនចំនួន៣ក្រុមហ៊ុនដែលមានបំណងចូលរួមដេញថ្លៃអភិវឌ្ឍប្រព័ន្ធជូននិយ័តករមូលបត្រកម្ពុជា។
==========================
នាថ្ងៃសុក្រ ៦កើត ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២២ ខែឧសភា គ.ស.២០២៦ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃ ន.ម.ក. ឯកឧត្តម លេខា វិចិត្រ អគ្គនាយករងនៃ ន.ម.ក. បានដឹកនាំ សហការីចូលរួមកិច្ចប្រជុំពិភាក្សានិងពិនិត្យលទ្ធភាពក្នុងការអភិវឌ្ឍប្រព័ន្ធរបស់ ន.ម.ក. ជាមួយក្រុមហ៊ុនចំនួន៣ រួមមាន ក្រុមហ៊ុន BRONX  TECHNOLOGY  CO.,LTD.  ក្រុមហ៊ុន MODERNIZE TECH INSIGHTS CO.,LTD. និងក្រុមហ៊ុន CAMMOB CO.,LTD. ដែលមានបំណងចូលរួមដេញថ្លៃអភិវឌ្ឍប្រព័ន្ធ។ កិច្ចប្រជុំនេះ បានរៀបចំឡើងក្នុងគោលបំណងសិក្សា និងផ្តល់ឳកាសជូនក្រុមហ៊ុនធ្វើបទបង្ហាញអំពីស្នាដៃក្នុងការអភិវឌ្ឍប្រព័ន្ធនានារបស់ខ្លួនក្នុងការប្រកួតប្រជែងដោយស្មើភាពគ្នាក្នុងការជ្រើសរើសក្រុមហ៊ុនដែលមានសម្ថភាពក្នុងការអភិវឌ្ឍប្រព័ន្ធជូន ន.ម.ក.។

*****
☑️ដើម្បីទទួលបាននូវព័ត៌មានថ្មីៗ និងចំណេះដឹងពាក់ព័ន្ធនឹងវិស័យមូលបត្រ សូមចូលតាមតំណភ្ជាប់ដូចខាងក្រោម៖

បណ្តាញសង្គមរបស់ ន.ម.ក.

🌐 | https://www.serc.gov.kh/english/
🌐 | https://t.me/sercalert⚠️)
🌐 | https://www.facebook.com/serc.gov.kh https://www.facebook.com/serc.gov.kh https://www.facebook.com/serc.gov.kh https://www.facebook.com/serc.gov.kh https://www.facebook.com/serc.gov.kh.)
🌐 | https://www.facebook.com/securitiesevents/)
🌐 | https://www.linkedin.com/company/sercambodia/
🌐 | https://www.youtube.com/@sercambodia
🌐 | https://x.com/sercambodia)
974004
Photo
នាព្រឹកថ្ងៃសុក្រ ៦កើត ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២២ ខែឧសភា គ.ស.២០២៦ និយ័តករ មូលបត្រកម្ពុជា (ន.ម.ក.) បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយគោលការណ៍ណែនាំស្តីពី “ការបង្ហាញព័ត៌មានចីរភាព” ក្រោមប្រធានបទ “ការចែករំលែកបទពិសោធន៍ពាក់ព័ន្ធនឹងការរៀបចំរបាយការណ៍ចីរភាព” ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃ ន.ម.ក. ដោយមានសមាសភាពចូលរួមពីថ្នាក់ដឹកនាំជាន់ខ្ពស់ និងមន្ត្រីនៃ ន.ម.ក. តំណាងផ្សារមូលបត្រកម្ពុជា និងបុគ្គល ចុះបញ្ជី លក់មូលបត្រទាំងអស់ដែលជាអ្នកអនុវត្តផ្ទាល់។ សិក្ខាសាលានេះ មិនត្រឹមតែជាជំនួយស្មារតីដល់បុគ្គលចុះបញ្ជីលក់មូលបត្រផ្សេងទៀតដើម្បីត្រៀមខ្លួនក្នុងការរៀបចំរបាយការណ៍ចីរភាពឱ្យស្របតាមស្តង់ដារនិងមានប្រសិទ្ធភាពខ្ពស់ប៉ុណ្ណោះទេ ថែមទាំងជាកម្លាំងចលករដ៏សំខាន់មួយក្នុងការបង្កើនតម្លាភាព និងទំនុកចិត្តក្នុងទីផ្សារមូលបត្រកម្ពុជា។ លើសពីនេះ សិក្ខាសាលានេះបានឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តក្នុងការសម្រេចឱ្យបាននូវគោលដៅយុទ្ធសាស្ត្រជាតិសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយចីរភាពផងដែរ។

  https://www.facebook.com/share/p/18iCpMbTk9/?mibextid=wwXIfr

*****
☑️ដើម្បីទទួលបាននូវព័ត៌មានថ្មីៗ និងចំណេះដឹងពាក់ព័ន្ធនឹងវិស័យមូលបត្រ សូមចូលតាមតំណភ្ជាប់ដូចខាងក្រោម៖

បណ្តាញសង្គមរបស់ ន.ម.ក.

🌐 | https://www.serc.gov.kh/english/
🌐 | https://t.me/sercalert⚠️)
🌐 | https://www.facebook.com/serc.gov.kh https://www.facebook.com/serc.gov.kh https://www.facebook.com/serc.gov.kh https://www.facebook.com/serc.gov.kh https://www.facebook.com/serc.gov.kh.)
🌐 | https://www.facebook.com/securitiesevents/)
🌐 | https://www.linkedin.com/company/sercambodia/
🌐 | https://www.youtube.com/@sercambodia
🌐 | https://x.com/sercambodia)
921001
Photo
ឯកឧត្តម ស៊ូ សុជាតិ អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ បើកការប្រឡងជ្រើសរើសមន្ត្រីលក្ខន្តិកៈរបស់ អ.ស.ហ. ឱ្យចូលបម្រើការងារនៅ ន.ម.ក.
=========
នាព្រឹកថ្ងៃសៅរ៍ ៨រោច ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តម ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃនិយ័តករមូលបត្រកម្ពុជា (ន.ម.ក.) និងជាប្រធានគណៈកម្មការប្រឡងជ្រើសរើសមន្ត្រីលក្ខន្តិកៈរបស់អាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ (អ.ស.ហ.) ឱ្យចូលបម្រើការងារនៅ ន.ម.ក. បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីបើកការប្រឡងជ្រើសរើសមន្ត្រីលក្ខន្តិកៈរបស់ អ.ស.ហ. ដោយមានការអញ្ជើញចូលរួមពីឯកឧត្ដម លោកជំទាវ អគ្គនាយករង និងឯកឧត្តម លោកជំទាវ លោក ថ្នាក់ដឹកនាំនាយកដ្ឋាននៃ ន.ម.ក. ។

https://www.facebook.com/share/p/18UYRJhiSp/?mibextid=wwXIfr

*****
☑️ដើម្បីទទួលបាននូវព័ត៌មានថ្មីៗ និងចំណេះដឹងពាក់ព័ន្ធនឹងវិស័យមូលបត្រ សូមចូលតាមតំណភ្ជាប់ដូចខាងក្រោម៖

បណ្តាញសង្គមរបស់ ន.ម.ក.

🌐 | https://www.serc.gov.kh/english/
🌐 | https://t.me/sercalert https://t.me/sercalert)
🌐 | https://www.facebook.com/serc.gov.kh https://www.facebook.com/serc.gov.kh https://www.facebook.com/serc.gov.kh https://www.facebook.com/serc.gov.kh https://www.facebook.com/serc.gov.kh https://www.facebook.com/serc.gov.kh)
🌐 | https://www.facebook.com/securitiesevents/)
🌐 | https://www.linkedin.com/company/sercambodia/
🌐 | https://www.youtube.com/@sercambodia
🌐 | https://x.com/sercambodia)
178001
Photo
កិច្ចពិភាក្សាស្ដីពី "គន្លឹះនៃការពង្រឹងអនុលោមភាពតាមច្បាប់របស់ក្រុមហ៊ុនធ្វើអាជីវកម្មឧបករណ៍និស្សន្ទ"

[English Below]
===========================
និយ័តករមូលបត្រកម្ពុជា សូមជម្រាបជូនសមាសភាពវាគ្មិនកិត្តិយសក្នុងកិច្ចពិភាក្សាស្ដីពី "គន្លឹះនៃការពង្រឹងអនុលោមភាពតាមច្បាប់របស់ក្រុមហ៊ុនធ្វើអាជីវកម្មឧបករណ៍និស្សន្ទ" ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៦ ចាប់ពីម៉ោង ០៩:៤៥ ដល់ ១១:៤៥ នាទីព្រឹក សម្រាប់ក្រុមទី៣ និងក្រុមទី៦៖ សម្រាប់ក្រុមហ៊ុនធ្វើអាជីវកម្មឧបករណ៍និស្សន្ទ នៃវគ្គបណ្តុះបណ្តាលនិងការប្រឡង និងកម្មវិធីអប់រំវិជ្ជាជីវ:បន្តក្នុងវិស័យមូលបត្រ លើកទី៣១ នៅមជ្ឈមណ្ឌលអភិវឌ្ឍធុរកិច្ច ជាន់ទី១៥។

https://www.facebook.com/share/p/1Lay6vyz5u/?mibextid=wwXIfr

*****
☑️ដើម្បីទទួលបាននូវព័ត៌មានថ្មីៗ និងចំណេះដឹងពាក់ព័ន្ធនឹងវិស័យមូលបត្រ សូមចូលតាមតំណភ្ជាប់ដូចខាងក្រោម៖

បណ្តាញសង្គមរបស់ ន.ម.ក.

🌐 | https://www.serc.gov.kh/english/
🌐 | https://t.me/sercalert https://t.me/sercalert)
🌐 | https://www.facebook.com/serc.gov.kh https://www.facebook.com/serc.gov.kh https://www.facebook.com/serc.gov.kh https://www.facebook.com/serc.gov.kh https://www.facebook.com/serc.gov.kh https://www.facebook.com/serc.gov.kh)
🌐 | https://www.facebook.com/securitiesevents/)
🌐 | https://www.linkedin.com/company/sercambodia/
🌐 | https://www.youtube.com/@sercambodia
🌐 | https://x.com/sercambodia)
551003
Photo
ឯកឧត្តម ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃនិយ័តករមូលបត្រកម្ពុជា បានដឹកនាំសហការីចូលរួមកិច្ចប្រជុំបច្ចេកទេសនៃនិយ័តករ និងអង្គភាពក្រោមឱវាទអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ។
==============
នារសៀលថ្ងៃសុក្រ ៧រោច ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៨ ខែឧសភា គ.ស.២០២៦ ឯកឧត្តម ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃនិយ័តករមូលបត្រកម្ពុជា (ន.ម.ក.) បានដឹកនាំសហការីចូលរួមកិច្ចប្រជុំបច្ចេកទេសនៃនិយ័តករ និងអង្គភាពក្រោមឱវាទ អ.ស.ហ. តាមប្រព័ន្ធអនឡាញ (Zoom) ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម រស់ សីលវ៉ា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាអនុប្រធានក្រុមប្រឹក្សា អ.ស.ហ. ដើម្បីពិនិត្យ និងផ្ដល់យោបល់ទៅលើសេចក្តីព្រាងស្តីពីការបង្កើតវិទ្យាស្ថានហិរញ្ញវត្ថុមិនមែនធនាគារ និងសេចក្ដីព្រាងអនុក្រឹត្យស្តីពី “ប្រភេទយានយន្តដែលត្រូវមានការធានារ៉ាប់រងភារៈទទួលខុសត្រូវយានយន្តជាកាតព្វកិច្ច” និងអនុក្រឹត្យស្ដីពី "ការបង្កើតមូលនិធិអភិវឌ្ឍវិស័យធានារ៉ាប់រងជាបរធនបាលកិច្ច" របស់និយ័តករធានារ៉ាប់រងកម្ពុជា។

កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមដោយថ្នាក់ដឹកនាំ និងមន្រ្តីជំនាញ នៃអគ្គលេខាធិការដ្ឋាន អ.ស.ហ. និយ័តករ និងអង្គភាពក្រោមឱវាទ អ.ស.ហ.។

កិច្ចប្រជុំនេះ បានប្រព្រឹត្តទៅដោយរលូន និងប្រកបដោយផ្លែផ្កាខ្ពស់។

https://www.facebook.com/share/p/1FWuRMVuqw/?mibextid=wwXIfr

*****
☑️ដើម្បីទទួលបាននូវព័ត៌មានថ្មីៗ និងចំណេះដឹងពាក់ព័ន្ធនឹងវិស័យមូលបត្រ សូមចូលតាមតំណភ្ជាប់ដូចខាងក្រោម៖

បណ្តាញសង្គមរបស់ ន.ម.ក.

🌐 | https://www.serc.gov.kh/english/
🌐 | https://t.me/sercalert https://t.me/sercalert)
🌐 | https://www.facebook.com/serc.gov.kh https://www.facebook.com/serc.gov.kh https://www.facebook.com/serc.gov.kh https://www.facebook.com/serc.gov.kh https://www.facebook.com/serc.gov.kh https://www.facebook.com/serc.gov.kh)
🌐 | https://www.facebook.com/securitiesevents/)
🌐 | https://www.linkedin.com/company/sercambodia/
🌐 | https://www.youtube.com/@sercambodia
🌐 | https://x.com/sercambodia)
966005
Photo
ឯកឧត្តម កែប សំភី ប្រធាននាយកដ្ឋានត្រួតពិនិត្យទីផ្សារមូលបត្រ នៃនិយ័តករមូលបត្រកម្ពុជា បានដឹកនាំកិច្ចប្រជុំផ្ទៃក្នុងនាយកដ្ឋានដើម្បីពិនិត្យលើវឌ្ឍនភាពនៃការអនុវត្តសកម្មភាពការងារប្រចាំខែមីនា ឆ្នាំ២០២៦ និងលើកទិសដៅការងារបន្ត។

==============
នាព្រឹកថ្ងៃចន្ទ ១១ កើត ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២៧ ខែមេសា គ.ស.២០២៦ ឯកឧត្តម កែប សំភី ប្រធាននាយកដ្ឋានត្រួតពិនិត្យទីផ្សារមូលបត្រ នៃនិយ័តករមូលបត្រកម្ពុជា បានដឹកនាំកិច្ចប្រជុំផ្ទៃក្នុងនាយកដ្ឋានប្រចាំខែមីនា ឆ្នាំ២០២៦ ដើម្បីពិនិត្យលើវឌ្ឍនភាពនៃការអនុវត្តសកម្មភាពការងាររយៈពេលមួយខែកន្លងទៅ និងលើកទិសដៅការងារបន្តរបស់នាយកដ្ឋានត្រួតពិនិត្យទីផ្សារមូលបត្រ ដោយមានការចូលរួមពីលោកស្រីអនុប្រធាននាយកដ្ឋាន ថ្នាក់ដឹកនាំនៃការិយាល័យ និងមន្រ្តីនៃនាយកដ្ឋានត្រួតពិនិត្យទីផ្សារមូលបត្រ។ នៅក្នុងកិច្ចប្រជុំនេះ ឯកឧត្តមប្រធាននាយកដ្ឋានក៏បានផ្តល់អនុសាសន៍ និងតម្រង់ទិសដៅការងារមួយចំនួនសម្រាប់អនុវត្តនៅខែបន្ទាប់ផងដែរ។ កិច្ចប្រជុំនេះបានបញ្ចប់ទៅប្រកបដោយផ្លែផ្កា និងស្មារតីទទួលខុសត្រូវខ្ពស់។

https://www.facebook.com/share/p/1GJaSCzLmm/

*****
☑️ដើម្បីទទួលបាននូវព័ត៌មានថ្មីៗ និងចំណេះដឹងពាក់ព័ន្ធនឹងវិស័យមូលបត្រ សូមចូលតាមតំណភ្ជាប់ដូចខាងក្រោម៖

បណ្តាញសង្គមរបស់ ន.ម.ក.

🌐​ | https://www.serc.gov.kh/english/
🌐 | https://t.me/sercalert⚠️)
🌐 | https://www.facebook.com/serc.gov.kh
🌐 | https://www.facebook.com/securitiesevents/)
🌐 | https://www.linkedin.com/company/sercambodia/
🌐 | https://www.youtube.com/@sercambodia
🌐 | https://x.com/sercambodia
778001
Photo
ខ្លីៗអំពីមូលបត្រ៖
តើយុទ្ធសាស្ត្រ “ទិញ និងរក្សាទុក” សមស្របជាមួយឧបករណ៍ហិរញ្ញវត្ថុប្រភេទណាខ្លះក្នុងទីផ្សារមូលបត្រ?

---------------------------
Securities Brief:
Which types of financial instruments in the securities market is the “Buy and Hold” Strategy suitable for?

https://www.facebook.com/share/p/1FVcuGvod3/?mibextid=wwXIfr

*****
☑️ដើម្បីទទួលបាននូវព័ត៌មានថ្មីៗ និងចំណេះដឹងពាក់ព័ន្ធនឹងវិស័យមូលបត្រ សូមចូលតាមតំណភ្ជាប់ដូចខាងក្រោម៖

បណ្តាញសង្គមរបស់ ន.ម.ក.

🌐 | https://www.serc.gov.kh/english/
🌐 | https://t.me/sercalert https://t.me/sercalert)
🌐 | https://www.facebook.com/serc.gov.kh https://www.facebook.com/serc.gov.kh https://www.facebook.com/serc.gov.kh https://www.facebook.com/serc.gov.kh https://www.facebook.com/serc.gov.kh https://www.facebook.com/serc.gov.kh)
🌐 | https://www.facebook.com/securitiesevents/)
🌐 | https://www.linkedin.com/company/sercambodia/
🌐 | https://www.youtube.com/@sercambodia
🌐 | https://x.com/sercambodia)
2,180002
Photo
[Re-Post]
វគ្គបណ្ដុះបណ្ដាលនិងការប្រឡង និងកម្មវិធីអប់រំវិជ្ជាជីវៈបន្តក្នុងវិស័យមូលបត្រ លើកទី៣១

====================
និយ័តករមូលបត្រកម្ពុជា (ន.ម.ក.) សូមជូនដំណឹងដល់បេក្ខជនទាំងអស់ឱ្យបានជ្រាបថា ន.ម.ក. នឹងរៀបចំវគ្គបណ្ដុះបណ្ដាលនិងការប្រឡង និងកម្មវិធីអប់រំវិជ្ជាជីវៈបន្តក្នុងវិស័យមូលបត្រ លើកទី៣១ ចាប់ពីថ្ងៃទី២៨ ខែមេសា ដល់ថ្ងៃទី១៨ និងថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៦ នៅអគារមជ្ឈមណ្ឌលអភិវឌ្ឍធុរកិច្ច ជាន់ទី១៥។

សូមចុចតំណភ្ជាប់នេះដើម្បីស្វែងរកទីតាំង÷ https://maps.app.goo.gl/cbSAhsbnF4g8fBKGA

https://www.facebook.com/share/p/1Cw7qcjwcc/

*****
☑️ដើម្បីទទួលបាននូវព័ត៌មានថ្មីៗ និងចំណេះដឹងពាក់ព័ន្ធនឹងវិស័យមូលបត្រ សូមចូលតាមតំណភ្ជាប់ដូចខាងក្រោម៖

បណ្តាញសង្គមរបស់ ន.ម.ក.
🌐 https://www.serc.gov.kh/english/
🌐
🌐 https://www.facebook.com/serc.gov.kh
🌐 https://x.com/sercambodia https://twitter.com/mptcgovkh
🌐 https://www.linkedin.com/company/sercambodia/
1,170000
Photo
ឯកឧត្តម ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃនិយ័តករមូលបត្រកម្ពុជា (ន.ម.ក.) បានអញ្ជើញចូលរួមជាគណៈអធិបតីក្នុងកម្មវិធី មហាសន្និបាតប្រចាំឆ្នាំបូកសរុបសមិទ្ធផលឆ្នាំ២០២៥ និងទិសដៅការងារឆ្នាំ២០២៦ ព្រមទាំងពិសាអាហារសាមគ្គីរបស់សមាគមឈ្មួញជើងសាឧបករណ៍និស្សន្ទនៅកម្ពុជា។
=======================
រាជធានីភ្នំពេញ នៅថ្ងៃសុក្រ ៨រោច ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១០ ខែមេសា គ.ស.២០២៦, ឯកឧត្តម ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃ និយ័តករមូលបត្រកម្ពុជា (ន.ម.ក.) អមដោយ ឯកឧត្តមបណ្ឌិត វិន ភក្តី អគ្គនាយករងនៃ ន.ម.ក. បានដឹកនាំសហការីអញ្ជើញចូលរួមជាគណៈអធិបតីក្នុងកម្មវិធី មហាសន្និបាតប្រចាំឆ្នាំបូកសរុបសមិទ្ធផលឆ្នាំ២០២៥ និងទិសដៅការងារឆ្នាំ២០២៦ ព្រមទាំងពិសាអាហារសាមគ្គីរបស់សមាគមឈ្មួញជើងសាឧបករណ៍និស្សន្ទនៅកម្ពុជា។

កម្មវិធីនេះ រៀបចំឡើងក្នុងគោលបំណងបង្ហាញអំពីសមិទ្ធផលការងារប្រចាំឆ្នាំ២០២៥ របស់សមាគមឈ្មួញជើងសាឧបករណ៍និស្សន្ទនៅកម្ពុជា (ស.ឈ.ឧ.ក.) ព្រមទាំងការដាក់ចេញនូវសកម្មភាព និងទិសដៅការងារសំខាន់ៗសម្រាប់ការអនុវត្តបន្តនៅឆ្នាំ២០២៦ ក្រោមចក្ខុវិស័យក្លាយជាសមាគមដែលឈានមុខ និងធំជាងគេក្នុងការបណ្តុះបណ្តាលលើការជួញដូរឧបករណ៍និស្សន្ទ និងមានបេសកកម្មធ្វើជាតំណាងស្របច្បាប់របស់សមាជិកសមាគម លើការងារពាក់ព័ន្ធនឹងការជួញដូរឧបករណ៍និស្សន្ទ រួមទាំងផ្នែកគាំពារផ្លូវច្បាប់ និងផ្នែកអភិវឌ្ឍន៍ទីផ្សារ ដោយធ្វើការសហការជាមួយ ន.ម.ក. និងអាជ្ញាធរពាក់ព័ន្ធ។

https://www.facebook.com/share/p/1AwHV4GP1G/?mibextid=wwXIfr

*****
☑️ដើម្បីទទួលបាននូវព័ត៌មានថ្មីៗ និងចំណេះដឹងពាក់ព័ន្ធនឹងវិស័យមូលបត្រ សូមចូលតាមតំណភ្ជាប់ដូចខាងក្រោម៖

បណ្តាញសង្គមរបស់ ន.ម.ក.

🌐 | https://www.serc.gov.kh/english/
🌐 | https://t.me/sercalert https://t.me/sercalert)
🌐 | https://www.facebook.com/serc.gov.kh https://www.facebook.com/serc.gov.kh https://www.facebook.com/serc.gov.kh https://www.facebook.com/serc.gov.kh https://www.facebook.com/serc.gov.kh https://www.facebook.com/serc.gov.kh)
🌐 | https://www.facebook.com/securitiesevents/)
🌐 | https://www.linkedin.com/company/sercambodia/
🌐 | https://www.youtube.com/@sercambodia
🌐 | https://x.com/sercambodia)
900003
Photo
ឯកឧត្តម ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃនិយ័តករមូលបត្រកម្ពុជា (ន.ម.ក) បានដឹកនាំសហការីជួបពិភាក្សាទ្វេភាគីជាមួយក្រុមការងារអង្គការគណៈកម្មការមូលបត្រអន្តរជាតិ (IOSCO) តាមប្រព័ន្ធអនឡាញ។

[English Below]
=============
នារសៀលថ្ងៃសុក្រ ៨រោច ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១០ ខែមេសា គ.ស.២០២៦ ឯកឧត្តម ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃ និយ័តករមូលបត្រកម្ពុជា (ន.ម.ក) អមដោយឯកឧត្តមបណ្ឌិត វិន ភក្ដី អគ្គនាយករងនៃ ន.ម.ក. និងលោកជំទាវ សុខ សុគន្ធជីវី អគ្គនាយករងនៃ ន.ម.ក. បានដឹកនាំសហការីជួបពិភាក្សាទ្វេភាគីជាមួយក្រុមការងារអង្គការគណៈកម្មការមូលបត្រអន្តរជាតិ (IOSCO) ដឹកនាំដោយលោកស្រី Rinasha Appavoo ទីប្រឹក្សានាយកដ្ឋានអនុវត្តន៍ស្តង់ដារ នៃ IOSCO តាមប្រព័ន្ធអនឡាញ។

កិច្ចប្រជុំនេះ មានគោលបំណងដើម្បីពិភាក្សាពីការងារអាទិភាពសំខាន់ៗ និងបញ្ហាប្រឈម ព្រមទាំងការគាំទ្រពី IOSCO លើការអភិវឌ្ឍទីផ្សារមូលបត្រកម្ពុជា។

កិច្ចប្រជុំបានប្រព្រឹត្តទៅដោយរលូន និងប្រកបដោយផ្លែផ្កាខ្ពស់។

https://www.facebook.com/share/p/1ECd6RP3Fw/?mibextid=wwXIfr

*****
☑️ដើម្បីទទួលបាននូវព័ត៌មានថ្មីៗ និងចំណេះដឹងពាក់ព័ន្ធនឹងវិស័យមូលបត្រ សូមចូលតាមតំណភ្ជាប់ដូចខាងក្រោម៖

បណ្តាញសង្គមរបស់ ន.ម.ក.
📱 https://www.serc.gov.kh/english/
📱 https://t.me/sercalert)
📱 https://www.facebook.com/serc.gov.kh https://www.facebook.com/serc.gov.kh/ https://www.facebook.com/serc.gov.kh/ https://www.facebook.com/serc.gov.kh/ https://www.facebook.com/serc.gov.kh/ https://www.facebook.com/serc.gov.kh/ https://www.facebook.com/serc.gov.kh/)
📱 https://www.facebook.com/securitiesevents/)
📱 https://www.linkedin.com/company/sercambodia/
📱 https://www.youtube.com/@sercambodia
📱 https://x.com/sercambodia
932001
Photo
ឯកឧត្តម សៀង ធីរិទ្ធ អគ្គនាយករងនៃនិយ័តករមូលបត្រកម្ពុជា (ន.ម.ក.) បានដឹកនាំកិច្ចប្រជុំពិភាក្សាលើការរៀបចំក្របខ័ណ្ឌបទប្បញ្ញត្តិសម្រាប់ការទទួលបញ្ចាំមូលបត្រ និងទទួលប្រាតិភោគដោយអនុប្បទានមូលបត្រ។

===============
នាព្រឹកថ្ងៃព្រហស្បតិ៍ ៧រោច ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី៩ ខែមេសា គ.ស.២០២៦ ឯកឧត្តម សៀង ធីរិទ្ធ អគ្គនាយករងនៃ ន.ម.ក. អមដោយ ឯកឧត្តម កែប សំភី ប្រធាននាយកដ្ឋានត្រួតពិនិត្យទីផ្សារមូលបត្រនៃ ន.ម.ក. បានដឹកនាំកិច្ចប្រជុំពិភាក្សាលើការរៀបចំសេចក្តីព្រាងបទប្បញ្ញត្តិពាក់ព័ន្ធនឹងការបញ្ចាំ និងប្រាតិភោគដោយអនុប្បទានមូលបត្រ។ កិច្ចប្រជុំនេះមានការចូលរួមពិភាក្សាយ៉ាងផុសផុល ប្រកបដោយកិច្ចសហការខ្ពស់ និងបានបញ្ចប់ទៅប្រកបដោយផ្លែផ្កា។

In the morning of Thursday, 9th April 2026, H.E. SEANG Thirith, Deputy Director General of Securities and Exchange Regulator of Cambodia (SERC), accompanied by H.E. KEP Samphy, Director of Securities Market Supervision Department of SERC, presided over a meeting to discuss a draft regulatory on Pledge Securities. The meeting featured lively discussions, strong cooperation, and concluded fruitfully.

https://www.facebook.com/share/p/1AmLCG24c5/

*****
☑️ដើម្បីទទួលបាននូវព័ត៌មានថ្មីៗ និងចំណេះដឹងពាក់ព័ន្ធនឹងវិស័យមូលបត្រ សូមចូលតាមតំណភ្ជាប់ដូចខាងក្រោម៖

បណ្តាញសង្គមរបស់ ន.ម.ក.
📱​ https://www.serc.gov.kh/english/
📱 https://t.me/sercalert⚠️ https://t.me/sercalert
📱 https://www.facebook.com/serc.gov.kh https://www.facebook.com/serc.gov.kh/
📱 https://www.facebook.com/securitiesevents/
📱 https://www.linkedin.com/company/sercambodia/
📱 https://www.youtube.com/@sercambodia
📱 https://x.com/sercambodia
903003
Photo
ឯកឧត្តម ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃនិយ័តករមូលបត្រកម្ពុជា (ន.ម.ក.) បានដឹកនាំសហការីចូលរួមកិច្ចប្រជុំប្រធានវេទិកាទីផ្សារមូលធនអាស៊ាន លើកទី៤៤ (44th ACMF Chairs' Meeting) នៅកោះ Boracay ប្រទេសហ្វីលីពីន។

===============
នាថ្ងៃព្រហស្បតិ៍ ៨កើត ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២៦ ខែមីនា គ.ស.២០២៦ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ ឯកឧត្តម ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃនិយ័តករមូលបត្រកម្ពុជា (ន.ម.ក.) បានដឹកនាំសហការីចូលរួមកិច្ចប្រជុំប្រធានវេទិកាទីផ្សារមូលធនអាស៊ាន លើកទី៤៤ (ACMF Chairs’ Meeting) នៅកោះ Boracay ប្រទេសហ្វីលីពីន ក្រោមភាពជាម្ចាស់ផ្ទះរបស់គណៈកម្មការមូលបត្រហ្វីលីពីន។

On March 26, 2026, with the honor permission of H.E. Dr. Aun Porn Moniroth, Deputy Prime Minister, Minister of Economy and Finance, and Chairman of the Non-Bank Financial Services Authority, H.E. Sou Socheat, Delegate of the Royal Government in charge as Director General of the Securities and Exchange Regulator of Cambodia (SERC), led colleagues to attend the 44th ACMF Chairs' Meeting in Boracay, Philippines which was hosted by the Securities and Exchange Commission Philippines.

https://www.facebook.com/share/p/1G9rAGzawV/

*****
☑️ដើម្បីទទួលបាននូវព័ត៌មានថ្មីៗ និងចំណេះដឹងពាក់ព័ន្ធនឹងវិស័យមូលបត្រ សូមចូលតាមតំណភ្ជាប់ដូចខាងក្រោម៖

បណ្តាញសង្គមរបស់ ន.ម.ក.
📱​ https://www.serc.gov.kh/english/
📱 https://t.me/sercalert⚠️ https://t.me/sercalert
📱 https://www.facebook.com/serc.gov.kh https://www.facebook.com/serc.gov.kh/
📱 https://www.facebook.com/securitiesevents/
📱 https://www.linkedin.com/company/sercambodia/
📱 https://www.youtube.com/@sercambodia
📱 https://x.com/sercambodia
658001
Photo
ឯកឧត្តម សៀង ធីរិទ្ធ អគ្គនាយករងនៃនិយ័តករមូលបត្រកម្ពុជា (ន.ម.ក.) បានដឹកនាំកិច្ចប្រជុំពិភាក្សាលើការរៀបចំក្របខ័ណ្ឌបទប្បញ្ញត្តិសម្រាប់ការទទួលបញ្ចាំមូលបត្រ និងទទួលប្រាតិភោគដោយអនុប្បទានមូលបត្រ។

===============
នាព្រឹកថ្ងៃសុក្រ ១រោច ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី៣ ខែមេសា គ.ស.២០២៦ ឯកឧត្តម សៀង ធីរិទ្ធ អគ្គនាយករងនៃ ន.ម.ក. អមដោយ ឯកឧត្តម កែប សំភី ប្រធាននាយកដ្ឋានត្រួតពិនិត្យទីផ្សារមូលបត្រនៃ ន.ម.ក. បានដឹកនាំកិច្ចប្រជុំពិភាក្សាលើការរៀបចំសេចក្តីព្រាងបទប្បញ្ញត្តិពាក់ព័ន្ធនឹងការបញ្ចាំ និងប្រាតិភោគដោយអនុប្បទានមូលបត្រ។ កិច្ចប្រជុំនេះមានការចូលរួមពិភាក្សាយ៉ាងផុសផុល ប្រកបដោយកិច្ចសហការខ្ពស់ និងបានបញ្ចប់ទៅប្រកបដោយផ្លែផ្កា។

*****
☑️ដើម្បីទទួលបាននូវព័ត៌មានថ្មីៗ និងចំណេះដឹងពាក់ព័ន្ធនឹងវិស័យមូលបត្រ សូមចូលតាមតំណភ្ជាប់ដូចខាងក្រោម៖

បណ្តាញសង្គមរបស់ ន.ម.ក.
🌐 https://www.serc.gov.kh/english/
🌐
🌐 https://www.facebook.com/serc.gov.kh
🌐 https://x.com/sercambodia https://twitter.com/mptcgovkh
🌐 https://www.linkedin.com/company/sercambodia/
891000
Photo
ខ្លីៗអំពីមូលបត្រ៖
អត្ថប្រយោជន៍នៃការអនុវត្តយុទ្ធសាស្រ្ត “ទិញ និងរក្សាទុក”

---------------------------
Securities Brief:
Benefits of implementing the “Buy and Hold” Strategy

https://www.facebook.com/share/p/1GGJfTawsL/

*****
☑️ដើម្បីទទួលបាននូវព័ត៌មានថ្មីៗ និងចំណេះដឹងពាក់ព័ន្ធនឹងវិស័យមូលបត្រ សូមចូលតាមតំណភ្ជាប់ដូចខាងក្រោម៖

បណ្តាញសង្គមរបស់ ន.ម.ក.
🌐 https://www.serc.gov.kh/english/
🌐
🌐 https://www.facebook.com/serc.gov.kh
🌐 https://x.com/sercambodia https://twitter.com/mptcgovkh
🌐 https://www.linkedin.com/company/sercambodia/
1,200003
Photo
ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ (អ.ស.ហ.) និយ័តករមូលបត្រកម្ពុជា (ន.ម.ក.) ផ្សារមូលបត្រកម្ពុជា (ផមក) រាជរដ្ឋាភិបាលអូស្ត្រាលី និង UN Women បានសហការរៀបចំព្រឹត្តិការណ៍ “បន្លឺសំឡេងកណ្ដឹងដើម្បីសមភាពយេនឌ័រ ឆ្នាំ២០២៦” ក្រោមមូលបទ “ស្ត្រី ភាពជាអ្នកដឹកនាំ សកម្មភាព៖ ដើម្បីយុត្តិធម៌ និងវិបុលភាពសេដ្ឋកិច្ច” ដែលបានប្រព្រឹត្តទៅនៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦ នៅសណ្ឋាគារសូហ្វីតែល ភ្នំពេញ ភូគីត្រា ដើម្បីបង្ហាញពីការគាំទ្រយ៉ាងទូលំទូលាយរបស់ក្រុមហ៊ុនចុះបញ្ជី និងភាគីពាក់ព័ន្ធផ្សេងៗ ក្នុងការធ្វើឱ្យប្រសើរឡើងនូវស្ថានភាព និងកាលានុវត្តភាពរបស់ស្ត្រីនៅក្នុងវិស័យអាជីវកម្ម។

https://www.facebook.com/share/p/18Duwsv3V6/

*****
☑️ដើម្បីទទួលបាននូវព័ត៌មានថ្មីៗ និងចំណេះដឹងពាក់ព័ន្ធនឹងវិស័យមូលបត្រ សូមចូលតាមតំណភ្ជាប់ដូចខាងក្រោម៖

បណ្តាញសង្គមរបស់ ន.ម.ក.
🌐 https://www.serc.gov.kh/english/
🌐
🌐 https://www.facebook.com/serc.gov.kh
🌐 https://x.com/sercambodia https://twitter.com/mptcgovkh
🌐 https://www.linkedin.com/company/sercambodia/
1,390002
Photo
ព្រឹត្តិបត្រវិនិយោគិន និងការវិនិយោគ ប្រចាំត្រីមាសទី៤ ឆ្នាំ២០២៥
Bulletin on Investors and Investment in Quarter 4 of 2025

ដើម្បីទាញយកឯកសារទាំងស្រុងសូមចូលតាមតំណរភ្ជាប់ខាងក្រោម៖

https://www.serc.gov.kh/khmer/m78.php?pn=8&no=80

https://www.facebook.com/share/p/1GhLmAxEBi/

*****
☑️ដើម្បីទទួលបាននូវព័ត៌មានថ្មីៗ និងចំណេះដឹងពាក់ព័ន្ធនឹងវិស័យមូលបត្រ សូមចូលតាមតំណភ្ជាប់ដូចខាងក្រោម៖

បណ្តាញសង្គមរបស់ ន.ម.ក.
🌐 https://www.serc.gov.kh/english/
🌐
🌐 https://www.facebook.com/serc.gov.kh
🌐 https://x.com/sercambodia https://twitter.com/mptcgovkh
🌐 https://www.linkedin.com/company/sercambodia/
1,330000

Showing 25 of 25 posts

Xếp hạng

Yêu cầu đăng nhập

Frequently Asked Questions

Kênh Telegram និយ័តករមូលបត្រកម្ពុជា (ន.ម.ក.) nói về gì?+

និយ័តករមូលបត្រកម្ពុជា (ន.ម.ក.) (@sercambodia) là kênh Telegram thuộc danh mục Chứng khoán & Đầu tư trên tgdio. Xem xếp hạng, đánh giá, nhận xét và bài đăng trước khi đăng ký. Hiện có khoảng 15.699 người đăng ký trên tgdio.

Làm sao để tham gia និយ័តករមូលបត្រកម្ពុជា (ន.ម.ក.) (@sercambodia)?+

Mở hồ sơ trên tgdio, dùng Join / Open in Telegram để đăng ký @sercambodia miễn phí.

និយ័តករមូលបត្រកម្ពុជា (ន.ម.ក.) có phải kênh Chứng khoán & Đầu tư tốt không?+

Trên tgdio hãy xem đánh giá, nhận xét, xếp hạng và bài đăng của និយ័តករមូលបត្រកម្ពុជា (ន.ម.ក.) trước khi tham gia. Hiện có khoảng 15.699 người đăng ký trên tgdio. So sánh với các kênh Chứng khoán & Đầu tư tương tự.

Xem thống kê và bài đăng និយ័តករមូលបត្រកម្ពុជា (ន.ម.ក.) ở đâu?+

Trên tgdio, mở trang @sercambodia để xem thống kê, xếp hạng, đánh giá và bài đăng.