នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា- Anti Cybercrime Department Telegram channel photo

នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា- Anti Cybercrime Department

@accd_officialPublic Channel

នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា https://www.facebook.com/anti.cyber.crime.department

An ninh mạngTiếng ViệtViệt Nam

5.8k

Last views

11.5k (11,456 subscribers)
Thành viên
—
Rating
34
Total Posts
Oct 22, 2026, 9:46 AM
Cập nhật
Apr 6, 2026
Created
Stats

Bạn đang xem nội dung bằng tiếng Việt. Vui lòng thay đổi ngôn ngữ trang web để xem nội dung bằng các ngôn ngữ khác.

Channel Information

Channel Information
Channel Nameនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា- Anti Cybercrime Department
Username@accd_official
CategoryAn ninh mạng
LanguageTiếng Việt
CountryViệt Nam
Thành viên11,456
Channel TypePublic Channel
Created6 thg 4, 2026
Last Updated22 thg 10, 2026 • 12 giờ trước
StatusActive

Xếp hạng

Xếp hạng toàn cầu
#50255+83
Xếp hạng ngôn ngữ
#1098Không thay đổi
Xếp hạng danh mục
#124+1

Tăng trưởng người đăng ký

Tổng cộng: 11.5K30 Days growth: +5505%
09/2309/2810/0310/0810/1310/1810/22
Tăng trưởng người đăng ký - 30 Days
DateSubscribers
23:09:202610,906
24:09:202610,906
25:09:202610,906
26:09:202610,906
27:09:202610,906
28:09:202610,906
29:09:202610,906
30:09:202610,906
01:10:202610,906
02:10:202610,906
03:10:202610,906
04:10:202610,906
05:10:202610,906
06:10:202610,906
07:10:202610,906
08:10:202610,906
09:10:202610,906
10:10:202610,906
11:10:202610,906
12:10:202610,906
13:10:202610,906
14:10:202611,336
15:10:202611,336
16:10:202611,336
17:10:202611,336
18:10:202611,336
19:10:202611,336
20:10:202611,336
21:10:202611,336
22:10:202611,456
Tăng trưởng người đăng ký - Weekly
DateSubscribers
Week of 06:04:20268,385
Week of 13:04:20268,385
Week of 20:04:20268,385
Week of 27:04:20268,544
Week of 04:05:20268,544
Week of 11:05:20268,784
Week of 18:05:20268,784
Week of 25:05:20268,784
Week of 01:06:20268,847
Week of 08:06:20268,847
Week of 15:06:20268,847
Week of 22:06:20268,847
Week of 29:06:20268,943
Week of 06:07:20268,943
Week of 13:07:20268,943
Week of 20:07:20269,131
Week of 27:07:20269,131
Week of 03:08:20269,318
Week of 10:08:20269,318
Week of 17:08:20269,455
Week of 24:08:20269,984
Week of 31:08:20269,984
Week of 07:09:202610,692
Week of 14:09:202610,906
Week of 21:09:202610,906
Week of 28:09:202610,906
Week of 05:10:202610,906
Week of 12:10:202611,336
Week of 19:10:202611,456
Tăng trưởng người đăng ký - Monthly
DateSubscribers
April 20268,544
May 20268,784
June 20268,943
July 20269,131
August 20269,984
September 202610,906
October 202611,456
Tăng trưởng người đăng ký - Yearly
DateSubscribers
202611,456

Top 10 posts

Most viewed posts from this channel

By views
  1. #1កុំជឿពាក្យចចាមអារ៉ាម Facebook មិនមានការតម្រូវឱ្យដាក់អត្តសញ្ញាណបណ្ណជារូ14.8K
  2. #2សូមប្រុងប្រយ័ត្នខ្ពស់ File photo.exe !!!14.6K
  3. #3សូមប្រុងប្រយ័ត្ន ការឆបោក ចាក់ឆ្នោតកោស តាមអនឡាញ ឈ្នះរង្វាន់ធំ (មិនស្របច8.0K
  4. #4បង្ក្រាបករណីរក្សាទុក និងជួញដូរសម្ភារៈឆបោកអនឡាញទ្រង់ទ្រាយធំ7.8K
  5. #5បើក្លាយជាជនរងគ្រោះនៃការឆបោកតាមអនឡាញ តើត្រូវធ្វើអ្វី?6.8K
  6. #6តើបងប្អូនត្រូវត្រៀមអ្វីខ្លះពេលមករាយការណ៍ ឬដាក់ពាក្យបណ្ដឹងនៅនាយកដ្ឋានប្5.8K
  7. #7ប្រុងប្រយ័ត្ន! ការឆបោកតាមអនឡាញ5.8K
  8. #8នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា សូមណែនាំនូវ ៥ ចំណុចត្រូវពិនិត្យ មុ5.6K
  9. #9ប្រយ័ត្នក្លាយជាជនសង្ស័យក្នុងបទល្មើសសម្អាតប្រាក់ដោយមិនដឹងខ្លួន5.3K
  10. #10ឯកឧត្តម កើត រិទ្ធ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌4.7K

Bài đăng gần đây

Photo1/2
ប្រុងប្រយ័ត្ន! ការឆបោកតាមអនឡាញ

ល្បិចបោកឱ្យវេរប្រាក់មុន រួចមិនផ្ញើទំនិញឱ្យ និងប្លុក (Block) គណនីចោល! 
វិធីពិនិត្យមើល Page ពិត និង ក្លែងក្លាយ៖

Page ពិត៖ មានព័ត៌មានច្បាស់លាស់ បង្ហោះមាតិកាជាប់លាប់ មាន Follower ពិតប្រាកដ និងមានការ Review ពីអតិថិជន។

Page ក្លែងក្លាយ៖ យកឈ្មោះ និងរូបស្រដៀង Page ពិត ទើបបង្កើតថ្មី តម្លៃថោកខុសប្រក្រតី និងបង្ខំឱ្យផ្ទេរប្រាក់មុន។

សុវត្ថិភាពក្នុងការទិញទំនិញតាមអនឡាញ៖ គួរជ្រើសរើសការទូទាត់ប្រាក់ពេលទទួលទំនិញ Cash on Delivery (COD) ដើម្បីកាត់បន្ថយហានិភ័យ។

🛡កុំភ្លេចទាញយកកម្មវិធី Kapea Scams លើទូរសព្ទដៃដើម្បីសុវត្ថិភាពពីការឆបោក!

ទាញយក Android https://play.google.com/store/apps/details?id=com.accd.kapeascams
ទាញយក iOS https://apps.apple.com/kh/app/kapea-scams/id6798943694

ព័ត៌មានបន្ថែម 023 726 822 

នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា

#ACCD #CyberSafety #KapeaScams #OnlineShoppingScam
5,8100029
Photo1/2
ទិញទំនិញតាមអនឡាញ ប្រយ័ត្នបាត់ទាំងលុយ បាត់ទាំងអីវ៉ាន់!

ការបញ្ជាទិញទំនិញតាមអនឡាញក្នុង និងក្រៅប្រទេសកំពុងពេញនិយមខ្លាំង តែត្រូវប្រយ័ត្នចំពោះ Page ក្លែងក្លាយ!

ល្បិចឆបោក៖
- ដាក់លក់តម្លៃថោកខុសធម្មតា
- បង្ខំឱ្យវេរលុយឱ្យគ្រប់មុន
- វេរលុយរួច Block ចោលបាត់ស្រមោល

វិធីការពារ៖
- ពិនិត្យមើល Page ឱ្យច្បាស់មុនកុម្ម៉ង់
- ជ្រើសរើសការទូទាត់ពេលទំនិញមកដល់ (COD)
- កុំទិញព្រោះតែឃើញតម្លៃថោកពេក

🛡កុំភ្លេចទាញយកកម្មវិធី Kapea Scams លើទូរសព្ទដៃដើម្បីសុវត្ថិភាពពីការឆបោក!

ទាញយក Android https://play.google.com/store/apps/details?id=com.accd.kapeascams
ទាញយក iOS https://apps.apple.com/kh/app/kapea-scams/id6798943694

ព័ត៌មានបន្ថែម 023 726 822 

នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា

#ACCD #CyberSafety #KapeaScams #OnlineShoppingScam
4,4200035
Photo1/2
អបអរសាទរពិធីបុណ្យភ្ជុំបិណ្ឌ
ថ្ងៃសៅរ៍ ១៤រោច ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៦

នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា សូមប្រសិទ្ធពរជ័យសិរីមង្គលជូនដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមជួបតែសេចក្តីសុខ សុវត្ថិភាពក្នុងការធ្វើដំណើរ និងរីករាយក្នុងការជួបជុំក្រុមគ្រួសារ។

🛡ដើម្បីបង្កើនសុវត្ថិភាព សូមទាញយកកម្មវិធី Kapea Scams លើទូរសព្ទដៃ ដើម្បីជួយការពារការហៅចូលបោកប្រាស់ និងរាយការណ៍បឋមជូនសមត្ថកិច្ច!
Android: https://play.google.com/store/apps/details?id=com.accd.kapeascams
iOS: https://apps.apple.com/kh/app/kapea-scams/id6798943694

ព័ត៌មានបន្ថែមទូរស័ព្ទលេខ 023 726 822

«យើងរួមគ្នា ប្រឆាំង ទប់ស្កាត់ និងលុបបំបាត់បទល្មើសតាមប្រព័ន្ធបច្ចេកវិទ្យា»

🌐 នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា
#ACCD #CyberSafety #KapeaScams #PchumBen
3,7700012
Photo1/20
តំណាងនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ចូលរួមធ្វើបទបង្ហាញក្នុងវគ្គបណ្តុះបណ្តាលស្តីពី សន្តិសុខពន្ធនាគារ

នាព្រឹកថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៦ លោកវរសេនីយ៍ទោ ខុម រដ្ឋា តំណាងលោកឧត្តមសេនីយ៍ទោ សុខ នីត្យា ប្រធាននាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានអញ្ជើញចូលរួមធ្វើបទបង្ហាញចែករំលែកបទពិសោធន៍លើប្រធានបទស្តីពី ការបង្ការ និងទប់ស្កាត់បទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដែលអាចកើតមាននៅក្នុងពន្ធនាគារ នៅសណ្ឋាគារ SUN & MOON Riverside Hotel។

អានព័ត៌មានលម្អិត https://www.facebook.com/share/18cft77dAb/

🛡ដើម្បីបង្កើនសុវត្ថិភាព សូមទាញយកកម្មវិធី Kapea Scams លើទូរសព្ទដៃ ដើម្បីជួយការពារការហៅចូលបោកប្រាស់ និងរាយការណ៍បឋមជូនសមត្ថកិច្ច!
សម្រាប់ប្រព័ន្ធដំណើរការ Android:
https://play.google.com/store/apps/details?id=com.accd.kapeascams
សម្រាប់ប្រព័ន្ធដំណើរការ iOS:
https://apps.apple.com/kh/app/kapea-scams/id6798943694

«យើងរួមគ្នា ប្រឆាំង ទប់ស្កាត់ និងលុបបំបាត់បទល្មើសតាមប្រព័ន្ធបច្ចេកវិទ្យា»

🌐 នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា
🌐 Anti-Cyber Crime Department
#CyberSecurityAwareness
#CyberSafety
#ACCD
4,3200026
Photo1/8
តំណាងនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ចូលរួមធ្វើបទបង្ហាញស្តីពីការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម

ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ នាព្រឹកថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៦ នៅទីស្តីការ អ.ស.ហ. លោកវរសេនីយ៍ទោ ថោង ពេជ្រពន្លឺ តំណាង លោកឧត្តមសេនីយ៍ទោ សុខ នីត្យា ប្រធាននាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានចូលរួមធ្វើបទបង្ហាញលើប្រធានបទ សញ្ញាព្រមានសម្រាប់សកម្មភាពគួរឱ្យសង្ស័យ ការត្រួតពិនិត្យ និងការរាយការណ៍ ជូនដល់សិក្ខាកាមប្រមាណ ១២០រូប ក្រោមអធិបតីភាព លោក ង៉ោ ដាឡែន អគ្គលេខាធិការរង អ.ស.ហ. តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ម៉ី វ៉ាន់ រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។

🛡ដើម្បីបង្កើនសុវត្ថិភាព សូមទាញយកកម្មវិធី Kapea Scams លើទូរសព្ទដៃ ដើម្បីជួយការពារការហៅចូលបោកប្រាស់ និងរាយការណ៍បឋមជូនសមត្ថកិច្ច!
Android https://play.google.com/store/apps/details?id=com.accd.kapeascams

iOS https://apps.apple.com/kh/app/kapea-scams/id6798943694

«យើងរួមគ្នា ប្រឆាំង ទប់ស្កាត់ និងលុបបំបាត់បទល្មើសតាមប្រព័ន្ធបច្ចេកវិទ្យា»

🌐 នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា
#ACCD #CyberSafety #KapeaScams
4,1800018
Video
សូមប្រុងប្រយ័ត្នខ្ពស់មុននឹងបើកឯកសារផ្សេងៗដែលផ្ញើមកតាម Telegram ព្រោះអាចជាមេរោគលួចយកគណនី

ដើម្បីការពារសុវត្ថិភាព សូមកុំចុចបើកឯកសារដែលមិនស្គាល់ប្រភពច្បាស់លាស់ និងត្រូវចាក់សោរសុវត្ថិភាពពីរជាន់ Two Step Verification លើ Telegram របស់អ្នកឱ្យបានត្រឹមត្រូវដូចមានបង្ហាញក្នុងវីដេអូនេះ។

សូមទាញយកកម្មវិធី Kapea Scams លើទូរសព្ទដៃ ដើម្បីការពារការខលរំខាន និងរាយការណ៍បឋមមកសមត្ថកិច្ច

សម្រាប់ប្រព័ន្ធដំណើរការ Android https://play.google.com/store/apps/details?id=com.accd.kapeascams
សម្រាប់ប្រព័ន្ធដំណើរការ iOS https://apps.apple.com/kh/app/kapea-scams/id6798943694

«យើងរួមគ្នា ប្រឆាំង ទប់ស្កាត់ និងលុបបំបាត់បទល្មើសតាមប្រព័ន្ធបច្ចេកវិទ្យា»

🌐 នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា
🌐 នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា
🌐 ACCD
#CyberSecurityAwareness
#CyberSafety
#ACCD
4,4400031
Photo1/2
ប្រយ័ត្នក្លាយជាជនសង្ស័យក្នុងបទល្មើសសម្អាតប្រាក់ដោយមិនដឹងខ្លួន

💰កុំសប្បាយអរពេលឃើញលុយផ្ទេរចូលគណនីដោយមិនដឹងខ្លួន

នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា សូមក្រើនរំលឹកពីល្បិចផ្ទេរប្រាក់ច្រឡំចូលគណនី រួចទាក់ទងឱ្យផ្ទេរត្រឡប់ទៅវិញ

🛡 វិធានការការពារ
🚫 កុំផ្ទេរប្រាក់បន្ត ឬឱ្យអ្នកដទៃប្រើប្រាស់គណនីធនាគារ
🚫 កុំផ្តល់លេខសម្ងាត់ ឬព័ត៌មានផ្ទាល់ខ្លួនឱ្យអ្នកដទៃ
🚫 បើមានការផ្ទេរប្រាក់មិនប្រក្រតី សូមទាក់ទងធនាគាររបស់អ្នកភ្លាមៗ
🚫 កុំលក់ កុំឱ្យខ្ចី និងកុំផ្តល់គណនីធនាគារឱ្យអ្នកដទៃ

សូមទាញយកកម្មវិធី Kapea Scams លើទូរសព្ទដៃ ដើម្បីការពារការខលរំខាន និងរាយការណ៍បឋមមកសមត្ថកិច្ច

សម្រាប់ប្រព័ន្ធដំណើរការ Android https://play.google.com/store/apps/details?id=com.accd.kapeascams
សម្រាប់ប្រព័ន្ធដំណើរការ iOS https://apps.apple.com/kh/app/kapea-scams/id6798943694

«យើងរួមគ្នា ប្រឆាំង ទប់ស្កាត់ និងលុបបំបាត់បទល្មើសតាមប្រព័ន្ធបច្ចេកវិទ្យា»

🌐 នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា
🌐នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា
🌐ACCD
#CyberSecurityAwareness
#CyberSafety
#ACCD
5,2800038
Photo1/2
កុំជឿពាក្យចចាមអារ៉ាម Facebook មិនមានការតម្រូវឱ្យដាក់អត្តសញ្ញាណបណ្ណជារូប Profile ទេ។

ព័ត៌មានដែលថា Facebook តម្រូវឱ្យដាក់អត្តសញ្ញាណបណ្ណជា Profile ដើម្បីកុំឱ្យបិទគណនី គឺជាព័ត៌មានមិនពិត។

🌟ការណែនាំ
❎ កុំបង្ហោះរូបអត្តសញ្ញាណបណ្ណជាសាធារណៈ
❎ កុំផ្ញើរូបអត្តសញ្ញាណបណ្ណឱ្យអ្នកមិនស្គាល់
✅ ពិនិត្យប្រភពព័ត៌មានផ្លូវការរបស់ Meta Facebook ជាមុន 

សូមទាញយកកម្មវិធី Kapea Scams លើទូរសព្ទដៃ ដើម្បីការពារការខលរំខាន និងរាយការណ៍បឋមមកសមត្ថកិច្ច។

«យើងរួមគ្នា ប្រឆាំង ទប់ស្កាត់ និងលុបបំបាត់បទល្មើសតាមប្រព័ន្ធបច្ចេកវិទ្យា»

🌐 នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា
🌐​ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា
🌐 ACCD
#CyberSecurityAwareness
#CyberSafety
#ACCD
14,8000045
Photo
រាជធានីភ្នំពេញ៖ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ នាថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ទោ រៀល សុភា អនុប្រធាននាយកដ្ឋាន តំណាង លោកប្រធាននាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា និងសហការី បានអញ្ជើញចូលរួមកិច្ចប្រជុំពិគ្រោះយោបល់ និងប្រមូលធាតុចូលលើការអភិវឌ្ឍ «ប្រព័ន្ធរាយការណ៍ដកហូតមាតិកា» (Content Takedown Reporting System) រួមជាមួយតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធជាច្រើនរូប។

កិច្ចប្រជុំនេះ បានផ្តោតសំខាន់លើការពិនិត្យដំណើរការ និងរៀបចំយន្តការឆ្លើយតបរហ័សរវាងសមត្ថកិច្ចពាក់ព័ន្ធ និងនិយ័តករទូរគមនាគមន៍កម្ពុជា (TRC) ក្នុងការត្រួតពិនិត្យ ផ្ទៀងផ្ទាត់ និងចាត់វិធានការដកហូតមាតិកាខុសច្បាប់នានាលើបណ្តាញអ៊ីនធឺណិតឱ្យបានទាន់ពេលវេលា។

🌐 https://t.me/OnlineACCD
🌐 https://www.facebook.com/anti.cyber.crime.department
🌐 https://www.tiktok.com/@anti_cybercrime_police?_t=ZS-8vb7hP3OgzA&_r=1
#CyberSecurityAwareness
#CyberSafety
#ACCD
1,2800019
Photo
ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ តបតាមការអញ្ជើញរបស់ក្រុមហ៊ុន SP Building Management (អគារ GIA Tower) នាថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២៦ នៅអគារ GIA (GIA Tower) នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានចាត់ លោកឧត្តមសេនីយ៍ទោ ហេង សំណាង និងសហការីចំនួន៣រូប បានចូលរួមជាវាគ្មិនធ្វើបទបង្ហាញស្តីពី «សន្តិសុខសាយប័រ និងវិធីសាស្ត្រការពារខ្លួន» ជូនដល់បុគ្គលិក និងអតិថិជនរបស់អគារ GIA ដោយមានការអញ្ជើញចូលរួមស្តាប់ការធ្វើបទបង្ហាញនេះចំនួន ៨៥រូប។

កម្មវិធីនេះបានផ្តោតសំខាន់លើការចែករំលែកនូវចំណេះដឹង និងវិធីសាស្ត្រជាក់ស្តែងក្នុងការការពារខ្លួនពីបទល្មើសបច្ចេកវិទ្យា ដូចជា ការដោះស្រាយបន្ទាន់ពេលគណនីត្រូវគេលួចយក (Hack) ការសម្គាល់ការឆបោកទិញទំនិញអនឡាញ ការបន្លំជាបុគ្គលិកធនាគារ ការចៀសវាងឯកសារមេរោគ (Malware) និងផលវិបាកផ្លូវច្បាប់នៃការជួល ឬលក់គណនីធនាគារ។ ក្រៅពីការស្តាប់បទបង្ហាញ និងការចូលរួមយ៉ាងផុសផុល សិក្ខាកាមទាំងអស់ក៏បានទាញយក និងដំឡើងកម្មវិធី “Kapea Scams” របស់អគ្គស្នងការដ្ឋាននគរបាលជាតិ នៅលើទូរស័ព្ទដៃផ្ទាល់ ដើម្បីការពារទប់ស្កាត់លេខទូរស័ព្ទឆបោក និងប្រើប្រាស់ជាច្រកសម្រាប់រាយការណ៍បទល្មើសមកសមត្ថកិច្ចផងដែរ។
3,1400022
Video
🚨 ការសាកសួរបំភ្លឺ៖ ការរៀបរាប់ផ្ទាល់ពីជនរងគ្រោះដែលចាញ់បោកមេខ្យល់លក់គណនីធនាគារ
សូមទស្សនាការសាកសួរផ្ទាល់ជាមួយជនរងគ្រោះ អំពីផលវិបាកនៃការចាញ់បោកមេខ្យល់លួងលោមទិញគណនីធនាគារ យកទៅធ្វើសកម្មភាពឆបោក។
📌 ការក្រើនរំលឹក៖
កុំលក់ ឬឱ្យអ្នកដទៃប្រើប្រាស់គណនីធនាគាររបស់ខ្លួន
ម្ចាស់គណនីត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ ប្រសិនបើគណនីជាប់ពាក់ព័ន្ធបទល្មើស
ធនាគារនឹងបិទគណនី និងខូចប្រវត្តិហិរញ្ញវត្ថុ
«យើងរួមគ្នាប្រឆាំងបទល្មើសបច្ចេកវិទ្យា»
📞 ព័ត៌មានបន្ថែម៖ 023 726 822
«យើងរួមគ្នាប្រឆាំងបទល្មើសបច្ចេកវិទ្យា»
🌐 នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា
#ACCD #CyberSafety
1,990007
Photo
ការក្រើនរំលឹក៖ កុំផ្តល់ ឬលក់គណនីធនាគារ!
ការលក់ ឬឱ្យអ្នកដទៃប្រើគណនីធនាគារ អាចប្រឈមមុខនឹងផ្លូវច្បាប់ ប្រសិនបើគណនីនោះត្រូវបានជនល្មើសយកទៅប្រើប្រាស់ក្នុងសកម្មភាពខុសច្បាប់។
⚠️ ហានិភ័យ៖ ធនាគារផ្អាក/បិទគណនី, ប្រឈមការកោះហៅបំភ្លឺពីសមត្ថកិច្ច, ជាប់ពាក់ព័ន្ធបទល្មើសច្បាប់ និងខូចឈ្មោះក្នុងប្រព័ន្ធហិរញ្ញវត្ថុ។
❌ កុំធ្វើ៖
កុំលក់ ឬឱ្យអ្នកដទៃប្រើគណនីធនាគារ
កុំផ្តល់លេខសម្ងាត់, OTP ឬសិទ្ធិចូល Mobile Banking
កុំទទួលផ្ទេរប្រាក់ជំនួសអ្នកដទៃ និងកុំចុច Link/App ផ្តេសផ្តាស
✅ ត្រូវធ្វើ៖ រក្សាការសម្ងាត់ព័ត៌មានផ្ទាល់ខ្លួន។ បើមានការសង្ស័យ សូមទាក់ទងធនាគារជាបន្ទាន់។
📞 ព័ត៌មានបន្ថែម៖ 023 726 822
«យើងរួមគ្នាប្រឆាំងបទល្មើសបច្ចេកវិទ្យា»
🌐 នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា
#ACCD #CyberSafety
4,4000014
Photo
បើក្លាយជាជនរងគ្រោះនៃការឆបោកតាមអនឡាញ តើត្រូវធ្វើអ្វី?
សូមអនុវត្តតាម ៣ ជំហានបន្ទាន់ដូចខាងក្រោម៖
១. រក្សាទុកភស្តុតាងទាំងអស់៖ Screenshot ការសន្ទនា, លេខទូរស័ព្ទ, តំណភ្ជាប់ (Link) Page និងវិក្កយបត្រផ្ទេរប្រាក់
២. ទាក់ទងធនាគារភ្លាមៗ៖ រាយការណ៍ទៅធនាគារដែលបានផ្ទេរប្រាក់ចេញ ដើម្បីស្នើសុំបង្កកប្រតិបត្តិការ
៣. ដាក់ពាក្យបណ្ដឹងមកសមត្ថកិច្ច៖ យកអត្តសញ្ញាណប័ណ្ណ/លិខិតឆ្លងដែន និងភស្តុតាងទាំងអស់ មកដាក់ពាក្យបណ្ដឹងនៅនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា
📌 ចងចាំ៖ «គិតមុនចុច ពិនិត្យមុនផ្ទេរ បើមិនចង់ចាញ់បោកគេ សូមពិនិត្យប្រភពអោយច្បាស់លាស់»
«យើងរួមគ្នាប្រឆាំងបទល្មើសបច្ចេកវិទ្យា»
🌐 នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា
6,8000020
Photo
នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា សូមណែនាំនូវ ៥ ចំណុចត្រូវពិនិត្យ មុនពេលបញ្ជាទិញ និងផ្ទេរប្រាក់៖
១. ពិនិត្យ Page Transparency (ថ្ងៃបង្កើត និងទីតាំងអ្នកគ្រប់គ្រង)
២. ពិនិត្យ Reviews និង Comments (បិទ Comment ឬ Comment ដូចៗគ្នា ត្រូវប្រុងប្រយ័ត្ន)
៣. ប្រៀបធៀបតម្លៃ (បើថោកជាងទីផ្សារ ៥០%-៧០% គួរប្រុងប្រយ័ត្ន)
៤. ជ្រើសរើស Cash on Delivery (ទូទាត់ប្រាក់ពេលទទួលបានទំនិញ និងពិនិត្យរួចរាល់)
៥. ផ្ទៀងផ្ទាត់ឈ្មោះគណនីធនាគារ (ត្រូវជាឈ្មោះហាង/ក្រុមហ៊ុនផ្លូវការ មិនមែនឈ្មោះបុគ្គល)
📌 ចងចាំ៖ «បើទំនិញតម្លៃថោកពេក រហូតមិនគួរឱ្យជឿ នោះភាគច្រើនជាការឆបោក»
«យើងរួមគ្នាប្រឆាំងបទល្មើសបច្ចេកវិទ្យា»
🌐 នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា
5,5900039
Video
លោកឧត្តមសេនីយ៍ទោ ហេង សំណាង លើកឡើងអំពី​​​ ឯកសារ និងភស្តុតាង ដែលត្រូវត្រៀមសម្រាប់ដាក់ពាក្យបណ្តឹង ពេលជនល្មើសលួចកុងធនាគារ ក្នុងឱកាសអញ្ជើញជាវាគ្មិនក្នុងកម្មវិធី «សន្តិសុខសាយប័រ» របស់អង្គភាពសារព័ត៌មាន Fresh News
🎬 សូមបងប្អូនប្រជាពលរដ្ឋ ចូលរួមទស្សនាវីដេអូនេះទាំងអស់គ្នា
🌐 https://t.me/OnlineACCD
🌐 https://www.facebook.com/anti.cyber.crime.department
🌐 https://www.tiktok.com/@anti_cybercrime_police?_t=ZS-8vb7hP3OgzA&_r=1
#CyberSecurityAwareness
#CyberSafety
#ACCD
3,570006
Video
លោកឧត្តមសេនីយ៍ទោ ហេង សំណាង លើកអំពីវិធីសាស្រ្តការពារខ្លួនពីការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ក្រោមរូបភាពជនខិលខូចបន្លំជាបុគ្គលិកធនាគារ ពិសេសការលួចគណនី ក្នុងឱកាសអញ្ជើញជាវាគ្មិនក្នុងកម្មវិធី «សន្តិសុខសាយប័រ» របស់អង្គភាពសារព័ត៌មាន Fresh News
🎬 សូមបងប្អូនប្រជាពលរដ្ឋ ចូលរួមទស្សនាវីដេអូអប់រំនេះទាំងអស់គ្នា ដើម្បីយល់ដឹងពីល្បិចឆបោក និងរបៀបការពារគណនីធនាគាររបស់អ្នកឱ្យមានសុវត្ថិភាព!
🌐 https://t.me/OnlineACCD
🌐 https://www.facebook.com/anti.cyber.crime.department
🌐 https://www.tiktok.com/@anti_cybercrime_police?_t=ZS-8vb7hP3OgzA&_r=1
#CyberSecurityAwareness
#CyberSafety
#ACCD
3,5200010
Video
វីដេអូក្រើនរំលឹក!
បច្ចុប្បន្ន មានពួកខិលខូចប្រើល្បិចបោកប្រាស់តាមរូបភាពលក់ឆ្នោតកោសឈ្នះរង្វាន់តាម Facebook ដើម្បីបោកយកប្រាក់ពីប្រជាពលរដ្ឋ។ សូមបងប្អូនមេត្តាប្រុងប្រយ័ត្នខ្ពស់ និងកុំចូលរួមលេងឱ្យសោះ។

📢 សូមជួយ Share ចែករំលែកព័ត៌មាននេះបន្តទៅកាន់ក្រុមគ្រួសារ និងសាច់ញាតិ ដើម្បីជៀសផុតពីការចាញ់បោក!
«យើងរួមគ្នាលុបបំបាត់បទល្មើសបច្ចេកវិទ្យា»
🌐 https://t.me/OnlineACCD
🌐 https://www.facebook.com/anti.cyber.crime.department
🌐 https://www.tiktok.com/@anti_cybercrime_police?_t=ZS-8vb7hP3OgzA&_r=1
#CyberSecurityAwareness
#CyberSafety
#ACCD
4,6700011
Video
តើបងប្អូនត្រូវត្រៀមអ្វីខ្លះពេលមករាយការណ៍ ឬដាក់ពាក្យបណ្ដឹងនៅនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា?
ដើម្បីភាពងាយស្រួល និងឆាប់រហ័ស ពួកយើងសូមណែនាំឱ្យរៀបចំឯកសារសំខាន់ៗទាំងនេះមកជាមួយ៖
១. អត្តសញ្ញាណប័ណ្ណ ឬលិខិតឆ្លងដែន របស់ជនរងគ្រោះ។
២. សំបុត្រកំណើត សៀវភៅស្នាក់នៅ ឬសៀវភៅគ្រួសារ (ករណីដាក់ពាក្យជំនួសសាច់ញាតិ)។
៣. លិខិតប្រគល់សិទ្ធិ ព្រមទាំងអត្តសញ្ញាណប័ណ្ណអ្នកតំណាង (ករណីពឹងពាក់អ្នកផ្សេងមកដាក់ជំនួស)។
៤. ឯកសារពីជនបរទេស ត្រូវមានលិខិតប្រគល់សិទ្ធិ និងបកប្រែជាភាសាខ្មែរត្រឹមត្រូវ។
៥. ភស្តុតាងចាំបាច់ ដូចជារូបថតអេក្រង់សារជជែក (Chat) ប្រវត្តិន្ដិផ្ទេរប្រាក់ វីដេអូ សំឡេង ឬព័ត៌មានគណនីជនសង្ស័យ។
⚠️ ចំណាំ៖ ឯកសារទាំងអស់ត្រូវផ្ដិតមេដៃ និងសរសេរឈ្មោះដើមឱ្យបានច្បាស់លាស់។
📞 ទំនាក់ទំនងបន្ទាន់៖ 023 72 68 22

«យើងរួមគ្នាលុបបំបាត់បទល្មើសបច្ចេកវិទ្យា»

🌐 https://t.me/OnlineACCD
🌐 https://www.facebook.com/anti.cyber.crime.department
🌐 https://www.tiktok.com/@anti_cybercrime_police?_t=ZS-8vb7hP3OgzA&_r=1
#CyberSecurityAwareness
#CyberSafety
#ACCD
5,8200024
Photo
បង្ក្រាបករណីរក្សាទុក និងជួញដូរសម្ភារៈឆបោកអនឡាញទ្រង់ទ្រាយធំ
អនុវត្តតាមបទបញ្ជា ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ កាលពីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៦ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានចុះឆែកឆេរទីតាំង ៣កន្លែង ក្នុងរាជធានីភ្នំពេញ។
លទ្ធផល៖
ឃាត់ខ្លួនជនសង្ស័យ ៤នាក់ (ខ្មែរ ១នាក់, ចិន ៣នាក់)
ដកហូតទូរស័ព្ទជាង ៣,០០០គ្រឿង, កុំព្យូទ័រជាង ៤០គ្រឿង, គ្រឿងបង្គំជាង ៩០០គ្រឿង និងស៊ីមកាតជាង ៣២,០០០កាត។
ជនសង្ស័យ និងវត្ថុតាង ត្រូវបានបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចោទប្រកាន់ពីបទ «ឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា» និងស៊ើបអង្កេតលើករណី «សម្អាតប្រាក់»។
សូមកុំពាក់ព័ន្ធ ឬទិញ-លក់ ឧបករណ៍បម្រើឱ្យបទល្មើសអនឡាញឱ្យសោះ!
«យើងរួមគ្នាលុបបំបាត់បទល្មើសបច្ចេកវិទ្យា»

🌐 https://t.me/OnlineACCD
🌐 https://www.facebook.com/anti.cyber.crime.department
🌐 https://www.tiktok.com/@anti_cybercrime_police?_t=ZS-8vb7hP3OgzA&_r=1
#CyberSecurityAwareness
#CyberSafety
#ACCD
7,8200030
Photo
គណៈប្រតិភូនគរបាលជាតិកម្ពុជា ចូលរួមសន្និសីទអាស៊ានណាប៉ូល លើកទី៤៤ នៅរដ្ឋធានីម៉ានីល ប្រទេសហ្វីលីពីន 
ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ ទៅចូលរួមសន្និសីទអាស៊ានណាប៉ូល លើកទី៤៤ (The 44th ASEANAPOL Conference) ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៦។ 
កិច្ចសហប្រតិបត្តិការតំបន់៖ ក្រោមប្រធានបទ ការពារប្រជាពលរដ្ឋ និងពង្រឹងកិច្ចសហប្រតិបត្តិការដើម្បីទប់ស្កាត់បទល្មើសបច្ចេកវិទ្យា (Cybercrime) ការឆបោកហិរញ្ញវត្ថុ ការជួញដូរមនុស្ស និងបទល្មើសឆ្លងដែនគ្រប់ទម្រង់។
ពិភាក្សាការងារជាមួយប្រធានប្រតិភូនគរបាលបណ្តាប្រទេសអាស៊ាន និងដៃគូអន្តរជាតិ ដើម្បីរឹតចំណងសហប្រតិបត្តិការ និងការស៊ើបអង្កេតរួមគ្នា។
ប្រតិភូនគរបាលជាតិកម្ពុជា ដណ្តើមបានពានរង្វាន់ជើងឯកទ្វេដង គឺជើងឯកឯកត្តជន (Individual Champion) និងជើងឯកប្រចាំប្រទេស (Country Team Champion) 🏆
3,680006
Photo
នាព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៦ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គស្នងការនគរបាលជាតិ  លោកវរសេនីយ៍ទោ ឆាយ ប៊ុនរម្យម៉ានិត តំណាងលោកឧត្តមសេនីយ៍ទោ សុខ នីត្យា ប្រធាននាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានចូលរួមជាវាគ្មិនក្នុងកិច្ចពិភាក្សាលើប្រធានបទ សន្តិសុខឌីជីថល និងការគម្រាមកំហែងក្នុងយុគ្គសម័យបច្ចេកវិទ្យា  ក្នុងព្រឹត្តិការណ៍ “ទិវាសុវត្ថិភាពឌីជីថល លើកទី៣” ក្រោមមូលបទ «ការពង្រឹងភាពធនលើសុវត្ថិភាពឌីជីថល ក្នុងវិស័យធនាគារ និងហិរញ្ញវត្ថុនៅប្រទេសកម្ពុជា ដែលរៀបចំឡើង ដោយសមាគមធនាគារនៅកម្ពុជា នៅសណ្ឋាគារសុខាភ្នំពេញ។
🌐 https://t.me/OnlineACCD
🌐 https://www.facebook.com/anti.cyber.crime.department
🌐 https://www.tiktok.com/@anti_cybercrime_police?_t=ZS-8vb7hP3OgzA&_r=1
#CyberSecurityAwareness
#CyberSafety
#ACCD
1,430009
Photo
ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ នាថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៦ នៅស្នងការដ្ឋានខេត្តបន្ទាយមានជ័យ លោកឧត្តមសេនីយ៍ត្រី ឃួន សុក្រពិសិដ្ឋ តំណាងលោក ឧត្តមសេនីយ៍ទោ សុខ នីត្យា ប្រធាននាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានដឹកនាំកម្លាំងជំនាញ បើកវគ្គបណ្តុះបណ្តាល មូលដ្ឋានគ្រឹះ និងវិធីសាស្ត្រស្រាវជ្រាវបទល្មើសតាមប្រព័ន្ធបច្ចេកវិទ្យា ដល់កម្លាំងជំនាញនៃស្នងការដ្ឋាននគរបាល ខេត្តបន្ទាយមានជ័យ ដោយមានការចូលរួមជាអធិបតី ពីលោក ឧត្តមសេនីយ៍ត្រី គង់ វិនឌី តំណាងលោក ឧត្តមសេនីយ៍ត្រី សឿម សារិទ្ធ ស្នងការនៃស្នងការដ្ឋានខេត្តបន្ទាយមានជ័យ ដែលមានសិក្ខាកាម ដែលជា ស្នងការរង នាយ នាយរងការិយាល័យ អធិការ អធិការរងក្រុង ស្រុក នាយផ្នែក និង នាយរងផ្នែកព្រមទាំងមន្រ្តីចំនួន ៥០រូប (ស្រី២រូប)។
វគ្គសិក្សាដែលមានរយះពេលពីរថ្ងៃនេះ នឹងបំពាក់នូវជំនាញបន្ថែមដល់មន្រ្តីអនុវត្តច្បាប់ ក្នុងការធ្វើការស្រាវជ្រាវ បទល្មើសតាមបណ្តាញបច្ចេកវិទ្យានៅតាមមូលដ្ឋានរបស់ខ្លួន។
🌐 https://t.me/OnlineACCD
🌐 https://www.facebook.com/anti.cyber.crime.department
🌐 https://www.tiktok.com/@anti_cybercrime_police?_t=ZS-8vb7hP3OgzA&_r=1
#CyberSecurityAwareness
#CyberSafety
#ACCD
3,3800027
Photo
សូមប្រុងប្រយ័ត្នខ្ពស់ File name.exe !!!
នាពេលកន្លងមក នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានផ្សព្វផ្សាយរួចមកហើយ ចំពោះករណីមានជនអនាមិកមានការចែកចាយមេរោគក្នុងទម្រង់ជាប្រភេទ .exe (Executable File) ផ្ញើមកកាន់គណនីអ្នកប្រើប្រាស់ប្រព័ន្ធទំនាក់ទំនងសង្គមតេលេក្រាម (Telegram) ដែលមេរោគប្រភេទនេះអាចលួចទិន្នន័យអ្នកប្រើប្រាស់ ប៉ុន្តែថ្មីៗនេះ នាយកដ្ឋាន សង្កេតឃើញថា ជនអនាមិកបានវិវឌ្ឍន៍ដោយធ្វើការចែកចាយមេរោគប្រភេទដដែលនេះ ដោយប្រើប្រាស់ឈ្មោះឯកសារផ្សេងៗ ដូចជា ឈ្មោះឯកសារដែរនៅខាងចុងនៃឈ្មោះមាន.exe ឬ រូបភាពអំពីការស្លាប់, សន្ទរកថារបស់ថ្នាក់ដឹកនាំ...ជាដើម ធ្វើឱ្យមានការទាក់ទាញអ្នកប្រើប្រាស់ចាប់អារម្មណ៍ ចង់ដឹង ចង់ឮ ឈានទៅដល់ការចុចមើល និងអាចលួចយកទិន្នន័យរបស់អ្នកប្រើប្រាស់តែម្តង។
នាយកដ្ឋាន សូមក្រើនរំលឹកដល់អ្នកប្រើប្រាស់ប្រព័ន្ធទំនាក់ទំនងសង្គមតេលេក្រាម ទាំងអស់ សូម ពិនិត្យប្រភពនៃការផ្ញើ ឬចែកចាយឯកសារផ្សេងៗ និងសូមកុំចុចបើក ឬទាញយរាល់ឯកសារ ប្លែកៗដែលផ្ញើមកពីអ្នកមិនស្គាល់អត្តសញ្ញាណ ជៀសវាងការបាត់បង់ទិន្នន័យ ឬឯកសារនានា។
#​នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា
#CyberSecurityAwareness
#CyberSafety
#AntiCyberFraudLaw2026
1,6500012
Photo
នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បង្ក្រាបករណីឆបោកប្រាក់តាមប្រព័ន្ធបច្ចេកវិទ្យា។

យោងតាមបញ្ជាដឹកនាំរបស់ ឯកឧត្ដម នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងតាមការចង្អុលណែនាំពី ឯកឧត្ដម ឧត្ដមសេនីយ៍ឯក អគ្គស្នងការរងនគរបាលជាតិ កាលពីថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៦ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានបើកការស្រាវជ្រាវ និងឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ថ.ធ ភេទស្រី ពាក់ព័ន្ធនឹងករណីឆបោកប្រាក់តាមប្រព័ន្ធបច្ចេកវិទ្យា ក្រោមរូបភាពជនអនាមិកលួចចូលគ្រប់គ្រងគណនីតេឡេក្រាម និងបន្លំគណនីធនាគាររបស់ដៃគូសហការរកស៊ី ឆបោកជនរងគ្រោះអោយផ្ទេរប្រាក់ តាមប្រព័ន្ធធនាគារ។

តាមការស្រាវជ្រាវ ជំនាញកំណត់បានថា ជនសង្ស័យបានបម្រើការងារនៅក្នុងទីតាំងឆបោកតាមប្រព័ន្ធអនឡាញ (Online Scam) និងបានផ្តល់គណនីធនាគារ និងលេខទូរស័ព្ទរបស់ខ្លួនឱ្យទៅក្រុមជនល្មើស ដើម្បីធ្វើជាមធ្យោបាយប្រព្រឹត្តបទល្មើសឆបោកខាងលើ បន្ថែមពីនេះ ជនសង្ស័យបានជួយដកសាច់ប្រាក់ដែលបានមកពីអំពើឆបោកប្រគល់ឱ្យទៅបក្សពួក ជាថ្នូរនឹងការទទួលបានប្រាក់កម្រៃជើងសារ។

បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបាននាយកដ្ឋានកសាងសំណុំរឿងបញ្ជូនទៅកាន់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីបន្តនីតិវិធីតាមផ្លូវច្បាប់។

នាយកដ្ឋាន សូមក្រើនរំលឹកដល់សាធារណជនទាំងអស់ សូមប្រុងប្រយ័ត្នខ្ពស់ និងជៀសវាងដាច់ខាតនូវការផ្តល់ ឬជួលគណនីធនាគារ លេខទូរស័ព្ទ និងឯកសារអត្តសញ្ញាណផ្ទាល់ខ្លួនឱ្យអ្នកដទៃប្រើប្រាស់ ដែលអាចប្រឈមនឹងហនិភ័យផ្សេងៗ និងឈានដល់ការទទួលខុសត្រូវចំពោះមុខច្បាប់ជាធរមាន ក្នុងករណីមានបទល្មើសកើតឡើង។

#​នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា
#CyberSecurityAwareness
#CyberSafety
#AntiCyberFraudLaw2026
4,4700033
Photo
សេចក្តីប្រកាសព័ត៌មាន របស់ធនាគារជាតិនៃកម្ពុជា បាឱ្យដឹងថានាពេលថ្មីៗនេះមាន មានព័ត៌មានចចាមអារ៉ាម និងគ្មានប្រភពច្បាស់លាស់ត្រូវបានផ្សព្វផ្សាយតាមបណ្តាញសង្គម ដោយបាន អះអាងថា ធនាគារមួយចំនួននឹងត្រូវបានបង្កកសាច់ប្រាក់ ឬនឹងត្រូវបានបិទដោយធនាគារជាតិនៃកម្ពុជាតាមរយ: គណនីហ្វេសប៊ុករបស់ឈ្មោះ មាន សំណាង ( https://www.facebook.com/share/17JnXBY rdv/?mibextid=wXIfr) និងគណនីតេឡេក្រាមរបស់ឈ្មោះ Heng Sok ( https://t.me/WRW_Sokheng) ដែលបានផ្សព្វផ្សាយ ព័ត៌មានមានខ្លឹមសារញុះញង់ឱ្យមានការដកប្រាក់ពីធនាគារ ដែលព័ត៌មានទាំងនេះមិនមានការពិត បង្កចលាចល មានចេតនាបង្កអស្ថិរភាពក្នុងប្រព័ន្ធធនាគា និងអាចបង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់ សន្តិសុខសង្គម។
ការផ្សព្វផ្សាយព័ត៌មានមិនពិត ឬបំភ្លៃព័ត៌មានដោយចេតនា ធ្វើឱ្យប៉ះពាល់ដល់ទំនុកចិត្ត សាធារណជន និងស្ថិរភាពរបស់ប្រព័ន្ធធនាគារ ជាការធ្វើវិទ្ធង្សនាសេដ្ឋកិច្ច និងបំពានច្បាប់យ៉ាងធ្ងន់ធ្ងរ។
បច្ចុប្បន្ន ធនាគារជាតិនៃកម្ពុជាកំពុងសហការជាមួយអាជ្ញាធរមានសមត្ថកិច្ច ដើម្បីស្រាវជ្រាវ និង កំណត់អត្តសញ្ញាណបុគ្គល ដែលបានផ្សព្វផ្សាយខ្លឹមសារខាងលើ ដើម្បីអនុវត្តនីតិវិធីតាមផ្លូវច្បាប់។
🌐 https://t.me/OnlineACCD
🌐 https://www.facebook.com/anti.cyber.crime.department
🌐 https://www.tiktok.com/@anti_cybercrime_police?_t=ZS-8vb7hP3OgzA&_r=1
#CyberSecurityAwareness
#CyberSafety
#ACCD
3,6500022
Video
ឯកឧត្តម កើត រិទ្ធ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌
អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋសូមកុំផ្តល់អត្តសញ្ញាណបណ្ណ ឬព័ត៌មានផ្ទាល់ខ្លួនទៅឱ្យអ្នកដទៃដែលអ្នកមិនស្គាល់ និងកុំជួល ឬលក់គណនីធនាគារឱ្យអ្នកដទៃ ដើម្បីកុំឱ្យមានគ្រោះថ្នាក់ដល់ខ្លួនឯង

🌐 https://t.me/OnlineACCD
🌐 https://www.facebook.com/anti.cyber.crime.department
🌐 https://www.tiktok.com/@anti_cybercrime_police?_t=ZS-8vb7hP3OgzA&_r=1
#CyberSecurityAwareness
#CyberSafety
#ACCD
4,7400024
Photo
នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បង្រ្កាបករណីក្លែងបន្លំជាមន្រ្តីនគរបាលជាតិ មានឋានន្តរស័ក្តិផ្កាយ២ (ឧត្តមសេនីយ៍ទោ) ជាអនុប្រធាននាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ធ្វើសកម្មភាពឆបោកប្រាក់ជនរងគ្រោះ ក្រោមរូបភាពរត់ការចូលក្របខណ្ឌនគរបាលជាតិ។

យោងតាមបញ្ជាដឹកនាំរបស់ ឯកឧត្ដម នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងតាមការចង្អុលណែនាំពី ឯកឧត្ដម ឧត្ដមសេនីយ៍ឯក អគ្គស្នងការរងនគរបាលជាតិ កាលពីថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២៦ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានបើកការស្រាវជ្រាវ និងបង្រ្កាបលើករណីក្លែងបន្លំជាមន្រ្តីនគរបាលជាតិ មានឋានន្តរស័ក្តិផ្កាយ២ (ឧត្តមសេនីយ៍ទោ) ជាអនុប្រធាននាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានធ្វើសកម្មភាពឆបោកប្រាក់ជនរងគ្រោះ ក្រោមរូបភាពរត់ការចូលក្របខណ្ឌនគរបាលជាតិ និងបានឃាត់ខ្លួនជនសង្ស័យ ០១នាក់ ឈ្មោះ សាន់ វិចិត្រ ភេទប្រុស ជនជាតិខ្មែរ។ តាមរយៈការស្រាវជ្រាវ សមត្ថកិច្ចកំណត់បានថា ជនសង្ស័យរូបនេះ បានក្លែងបន្លំជាមន្រ្តីនគរបាលជាតិ (ឋានន្តរស័ក្តិ ឧត្តមសេនីទោ) ក្លែងតួនាទីជាអនុប្រធាននាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា និងបានធ្វើការភូតកុហក់ជនរងគ្រោះ អោយជឿថាខ្លួន មានសមត្ថកិច្ចលើការងារបង្រ្កាបបទល្មើសតាមប្រព័ន្ធបច្ចេកវិទ្យា និងឈានទៅដល់ការរត់ការចូលក្របខ័ណ្ឌនគរបាលជាតិដល់ជនរងគ្រោះថែមទៀតផង។

បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបាននាយកដ្ឋានកសាងសំណុំរឿងបញ្ជូនទៅកាន់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីបន្តនីតិវិធីតាមផ្លូវច្បាប់។

នាយកដ្ឋានសូមជូនដំណឹងដល់ប្រជាពលរដ្ឋដែលរងគ្រោះដោយសារការចាញ់បោកជនសង្ស័យខាងលើ សូមទៅដាក់បណ្ដឹងទាមទារសំណងទឹកប្រាក់ដែលបានបាត់បង់ពីជនស្ស័យនេះ នៅសាលាដំបូងរាជធានីភ្នំពេញ៕
🌐 https://t.me/OnlineACCD
🌐 https://www.facebook.com/anti.cyber.crime.department
🌐 https://www.tiktok.com/@anti_cybercrime_police?_t=ZS-8vb7hP3OgzA&_r=1
#CyberSecurityAwareness
#CyberSafety
#ACCD
3,8700022
Photo
ដោយទទួលបានការអនុញ្ញាត្តដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ នាថ្ងៃអង្គារ ទី៧ ខែមេសា ឆ្នាំ២០២៦ នៅទីស្ដីការអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ (អ.ស.ហ.) នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានចាត់លោកឧត្ដមសេនីយ៍ទោ ស៊ីវ ឈាន់ តំណាងលោក ឧត្តមសេនីយ៍ទោ សុខ នីត្យា ប្រធាននាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ដឹកនាំមន្ត្រីជំនាញចូលរួម និងធ្វើបទបង្ហាញចែករំលែកអំពីប្រភេទនៃការឆបោកតាមប្រព័ន្ធ​បច្ចេកវិទ្យា​ ដោយមានការចូលរួមជាអធិបតី ពីលោក ង៉ោ ដាឡែន អគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋាន អ.ស.ហ និងមានការចូលរួមពីសមាជិក សមាជិការ សរុបចំនួនប្រមាណ១៣០រូប។
🌐 https://t.me/OnlineACCD
🌐 https://www.facebook.com/anti.cyber.crime.department
🌐 https://www.tiktok.com/@anti_cybercrime_police?_t=ZS-8vb7hP3OgzA&_r=1
#CyberSecurityAwareness
#CyberSafety
#ACCD
3,8300017

Showing 30 of 34 posts

Xếp hạng

Yêu cầu đăng nhập

Frequently Asked Questions

Kênh Telegram នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា- Anti Cybercrime Department nói về gì?+

នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា- Anti Cybercrime Department (@accd_official) là kênh Telegram thuộc danh mục An ninh mạng trên tgdio. Xem xếp hạng, đánh giá, nhận xét và bài đăng trước khi đăng ký. Hiện có khoảng 11.456 người đăng ký trên tgdio.

Làm sao để tham gia នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា- Anti Cybercrime Department (@accd_official)?+

Mở hồ sơ trên tgdio, dùng Join / Open in Telegram để đăng ký @accd_official miễn phí.

នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា- Anti Cybercrime Department có phải kênh An ninh mạng tốt không?+

Trên tgdio hãy xem đánh giá, nhận xét, xếp hạng và bài đăng của នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា- Anti Cybercrime Department trước khi tham gia. Hiện có khoảng 11.456 người đăng ký trên tgdio. So sánh với các kênh An ninh mạng tương tự.

Xem thống kê và bài đăng នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា- Anti Cybercrime Department ở đâu?+

Trên tgdio, mở trang @accd_official để xem thống kê, xếp hạng, đánh giá và bài đăng.