1/4ខេត្តព្រះសីហនុ — នារសៀលថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៦ ក្រុមការងារ និងតំណាងនិស្សិតអាហារូបករណ៍ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត (អ.ម.ត) ប្រចាំខេត្តព្រះសីហនុ បានរៀបចំពិធីសំណេះសំណាល និងវគ្គតម្រង់ទិសស្ដីពី «ការប្រើប្រាស់ប្រព័ន្ធឌីជីថល អ.ម.ត» ជូនដល់បេក្ខជនអាហារូបករណ៍ជ័យលាភីជំនាន់ថ្មី សម្រាប់ឆ្នាំសិក្សា២០២៦-២០២៧ ដែលទទួលឱកាសសិក្សាដ៏ថ្លៃថ្លា តាមរយៈ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី។
វគ្គបណ្តុះបណ្តាលនេះ គឺជាកាតាលីករយុទ្ធសាស្ត្រក្នុងការធ្វើបរិវត្តកម្មផ្នត់គំនិត និងបំពាក់បំប៉នសម្បទាជំនាញរបស់យុវជនជ័យលាភី ឱ្យឆ្លើយតបយ៉ាងស៊ីសង្វាក់ទៅនឹងស្តង់ដារអប់រំយុគសម័យទំនើប។ ព្រឹត្តិការណ៍នេះ គឺជាសក្ខីភាពស្តែងចេញយ៉ាងប្រត្យក្សនៃការអនុវត្តចក្ខុវិស័យវែងឆ្ងាយ ក្នុងការចាក់គ្រឹះយ៉ាងរឹងមាំលើ «មូលធនមនុស្ស» ប្រកបដោយសក្ដានុពលផ្នែកបញ្ញា និងចរិយាសម្បត្តិខ្ពស់ ដើម្បីត្រៀមលក្ខណៈជាកម្លាំងចលករដ៏មានឥទ្ធិពល ក្នុងការទ្រទ្រង់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចជាតិឱ្យរីកចម្រើនប្រកបដោយចីរភាព និងបរិយាបន្ន៕
—— —— ——
Orientation Session on the "A.M.T Digital Technology System" for Newly Awarded Scholarship Candidates for the 2026–2027 Academic Year in Preah Sihanouk Province
Preah Sihanouk Province — On the afternoon of October 18th, 2026, the management team and scholarship student representatives under the Samdech Akka Moha Sena Padei Techo Hun Sen and Samdech Kittiprittpundit (A.M.T) Scholarship Scheme in Preah Sihanouk Province hosted a get-together and orientation session on the "Use of the A.M.T Digital System" for the incoming cohort of scholarship recipients for the 2026–2027 academic year. These noble educational opportunities were granted through Samdech Moha Borvor Thipadei Hun Manet, Prime Minister of the Kingdom of Cambodia, and First Lady Dr. Pich Chanmony.
This training session serves as a strategic catalyst for transforming mindsets and equipping the scholars with skill sets aligned with modern educational standards. The event stands as clear testimony to the implementation of a far-reaching vision to build a solid foundation of "Human Capital"—endowed with intellectual potential and high moral character—preparing them as an influential driving force to support sustainable and inclusive national socio-economic development.
#អមត #AMT #ខេត្តព្រះសីហនុ
📱 YouTube : AMT - អ.ម.ត
JOIN 🌐 | AMT - អ.ម.ត
🌐 | TIKTOK
🌐 | YOUTUBE
🌐 | LNK.BIO









