1/2📱បេក្ខជនជាប់បម្រុងដែលមានបំណងទៅបង្រៀន ត្រូវចុះឈ្មោះ ដើម្បីបញ្ជាក់ពីបំណងក្នុងការបែងចែកសាលា តាមរយៈ QR Code ឬ https://t.me/+KvoBPG4T1gJkNTE1។ មានតែបេក្ខជនដែលបានចុះឈ្មោះប៉ុណ្ណោះ ទើបត្រូវបានអនុញ្ញាតឱ្យចូលរួមជ្រើសរើសកន្លែងការងារ។
📍បេក្ខជនត្រូវពិនិត្យឱ្យបានច្បាស់លាស់នូវសាលា និងទីតាំងភូមិសាស្ត្រ ដែលមានក្នុងតារាងឧបសម្ព័ន្ធកន្លែងការងារទំនេរ (តារាងនេះអាចត្រូវកែប្រែ និងធ្វើបច្ចុប្បន្នកម្មរហូតដល់ថ្ងៃបែងចែកសាលា)។
⏱️ គណៈកម្មការ នឹងរៀបចំបញ្ជីឈ្មោះបេក្ខជន ដោយផ្អែកលើចំនួនតម្រូវការជាក់ស្តែង និងផ្អែកលើលំដាប់អាទិភាពពិន្ទុពីខ្ពស់មកទាប នឹងត្រូវប្រកាសផ្សាយនាថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៦។
👉 គណៈកម្មការ នឹងរៀបចំបែងចែកសាលាដល់បេក្ខជនបម្រុង នាថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៦ នៅសាលាភូមិន្ទរដ្ឋបាល ដោយចែកជា ២វេនរួមមាន៖
- វេនទី១៖ សម្រាប់បេក្ខជនជ្រើសរើសសាលាបឋមសិក្សា ចាប់ពីម៉ោង ៧:០០ព្រឹក ដល់ ១២:០០ថ្ងៃត្រង់។
- វេនទី២៖ សម្រាប់បេក្ខជនជ្រើសរើសសាលា មត្តេយ្យសិក្សា អនុវិទ្យាល័យ និងវិទ្យាល័យ ចាប់ពីម៉ោង ១:៣០រសៀល ដល់ ៥:៣០ល្ងាច។
✅ បេក្ខជនត្រូវមកដល់ទីតាំងសាលាភូមិន្ទរដ្ឋបាល ឱ្យបានយ៉ាងហោច ៣០នាទី មុនដំណើរការវេននីមួយៗ ដោយត្រូវភ្ជាប់មកជាមួយនូវ សលាកបត្របេក្ខជន ឬអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ។ ប្រសិនបើមិនអាចចូលរួមដោយផ្ទាល់ ត្រូវចាត់តាំងអ្នកតំណាងដោយមាន លិខិតបញ្ជាក់ពីការប្រគល់សិទ្ធិ និងភ្ជាប់មកជាមួយសលាកបត្របេក្ខជន ឬអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែររបស់សាមីខ្លួន។ បេក្ខជនដែលមកយឺតនៅពេលដល់វេនខ្លួនត្រូវជ្រើសរើស ត្រូវនៅ រង់ចាំការបែងចែកសាលាចុងក្រោយគេ។ ចំពោះបេក្ខជនដែលអវត្តមាន នឹងត្រូវចាត់ទុកថា បោះបង់សិទ្ធិ ក្នុងការជ្រើសរើសកន្លែងការងារ។
ដើម្បីទទួលបានព័ត៌មានអំពីផ្សេងៗ សូមតាមដានរាល់ការផ្សព្វផ្សាយនៅលើបណ្តាញផ្លូវការរបស់ក្រសួងមុខងារសាធារណៈ តាមតំណភ្ជាប់ខាងក្រោម៖
📱Telegram Channel ថ្មី «ប្រឡងមន្ត្រី» https://t.me/+erOtVg3U1dk4MGE1
📱បណ្តាញផ្សព្វផ្សាយឈ្មោះ «ក្រសួងមុខងារសាធារណៈ»
១.Telegram https://t.me/mcsgovkh
២.Facebook https://www.facebook.com/CivilServiceCambodia
📱បណ្តាញផ្សព្វផ្សាយឈ្មោះ «ព័ត៌មានមុខងារសាធារណៈ»
១.Telegram https://t.me/CivilServiceNews31
២.Facebook https://www.facebook.com/Civil.Service.New









