1/2ទស្សនាវីដេអូ៖ Facebook | TikTok
ទោះបីមានការងារមមាញឹកយ៉ាងណាក៏ដោយ ក៏ អ្នកឧកញ៉ា លាង ម៉េង អគ្គនាយក ធនាគារ ជីប ម៉ុង នៅតែឆ្លៀតពេលចុះជួបម្ចាស់សហគ្រាស និងកសិករដោយផ្ទាល់ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌកន្លងទៅ ដើម្បីស្តាប់ពីតម្រូវការជាក់ស្តែង ស្វែងយល់ពីបញ្ហាប្រឈម និងពង្រឹងទំនុកចិត្តក្នុងការរួមគ្នាជំរុញវិស័យកសិកម្មខ្មែរ។
តាមរយៈការផ្តល់ហិរញ្ញប្បទាន និងដំណោះស្រាយហិរញ្ញវត្ថុសមស្រប ធនាគារ ជីប ម៉ុង ចូលរួមគាំទ្រអាជីវកម្មខ្មែរ ក្នុងការប្រមូលទិញកសិផល បង្កើនសមត្ថភាពកែច្នៃ និងបង្កើនតម្លៃបន្ថែម ដើម្បីឱ្យកសិផលខ្មែរមិនត្រឹមតែមានទីផ្សារក្នុងស្រុក ប៉ុន្តែអាចឈានទៅកាន់ទីផ្សារអន្តរជាតិផងដែរ។
ការរីកចម្រើនរបស់កសិកម្មខ្មែរ គឺជាការរីកចម្រើនរួមគ្នា ដែលត្រូវការការគាំទ្រ និងការចូលរួមពីគ្រប់ភាគី។
#ChipMongBank #SMELoan









