1/2ក្នុងឱកាសចូលរួម «វេទិកា និងពិព័រណ៍កសិកម្មកម្ពុជា ឆ្នាំ2026» អ្នកឧកញ៉ា លាង ម៉េង អគ្គនាយកធនាគារ ជីប ម៉ុង បានបង្ហាញពីការគាំទ្រ និងចក្ខុវិស័យរួមក្នុងការជំរុញវិស័យកសិកម្មខ្មែរ តាមរយៈការជំរុញកិច្ចសហប្រតិបត្តិការ និងបង្កើតឱកាសឱ្យកសិករ អ្នកផលិត និងម្ចាស់អាជីវកម្មបានជួបជុំ និងភ្ជាប់ទំនាក់ទំនងគ្នា។
ក្នុងនាមជាធនាគារខ្មែរ ធនាគារ ជីប ម៉ុង ជឿជាក់ថា ការរីកចម្រើននៃវិស័យកសិកម្មត្រូវការកិច្ចសហការពីគ្រប់ភាគី និងការគាំទ្រផ្នែកហិរញ្ញវត្ថុដែរសមស្រប ដើម្បីពង្រឹងសមត្ថភាពផលិតកម្ម ពង្រីកឱកាសអាជីវកម្ម និងលើកកម្ពស់តម្លៃបន្ថែមនៃកសិផលខ្មែរ។
កន្លងមក ធនាគារ ជីប ម៉ុង បានផ្តល់ហិរញ្ញប្បទានជិត 200 លានដុល្លារអាមេរិក ដល់វិស័យកសិកម្ម និងមានគោលដៅបង្កើនការគាំទ្រឱ្យឈានដល់ 500 លានដុល្លារអាមេរិក ដើម្បីរួមចំណែកពង្រឹងសក្តានុពលវិស័យកសិកម្មកម្ពុជា កាត់បន្ថយការពឹងផ្អែកលើផលិតផលនាំចូល និងលើកកម្ពស់សមត្ថភាពប្រកួតប្រជែងផលិតផលក្នុងស្រុក។
#ChipMongBank #SMELoan
#CAFE26 #CambodiaAgriculture









