គណៈកម្មការរៀបចំការប្រឡងប្រជែង សូមជូនដំណឹងដល់គ្រូបង្រៀនកម្រិតបឋមសិក្សាទាំងអស់ទូទាំងប្រទេស (គ្រូក្របខ័ណ្ឌ និងគ្រូផ្អែកលើកិច្ចព្រមព្រៀងការងារ) ដែលមានបំណង និងលក្ខខណ្ឌគ្រប់គ្រាន់ អាចដាក់ពាក្យស្នើសុំការផ្ទេរមកបង្រៀននៅតាមសាលាបឋមសិក្សាសាធារណៈ នៅក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ ដែលមានតម្រូវការគ្រូបង្រៀន។
📌 លោកគ្រូ អ្នកគ្រូដែលមានចំណាប់អារម្មណ៍ចង់ធ្វើការផ្លាស់ប្តូរ ត្រូវពិនិត្យមើលបញ្ជីលម្អិតសាលា និងទីតាំងភូមិសាស្ត្រ ដែលមានក្នុងតារាងឧបសម្ព័ន្ធកន្លែងការងារទំនេរឱ្យបានច្បាស់លាស់ រួចចុះឈ្មោះ និងជ្រើសរើសសាលាតែមួយគត់ តាមរយៈការស្កេន QR Code និងតាមរយៈតំណភ្ជាប់ ចាប់ពីថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៦ ម៉ោង ៥:០០ព្រឹក រហូតដល់ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៦ ត្រឹមម៉ោង ៥:០០ល្ងាចជាកំហិត។
តំណភ្ជាប់ចុះឈ្មោះ
📌គ្រូបង្រៀនជាមន្ត្រីរាជការក្របខ័ណ្ឌ ត្រូវតែជាមន្ត្រីដែលត្រូវបានតាំងស៊ប់រួចរាល់ និងកំពុងបំពេញការងារបង្រៀន នៅតាមសាលាបឋមសិក្សាសាធារណៈទូទាំងប្រទេស។
📌គ្រូបង្រៀនផ្អែកលើកិច្ចព្រមព្រៀងការងារ ដែលបានបង្រៀនពេញ ០១ឆ្នាំសិក្សា (២០២៥-២០២៦) នៅតាមសាលាបឋមសិក្សាសាធារណៈ ហើយត្រូវបន្តកិច្ចព្រមព្រៀងការងារថ្មី សម្រាប់ឆ្នាំសិក្សា ២០២៦-២០២៧។
❗️ សម្គាល់៖ បន្ទាប់ពីចុះឈ្មោះ និងជ្រើសរើសរួចរាល់ បេក្ខជនមិនអាចផ្លាស់ប្តូរព័ត៌មានបានឡើយ។
ㅤ
ដើម្បីទទួលបានព័ត៌មានអំពីផ្សេងៗ សូមតាមដានរាល់ការផ្សព្វផ្សាយនៅលើបណ្តាញផ្លូវការរបស់ក្រសួងមុខងារសាធារណៈ តាមតំណភ្ជាប់ខាងក្រោម៖
🚀 Join Channel ប្រឡងមន្ត្រី
🌐 ក្រសួងមុខងារសាធារណៈ🌐 ព័ត៌មានមុខងារសាធារណៈ










