1/2កាលពីថ្ងៃព្រហស្បតិ៍ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានកំណត់ថា ការផលិត និងការចម្រាញ់ប្រេងឥន្ធនៈ ព្រមទាំងសកម្មភាពពាក់ព័ន្ធនានា គឺជាកត្តាចាំបាច់សម្រាប់កិច្ចការពារជាតិ។ ការសម្រេចនេះអាចបើកផ្លូវឱ្យមានការផ្តល់ហិរញ្ញប្បទានពីសហរដ្ឋអាមេរិក សម្រាប់គម្រោងនានាដែលពាក់ព័ន្ធនឹងឥន្ធនៈហ្វូស៊ីល។
នៅក្នុងលិខិតបញ្ជាផ្លូវការមួយ លោក ត្រាំ ក៏បានលើកយកខ្លឹមសារមួយផ្នែកនៃ «ច្បាប់ស្តីពីផលិតកម្មសម្រាប់ការពារជាតិ» ដែលមានតាំងពីសម័យសង្គ្រាមត្រជាក់ មកអនុវត្តផងដែរ។ ច្បាប់នេះអនុញ្ញាតឱ្យលោកអាចផ្តល់ការលើកទឹកចិត្តផ្នែកហិរញ្ញវត្ថុ សម្រាប់សកម្មភាពនានាដែលពាក់ព័ន្ធនឹងប្រេងឥន្ធនៈ រួមទាំងបំពង់បង្ហូរប្រេង និងការស្តុកទុកប្រេងឥន្ធនៈរាវ។
@fxbegins









