1/16#ម្ចាស់កំពង់ដនិងកូនចៅបានមកបង់ផាកពិន័យនៅសាលាក្រុងតាខ្មៅហើយ
នៅព្រឹកថ្ងៃ អង្គារ ទី ១៥ ខែ កញ្ញា ឆ្នាំ ២០២៦ បន្ទាប់ពីផេកផ្លូវការណ៍របស់ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តកណ្តាល បានជូនដំណឹងអញ្ជើញម្ចាស់កំពង់ដមកបង់ផាកពិន័យ នៅសាលាក្រុងតាខ្មៅ បងប្រុសម្ចាស់កំពង់ដនិងប្អូនៗ បានអញ្ជើញមកសាលាក្រុងតាខ្មៅ ដើម្បីធ្វើការដោះស្រាយនិងបង់ថ្លៃផាកពិន័យ។ ក្រុមការងាររដ្ឋបាលក្រុងតាខ្មៅបានអប់រំណែនាំនិងធ្វើកិច្ចសន្យាដល់ម្ចាស់កំពង់ដនិងកូនចៅ ឲ្យបញ្ឈប់ការចោលសំរាមក្នុងទឹកទន្លេបន្តទៀត។







