1/20គិតមកទល់ពេលនេះ ដំណើរការកែសន្លឹកកិច្ចការបេក្ខជន ដោយលោកគ្រូ អ្នកគ្រូកំណែ លើគ្រប់វិញ្ញាសា បានប្រព្រឹត្តទៅដោយភាពរលូន តម្លាភាព និងសុក្រឹតភាព គឺស្ថិតក្រោមក្រសែភ្នែកតាមដានឃ្លាំមើលជាប់ជាប្រចាំពីអង្គភាពប្រឆាំងអំពើពុករលួយ អនុគណៈកម្មការត្រួតពិនិត្យនិងវាយតម្លៃ និងអ្នកសង្កេតការណ៍តំណាងសាកលវិទ្យាល័យ ស.ស.យ.ក. និងមហាជនដែលបានចូលរួមដោយផ្ទាល់។
សម្រាប់ថ្ងៃនេះ គ្រូកំណែ បានធ្វើកំណែសន្លឹកកិច្ចការបេក្ខជនបានមួយកម្រិត និងបានបញ្ចប់ផ្អាកដំណើរការដោយបានប្រគល់នូវសំណៅសន្លឹកកិច្ចការបេក្ខជនគ្រប់វិញ្ញាសាទាំងអស់ ជូនមកគណៈកម្មការរៀបចំការប្រឡង ដើម្បីយកទៅរក្សាទុកនៅបន្ទប់បិទជិតសុវត្ថិភាព (Seal) វិញ ស្របតាមនិយាមនីតិវិធីប្រតិបត្តិការប្រឡង នឹងបន្តយន្តការនីតិវីធីធ្វើកំណែនាថ្ងៃស្អែក និងថ្ងៃបន្តបន្ទាប់ រហូតដល់បញ្ចប់និងប្រកាសលទ្ធផលជូនបេក្ខជន។
📲 អានព័ត៌មានលម្អិតនៅលើបណ្ដាញសង្គម
📱Telegram Channel ថ្មី «ប្រឡងមន្ត្រី» https://t.me/+erOtVg3U1dk4MGE1
👉 តំណភ្ជាប់ទៅកាន់គេហទំព័រ និងបណ្តាញសង្គម
🌐 | Website
🌐](https://web.facebook.com/CivilServiceCambodia) | [Instagram
🌐](https://www.instagram.com/civilservice_cambodia?igsh=MWRrZWIwamh4ZW9uZA==) | [Tiktok
🌐](https://www.tiktok.com/@mcsgovernment?) | Telegram
🌐 | YouTube









