មន្ត្រីសម្រុះសម្រួលដោះស្រាយវិវាទនៃ អ.ដ.ក. បានចុះដោះស្រាយបញ្ចប់វិវាទ ជូនប្រជាពលរដ្ឋរស់នៅក្នុងខេត្តស្ទឹងត្រែង លើសំណុំរឿងវិវាទដីធ្លី
======================
ខេត្តស្ទឹងត្រែង៖ ថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៦ លោក វឿន វ៉ាន់ថា មន្ត្រីសម្រុះសម្រួលដោះស្រាយវិវាទនៃ អ.ដ.ក. ប្រចាំខេត្តស្ទឹងត្រែង បានសម្រុះសម្រួលផ្សះផ្សាបញ្ចប់ដោយជោគជ័យនូវវិវាទដីធ្លី ដែលមានទីតាំងស្ថិតនៅឃុំអន្លង់ភេ ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង។ ករណីវិវាទនេះ ត្រូវបានភាគីម្ខាងដាក់ពាក្យមក អ.ដ.ក. នៅអំឡុងខែសីហា ឆ្នាំ២០២៦ ដើម្បីស្នើសុំសម្រុះសម្រួលដោះស្រាយបញ្ចប់វិវាទ ដោយសន្តិវិធី។
ដោយមានការស្នើសុំពីគូភាគី និងកិច្ចសហការល្អពីអាជ្ញាធរមូលដ្ឋាន មន្ត្រីសម្រុះសម្រួលដោះស្រាយវិវាទនៃ អ.ដ.ក. បានចុះដោះស្រាយសំណុំរឿងវិវាទនេះជូនប្រជាពលរដ្ឋដល់មូលដ្ឋានផ្ទាល់ និងបានប្រើប្រាស់ទីតាំងសាលាឃុំអន្លង់ភេ ដើម្បីសម្រុះសម្រួលផ្សះផ្សាបញ្ចប់វិវាទ។
អ.ដ.ក. បានពិនិត្យ សិក្សាដោយយកចិត្ត ទុកដាក់ និងសហការជាមួយអាជ្ញាធរមូលដ្ឋាន ក្នុងការចុះដោះស្រាយបញ្ចប់វិវាទនេះ ដោយផ្អែកលើឆន្ទៈព្រមព្រៀងរបស់គូភាគី និងដោយឆាប់រហ័ស។ គូភាគីវិវាទបានសះជាជាមួយគ្នា ហើយបានផ្តិតមេដៃលើកំណត់ហេតុព្រមព្រៀងបញ្ចប់វិវាទនេះ ដែលតាមច្បាប់ កំណត់ហេតុនេះមានតម្លៃអនុវត្តដូចសាលក្រមស្ថាពររបស់តុលាការ។
—————————
☎
️ លេខទូរស័ព្ទ Telephone : +855 93 98 33 58 | 099 98 33 58 🌐
វេបសាយ Website | 🌐
ហ្វេសប៊ុក Facebook🌐 តេឡេក្រាម Telegram |📍
ទីតាំង Location📱
យូធូប Youtube | 📱
តិកតុក Tiktok