លោកជំទាវ សុខ សុគន្ធជីវី អគ្គនាយករង នៃនិយ័តករមូលបត្រកម្ពុជាបានដឹកនាំសហការីចូលរួមកិច្ចប្រជុំប្រធានផ្នែកត្រួតពិនិត្យ ក្រោមក្របខ័ណ្ឌគណៈកម្មការតំបន់អាស៊ីប៉ាស៊ីហ្វិក នៃអង្គការគណៈកម្មការមូលបត្រអន្តរជាតិ ដែលបានប្រព្រឹត្តទៅនៅថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៦ នៅគណៈកម្មការមូលបត្រម៉ាឡេស៊ី ទីក្រុងគូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី។
==================
ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សានៃអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ និងឯកឧត្តម ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃនិយ័តករមូលបត្រកម្ពុជា (ន.ម.ក.) នៅថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៦ លោកជំទាវ សុខ សុគន្ធជីវី អគ្គនាយករង នៃ ន.ម.ក. បានដឹកនាំសហការីចូលរួមកិច្ចប្រជុំប្រធានផ្នែកត្រួតពិនិត្យ ក្រោមក្របខ័ណ្ឌគណៈកម្មការតំបន់អាស៊ីប៉ាស៊ីហ្វិក នៃអង្គការគណៈកម្មការមូលបត្រអន្តរជាតិ ក្រោមការរៀបចំរបស់ គណៈកម្មការមូលបត្រម៉ាឡេស៊ី នៅគណៈកម្មការមូលបត្រម៉ាឡេស៊ី ទីក្រុងគូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី។
កិច្ចប្រជុំនេះផ្តោតលើ កិច្ចពិភាក្សាលើការលើកកម្ពស់កិច្ចគាំពារវិនិយោគិនក្រោមនិន្នាការទីផ្សារដែលកំពុងតែផ្លាស់ប្តូរ, កិច្ចសហការក្នុងការការពារជាមុន (early detection) ទាក់ទងនឹងការឆបោក និងការក្លែងបន្លំ និងហានិភ័យបច្ចេកវិទ្យា និងសន្តិសុខសាយប័រ។
កិច្ចប្រជុំនេះ បានប្រព្រឹត្តទៅដោយរលូន និងប្រកបដោយផ្លែផ្កា។
🔗
https://www.facebook.com/share/p/1YmvttiGWG/*****
☑️ដើម្បីទទួលបាននូវព័ត៌មានថ្មីៗ និងចំណេះដឹងពាក់ព័ន្ធនឹងវិស័យមូលបត្រ សូមចូលតាមតំណភ្ជាប់ដូចខាងក្រោម៖
បណ្តាញសង្គមរបស់ ន.ម.ក.
🌐 | Website
🌐 | Telegram (SERC Alert ⚠️)
🌐 | Facebook (ន.ម.ក.)
🌐 | Facebook (ព្រឹត្តិការណ៍នានា)
🌐 | LinkedIn
🌐 | YouTube
📱 | X(Twitter)