ក្រុមហ៊ុន Toyota (Cambodia) Co., Ltd. សូមជូនដំណឹងដល់បេក្ខជនស្វែងរកការងារទាំងអស់ ឱ្យមានការប្រុងប្រយ័ត្នចំពោះ ការប្រកាសជ្រើសរើសបុគ្គលិកក្លែងក្លាយ (Fake Job Announcements) ដែលប្រើប្រាស់ឈ្មោះ និងឡូហ្គោរបស់ តូយ៉ូតា ដើម្បីបោកប្រាស់តាម Telegram និងបណ្តាញសង្គមផ្សេងៗ ដើម្បីទាញយកអត្ថប្រយោជន៍។ សូមបញ្ជាក់ថា៖ ក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា) មិនតម្រូវឲ្យបង់ថ្លៃសេវា សម្រាប់ដាក់ពាក្យ ធ្វើការឡើយ។
⚠️ សូមបងប្អូនដែលស្វែងរការងារទាំងអស់ប្រុងប្រយ័ត្ន ប្រសិនបើ៖
🔴 មានការទាមទារឱ្យបង់ប្រាក់សម្រាប់ការដាក់ពាក្យ ឬដំណើរការជ្រើសរើសបុគ្គលិក
🔴 ទទួលបានទម្រង់ដាក់ពាក្យការងារ ឬការប្រកាសជ្រើសរើសបុគ្គលិក ដែលមិនមែនជាប្រភពផ្លូវការ
📌 ការប្រកាសជ្រើសរើសបុគ្គលិក នឹងត្រូវបានប្រកាសនៅលើ បណ្តាញសង្គម លេខទូរស័ព្ទ និង អ៊ីម៉ែល ផ្លូវការរបស់ ក្រុមហ៊ុន ដូចខាងក្រោម៖
🔵 Facebook page: Toyota Cambodia Human Resource Department
🔵 Telegram channel: TOYOTA CAMBODIA JOBS
🔵 LinkedIn page: Toyota Cambodia
🔵 TikTok: Toyota Cambodia Career
📞 Phone: 086 333 198 / 017 333 521 / 017 333 592
📧 Email:
[email protected]🚫 កុំផ្ទេរប្រាក់ និងកុំផ្តល់ព័ត៌មានគណនីធនាគារ ទៅកាន់បុគ្គលណាម្នាក់ដែលអះអាងថាអាចផ្តល់ឱកាសការងារនៅក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា)។
🙏 សូមចែករំលែកសារនេះទៅកាន់មិត្តភក្តិ មនុស្សជាទីស្រលាញ់ និងអ្នកស្វែងរកការងារ ដើម្បីជួយការពារពួកគាត់ពីការបោកប្រាស់ពីជនខិលខូច និងជួយផ្ទៀងផ្ទាត់ព័ត៌មានអំពីការជ្រើសរើសបុគ្គលិកឱ្យបានត្រឹមត្រូវ។