
ប្រាសាទព្រះវិហារត្រូវបានគណៈកម្មការបេតិកភណ្ឌពិភពលោកនៃអង្គការយូណេស្កូសម្រេចបញ្ចូលក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោកក្នុងកិច្ចប្រជុំលើកទី៣២របស់ខ្លួននៅទីក្រុងកេប៊ិច ប្រទេសកាណាដា កាលពីថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០០៨។ ព្រឹត្តិការណ៍ក្នុងឆ្នាំ២០០៨ និងឆ្នាំ២០២៥នេះដែរ គឺជាមេរៀនដាស់តឿន ស្មារតីកូនខ្មែរជាពិសេសយុវជនជំនាន់ក្រោយថា ទោះបីក្នុងកាលៈទេសៈណាក៏ដោយ ត្រូវត្រៀមខ្លួនក្នុងការការពារបូរណភាពដែនដី អធិបតេយ្យភាព និងសម្បតិ្ដវប្បធម៌ដែលជាកេរមរតកដូនតាខ្មែរ ។
ក្នុងនាមជាប្រជាជាតិខ្មែរ យើងពិតជាមានមោទនភាព និងចងចាំទុកក្នុងក្រអៅបេះដូងជានិច្ចនូវបេសកកម្មដ៏ថ្លៃថ្លានិងមានអត្ថន័យជាប្រវត្តិសាស្រ្តរបស់ថ្នាក់ដឹកនាំព្រះរាជាណាចក្រកម្ពុជា។ ស្មារតីសេ្នហាជាតិ និងការចូលរួមសាមគ្គីគ្នាជាធ្លុងមួយរបស់ប្រជាជនកម្ពុជាគ្រប់ស្រទាប់វណ្ណៈ គឺជាខឿនការពារជាតិដ៏ខ្លាំងខ្លាដែលគាំទ្រដល់កងទ័ពនៅសមរភូមិមុខ។
#UYFC
#UYFCBattambang
#ស្មារតីស្នេហាជាតិ
#ប្រាសាទព្រះវិហារ
#ជាសម្បត្តិបេតិកភណ្ឌពិភពលោក #៧កក្កដា២០០៨
Telegram: https://t.me/uyfcbtbnews








