1/18ដំណើរទស្សនកិច្ចនេះត្រូវបានទទួលស្វាគមន៍ដោយឯកឧត្តម ហែម ក្រាញ់ តូនី រដ្ឋលេខាធិការនៃទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានរដ្ឋបាលស្តីទីនៃ អ.វ.ត.ក. ព្រមទាំងថ្នាក់ដឹកនាំជាន់ខ្ពស់ និងមន្ត្រីពាក់ព័ន្ធនៃអ.វ.ត.ក.។
ក្នុងឱកាសនោះ ឯកឧត្តម ហែម ក្រាញ់ តូនី បានសម្ដែងការស្វាគមន៍ចំពោះដំណើរទស្សនកិច្ចដ៏មានអត្ថន័យនេះ ដោយបានគូសបញ្ជាក់ពីសារៈសំខាន់នៃការលើកកម្ពស់ការយល់ដឹង និងការផ្លាស់ប្ដូរបទពិសោធពាក់ព័ន្ធនឹងយុត្តិធម៌អន្តរកាល ការកសាងសន្តិភាព និងការផ្សះផ្សាជាតិ។
បន្ទាប់ពីបញ្ចប់ដំណើរទស្សនកិច្ច ឯកឧត្តម Gordan Grlić Radman បានវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលការងាររបស់ អ.វ.ត.ក. ដែលបានរួមចំណែកយ៉ាងសំខាន់ក្នុងការលើកកម្ពស់ការទទួលខុសត្រូវ ការផ្សះផ្សាជាតិ ការកសាងសន្តិភាពប្រកបដោយចីរភាព និងការបង្ការអំពើឃោរឃៅនាពេលអនាគត។








