កម្ពុជាថ្មី International Telegram channel photo

កម្ពុជាថ្មី International

@kpt_internationalPublic Channel

តាមដានព័ត៌មានអន្តរជាតិ ទាន់ហេតុការណ៍ ថ្មីៗ ខ្លីខ្លឹម មាននៅទីនេះ...

Tin thế giớiTiếng ViệtViệt Nam

56

Last views

4.8k (4,750 subscribers)
Thành viên
—
Rating
104
Total Posts
Oct 22, 2026, 5:39 AM
Cập nhật
Apr 5, 2026
Created
Stats

Bạn đang xem nội dung bằng tiếng Việt. Vui lòng thay đổi ngôn ngữ trang web để xem nội dung bằng các ngôn ngữ khác.

Channel Information

Channel Information
Channel Nameកម្ពុជាថ្មី International
Username@kpt_international
CategoryTin thế giới
LanguageTiếng Việt
CountryViệt Nam
Thành viên4,750
Channel TypePublic Channel
Created5 thg 4, 2026
Last Updated22 thg 10, 2026 • Hôm kia
StatusActive

Xếp hạng

Xếp hạng toàn cầu
#266089-58
Xếp hạng ngôn ngữ
#4913+5
Xếp hạng danh mục
#2112+6

Tăng trưởng người đăng ký

Tổng cộng: 4.8K30 Days growth: -380.8%
09/2309/2810/0310/0810/1310/1810/22
Tăng trưởng người đăng ký - 30 Days
DateSubscribers
23:09:20264,788
24:09:20264,788
25:09:20264,788
26:09:20264,788
27:09:20264,788
28:09:20264,788
29:09:20264,788
30:09:20264,788
01:10:20264,788
02:10:20264,788
03:10:20264,788
04:10:20264,788
05:10:20264,788
06:10:20264,788
07:10:20264,788
08:10:20264,788
09:10:20264,788
10:10:20264,788
11:10:20264,788
12:10:20264,788
13:10:20264,788
14:10:20264,775
15:10:20264,775
16:10:20264,775
17:10:20264,775
18:10:20264,775
19:10:20264,775
20:10:20264,775
21:10:20264,775
22:10:20264,750
Tăng trưởng người đăng ký - Weekly
DateSubscribers
Week of 30:03:20265,052
Week of 06:04:20265,027
Week of 13:04:20265,027
Week of 20:04:20265,027
Week of 27:04:20264,970
Week of 04:05:20264,970
Week of 11:05:20264,895
Week of 18:05:20264,895
Week of 25:05:20264,895
Week of 01:06:20264,849
Week of 08:06:20264,849
Week of 15:06:20264,849
Week of 22:06:20264,849
Week of 29:06:20264,883
Week of 06:07:20264,883
Week of 13:07:20264,883
Week of 20:07:20264,863
Week of 27:07:20264,863
Week of 03:08:20264,849
Week of 10:08:20264,849
Week of 17:08:20264,836
Week of 24:08:20264,835
Week of 31:08:20264,835
Week of 07:09:20264,817
Week of 14:09:20264,788
Week of 21:09:20264,788
Week of 28:09:20264,788
Week of 05:10:20264,788
Week of 12:10:20264,775
Week of 19:10:20264,750
Tăng trưởng người đăng ký - Monthly
DateSubscribers
April 20264,970
May 20264,895
June 20264,883
July 20264,863
August 20264,835
September 20264,788
October 20264,750
Tăng trưởng người đăng ký - Yearly
DateSubscribers
20264,750

Top 10 posts

Most viewed posts from this channel

By views
  1. #1🎞 លោក ដូណាល់ ត្រាំ ​ព្រមាន​កម្ទេច​រោងចក្រថាមពលនិង​ស្ពាន​នៅ​​ថ្ងៃអង្គា774
  2. #2🚨មេ Scammer អន្តរជាតិម្នាក់ទៀត ដែលជាប់បញ្ជីខ្មៅ Interpol រស់សោយសុខនៅថ742
  3. #3🚨ថៃអាចនឹងមានកម្ដៅក្ដៅខ្លាំងដូចវាលខ្សាច់សាហារ៉ា នៅឆ្នាំ២០៧០712
  4. #4🚨សន្ទស្សន៍កម្តៅ នៅបាងកក ឈានដល់កម្រិត «គ្រោះថ្នាក់បំផុត» ៥២ អង្សាសេ658
  5. #5Post #16725610
  6. #6🚨ត្រាំ ទទួលស្គាល់ថា យន្តហោះចម្បាំងអាមេរិក ពិតជាធ្លាក់មែន ប៉ុន្តែអត់ប៉601
  7. #7🚨អ៊ីរ៉ង់ អះអាងថា ខ្លួនបាញ់ទម្លាក់ F-35 របស់អាមេរិក ២គ្រឿង ត្រឹម២៤ម៉ោង596
  8. #8🚨អាមេរិក កំពុងសម្រុកបំពេញឃ្លាំងអាវុធ អំឡុងពេលបទឈប់បាញ់ ជាមួយអ៊ីរ៉ង់555
  9. #9🚨លេចឮព័ត៌មានថា មេដឹកនាំ​ថ្មី​អ៊ីរ៉ង់​ កំពុងសន្លប់បាត់ស្មារតី មិន​អាច​547
  10. #10🚨ថៃ មិនតបតឡើយ បានត្រឹមពង្រឹងសន្តិសុខនិងបន្តឃ្លាំមើល ក្រោយមីយ៉ាន់ម៉ា ទ522

Bài đăng gần đây

🚨ចិន និងសារព័ត៌មានម៉ាឡេស៊ី បកស្បែកមុខថៃ ជាកន្លែងពោរពេញដោយ Scam ថែមទាំងជាស្ពានចម្លង នៃបណ្តាញជួញដូរមនុស្ស

ទោះខំលាងខ្លួន ហើយដើរបង្វែររឿងចោទប្រទេសដទៃយ៉ាងណា ក៏ថៃ ត្រូវបានគេបកស្បែកមុខថាជាជម្រក Scam ថែមទាំងជាមជ្ឈមណ្ឌលឆ្លងកាត់ និងស្ពានចម្លងសម្រាប់ឧក្រិដ្ឋជនបរទេស ក៏ដូចជាបណ្តាញជួញដូរមនុស្ស និងគ្រឿងញៀនផងដែរ។

ជាក់ស្តែងនាពេលថ្មីៗនេះ មានទាំងចិន និងម៉ាឡេស៊ី ដែលបានលាតត្រដាងអំពីសារជាតិពិតរបស់ថៃ ដោយសារព័ត៌មាន The Vibes របស់ម៉ាឡេស៊ី បានចេញផ្សាយអត្ថបទមួយ ដាក់ចំណងជើងថា «ការកើនឡើង នៃការគំរាមកំហែងករណីចាប់ពង្រត់ ពាក់ព័ន្ធអំពើឆបោក បានផ្លាស់ប្តូក្តីព្រួយបារម្ភលើសុវត្ថិភាព នៅក្នុងតំបន់អាស៊ីអាគ្នេយ៍»។

នៅក្នុងអត្ថបទដ៏វែងអន្លាយនោះ The Vibes បានលាតត្រដាងគ្មានសល់ថា ថៃនៅតែជាផ្លូវឆ្លងកាត់សំខាន់ ដោយសារហេដ្ឋារចនាសម្ព័ន្ធងាយស្រួលធ្វើដំណើរ និងព្រំដែនមានចន្លោះប្រហោង។

ជនរងគ្រោះ បានក្លាយជាគោលដៅនៅតាមតំបន់ប្រជុំជនធំៗ (ដូចជាទីក្រុងបាងកក) រួចត្រូវបានចាប់ពង្រត់ លួចលាក់ដឹកជញ្ជូនឆ្លងដែន ជាពិសេសចូលទៅមីយ៉ាន់ម៉ា និងបង្ខំឱ្យធ្វើការនៅក្នុងទីតាំង Scam ក្រោមការគៀបសង្កត់យ៉ាងខ្លាំងទាំងផ្លូវកាយ និងផ្លូវចិត្ត។

អត្ថបទនេះ ចេញផ្សាយស្របពេល ស្ថានទូតចិន ចេញការព្រមានថ្មី ដល់ពលរដ្ឋខ្លួន ឱ្យប្រយ័ត្នពេលធ្វើដំណើរទៅប្រទេសថៃ ជាពិសេសតារាល្បីៗ ដូចជាអ្នកសិល្បៈ និង Influencer ព្រោះតែហានិភ័យខ្ពស់ នៃការចាប់ជំរិត និងការឆបោកតាមអនឡាញ (SCAM) ព្រមទាំងករណីឆក់ប្លន់ដ៏ហិង្សាបែបនេះ។

ក្នុងសេចក្តីប្រកាសនោះ ស្ថានទូតចិន ប្រចាំទីក្រុងបាងកក ព្រមានថា ប្រជាពលរដ្ឋខ្លួន ដែលរៀបចំផែនការទៅលេងថៃ ត្រូវធ្វើដំណើរដោយប្រុងប្រយ័ត្ន និងយកចិត្តទុកដាក់បំផុត ជាពិសេសលើសុវត្ថិភាពការធ្វើដំណើរ បន្ទាប់ពីមានករណីចាប់ជំរិតជារឿយៗ ដែលកំណត់មុខសញ្ញាចំៗ លើជនជាតិចិន។

ក្នុងនោះ ស្ថានទូតព្រមានថា៖ «អ្នកដំណើរទាំងឡាយ ត្រូវយកចិត្តទុកដាក់ លើមធ្យោបាយធ្វើដំណើរដែលរៀបចំដោយអ្នកដទៃ ហើយត្រូវរៀបចំកាលវិភាគធ្វើដំណើរ ដោយជ្រើសរើសសេវាកម្មដឹកជញ្ជូនដែលមានអាជ្ញាប័ណ្ណ និងក្រុមហ៊ុនប្រតិបត្តិការស្របច្បាប់ ព្រមទាំងប្រុងប្រយ័ត្ន មិនត្រូវជិះយានយន្តរបស់អ្នកស្គាល់គ្នា ឬជនប្លែកមុខ ដែលធានាថា មិនគិតថ្លៃឡើយ»។

ការព្រមាននេះកើតឡើង ក្រោយពេល មានសេចក្តីរាយការណ៍ថា បុរសជាជនជាតិថៃ អាយុ ៣០ឆ្នាំម្នាក់ ដែលត្រូវចាប់ខ្លួនកាលពីថ្ងៃទី ១០ខែតុលា នៅខេត្ត Tak តាមបណ្តោយព្រំដែនមីយ៉ាន់ម៉ា គឺជាប់សង្ស័យ ជាផ្នែកនៃបណ្តាញជួញដូរមនុស្ស ដែលបានល្បួងជនជាតិចិន ៣នាក់ ឱ្យទៅថៃ ក្រោមល្បិចផ្តល់ការងារ ប៉ុន្តែគ្រប់យ៉ាងសុទ្ធជាការបោកប្រាស់ រួចដឹកពួកគេទៅកាន់តំបន់ព្រំដែន ទៅវិញ។

មិនត្រឹមប៉ុណ្ណឹង កាលពីដើមខែនេះ អ្នកថតរូបជនជាតិចិនអាយុ ៣៤ ឆ្នាំម្នាក់ ក៏បាត់ខ្លួនផងដែរ បន្ទាប់ពីបានធ្វើដំណើរមកកាន់ទីក្រុងបាងកក ដែលក្រោយមកស៊ើបដឹងថា នោះជាករណីចាប់ជំរិតទារប្រាក់។

រឿងនេះទៀតសោត កើតឡើងទន្ទឹមគ្នា នឹងការចេញរបាយការណ៍ចុងក្រោយ ពីមជ្ឈមណ្ឌលប្រឆាំងបទល្មើសបោកប្រាស់តាមប្រព័ន្ធអនឡាញ (ACSC) នៃអគ្គស្នងការដ្ឋាននគរបាលជាតិថៃ ដែលបង្ហាញថា ត្រឹមមួយសប្តាហ៍ប៉ុណ្ណោះ ពោលគឺចាប់ពីថ្ងៃទី ១១ ដល់ ១៧ ខែតុលា ឆ្នាំ២០២៦ ប៉ូលិសបានទទួលបណ្តឹងអំពី ករណី Scam សរុប ៦ ០៣៣ ករណី ជាមួយនឹងទំហំទឹកប្រាក់បោកប្រាស់បាន ២៧៣ លានបាត។

តាមទិន្នន័យ បទល្មើស Scam ទាំងនេះ គឺពាក់ព័ន្ធនឹងការទិញលក់ទំនិញ និងសេវាកម្មអនឡាញ ជាពិសេសតាមបណ្តាញ Facebook, Line និង TikTok ដែលសុទ្ធសឹង ជាប្រភពនៃហានិភ័យធ្ងន់ធ្ងរ។

តាមការរកឃើញ! ក្នុងរយៈពេលមួយសប្តាហ៍មកនេះ ពលរដ្ឋថៃ ដែលរងគ្រោះដោយការឆបោកតាមអនឡាញ គឺមាន ចាញ់បោកតាម Facebook ៧៤.៣%, Line ៦.៥% និង TikTok ៦.១%។ ក្នុងនោះដែរ ការចាញ់បោកលើការទិញសំលៀកបំពាក់ មានរហូតដល់ទៅ ៥៤៩ករណី បន្ទាប់មក ពាក់ព័ន្ធយានយន្ត ៥២៥ករណី និង ទំនិញនិងសេវាកម្មពាក់ព័ន្ធទេសចរណ៍ ៥០៥ករណី។

សម្រាប់ខេត្ត-ក្រុង ដែលមានចំនួនករណី រាយការណ៍ច្រើនជាងគេក្នុងសប្តាហ៍នេះ គឺរាជធានីបាងកក ឈរលេខ១ ដោយមាន ១២៨ករណី បោកបានប្រាក់ ១១.៤ លានបាត, ទី២ គឺខេត្ត Samut Prakan មាន ៣៧ករណី អស់ប្រាក់ ២៤.៤ លានបាត និងទី៣ គឺខេត្ត Pathum Thani មាន ២៩ករណី អស់ប្រាក់ ២.២លានបាត៕

ប្រភព៖ Vibes
56001
🚨ហ្សេលេន​ស្គី​ អះ​អាង​ថា លោក ត្រាំ អាចនាំ​ ពូទីន​ ទៅ​តុ​ចរចា​យ៉ាង​​ងាយ ​បើ​ដាក់សម្ពាធ​រុស្ស៊ី​ ដូចអ៊ុយក្រែន

មេដឹកនាំ​អ៊ុយ​ក្រែន​ វ៉ូឡូ​ឌីមៀរ ហ្សេលេន​ស្គី​ ​ជឿជាក់​ថា ប្រមុខសេតវិមាន ដូណាល់ ត្រាំ មាន​ឥទ្ធិ​ពល​គ្រប់គ្រាន់​ ដើម្បី​នាំប្រធានាធិបតីរុស្ស៊ី វ៉្លាឌីមៀ​ ពូទីន ទៅ​កាន់​តុ​ចរចា ហើយ​ទីក្រុងវ៉ាស៊ីនតោន​ចាំបាច់​ ​ត្រូវ​​​តែ​ដាក់​សម្ពាធ និង​បញ្ចេញ​វោហោសាស្រ្ត​លើ​ទី​ក្រុងមូស្គូ ដូចខ្លួន​ធ្លាប់​អនុវត្ត​ ចំពោះទីក្រុងកៀវដែរ​​។ នេះបើយោង​តាមទី​ភ្នាក់​ងារ​​សារព័ត៌មាន Anadolu នៅថ្ងៃសុក្រ ទី២៣ ខែតុលា ឆ្នាំ២០២៦។

ក្នុង​កម្មវិធីផតខាស «The Diary of a CEO» អ្នកសម្រប​សម្រួល លោក Steven Bartlett បាន​សួរ​ទៅ​ លោក ហ្សេលេន​ស្គី ថា តើលោក​មើលឃើញ​ពីលទ្ធភាពជាក់ស្តែង​ណាមួយក្នុង​ការបញ្ចប់សង្គ្រាមរបស់រុស្ស៊ី​ ប្រឆាំងនឹងអ៊ុយក្រែនដែរ​ឬទេ?

លោក ហ្សេលេន​ស្គី បានឆ្លើយថា​៖ «​លោក ត្រាំ អាច​នាំ​ លោក ពូទីន ទៅកាន់តុចរចាបានយ៉ាង​ងាយស្រួល។ ព្រោះ របៀប​ដែល​គាត់និយាយ​អមកកាន់​ខ្ញុំ គាត់ក៏គួរតែ​និយាយទៅកាន់​លោក ពូទីន ក្នុង​លក្ខណៈ​ដូចគ្នាដែរ»។

មេដឹកនាំអ៊ុយ​ក្រែនរូបនេះ បានលើកឡើង​អំពី​វិធានការ​ដាក់ទណ្ឌកម្មរបស់​​សភាអាមេរិក​​ដែល​អនុម័តរួចហើយ ដោយ​បញ្ជាក់ថា លោក ត្រាំ មាន​ឧបករណ៍​សេដ្ឋកិច្ច​ដ៏មានឥទ្ធិពល​ក្នុងដៃ ប្រសិន​បើគាត់សម្រេចចិត្ត​ប្រើប្រាស់​វា ប្រឆាំង​នឹងរុស្ស៊ី។​

លោក ហ្សេលេនស្គី បានអះអាងថា៖ «គាត់[​លោក​ត្រាំ] អាចធ្វើវាបាន»។

ប្រធានាធិប​តី​អ៊ុយ​ក្រែន​ បានលើក​ឡើងថា ​ការស្ទាក់ស្ទើរ​របស់​ លោក ត្រាំ ក្នុងការដាក់ចេញនូវ​វិធាន​ការទាំង​នេះ អាច​បណ្តាលមកពីទំនាក់​ទំនង​ពិសេស​រវាងប្រធានាធិបតី​អាមេរិក និង​ លោក ពូទីន​​៕

ប្រភព៖ Anadolu
185000
🚨ពូទីន៖ តាមពិតរុស្ស៊ី មិនធ្វើសង្គ្រាមជាមួយអ៊ុយក្រែនទេ តែអ៊ុយក្រែនខ្លួនឯង ជាអ្នកចង់មានសង្គ្រាម

ធ្មេចបើកៗ សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន អូសបន្លាយពេលជិត ៥ឆ្នាំហើយ ខណៈផ្លូវឈានឆ្ពោះទៅរកសន្តិភាព ពោរពេញដោយបន្លា និងឧបសគ្គជាច្រើនទៀត។

យ៉ាងណា ថ្លែងកាលពីថ្ងៃព្រហស្បតិ៍ ទី២២ ខែតុលា ឆ្នាំ២០២៦ លោក វ្ល៉ាឌីមៀរ ពូទីន បានបញ្ជាក់ពីដើមចម ឈានដល់ការផ្ទុះអាវុធទ្រង់ទ្រាយធំនោះ ដោយប្រមុខវិមានក្រឹមឡាំងរូបនេះ និយាយយ៉ាងច្បាស់ថា តាមពិតទៅរុស្ស៊ី ក៏មិនចង់ធ្វើសង្គ្រាមជាមួយអ៊ុយក្រែនដែរ ប៉ុន្តែអ៊ុយក្រែនខ្លួនឯងទេ ដែលជ្រើសរើសយកសង្គ្រាម។

បើតាមសម្តីលោកពូទីន ដែលត្រូវបានដកស្រង់ដោយទូរទស្សន៍ RT, អ៊ុយក្រែន បានជ្រើសរើសដើរផ្លូវនេះ ក្នុងឆ្នាំ២០១៤ ដែលកាលនោះ ទីក្រុងកៀវ សម្រេចចិត្តធ្វើសង្គ្រាម ប្រឆាំងនឹងប្រជាជននៅតំបន់ Donbass ដែលបានជំទាស់រដ្ឋប្រហារ Maidan ហើយអ៊ុយក្រែន ក៏ច្រានចោលផងដែរ នូវរាល់កិច្ចខិតខំប្រឹងប្រែងមួយលើកជាពីរលើក របស់ទីក្រុងមូស្គូ ក្នុងការសម្របសម្រួលដើម្បីដោះស្រាយជម្លោះនោះ។

លោកពូទីន បន្តថា៖ «បើថ្នាក់ដឹកនាំអ៊ុយក្រែនបច្ចុប្បន្ន ចង់ធ្វើសង្គ្រាមទៅហើយនោះ សូមឱ្យពួកគេធ្វើសង្គ្រាមចុះ ប៉ុន្តែហេតុអ្វី ពួកគេបែរជាទៅពឹងផ្អែកលើអ្នកដទៃ ឱ្យចេញថ្លៃចំណាយជំនួស និងផ្គត់ផ្គង់អាវុធដល់ពួកគេទៅវិញ? ខ្ញុំគិតថា នោះទំនងជាផ្អែកលើការសន្យាជួយ កាលពីអតីតកាលហើយ»។

ជុំវិញរឿងបាត់ដី ពូទីន ប្រាប់ថា អ៊ុយក្រែន មិនគួរស្រែកថាបាត់ដីទេ ព្រោះ ទឹកដីទាំងនោះ មិនធ្លាប់ជារបស់អ៊ុយក្រែនឡើយ តាំងពីដើមមកម្ល៉េះ៕

ប្រភព៖ RT
195000
🚨អាមេរិក ព្រមាន កាណាដា កុំឱ្យលូកដៃក្នុងនយោបាយខ្លួន ខណៈទីក្រុងអូតាវ៉ា ទាត់ចោលការចោទប្រកាន់

សហរដ្ឋអាមេរិកបានចោទប្រកាន់មន្ត្រីកាណាដា ថា ព្យាយាមលូកដៃ និងជ្រៀតជ្រែកចូលក្នុងការបោះឆ្នោតពាក់កណ្តាលអាណត្តិរបស់អាមេរិក ដែលនឹងប្រព្រឹត្តទៅនៅខែវិច្ឆិកា ខាងមុខនេះ។ នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន Newsweek។

នៅក្នុងនោះផងដែរ ទីក្រុងវ៉ាស៊ីនតោន បានបង្ហាញភស្តុតាងសំខាន់ៗ រួមមានវិធានការពាណិជ្ជកម្មដែលកំណត់គោលដៅនយោបាយ យុទ្ធនាការផ្សព្វផ្សាយពាណិជ្ជកម្មប្រឆាំងនឹងលោក ​ដូណាល់ ត្រាំ និងការជួបប្រជុំគ្នារវាងមន្ត្រីកាណាដា ជាមួយអ្នកនយោបាយនៃគណបក្សប្រជាធិបតេយ្យអាមេរិក។

នៅក្នុងឯកសារអង្គហេតុមួយ ដែលបានចេញផ្សាយកាលពីថ្ងៃទីទី២១ ខែតុលា ស្ថានទូតអាមេរិកប្រចាំទីក្រុងអូតាវ៉ា បានចោទប្រកាន់រដ្ឋាភិបាលរបស់នាយករដ្ឋមន្ត្រីកាណាដា លោក Mark Carney ថា បាននិងកំពុងស្វែងរកឥទ្ធិពលលើនយោបាយអាមេរិកដោយចំហ។

ស្ថានទូតបានគូសបញ្ជាក់ចំៗលើរដ្ឋមន្ត្រីក្រសួងឧស្សាហកម្មកាណាដា លោកស្រី Melanie Joly ចំពោះការលើកឡើងរបស់លោកស្រី អំពីការកំណត់ពន្ធសងសឹកដោយចេតនាលើបណ្តារដ្ឋដែលលំអៀងទៅរកគាំទ្រគណបក្សសាធារណរដ្ឋ ដើម្បីដាក់សម្ពាធលើរដ្ឋបាលលោក ត្រាំ ជុំវិញគោលនយោបាយពាណិជ្ជកម្មភាពគាំពារនិយម។

ក្រៅពីនេះ ភាគីអាមេរិកក៏បានលើកឡើងពីសកម្មភាពគួរឱ្យសង្ស័យផ្សេងទៀត រួមមានការជួបប្រជុំរបស់លោកស្រី Joly ជាមួយមន្ត្រីគណបក្សប្រជាធិបតេយ្យនៅបូស្តុន និងឈីកាហ្គោ កាលពីខែកញ្ញា និងយុទ្ធនាការផ្ទាំងប៉ាណូប្រឆាំងពន្ធគយរបស់អភិបាលខេត្ត Ontario លោក Doug Ford ដែលបានប្រើប្រាស់រូបភាពអតីតប្រធានាធិបតី Ronald Reagan ដើម្បីរិះគន់គោលនយោបាយពាណិជ្ជកម្មអាមេរិក។

មិនតែប៉ុណ្ណោះ ឯកសារនេះក៏បានកត់សម្គាល់ពីការលេចមុខរបស់អគ្គកុងស៊ុលកាណាដា លោកស្រី Bernadette Jordan ក្នុងកិច្ចពិភាក្សាតុមូលស្តីពីពាណិជ្ជកម្មនៅរដ្ឋ Vermont ជាមួយសមាជិកសភាបក្សប្រជាធិបតេយ្យ ត្រឹមតែ៣សប្តាហ៍មុនការបោះឆ្នោត និងករណីពលរដ្ឋកាណាដាចំនួន ១១ នាក់ ដែលត្រូវបានចោទប្រកាន់ឬផ្តន្ទាទោសក្នុងឆ្នាំ២០២៦ ពីបទបោះឆ្នោតដោយខុសច្បាប់នៅក្នុងការបោះឆ្នោតអាមេរិកនាពេលកន្លងមក។

លោក Pete Hoekstra ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំកាណាដា បានព្រមានថា ទីក្រុងវ៉ាស៊ីនតោនកំពុងតាមដានយ៉ាងដិតដល់ ហើយបើសកម្មភាពទាំងនោះក្លាយជាការជ្រៀតជ្រែកការបោះឆ្នោត អាមេរិកនឹងឆ្លើយតបវិញជាមិនខាន។

ទោះជាយ៉ាងណា ភាគីទីក្រុងអូតាវ៉ា (Ottawa) បានទាត់ចោលការចោទប្រកាន់ទាំងនេះ។ នាយករដ្ឋមន្ត្រី លោក Carney បានពន្យល់ថា វិធានការរបស់កាណាដា គឺធ្វើឡើងដើម្បីការពារកម្មករ និងអាជីវកម្មរបស់ខ្លួនពីពន្ធគយរបស់អាមេរិកតែប៉ុណ្ណោះ ខណៈលោកស្រី Joly បានការពារការជួបប្រជុំរបស់លោកស្រីថាជាកិច្ចការការទូតធម្មតា ដែលត្រូវធ្វើឡើងជាមួយទាំងគណបក្សសាធារណរដ្ឋ និងគណបក្សប្រជាធិបតេយ្យ៕

ប្រភព៖ Newsweek
225001
Photo1/4
🚨អាមេរិក​ ចុះ​កិច្ចព្រម​ព្រៀង​រយៈ​ពេល​ ១០ឆ្នាំ ទិញ​យន្ត​ហោះ​ចម្បាំង F-35 ចំនួន​ ៨៥០គ្រឿង ពី​ក្រុម​ហ៊ុន​យក្ស​ Lockheed ​

ក្រសួង​ការពារ​ជាតិ​អាមេរិក និង​ក្រុមហ៊ុន​​ផលិត​អាវុធដ៏​ធំ​​ ​Lockheed Martin បាន​​ប្រកាសពី​កិច្ចព្រមព្រៀង​រយៈពេល ១០ឆ្នាំ សម្រាប់​ការផលិត​យន្តហោះ​ចម្បាំង F-35 ចំនួន ៨៥០គ្រឿង ​ដែលនេះជាបង្ហាញ​ឱ្យឃើញពី​ការប្តេជ្ញា​ចិត្ត​រយៈពេលវែង​របស់ទី​ក្រុងវ៉ាស៊ីនតោន លើ​បច្ចេកវិទ្យា​​យន្តហោះ​។ នេះពើយោង​តាម​សារព័ត៌មាន TRT World។

ភាគី​ទាំង​ពីរ​ បានប្រកាស​ពីកិច្ចព្រមព្រៀង​​កាលពីថ្ងៃព្រហស្បតិ៍ ទី​២១ ខែ​តុលា ប៉ុន្តែ​មិន​បញ្ជាក់​ពីតម្លៃ​នៃកិច្ចព្រមព្រៀង​នោះទេ។ ​ព្រឹត្តិការណ៍​នេះ បានកើតឡើង​​ ស្រប​ពេល​ក្រសួង​ការពារជាតិ​អាមេរិក កំពុង​ស្វែង​រកការចុះ​កិច្ចព្រមព្រៀង​រយៈពេល​ច្រើនឆ្នាំ ដើម្បី​ពង្រីកការ​ផលិត​អាវុធ​របស់សហរដ្ឋ​អាមេរិក និង​ពង្រឹង​មូលដ្ឋាន​ឧស្សាហកម្ម​ការពារ​ជាតិ​អាមេរិក​។​

ព័ត៌មានលម្អិត៖ https://www.kampucheathmey.com/global-news/1203295
261001
Photo1/2
🚨អ៊ុយក្រែន ប្រកាសជម្លៀសប្រជាជនជាកំហិត ចេញពីទីក្រុងបន្ទាយការពារយុទ្ធសាស្ត្រចំនួនពីរ ក្នុងតំបន់ Donetsk

អាជ្ញាធរអ៊ុយក្រែនបានអំពាវនាវ និងបង្ខំឱ្យគ្រួសារដែលមានកុមារទាំងអស់ ត្រូវតែជម្លៀសខ្លួនជាបន្ទាន់ចេញពីទីក្រុង Kramatorsk និងទីក្រុង Slovyansk ខណៈដែលកងទ័ពរុស្ស៊ី កំពុងតែវាយប្រកៀកចូលកាន់តែជិតទីក្រុងយុទ្ធសាស្ត្រទាំងពីរនេះ។

យោងតាមសារព័ត៌មាន pravda លោក Vadym Filashkin អភិបាលខេត្ត Donetsk ដែលតែងតាំងដោយអ៊ុយក្រែន បានប្រកាសកាលពីថ្ងៃទី២២ ខែតុលា ថា «យើងបានពង្រីកវិសាលភាពនៃការជម្លៀសប្រជាជនជាកំហិតសម្រាប់គ្រួសារដែលមានកុមារ ដែលការសម្រេចចិត្តនេះអនុវត្តចំពោះគ្រប់តំបន់លំនៅឋានទាំងអស់នៅក្នុងទីក្រុង Kramatorsk និងទីក្រុង Slovyansk»។

ព័ត៌មានលម្អិត៖ https://www.kampucheathmey.com/global-news/1203212
289000
Photo1/4
🚨អ៊ីរ៉ង់​ គំរាម​​ វាយ​ប្រហារ​មូលដ្ឋានទ័ព​​អាមេរិក​ បើ​នៅ​តែបន្ត​ការពារនាវា ​ឆ្លងកាត់​ច្រក​សមុទ្រហ័រមូស​

ភាព​តាន​តឹង​នៅ​ច្រក​សមុទ្រ​ហ័រ​មូស​នៅ​តែ​បន្ត​កើត​មាន​ ដោយ​កង​កម្លាំង​ឆ្មាំ​បដិវត្តន៍​អ៊ីរ៉ង់ (IRGC) បាន​គំរាម​វាយប្រហារ​មូលដ្ឋានទ័ព​អាមេរិក​ នៅទូទាំង​តំបន់មជ្ឈិមបូព៌ា ប្រសិន​បើកងទ័ព​អាមេរិក​នៅតែ​បន្ត​អមដំណើរនាវា​​ទាំង​ឡាយ​ណា​ ឆ្លង​កាត់ច្រកសមុទ្រហ័រមូស។

ក្នុង​សេចក្តីថ្លែង​ការណ៍​មួយ​​ ចុះផ្សាយលើ​គេហទំព័រព័ត៌​មាន Sepah News របស់​អ៊ីរ៉ង់​ កង​កម្លាំងឆ្មាំ​បដិវត្តន៍​​ បានលើក​ឡើងថា៖ «​កងទ័ពអា​មេរិក​ត្រូវតែ​ដឹង​ ប្រសិនបើ​ស្ថានការណ៍​នេះ​ នៅតែ​បន្តកើតមាន នោះ​ជម្លោះ​នឹងរាល​ដាលទៅ​ដល់មូលដ្ឋានទ័ព​ខ្លួន​នៅ​ក្នុង​តំបន់​នេះ។ ​នេះ​គឺជាការ​ព្រមានដ៏​ធ្ងន់ធ្ងរមួយ»។​

ព័ត៌មានលម្អិត៖ https://www.kampucheathmey.com/global-news/1203233
296003
Photo1/2
🚨ណាតូ​ បើក​ផ្លូវឱ្យអ៊ុយ​ក្រែន​ បញ្ជាទិញ​អាវុធ​ និងសម្ភារយោធា​ដោយ​ផ្ទាល់ ដើម្បី​ទទួល​បាន​តម្លៃថោក និងរហ័ស

ក្រោយ​ពីការ​វាយប្រហារ​ពី​រុស្ស៊ី​ ទៅ​លើ​អ៊ុយក្រែន​កាន់​តែ​ខ្លាំង​ អង្គ​ការ​ណាតូ (NATO) មិន​ឱប​ដៃ​នៅ​ស្ងៀម​ឡើយ​ ដោយ​កាល​ពី​ថ្ងៃព្រហស្បតិ៍​ ទី២២ ខែតុលា អង្គការ​នេះ​នឹង​អនុញ្ញាត​ឱ្យ​អ៊ុយក្រែន​ទិញ​អាវុធ​ តាម​រយៈ​ទីភ្នាក់​ងារកណ្តាល​សម្រាប់​លទ្ធកម្ម​អាវុធ​របស់​សម្ព័ន្ធ​ភាព​នេះ ដែល​មានឈ្មោះ​ថា ទីភ្នាក់​ងារគាំទ្រ និង​លទ្ធកម្ម​របស់​ណាតូ (NSPA) ក្រោម​ភាព​ជាដៃគូ​ថ្មី​មួយ ​ខណៈការទិញ ​នឹងចាប់ផ្តើម​ក្នុងពេលឆាប់ៗ​។

ភាព​ជាដៃគូនេះ​នឹង​អនុញ្ញាត​ឱ្យទីក្រុងកៀវ​អាចទិញ​អាវុធ គ្រាប់​រំសេវ ​និងសម្ភារៈ​យោធាផ្សេងៗ​ទៀត តាមរយៈ​ទីភ្នាក់ងារ NSPA។

ព័ត៌មានលម្អិត៖ https://www.kampucheathmey.com/global-news/1203107
302000
Photo1/2
🚨មិនធម្មតា ស្កេម បោកប្រាក់ប្រជាជនហ្វីលីពីន ដល់ទៅ ១,៩ ពាន់លានដុល្លារ ក្នុងឆ្នាំ២០២៥

ការឆបោកតាមអនឡាញ ក្នុងរូបភាពទំនាក់ទំនងស្នេហា លួងលោមឱ្យវិនិយោគ ឬការផ្តល់ការងារតាមអ៊ីនធឺណិត បានធ្វើឱ្យប្រជាជនហ្វីលីពីន ខាតបង់ប្រាក់រហូតដល់ទៅ ១.៩ ពាន់លានដុល្លារអាមេរិក ក្នុងរយៈពេល១ឆ្នាំកន្លងទៅនេះ ស្របពេលការប្រឈមទៅនឹងល្បិចបោកប្រាស់នេះ ក៏កើនឡើងគួរតែបារម្ភផងដែរ។ នេះបើយោងតាមរបាយការណ៍របស់សម្ព័ន្ធភាពសកលប្រឆាំងការឆបោក (GASA) ដែលទីភ្នាក់ងារព័ត៌មានហ្វីលីពីន (Philippine News Agency) បានចេញផ្សាយនៅខែតុលានេះ។

របាយការណ៍ស្តីពីស្ថានភាពនៃការឆបោកឆ្នាំ២០២៦ GASA បានឱ្យដឹងថា ក្នុងចំណោមមនុស្សពេញវ័យហ្វីលីពីនចំនួន ១ ១៦០ នាក់ដែលត្រូវបានស្ទង់មតិ មាន ៨៤% ធ្លាប់ជួបប្រទះការឆបោកក្នុងរយៈពេល ១២ ខែមុន ដែលកើនឡើងពី ៧៧% ក្នុងឆ្នាំ២០២៥។

ព័ត៌មានលម្អិត៖ https://www.kampucheathmey.com/global-news/1202789
320001
Photo1/2
🚨ត្រឹម២៤ម៉ោង កងទ័ព យេម៉ែន បង្ក្រាបក្រុមហ៊ូធី ជាង ៥០០នាក់ និងបំផ្លាញយានយន្តយោធាជាង ៣០០គ្រឿង

កងកម្លាំងរដ្ឋាភិបាលយេម៉ែន បានបើកការវាយប្រហារចំនួន ៧៨០ លើក ទៅលើទីតាំងរបស់ក្រុមហ៊ូធី ក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយ ដោយធ្វើឱ្យអ្នកប្រយុទ្ធប្រមាណ ៥១២នាក់ អស់មត្ថភាពប្រយុទ្ធ និងបំផ្លាញ ឬបង្កការខូចខាតដល់យានយន្តយោធាជាង ៣៣០ គ្រឿង។ នេះបើយោងតាមការប្រកាសរបស់អ្នកនាំពាក្យយោធាកាលពីថ្ងៃ២២ ខែតុលា ឆ្នាំ២០២៦។

យោងតាមការចេញផ្សាយពី Anadolu លោកវរសេនីយ៍ឯក Majed Abdullah al-Nuzayli អ្នកនាំពាក្យកងទ័ពយេម៉ែន បានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយថា ប្រតិបត្តិការដ៏ធំនេះត្រូវបានធ្វើឡើង នៅក្រោមយុទ្ធនាការដែលកំពុងបន្តមានឈ្មោះថា «ប្រតិបត្តិការព្រលឹមស្រាងៗនៃយេម៉ែន»។

ព័ត៌មានលម្អិត៖ https://www.kampucheathmey.com/global-news/1203110
297000
Photo1/6
🚨ថៃ គ្មានសុវត្ថិភាព! YouTuber អាមេរិក ត្រូវចោរប្លន់ និងវាយទ្រោម នៅ ប៉ាតាយ៉ា

ហេតុការណ៍ថ្មីមួយទៀត ដែលបង្ហាញថា ប្រទេសថៃ អសន្តិសុខខ្លាំង ដោយ YouTuber ល្បីឈ្មោះអាមេរិកម្នាក់ ត្រូវចោរប្លន់ និងវាយឱ្យទ្រោមនៅទីក្រុងប៉ាតាយ៉ា។

តាមរយៈការបង្ហោះវីដេអូ កាលពីថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៦ និងផ្សាយដោយ Khaosod នៅថ្ងៃទី២២, អ្នកផលិតមាតិកា YouTube ឈ្មោះ ​Chris Barnes បានរៀបរាប់ដំណើររឿងថា ហេតុការណ៍កើតឡើងនាវេលាទាបភ្លឺ ថ្ងៃទី១៨ ខែនេះ នៅខាងក្រៅបារ៍ មួយកន្លែង។

Barnes និយាយថា រូបគេបានទៅបារ៍នោះ ដើម្បីជួបមនុស្សម្នាក់ ដោយមានទាំងកាន់កាមេរ៉ា និងកាបូបតាមខ្លួនផងដែរ ព្រោះកំពុងថតផលិតមាតិកា។

យ៉ាងណាពេលចេញមកខាងក្រៅ មានបុរស២នាក់ បានធ្វើសកម្មភាពវាយប្លន់ ដោយក្នុងនោះ មានម្នាក់ បានវាយទាត់ធាក់គាត់ឱ្យទ្រោម ដេកដួលទៅនឹងដី។

តាមសម្តីរបស់ Barnes បុរសទាំងពីរនាក់ បានយកកាបូបរបស់លោកទៅ ដែលក្នុងនោះមានប្រាក់សុទ្ធ, កាតឥណទាន, កាមេរ៉ា DJI Osmo Pocket មួយគ្រឿង, កាស Apple AirPods និងលិខិតឆ្លងដែន។

ជុំវិញករណីនេះ Barnes បានប្តឹងប៉ូលិសរួចហើយ ប៉ុន្តែចោរនៅចាប់មិនទាន់បាន ហើយទ្រព្យសម្បត្តិដែលបាត់ ក៏រកមិនទាន់ឃើញដែរ៕

ប្រភព៖ Khaosod

📲 JOIN កម្ពុជាថ្មី International
308000
🚨និស្សិត សហជីព និងចលនា «អាវលឿង» គ្រោងធ្វើបាតុកម្មទ្រង់ទ្រាយធំនៅទូទាំងប្រទេសបារាំង

មនុស្សរាប់ម៉ឺននាក់ត្រូវបានរំពឹងថា នឹងចេញធ្វើបាតុកម្មនៅទូទាំងប្រទេសបារាំងនៅថ្ងៃសៅរ៍ ទី១៧ ខែតុលា ខណៈនិស្សិត សមាជិកសហជីព និងសកម្មជនដែលនៅសេសសល់ពីចលនា «អាវកាក់លឿង» (Yellow Vests) រួមកម្លាំងគ្នាដើម្បីតវ៉ាប្រឆាំងនឹងការឡើងថ្លៃទំនិញ និងការធ្លាក់ចុះនៃប្រព័ន្ធសង្គមរបស់ប្រទេស។ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មាន Reuters។

រលកបាតុកម្មដំបូងបានចាប់ផ្តើមកាលពីខែមុន នៅតាមវិទ្យាល័យក្នុងតំបន់ជាយក្រុងប៉ារីសភាគខាងជើង ដែលមានប្រជាជនចំណូលទាប។ ការខឹងសម្បាររបស់សិស្សចំពោះការអវត្តមានរបស់គ្រូបង្រៀន និងស្ថានភាពសាលារៀនដែលទ្រុឌទ្រោម បានរីករាលដាលក្លាយជាចលនាតវ៉ាទូទាំងប្រទេស ប្រឆាំងនឹងវិសមភាពសង្គម ការចំណាយសាធារណៈមិនគ្រប់គ្រាន់ និងការធ្លាក់ចុះនៃគុណភាពសេវាសាធារណៈ។

បាតុកម្មនេះកើតឡើងនៅពេលប្រទេសបារាំងកំពុងប្រឈមនឹងបញ្ហានយោបាយ និងសេដ្ឋកិច្ច ខណៈអាណត្តិប្រធានាធិបតីលោក Emmanuel Macron កំពុងឈានដល់ដំណាក់កាលចុងក្រោយ។ ប្រទេសនេះកំពុងប្រឈមនឹងការបែកបាក់ផ្នែកនយោបាយ និងការបែងចែកមតិសាធារណជនកាន់តែខ្លាំង។

ទន្ទឹមនឹងនេះ វិនិយោគិនកំពុងលក់មូលបត្របំណុលរបស់បារាំង ដែលធ្វើឱ្យថ្លៃខ្ចីប្រាក់របស់ប្រទេសកើនឡើងដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេលជាង ២០ ឆ្នាំ។ បញ្ហានេះក៏បានបង្ហាញពីការលំបាកយូរអង្វែងរបស់បារាំងក្នុងការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈផងដែរ។

នាយករដ្ឋមន្ត្រីបារាំង លោក Sébastien Lecornu បានព្រមានកាលពីថ្ងៃព្រហស្បតិ៍ ទី១៥ ខែតុលា ថា អាជ្ញាធរបារម្ភថា បាតុកម្មចុងសប្តាហ៍នេះអាចប្រែក្លាយជាភាពចលាចល និងអំពើហិង្សា។ រដ្ឋាភិបាលបានចោទប្រកាន់គណបក្សឆ្វេងនិយមជ្រុល France Unbowed (LFI) ថាបានជំរុញឱ្យបាតុកម្មកាន់តែតានតឹង ប៉ុន្តែគណបក្សនេះបានបដិសេធការចោទប្រកាន់។

លោក Lecornu បាននិយាយថា ចាប់តាំងពីបាតុកម្មចាប់ផ្តើមមក មន្ត្រីប៉ូលិសជាង ៩០០ នាក់បានរងរបួស ដែលលោកចាត់ទុកថាជាកម្រិតហិង្សាមួយក្នុងចំណោមកម្រិតធ្ងន់ធ្ងរបំផុតក្នុងរយៈពេលជាច្រើនទសវត្សរ៍៕

ប្រភព៖ Reuters
347000
Photo1/2
🚨ប្រតិភូជាច្រើនដើរចេញពីកិច្ចប្រជុំ IMF នៅបាងកក ពេលរដ្ឋមន្ត្រីហិរញ្ញវត្ថុរុស្ស៊ីថ្លែងសុន្ទរកថា

ប្រតិភូជាច្រើនរូបបានដើរចេញពីកិច្ចប្រជុំគណៈកម្មាធិការដឹកនាំរបស់មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) នៅទីក្រុងបាងកក ប្រទេសថៃ នៅថ្ងៃសៅរ៍ ទី១៧ ខែតុលា នៅពេលរដ្ឋមន្ត្រីហិរញ្ញវត្ថុរុស្ស៊ី លោក Anton Siluanov បានថ្លែងទៅកាន់អង្គប្រជុំជាភាសារុស្ស៊ី។ នេះបើយោងតាមប្រភពចំនួន ៣ ដែលដឹងពីហេតុការណ៍ និងបានប្រាប់ទីភ្នាក់ងារសារព័ត៌មាន Reuters។

ការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន ចាប់តាំងពីខែកុម្ភៈ ឆ្នាំ២០២២ បានបង្កឱ្យមានការបែកបាក់យ៉ាងខ្លាំងនៅក្នុងគណៈកម្មាធិការរូបិយវត្ថុ និងហិរញ្ញវត្ថុអន្តរជាតិ (IMFC) របស់ IMFដោយរារាំងស្ថាប័ននេះមិនឱ្យសម្រេចបានសេចក្តីថ្លែងការណ៍រួម ក្នុងរយៈពេលជាច្រើនឆ្នាំចាប់តាំងពីពេលនោះមក។

ព័ត៌មានលម្អិត៖ https://www.kampucheathmey.com/global-news/1200007
334001
Photo1/2
🚨អគ្គសេនាធិការអ៊ុយក្រែន៖ រុស្ស៊ីបាត់បង់កងទ័ពជាង ១,៥៦ លាននាក់ ចាប់តាំងពីផ្ទុះសង្គ្រាម

អគ្គសេនាធិការកងទ័ពអ៊ុយក្រែន បានឱ្យដឹងថា រុស្ស៊ីបានបាត់បង់កងទ័ពសរុបចំនួន ១ ៥៦១ ០២០ នាក់ ចាប់តាំងពីការបើកការឈ្លានពានទ្រង់ទ្រាយធំលើអ៊ុយក្រែន កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២។ ក្នុងនោះ កងកម្លាំងរុស្ស៊ី បានរងការបាត់បង់កម្លាំងទាហានចំនួន ១ ៧៩០ នាក់ក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយ។ នេះបើយោងតាមរបាយការណ៍របស់អគ្គសេនាធិការអ៊ុយក្រែន ចុះផ្សាយនៅថ្ងៃទី១៦ ខែតុលា និងត្រូវបានរាយការណ៍ដោយសារព័ត៌មាន The Kyiv Independent។

ព័ត៌មានលម្អិត៖ https://www.kampucheathmey.com/global-news/1199849
309000
Photo1/2
🚨លោក ត្រាំ បដិសេធមិនទទួលខុសត្រូវ ជុំវិញការកាត់ផ្ដាច់ប្រព័ន្ធ Starlink អ៊ុយក្រែន

ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានថ្លែងកាលពីថ្ងៃទី១៦ ខែតុលា ថា ទាំងរូបលោក ឬលោក Elon Musk មិនមែនជាអ្នកទទួលខុសត្រូវចំពោះការដែលអ៊ុយក្រែនបាត់បង់ការចូលប្រើប្រាស់ប្រព័ន្ធអ៊ីនធឺណិត Starlink ដែលបានធ្វើឱ្យប៉ះពាល់ដល់ប្រតិបត្តិការយោធារបស់ខ្លួនប្រឆាំងនឹងរុស្ស៊ី​ ឡើយ។

ការបកស្រាយរបស់លោក ត្រាំ ធ្វើឡើង បន្ទាប់ពីទីភ្នាក់ងារសារព័ត៌មាន Reuters បានរាយការណ៍កាលពីថ្ងៃព្រហស្បតិ៍ថា សេតវិមានបានអនុម័តលើការកាត់បន្ថយសេវាកម្ម Starshield នេះ។

ព័ត៌មានលម្អិត៖ https://www.kampucheathmey.com/global-news/1199848
320000
Photo1/2
🚨កូរ៉េខាងជើង ប្រកាសពីភាពជោគជ័យ ក្នុងការធ្វើតេស្តគ្រាប់បែក Torpedo ជំនាន់ថ្មី បំពាក់បច្ចេកវិទ្យា AI

ទីភ្នាក់ងារសារព័ត៌មានមជ្ឈិមកូរ៉េ (KCNA) បានរាយការណ៍នៅថ្ងៃទី១៧ ខែតុលា ថា កូរ៉េខាងជើងបានបើកការសាកល្បងក្រោមទឹក នូវប្រព័ន្ធអាវុធគ្រាប់បែកទឹក (torpedo) នាំផ្លូវច្បាស់លាស់ជំនាន់ថ្មីមួយ ដោយបញ្ជាក់ថា ការសាកល្បងនេះគឺជាសញ្ញានៃការផ្លាស់ប្តូរដ៏សំខាន់ នៃសមត្ថភាពកងទ័ពជើងទឹករបស់ខ្លួន។

យោងតាមការចេញផ្សាយរបស់ KCNA កូរ៉េខាងជើង បានបាញ់សាកល្បងប្រព័ន្ធអាវុធគ្រាប់បែកទឹកល្បឿនលឿនខ្លាំងនាំផ្លូវច្បាស់លាស់ប្រភេទ «Zam-2.0» កាលពីថ្ងៃព្រហស្បតិ៍ ទី១៦ ខែតុលា ដើម្បីផ្ទៀងផ្ទាត់លើភាពជោគជ័យនៃការធ្វើបច្ចុប្បន្នភាពបច្ចេកវិទ្យារបស់អាវុធនេះ។ ទោះជាយ៉ាងណា របាយការណ៍មិនបានទម្លាយព័ត៌មានលម្អិតស៊ីជម្រៅពីលក្ខណៈបច្ចេកទេសរបស់អាវុធនេះឡើយ។

ព័ត៌មានលម្អិត៖​ https://www.kampucheathmey.com/global-news/1199937
330002
Photo1/2
🚨លោកត្រាំ ថា អាមេរិកអាចត្រូវវាយប្រហារភ្នំ Pickaxe របស់អ៊ីរ៉ង់ ដើម្បីកម្ទេចអាវុធនុយក្លេអ៊ែរ

ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសថា អាមេរិកអាចចាំបាច់ត្រូវតែបើកការវាយប្រហារតំបន់ភ្នំ Pickaxe ដែលជាទីតាំងមានការការពារយ៉ាងរឹងមាំ និងពាក់ព័ន្ធនឹងកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់ ដើម្បីធានាថា ទីក្រុងតេហេរ៉ង់ មិនអាចផលិត ឬទទួលបានអាវុធនុយក្លេអ៊ែរបានឡើយ។ នេះបើតាមការរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មាន Reuters កាលពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦។

ក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មាន Newsmax កាលពីយប់ថ្ងៃព្រហស្បតិ៍ លោកត្រាំបាននិយាយថា សហរដ្ឋអាមេរិកចង់ធានាថា អ៊ីរ៉ង់ មិនអាចមានអាវុធនុយក្លេអ៊ែរជាដាច់ខាត ព្រោះបើប្រទេសនេះមានអាវុធបែបនេះ ពួកគេនឹងប្រើប្រាស់មិនបាន។

ព័ត៌មានលម្អិត៖ https://www.kampucheathmey.com/global-news/1199897
301000
Photo1/2
🚨អាកាសយានដ្ឋាន យេម៉ែន រងការទម្លាក់គ្រាប់ ខណៈអារ៉ាប៊ីសាអូឌីត រងការវាយប្រហារមីស៊ីល

គ្រាប់មីស៊ីលជាច្រើនគ្រាប់បានវាយប្រហារចំអាកាសយានដ្ឋានអន្តរជាតិ Aden របស់យេម៉ែន កាលពីថ្ងៃទី១៦ ខែតុលា។ ក្នុងពេលជាមួយគ្នានេះ សម្ព័ន្ធភាពយោធាដឹកនាំដោយអារ៉ាប៊ីសាអូឌីតប្រកាសថា ខ្លួនបានស្ទាក់ចាប់គ្រាប់មីស៊ីលបាលីស្ទីកមួយគ្រាប់ ដែលសំដៅទៅកាន់ទីក្រុង Yanbu ជាប់សមុទ្រក្រហម ដែលជាមជ្ឈមណ្ឌលប្រេងដ៏សំខាន់របស់អារ៉ាប៊ីសាអូឌីត សម្រាប់នាំចេញប្រេងវាងតាមច្រកសមុទ្រ Hormuz។

យោងតាម Reuters កងកម្លាំងសម្ព័ន្ធមិត្តបានបញ្ជាក់ថា ខ្លួនក៏បានកម្ទេចគ្រាប់មីស៊ីលផ្លោងចំនួនពីរគ្រាប់ នៅលើផ្ទៃសមុទ្រក្រហម និងដ្រូន ចំនួនបីគ្រឿងនៅក្នុងតំបន់ភាគខាងត្បូង និងតំបន់ Riyadh របស់អារ៉ាប៊ីសាអូឌីតផងដែរ ប៉ុន្តែមិនបានបញ្ជាក់អត្តសញ្ញាណរបស់អ្នកវាយប្រហារនោះឡើយ។

ព័ត៌មានលម្អិត៖ https://www.kampucheathmey.com/global-news/1199865
279000
🚨រុស្ស៊ី​ បន្តវាយលុក​ បង្កើត​តំបន់សន្តិសុខ ដោយព្រមានថា មិនយក​បញ្ហានេះ​ មកចរចាជាមួយអ៊ុយក្រែនដាច់​ខាត

ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានប្រកាសថា ទីក្រុងមូស្គូនឹងបន្តធ្វើការវាយប្រហារទ្រង់ទ្រាយធំទៅលើទីតាំងការពារ និងមជ្ឈមណ្ឌលភស្តុភាររបស់អ៊ុយក្រែន ហើយនឹងមិនដាក់បញ្ចូលការបង្កើតតំបន់សន្តិសុខនៅតាមបណ្តោយព្រំដែន ទៅក្នុងការចរចាសន្តិភាពនោះទេ។

យោងតាមទីភ្នាក់ងារសារព័ត៌មាន TASS កាលពីថ្ងៃទី ១៧ ខែតុលា អំឡុងពេលចុះទស្សនកិច្ចនៅទីបញ្ជាការរងរបស់កងកម្លាំងរុស្ស៊ី កំពុងចូលរួមក្នុងប្រតិបត្តិការយោធាក្នុងប្រទេសអ៊ុយក្រែន លោក ពូទីន ថ្លែងអំពីគោលដៅយោធា ស្ថានភាពនៅលើសមរភូមិ និងភារកិច្ចការពារតំបន់ព្រំដែនរបស់រុស្ស៊ី។

មេដឹកនាំរុស្ស៊ីរូបនេះសង្កត់ធ្ងន់ថា កងទ័ពរបស់ប្រទេសនឹងបន្តអនុវត្តតាមគោលដៅដែលបានកំណត់ រួមមានការពង្រីកការគ្រប់គ្រងនៅក្នុងតំបន់ Donetsk ការបន្តប្រតិបត្តិការវាយលុកប្រឆាំងនឹងទីតាំងយោធារបស់អ៊ុយក្រែន និងការបង្កើតតំបន់សន្តិសុខមួយ ដើម្បីការពារទឹកដីរបស់រុស្ស៊ី។

ប្រធានាធិបតី ពូទីន បានថ្លែងថា ប្រទេសរុស្ស៊ីនឹងមិនដាក់បញ្ហានៃការធានាសុវត្ថិភាពនៅតាមតំបន់ព្រំដែនរបស់ខ្លួន ទៅជាចំណុចសម្រាប់ការចរចានៅក្នុងកិច្ចពិភាក្សាសន្តិភាពណាមួយជាមួយអ៊ុយក្រែននោះទេ។

យោងតាមលោក ពូទីន បន្ទាប់ពីកងកម្លាំងអ៊ុយក្រែនបានចូលទៅក្នុងខេត្ត Kursk របស់រុស្ស៊ី ទីក្រុងមូស្គូបានដាក់បញ្ជាឱ្យកងទ័ពរបស់ខ្លួន មិនត្រឹមតែរុញច្រានកងកម្លាំងសត្រូវចេញពីទឹកដីនោះប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្កើតតំបន់សុវត្ថិភាពមួយ ដើម្បីទប់ស្កាត់ការវាយប្រហារស្រដៀងគ្នានេះ នាពេលអនាគតទៀតផង។

ប្រធានាធិបតីរុស្ស៊ីរូបនេះបញ្ជាក់ថា៖ «ភារកិច្ចរបស់យើង គឺធានាសុវត្ថិភាពដាច់ខាតសម្រាប់តំបន់ព្រំដែនរបស់រុស្ស៊ីនាពេលអនាគត ហើយយើងនឹងមិនលើកយកបញ្ហានេះមកពិភាក្សានៅក្នុងការចរចាសន្តិភាពណាមួយជាមួយអ៊ុយក្រែននោះទេ»។

លោក ពូទីន លើកឡើងថា ការបង្កើតតំបន់សុវត្ថិភាពនេះ កំពុងដំណើរការទៅដោយជោគជ័យ ហើយលោកណែនាំដល់មេបញ្ជាការយោធាឱ្យបន្តអនុវត្តភារកិច្ចនេះស្របតាមគោលដៅនៃប្រតិបត្តិការយោធា កំណត់ដោយទីក្រុងមូស្គូ៕

ប្រភព៖ TASS
259000
Photo1/8
🚨ព្រោះទូកុងតឺន័រ នៅបាងកក! ប្រតិភូអន្តរជាតិខ្លះ ត្រូវបង្ខំចិត្តរកផ្លូវវាង និងចុះដើរ ទៅប្រជុំ IMF

ជាវិធានការរឹតបន្តឹងសន្តិសុខ ទប់ទល់ជាមួយនឹងបាតុកម្មដ៏ខ្លាំងក្លា អំឡុងកិច្ចប្រជុំប្រចាំឆ្នាំ IMF–World Bank, កងកម្លាំងនគរបាលថៃ បានដាក់ទូកុងតឺន័រ បិទខ្ទប់ផ្លូវបំបែក Rama ទី៤ ដោយបើកឱ្យតែយានយន្ត មានប័ណ្ណអនុញ្ញាតប៉ុណ្ណោះ ទើបអាចឆ្លងកាត់បាន ដែលជាហេតុ បង្កការកកស្ទះចរាចរណ៍យ៉ាងវែងអន្លាយ ដល់ថ្នាក់ធ្វើឱ្យគណៈប្រតិភូខ្លះ និងអ្នកកាសែតមួយចំនួន ត្រូវបង្ខំចិត្តរកផ្លូវវាង ឯខ្លះទៀត ក៏ចុះដើរឆ្ពោះទៅកាន់ មជ្ឈមណ្ឌលសន្និបាត Queen Sirikit ដើម្បីចូលប្រជុំ។

តាមការផ្សាយរបស់ Thai Newsroom កាលពីថ្ងៃសុក្រ ទី១៦ ខែតុលា ឆ្នាំ២០២៦ នគរបាល ក៏ដាក់ពង្រាយកម្លាំង នៅពីក្រោយកុងតឺន័រទាំងនោះផងដែរ ដើម្បីរក្សាសណ្តាប់ធ្នាប់ និងធានាសន្តិសុខ ប៉ុន្តែវិធានការទាំងនេះ បង្កជាការរំខាន និងនាំឱ្យមានការរអ៊ូរទាំយ៉ាងខ្លាំង ពីសំណាក់អ្នកចូលរួម។

មិនត្រឹមប៉ុណ្ណឹង ស្ថានីយរថភ្លើងក្រោមដី MRT ក៏ត្រូវបិទជាបណ្តោះអាសន្នដែរ ខណៈអ្នកធ្វើដំណើរឆ្ពោះទៅកាន់មជ្ឈមណ្ឌលសន្និបាត ត្រូវណែនាំឱ្យចុះនៅស្ថានីយក្បែរនោះ ហើយបន្តដំណើរដោយថ្មើជើង៕

ប្រភព៖ Thai Newsroom

📲 JOIN កម្ពុជាថ្មី International
269001
🚨បាតុករ ដាក់ការទាមទារ ៦ចំណុច ក្នុងបាតុកម្មដ៏ខ្លាំងក្លាប្រឆាំង IMF-World Bank នៅ បាងកក 

បាតុកម្មប្រឆាំងកិច្ចប្រជុំ មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) និងធនាគារពិភពលោក (World Bank) ក្នុងប្រទេសថៃ នៅតែធ្ងន់ធ្ងរ ដល់ថ្នាក់កងកម្លាំង ដាក់ទូកុងតឺន័រ និងរបាំងដែក ដើម្បីរារាំងក្រុមអ្នកតវ៉ា រុញឱ្យសភាពការណ៍វឹកវរខ្លាំង។

ទោះមានវិធានការតឹងរ៉ឹងបែបនេះក្តី ក៏មិនអាចបង្អាក់ដំណើរការបានដែរ ដោយក្រុមបាតុកររាប់រយនាក់ ​នាំគ្នាសម្រុកតវ៉ា ថែមទាំងដាក់ចេញនូវការទាមទារចំនួន ៦ចំណុច ទៅជំនួបកំពូលនេះ ទៀតផង។

តាមការផ្សាយរបស់ Khaosod កាលពីថ្ងៃសុក្រ ទី១៦ ខែតុលា ឆ្នាំ២០២៦, ក្នុងអំឡុងបាតុកម្មនោះ បណ្តាញប្រជាជន ប្រឆាំងធនាគារពិភពលោក និង IMF បានអានសេចក្តីថ្លែងការណ៍មួយ ដោយគូសបញ្ជាក់ពីការទាមទាររបស់ «អង្គការសភាជនក្រីក្រ» ដែលធ្វើឡើងចំទិវាស្បៀងអាហារពិភពលោក។

សេចក្តីថ្លែងការណ៍នោះ បានរិះគន់អ្វីដែលក្រុមនេះពិពណ៌នាថាជា តួនាទីបង្កផលប៉ះពាល់របស់ធនាគារពិភពលោក និង IMF ក្នុងការបំផ្លាញអធិបតេយ្យភាពស្បៀងអាហារ និងការងើបឡើងវិញនៃរចនាសម្ព័ន្ធអាណានិគមនិយមបែបថ្មី។

🚨ការទាមទារទាំង ៦ចំណុចនោះ រួមមាន៖

1.លុបបំណុល សម្រាប់ប្រទេសដែលមានចំណូលទាប និងមធ្យម ដែលកំពុងប្រឈមមុខនឹងវិបត្តិបំណុល។

2.អនុញ្ញាតឱ្យមានការពិនិត្យពិច័យ ជាសាធារណៈលើបំណុលបរទេស ដែលរដ្ឋាភិបាលនានា ជំពាក់។

3.បញ្ចប់ការផ្តល់ប្រាក់ឧបត្ថម្ភធន ដល់ក្រុមហ៊ុនសាជីវកម្មធំៗ ហើយបង្វែរថវិកាសាធារណៈទៅជួយគាំទ្រកសិកម្មបែបអេកូឡូស៊ី ព្រមទាំងបង្វែរការវិនិយោគលើវិស័យស្បៀងអាហារ កសិកម្ម និងអាកាសធាតុ ឱ្យផុតពីខ្សែច្រវាក់ផ្គត់ផ្គង់ ដែលគ្របដណ្តប់ដោយក្រុមហ៊ុនសាជីវកម្ម វិញ។

4.បង្កើនចំណូលរដ្ឋ តាមរយៈប្រព័ន្ធពន្ធដារជឿនលឿន រួមទាំងការប្រមូលពន្ធសមរម្យ លើប្រាក់ចំណេញរបស់ក្រុមហ៊ុនសាជីវកម្ម និងការប្រមូលពន្ធលើទ្រព្យសម្បត្តិរបស់អ្នកមានមហាសេដ្ឋី។

5.ធ្វើឱ្យធនាគារកណ្តាល មានលក្ខណៈប្រជាធិបតេយ្យ តម្លាភាព និងគណនេយ្យភាពចំពោះសាធារណជន ដោយធានាថា ស្ថាប័នទាំងនេះការពារផលប្រយោជន៍ របស់កម្មករនិយោជិត ជាជាងការពារផលប្រយោជន៍ របស់ក្រុមហ៊ុនអាជីវកម្មធំៗ។

6.គិតប្រជាជន និងភពផែនដី ជាធំ ក្នុងការរៀបចំគោលនយោបាយសេដ្ឋកិច្ច។

សូមជម្រាបជាថ្មី ការតវ៉ានៅថៃ គឺជាផ្នែកមួយនៃយុទ្ធនាការសកល របស់បណ្តាញចលនាកសិករអន្តរជាតិ La Via Campesina ក្នុងប្រទេសជាង ៦០ ដើម្បីទាមទារលក្ខខណ្ឌ ៦ ចំណុចពីស្ថាប័នហិរញ្ញវត្ថុពិភពលោក៕

ប្រភព៖ Khaosod
258001
🚨អនុទីន ចាប់ផ្តើមរងសម្ពាធខ្លាំងឡើងៗ ពីក្រុមជ្រុលនិយម ថៃ ដឹកនាំដោយ ស៊ិនធិ

អនុទីន កំពុងរងសម្ពាធខ្លាំង ខណៈរលកនៃការប្រឆាំង កំពុងពុះកញ្ជ្រោលក្នុងប្រទេសថៃ ជាពិសេសថ្មីៗនេះ អតីតមេដឹកនាំក្រុមអាវលឿង បានចេញមុខដោយផ្ទាល់ បរិហានាយករដ្ឋមន្ត្រីថៃ តែម្តង។

ចំពោះរឿងហេតុចុងក្រោយបំផុតនេះ ស៊ិនធិ លឹមថងគុល បានប្រកាសបើកយុទ្ធនាការ «ដណ្តើមយក ​ប្រទេសថៃរបស់យើងមកវិញ» ដោយចោទប្រកាន់ថា រដ្ឋាភិបាលទីក្រុងបាងកក ក្រោមការដឹកនាំរបស់ ​អនុទីន បានបណ្តែតបណ្តោយឲ្យ មានបណ្តាញអាជីវកម្មខុសច្បាប់ពីបរទេស ជាពិសេសសំដៅលើអ៊ីស្រាអែល តែម្តង ឲ្យមកទិញដីធ្លី និងធ្វើអាជីវកម្ម ក្នុងប្រទេសថៃ ដោយប្រើឈ្មោះជនជាតិថៃ ដើម្បីបាំងមុខ។

តាមសម្តីរបស់ ស៊ិនធិ, ជនជាតិអ៊ីស្រាអែល ក្នុងចំណោមជនបរទេសផ្សេងទៀត កំពុងបើកអាជីវកម្មកខ្វក់ ដោយប្រើប្រាស់ជនជាតិថៃ ជារនាំងពាំងមុខ ប៉ុន្តែរដ្ឋាភិបាលអនុទីន អសកម្មខ្លាំងណាស់ ក្នុងការចាត់វិធានការ ឬដោះស្រាយបញ្ហាទាំងនោះ។ ដូច្នេះហើយ លោកក៏ចាប់ផ្តើមយុទ្ធនាការនេះ ដោយនឹងដើរក្បួនទៅតវ៉ានៅស្ថានទូតអ៊ីស្រាអែល ហើយដាក់ញត្តិនៅទីនោះ នាថ្ងៃទី១០ ខាងមុខតែម្តង។ លោកប្រកាសថា៖ «បើប្រយុទ្ធដើម្បីដណ្តើមយកប្រទេសថៃ ត្រឡប់មកវិញ ខ្ញុំសុខចិត្តស្លាប់»។

មិនត្រឹមប៉ុណ្ណឹង ក៏មានការរិះគន់ផងដែរ លើដោះស្រាយរបស់អនុទីន ចំពោះការសង្គ្រោះទឹកជំនន់ ភាពមិនប្រក្រតីក្នុងការប្រឡងចូលបម្រើការងាររដ្ឋ និងវិវាទដីធ្លីនៅតំបន់ Khao Kradong។

ក្រៅពីការដើរក្បួនទៅស្ថានទូតអ៊ីស្រាអែល នៅថ្ងៃទី១០ហើយនោះ, ស៊ិនធិ ក៏ព្រមាន ធ្វើបាតុកម្មតាមដងផ្លូវទ្រង់ទ្រាយធំផងដែរ ប្រសិនបើនៅថ្ងៃទី១៤ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតថៃ សម្រេចទម្លាក់ចោល ការចោទប្រកាន់លើករណីស៊ុមគ្រលុំគ្នា ក្នុងការបោះឆ្នោត ជ្រើសរើសសមាជិកព្រឹទ្ធសភា ដែលពាក់ព័ន្ធនឹងអ្នកនយោបាយធំៗ។

ទន្ទឹុមនោះ បើតាមការផ្សាយរបស់ Thai Newsroom កាលពីថ្ងៃចន្ទ ទី៧ ខែកញ្ញា ឆ្នាំ២០២៦ គិតត្រឹមពេលនេះ មានក្រុមរហូតដល់ទៅ ៥ហើយ ដែលបង្ហាញបំណងចូលរួមចលនារបស់ ស៊ិនធិ។

យ៉ាងណា ជុំវិញរឿងនេះ ក៏មានប្រតិកម្មពីរដ្ឋាភិបាលថៃដែរ ដោយរដ្ឋមន្ត្រីក្រសួងធនធានធម្មជាតិ និងបរិស្ថាន Suchart Chomklin បានរិះគន់ចំៗទៅ ស៊ិនធិ ហើយព្រមានថា ការធ្វើបាតុកម្មតាមដងផ្លូវជាថ្មី អាចធ្វើឱ្យប្រទេសជាតិ ដើរថយក្រោយ ២០ ឆ្នាំ។

ជាពិសេស លោកព្រមានថា ទង្វើបែបនេះ ពិតជាមានហានិភ័យខ្លាំងណាស់ ដែលវានឹងធ្វើខូចដល់ទំនុកចិត្តរបស់វិនិយោគិនបរទេស។

ទោះបីជាយ៉ាងណាក៏ដោយ ជុំវិញរឿងនេះ អនុទីន មិនទាន់និយាយអ្វីច្រើនទេ គ្រាន់តែបង្ហើរពាក្យប៉ុន្មានម៉ាត់ថា លោកស្វាគមន៍ជានិច្ច បើស៊ិនធិ ចង់ជជែកតទល់គ្នា ក្នុងកម្មវិធីណាមួយ៕

ប្រភព៖ Amarin TV & Thai Newsroom
227000

Showing 30 of 104 posts

Xếp hạng

Yêu cầu đăng nhập

Frequently Asked Questions

Kênh Telegram កម្ពុជាថ្មី International nói về gì?+

កម្ពុជាថ្មី International (@kpt_international) là kênh Telegram thuộc danh mục Tin thế giới trên tgdio. Xem xếp hạng, đánh giá, nhận xét và bài đăng trước khi đăng ký. Hiện có khoảng 4.750 người đăng ký trên tgdio.

Làm sao để tham gia កម្ពុជាថ្មី International (@kpt_international)?+

Mở hồ sơ trên tgdio, dùng Join / Open in Telegram để đăng ký @kpt_international miễn phí.

កម្ពុជាថ្មី International có phải kênh Tin thế giới tốt không?+

Trên tgdio hãy xem đánh giá, nhận xét, xếp hạng và bài đăng của កម្ពុជាថ្មី International trước khi tham gia. Hiện có khoảng 4.750 người đăng ký trên tgdio. So sánh với các kênh Tin thế giới tương tự.

Xem thống kê và bài đăng កម្ពុជាថ្មី International ở đâu?+

Trên tgdio, mở trang @kpt_international để xem thống kê, xếp hạng, đánh giá và bài đăng.