កម្ពុជាថ្មី International Telegram channel photo

កម្ពុជាថ្មី International

@kpt_internationalPublic Channel

តាមដានព័ត៌មានអន្តរជាតិ ទាន់ហេតុការណ៍ ថ្មីៗ ខ្លីខ្លឹម មាននៅទីនេះ...

Tin thế giớiTiếng ViệtViệt Nam

347

Last views

4.8k (4,775 subscribers)
Thành viên
—
Rating
89
Total Posts
Oct 14, 2026, 1:54 PM
Cập nhật
Apr 5, 2026
Created
Stats

Bạn đang xem nội dung bằng tiếng Việt. Vui lòng thay đổi ngôn ngữ trang web để xem nội dung bằng các ngôn ngữ khác.

Channel Information

Channel Information
Channel Nameកម្ពុជាថ្មី International
Username@kpt_international
CategoryTin thế giới
LanguageTiếng Việt
CountryViệt Nam
Thành viên4,775
Channel TypePublic Channel
Created5 thg 4, 2026
Last Updated14 thg 10, 2026 • 8 ngày trước
StatusActive

Xếp hạng

Xếp hạng toàn cầu
#272767-479
Xếp hạng ngôn ngữ
#5028-39
Xếp hạng danh mục
#2175+1

Tăng trưởng người đăng ký

Tổng cộng: 4.8K30 Days growth: -420.9%
09/1509/2009/2509/3010/0510/1010/14
Tăng trưởng người đăng ký - 30 Days
DateSubscribers
15:09:20264,817
16:09:20264,817
17:09:20264,788
18:09:20264,788
19:09:20264,788
20:09:20264,788
21:09:20264,788
22:09:20264,788
23:09:20264,788
24:09:20264,788
25:09:20264,788
26:09:20264,788
27:09:20264,788
28:09:20264,788
29:09:20264,788
30:09:20264,788
01:10:20264,788
02:10:20264,788
03:10:20264,788
04:10:20264,788
05:10:20264,788
06:10:20264,788
07:10:20264,788
08:10:20264,788
09:10:20264,788
10:10:20264,788
11:10:20264,788
12:10:20264,788
13:10:20264,788
14:10:20264,775
Tăng trưởng người đăng ký - Weekly
DateSubscribers
Week of 30:03:20265,052
Week of 06:04:20265,027
Week of 13:04:20265,027
Week of 20:04:20265,027
Week of 27:04:20264,970
Week of 04:05:20264,970
Week of 11:05:20264,895
Week of 18:05:20264,895
Week of 25:05:20264,895
Week of 01:06:20264,849
Week of 08:06:20264,849
Week of 15:06:20264,849
Week of 22:06:20264,849
Week of 29:06:20264,883
Week of 06:07:20264,883
Week of 13:07:20264,883
Week of 20:07:20264,863
Week of 27:07:20264,863
Week of 03:08:20264,849
Week of 10:08:20264,849
Week of 17:08:20264,836
Week of 24:08:20264,835
Week of 31:08:20264,835
Week of 07:09:20264,817
Week of 14:09:20264,788
Week of 21:09:20264,788
Week of 28:09:20264,788
Week of 05:10:20264,788
Week of 12:10:20264,775
Tăng trưởng người đăng ký - Monthly
DateSubscribers
April 20264,970
May 20264,895
June 20264,883
July 20264,863
August 20264,835
September 20264,788
October 20264,775
Tăng trưởng người đăng ký - Yearly
DateSubscribers
20264,775

Top 10 posts

Most viewed posts from this channel

By views
  1. #1🎞 លោក ដូណាល់ ត្រាំ ​ព្រមាន​កម្ទេច​រោងចក្រថាមពលនិង​ស្ពាន​នៅ​​ថ្ងៃអង្គា774
  2. #2🚨មេ Scammer អន្តរជាតិម្នាក់ទៀត ដែលជាប់បញ្ជីខ្មៅ Interpol រស់សោយសុខនៅថ742
  3. #3🚨ថៃអាចនឹងមានកម្ដៅក្ដៅខ្លាំងដូចវាលខ្សាច់សាហារ៉ា នៅឆ្នាំ២០៧០712
  4. #4🚨សន្ទស្សន៍កម្តៅ នៅបាងកក ឈានដល់កម្រិត «គ្រោះថ្នាក់បំផុត» ៥២ អង្សាសេ658
  5. #5Post #16725610
  6. #6🚨ត្រាំ ទទួលស្គាល់ថា យន្តហោះចម្បាំងអាមេរិក ពិតជាធ្លាក់មែន ប៉ុន្តែអត់ប៉601
  7. #7🚨អ៊ីរ៉ង់ អះអាងថា ខ្លួនបាញ់ទម្លាក់ F-35 របស់អាមេរិក ២គ្រឿង ត្រឹម២៤ម៉ោង596
  8. #8🚨អាមេរិក កំពុងសម្រុកបំពេញឃ្លាំងអាវុធ អំឡុងពេលបទឈប់បាញ់ ជាមួយអ៊ីរ៉ង់555
  9. #9🚨លេចឮព័ត៌មានថា មេដឹកនាំ​ថ្មី​អ៊ីរ៉ង់​ កំពុងសន្លប់បាត់ស្មារតី មិន​អាច​547
  10. #10🚨ថៃ មិនតបតឡើយ បានត្រឹមពង្រឹងសន្តិសុខនិងបន្តឃ្លាំមើល ក្រោយមីយ៉ាន់ម៉ា ទ522

Bài đăng gần đây

🚨និស្សិត សហជីព និងចលនា «អាវលឿង» គ្រោងធ្វើបាតុកម្មទ្រង់ទ្រាយធំនៅទូទាំងប្រទេសបារាំង

មនុស្សរាប់ម៉ឺននាក់ត្រូវបានរំពឹងថា នឹងចេញធ្វើបាតុកម្មនៅទូទាំងប្រទេសបារាំងនៅថ្ងៃសៅរ៍ ទី១៧ ខែតុលា ខណៈនិស្សិត សមាជិកសហជីព និងសកម្មជនដែលនៅសេសសល់ពីចលនា «អាវកាក់លឿង» (Yellow Vests) រួមកម្លាំងគ្នាដើម្បីតវ៉ាប្រឆាំងនឹងការឡើងថ្លៃទំនិញ និងការធ្លាក់ចុះនៃប្រព័ន្ធសង្គមរបស់ប្រទេស។ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មាន Reuters។

រលកបាតុកម្មដំបូងបានចាប់ផ្តើមកាលពីខែមុន នៅតាមវិទ្យាល័យក្នុងតំបន់ជាយក្រុងប៉ារីសភាគខាងជើង ដែលមានប្រជាជនចំណូលទាប។ ការខឹងសម្បាររបស់សិស្សចំពោះការអវត្តមានរបស់គ្រូបង្រៀន និងស្ថានភាពសាលារៀនដែលទ្រុឌទ្រោម បានរីករាលដាលក្លាយជាចលនាតវ៉ាទូទាំងប្រទេស ប្រឆាំងនឹងវិសមភាពសង្គម ការចំណាយសាធារណៈមិនគ្រប់គ្រាន់ និងការធ្លាក់ចុះនៃគុណភាពសេវាសាធារណៈ។

បាតុកម្មនេះកើតឡើងនៅពេលប្រទេសបារាំងកំពុងប្រឈមនឹងបញ្ហានយោបាយ និងសេដ្ឋកិច្ច ខណៈអាណត្តិប្រធានាធិបតីលោក Emmanuel Macron កំពុងឈានដល់ដំណាក់កាលចុងក្រោយ។ ប្រទេសនេះកំពុងប្រឈមនឹងការបែកបាក់ផ្នែកនយោបាយ និងការបែងចែកមតិសាធារណជនកាន់តែខ្លាំង។

ទន្ទឹមនឹងនេះ វិនិយោគិនកំពុងលក់មូលបត្របំណុលរបស់បារាំង ដែលធ្វើឱ្យថ្លៃខ្ចីប្រាក់របស់ប្រទេសកើនឡើងដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេលជាង ២០ ឆ្នាំ។ បញ្ហានេះក៏បានបង្ហាញពីការលំបាកយូរអង្វែងរបស់បារាំងក្នុងការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈផងដែរ។

នាយករដ្ឋមន្ត្រីបារាំង លោក Sébastien Lecornu បានព្រមានកាលពីថ្ងៃព្រហស្បតិ៍ ទី១៥ ខែតុលា ថា អាជ្ញាធរបារម្ភថា បាតុកម្មចុងសប្តាហ៍នេះអាចប្រែក្លាយជាភាពចលាចល និងអំពើហិង្សា។ រដ្ឋាភិបាលបានចោទប្រកាន់គណបក្សឆ្វេងនិយមជ្រុល France Unbowed (LFI) ថាបានជំរុញឱ្យបាតុកម្មកាន់តែតានតឹង ប៉ុន្តែគណបក្សនេះបានបដិសេធការចោទប្រកាន់។

លោក Lecornu បាននិយាយថា ចាប់តាំងពីបាតុកម្មចាប់ផ្តើមមក មន្ត្រីប៉ូលិសជាង ៩០០ នាក់បានរងរបួស ដែលលោកចាត់ទុកថាជាកម្រិតហិង្សាមួយក្នុងចំណោមកម្រិតធ្ងន់ធ្ងរបំផុតក្នុងរយៈពេលជាច្រើនទសវត្សរ៍៕

ប្រភព៖ Reuters
347000
Photo1/2
🚨ប្រតិភូជាច្រើនដើរចេញពីកិច្ចប្រជុំ IMF នៅបាងកក ពេលរដ្ឋមន្ត្រីហិរញ្ញវត្ថុរុស្ស៊ីថ្លែងសុន្ទរកថា

ប្រតិភូជាច្រើនរូបបានដើរចេញពីកិច្ចប្រជុំគណៈកម្មាធិការដឹកនាំរបស់មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) នៅទីក្រុងបាងកក ប្រទេសថៃ នៅថ្ងៃសៅរ៍ ទី១៧ ខែតុលា នៅពេលរដ្ឋមន្ត្រីហិរញ្ញវត្ថុរុស្ស៊ី លោក Anton Siluanov បានថ្លែងទៅកាន់អង្គប្រជុំជាភាសារុស្ស៊ី។ នេះបើយោងតាមប្រភពចំនួន ៣ ដែលដឹងពីហេតុការណ៍ និងបានប្រាប់ទីភ្នាក់ងារសារព័ត៌មាន Reuters។

ការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន ចាប់តាំងពីខែកុម្ភៈ ឆ្នាំ២០២២ បានបង្កឱ្យមានការបែកបាក់យ៉ាងខ្លាំងនៅក្នុងគណៈកម្មាធិការរូបិយវត្ថុ និងហិរញ្ញវត្ថុអន្តរជាតិ (IMFC) របស់ IMFដោយរារាំងស្ថាប័ននេះមិនឱ្យសម្រេចបានសេចក្តីថ្លែងការណ៍រួម ក្នុងរយៈពេលជាច្រើនឆ្នាំចាប់តាំងពីពេលនោះមក។

ព័ត៌មានលម្អិត៖ https://www.kampucheathmey.com/global-news/1200007
334001
Photo1/2
🚨អគ្គសេនាធិការអ៊ុយក្រែន៖ រុស្ស៊ីបាត់បង់កងទ័ពជាង ១,៥៦ លាននាក់ ចាប់តាំងពីផ្ទុះសង្គ្រាម

អគ្គសេនាធិការកងទ័ពអ៊ុយក្រែន បានឱ្យដឹងថា រុស្ស៊ីបានបាត់បង់កងទ័ពសរុបចំនួន ១ ៥៦១ ០២០ នាក់ ចាប់តាំងពីការបើកការឈ្លានពានទ្រង់ទ្រាយធំលើអ៊ុយក្រែន កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២។ ក្នុងនោះ កងកម្លាំងរុស្ស៊ី បានរងការបាត់បង់កម្លាំងទាហានចំនួន ១ ៧៩០ នាក់ក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយ។ នេះបើយោងតាមរបាយការណ៍របស់អគ្គសេនាធិការអ៊ុយក្រែន ចុះផ្សាយនៅថ្ងៃទី១៦ ខែតុលា និងត្រូវបានរាយការណ៍ដោយសារព័ត៌មាន The Kyiv Independent។

ព័ត៌មានលម្អិត៖ https://www.kampucheathmey.com/global-news/1199849
309000
Photo1/2
🚨លោក ត្រាំ បដិសេធមិនទទួលខុសត្រូវ ជុំវិញការកាត់ផ្ដាច់ប្រព័ន្ធ Starlink អ៊ុយក្រែន

ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានថ្លែងកាលពីថ្ងៃទី១៦ ខែតុលា ថា ទាំងរូបលោក ឬលោក Elon Musk មិនមែនជាអ្នកទទួលខុសត្រូវចំពោះការដែលអ៊ុយក្រែនបាត់បង់ការចូលប្រើប្រាស់ប្រព័ន្ធអ៊ីនធឺណិត Starlink ដែលបានធ្វើឱ្យប៉ះពាល់ដល់ប្រតិបត្តិការយោធារបស់ខ្លួនប្រឆាំងនឹងរុស្ស៊ី​ ឡើយ។

ការបកស្រាយរបស់លោក ត្រាំ ធ្វើឡើង បន្ទាប់ពីទីភ្នាក់ងារសារព័ត៌មាន Reuters បានរាយការណ៍កាលពីថ្ងៃព្រហស្បតិ៍ថា សេតវិមានបានអនុម័តលើការកាត់បន្ថយសេវាកម្ម Starshield នេះ។

ព័ត៌មានលម្អិត៖ https://www.kampucheathmey.com/global-news/1199848
320000
Photo1/2
🚨កូរ៉េខាងជើង ប្រកាសពីភាពជោគជ័យ ក្នុងការធ្វើតេស្តគ្រាប់បែក Torpedo ជំនាន់ថ្មី បំពាក់បច្ចេកវិទ្យា AI

ទីភ្នាក់ងារសារព័ត៌មានមជ្ឈិមកូរ៉េ (KCNA) បានរាយការណ៍នៅថ្ងៃទី១៧ ខែតុលា ថា កូរ៉េខាងជើងបានបើកការសាកល្បងក្រោមទឹក នូវប្រព័ន្ធអាវុធគ្រាប់បែកទឹក (torpedo) នាំផ្លូវច្បាស់លាស់ជំនាន់ថ្មីមួយ ដោយបញ្ជាក់ថា ការសាកល្បងនេះគឺជាសញ្ញានៃការផ្លាស់ប្តូរដ៏សំខាន់ នៃសមត្ថភាពកងទ័ពជើងទឹករបស់ខ្លួន។

យោងតាមការចេញផ្សាយរបស់ KCNA កូរ៉េខាងជើង បានបាញ់សាកល្បងប្រព័ន្ធអាវុធគ្រាប់បែកទឹកល្បឿនលឿនខ្លាំងនាំផ្លូវច្បាស់លាស់ប្រភេទ «Zam-2.0» កាលពីថ្ងៃព្រហស្បតិ៍ ទី១៦ ខែតុលា ដើម្បីផ្ទៀងផ្ទាត់លើភាពជោគជ័យនៃការធ្វើបច្ចុប្បន្នភាពបច្ចេកវិទ្យារបស់អាវុធនេះ។ ទោះជាយ៉ាងណា របាយការណ៍មិនបានទម្លាយព័ត៌មានលម្អិតស៊ីជម្រៅពីលក្ខណៈបច្ចេកទេសរបស់អាវុធនេះឡើយ។

ព័ត៌មានលម្អិត៖​ https://www.kampucheathmey.com/global-news/1199937
330002
Photo1/2
🚨លោកត្រាំ ថា អាមេរិកអាចត្រូវវាយប្រហារភ្នំ Pickaxe របស់អ៊ីរ៉ង់ ដើម្បីកម្ទេចអាវុធនុយក្លេអ៊ែរ

ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសថា អាមេរិកអាចចាំបាច់ត្រូវតែបើកការវាយប្រហារតំបន់ភ្នំ Pickaxe ដែលជាទីតាំងមានការការពារយ៉ាងរឹងមាំ និងពាក់ព័ន្ធនឹងកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់ ដើម្បីធានាថា ទីក្រុងតេហេរ៉ង់ មិនអាចផលិត ឬទទួលបានអាវុធនុយក្លេអ៊ែរបានឡើយ។ នេះបើតាមការរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មាន Reuters កាលពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦។

ក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មាន Newsmax កាលពីយប់ថ្ងៃព្រហស្បតិ៍ លោកត្រាំបាននិយាយថា សហរដ្ឋអាមេរិកចង់ធានាថា អ៊ីរ៉ង់ មិនអាចមានអាវុធនុយក្លេអ៊ែរជាដាច់ខាត ព្រោះបើប្រទេសនេះមានអាវុធបែបនេះ ពួកគេនឹងប្រើប្រាស់មិនបាន។

ព័ត៌មានលម្អិត៖ https://www.kampucheathmey.com/global-news/1199897
301000
Photo1/2
🚨អាកាសយានដ្ឋាន យេម៉ែន រងការទម្លាក់គ្រាប់ ខណៈអារ៉ាប៊ីសាអូឌីត រងការវាយប្រហារមីស៊ីល

គ្រាប់មីស៊ីលជាច្រើនគ្រាប់បានវាយប្រហារចំអាកាសយានដ្ឋានអន្តរជាតិ Aden របស់យេម៉ែន កាលពីថ្ងៃទី១៦ ខែតុលា។ ក្នុងពេលជាមួយគ្នានេះ សម្ព័ន្ធភាពយោធាដឹកនាំដោយអារ៉ាប៊ីសាអូឌីតប្រកាសថា ខ្លួនបានស្ទាក់ចាប់គ្រាប់មីស៊ីលបាលីស្ទីកមួយគ្រាប់ ដែលសំដៅទៅកាន់ទីក្រុង Yanbu ជាប់សមុទ្រក្រហម ដែលជាមជ្ឈមណ្ឌលប្រេងដ៏សំខាន់របស់អារ៉ាប៊ីសាអូឌីត សម្រាប់នាំចេញប្រេងវាងតាមច្រកសមុទ្រ Hormuz។

យោងតាម Reuters កងកម្លាំងសម្ព័ន្ធមិត្តបានបញ្ជាក់ថា ខ្លួនក៏បានកម្ទេចគ្រាប់មីស៊ីលផ្លោងចំនួនពីរគ្រាប់ នៅលើផ្ទៃសមុទ្រក្រហម និងដ្រូន ចំនួនបីគ្រឿងនៅក្នុងតំបន់ភាគខាងត្បូង និងតំបន់ Riyadh របស់អារ៉ាប៊ីសាអូឌីតផងដែរ ប៉ុន្តែមិនបានបញ្ជាក់អត្តសញ្ញាណរបស់អ្នកវាយប្រហារនោះឡើយ។

ព័ត៌មានលម្អិត៖ https://www.kampucheathmey.com/global-news/1199865
279000
🚨រុស្ស៊ី​ បន្តវាយលុក​ បង្កើត​តំបន់សន្តិសុខ ដោយព្រមានថា មិនយក​បញ្ហានេះ​ មកចរចាជាមួយអ៊ុយក្រែនដាច់​ខាត

ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានប្រកាសថា ទីក្រុងមូស្គូនឹងបន្តធ្វើការវាយប្រហារទ្រង់ទ្រាយធំទៅលើទីតាំងការពារ និងមជ្ឈមណ្ឌលភស្តុភាររបស់អ៊ុយក្រែន ហើយនឹងមិនដាក់បញ្ចូលការបង្កើតតំបន់សន្តិសុខនៅតាមបណ្តោយព្រំដែន ទៅក្នុងការចរចាសន្តិភាពនោះទេ។

យោងតាមទីភ្នាក់ងារសារព័ត៌មាន TASS កាលពីថ្ងៃទី ១៧ ខែតុលា អំឡុងពេលចុះទស្សនកិច្ចនៅទីបញ្ជាការរងរបស់កងកម្លាំងរុស្ស៊ី កំពុងចូលរួមក្នុងប្រតិបត្តិការយោធាក្នុងប្រទេសអ៊ុយក្រែន លោក ពូទីន ថ្លែងអំពីគោលដៅយោធា ស្ថានភាពនៅលើសមរភូមិ និងភារកិច្ចការពារតំបន់ព្រំដែនរបស់រុស្ស៊ី។

មេដឹកនាំរុស្ស៊ីរូបនេះសង្កត់ធ្ងន់ថា កងទ័ពរបស់ប្រទេសនឹងបន្តអនុវត្តតាមគោលដៅដែលបានកំណត់ រួមមានការពង្រីកការគ្រប់គ្រងនៅក្នុងតំបន់ Donetsk ការបន្តប្រតិបត្តិការវាយលុកប្រឆាំងនឹងទីតាំងយោធារបស់អ៊ុយក្រែន និងការបង្កើតតំបន់សន្តិសុខមួយ ដើម្បីការពារទឹកដីរបស់រុស្ស៊ី។

ប្រធានាធិបតី ពូទីន បានថ្លែងថា ប្រទេសរុស្ស៊ីនឹងមិនដាក់បញ្ហានៃការធានាសុវត្ថិភាពនៅតាមតំបន់ព្រំដែនរបស់ខ្លួន ទៅជាចំណុចសម្រាប់ការចរចានៅក្នុងកិច្ចពិភាក្សាសន្តិភាពណាមួយជាមួយអ៊ុយក្រែននោះទេ។

យោងតាមលោក ពូទីន បន្ទាប់ពីកងកម្លាំងអ៊ុយក្រែនបានចូលទៅក្នុងខេត្ត Kursk របស់រុស្ស៊ី ទីក្រុងមូស្គូបានដាក់បញ្ជាឱ្យកងទ័ពរបស់ខ្លួន មិនត្រឹមតែរុញច្រានកងកម្លាំងសត្រូវចេញពីទឹកដីនោះប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្កើតតំបន់សុវត្ថិភាពមួយ ដើម្បីទប់ស្កាត់ការវាយប្រហារស្រដៀងគ្នានេះ នាពេលអនាគតទៀតផង។

ប្រធានាធិបតីរុស្ស៊ីរូបនេះបញ្ជាក់ថា៖ «ភារកិច្ចរបស់យើង គឺធានាសុវត្ថិភាពដាច់ខាតសម្រាប់តំបន់ព្រំដែនរបស់រុស្ស៊ីនាពេលអនាគត ហើយយើងនឹងមិនលើកយកបញ្ហានេះមកពិភាក្សានៅក្នុងការចរចាសន្តិភាពណាមួយជាមួយអ៊ុយក្រែននោះទេ»។

លោក ពូទីន លើកឡើងថា ការបង្កើតតំបន់សុវត្ថិភាពនេះ កំពុងដំណើរការទៅដោយជោគជ័យ ហើយលោកណែនាំដល់មេបញ្ជាការយោធាឱ្យបន្តអនុវត្តភារកិច្ចនេះស្របតាមគោលដៅនៃប្រតិបត្តិការយោធា កំណត់ដោយទីក្រុងមូស្គូ៕

ប្រភព៖ TASS
259000
Photo1/8
🚨ព្រោះទូកុងតឺន័រ នៅបាងកក! ប្រតិភូអន្តរជាតិខ្លះ ត្រូវបង្ខំចិត្តរកផ្លូវវាង និងចុះដើរ ទៅប្រជុំ IMF

ជាវិធានការរឹតបន្តឹងសន្តិសុខ ទប់ទល់ជាមួយនឹងបាតុកម្មដ៏ខ្លាំងក្លា អំឡុងកិច្ចប្រជុំប្រចាំឆ្នាំ IMF–World Bank, កងកម្លាំងនគរបាលថៃ បានដាក់ទូកុងតឺន័រ បិទខ្ទប់ផ្លូវបំបែក Rama ទី៤ ដោយបើកឱ្យតែយានយន្ត មានប័ណ្ណអនុញ្ញាតប៉ុណ្ណោះ ទើបអាចឆ្លងកាត់បាន ដែលជាហេតុ បង្កការកកស្ទះចរាចរណ៍យ៉ាងវែងអន្លាយ ដល់ថ្នាក់ធ្វើឱ្យគណៈប្រតិភូខ្លះ និងអ្នកកាសែតមួយចំនួន ត្រូវបង្ខំចិត្តរកផ្លូវវាង ឯខ្លះទៀត ក៏ចុះដើរឆ្ពោះទៅកាន់ មជ្ឈមណ្ឌលសន្និបាត Queen Sirikit ដើម្បីចូលប្រជុំ។

តាមការផ្សាយរបស់ Thai Newsroom កាលពីថ្ងៃសុក្រ ទី១៦ ខែតុលា ឆ្នាំ២០២៦ នគរបាល ក៏ដាក់ពង្រាយកម្លាំង នៅពីក្រោយកុងតឺន័រទាំងនោះផងដែរ ដើម្បីរក្សាសណ្តាប់ធ្នាប់ និងធានាសន្តិសុខ ប៉ុន្តែវិធានការទាំងនេះ បង្កជាការរំខាន និងនាំឱ្យមានការរអ៊ូរទាំយ៉ាងខ្លាំង ពីសំណាក់អ្នកចូលរួម។

មិនត្រឹមប៉ុណ្ណឹង ស្ថានីយរថភ្លើងក្រោមដី MRT ក៏ត្រូវបិទជាបណ្តោះអាសន្នដែរ ខណៈអ្នកធ្វើដំណើរឆ្ពោះទៅកាន់មជ្ឈមណ្ឌលសន្និបាត ត្រូវណែនាំឱ្យចុះនៅស្ថានីយក្បែរនោះ ហើយបន្តដំណើរដោយថ្មើជើង៕

ប្រភព៖ Thai Newsroom

📲 JOIN កម្ពុជាថ្មី International
269001
🚨បាតុករ ដាក់ការទាមទារ ៦ចំណុច ក្នុងបាតុកម្មដ៏ខ្លាំងក្លាប្រឆាំង IMF-World Bank នៅ បាងកក 

បាតុកម្មប្រឆាំងកិច្ចប្រជុំ មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) និងធនាគារពិភពលោក (World Bank) ក្នុងប្រទេសថៃ នៅតែធ្ងន់ធ្ងរ ដល់ថ្នាក់កងកម្លាំង ដាក់ទូកុងតឺន័រ និងរបាំងដែក ដើម្បីរារាំងក្រុមអ្នកតវ៉ា រុញឱ្យសភាពការណ៍វឹកវរខ្លាំង។

ទោះមានវិធានការតឹងរ៉ឹងបែបនេះក្តី ក៏មិនអាចបង្អាក់ដំណើរការបានដែរ ដោយក្រុមបាតុកររាប់រយនាក់ ​នាំគ្នាសម្រុកតវ៉ា ថែមទាំងដាក់ចេញនូវការទាមទារចំនួន ៦ចំណុច ទៅជំនួបកំពូលនេះ ទៀតផង។

តាមការផ្សាយរបស់ Khaosod កាលពីថ្ងៃសុក្រ ទី១៦ ខែតុលា ឆ្នាំ២០២៦, ក្នុងអំឡុងបាតុកម្មនោះ បណ្តាញប្រជាជន ប្រឆាំងធនាគារពិភពលោក និង IMF បានអានសេចក្តីថ្លែងការណ៍មួយ ដោយគូសបញ្ជាក់ពីការទាមទាររបស់ «អង្គការសភាជនក្រីក្រ» ដែលធ្វើឡើងចំទិវាស្បៀងអាហារពិភពលោក។

សេចក្តីថ្លែងការណ៍នោះ បានរិះគន់អ្វីដែលក្រុមនេះពិពណ៌នាថាជា តួនាទីបង្កផលប៉ះពាល់របស់ធនាគារពិភពលោក និង IMF ក្នុងការបំផ្លាញអធិបតេយ្យភាពស្បៀងអាហារ និងការងើបឡើងវិញនៃរចនាសម្ព័ន្ធអាណានិគមនិយមបែបថ្មី។

🚨ការទាមទារទាំង ៦ចំណុចនោះ រួមមាន៖

1.លុបបំណុល សម្រាប់ប្រទេសដែលមានចំណូលទាប និងមធ្យម ដែលកំពុងប្រឈមមុខនឹងវិបត្តិបំណុល។

2.អនុញ្ញាតឱ្យមានការពិនិត្យពិច័យ ជាសាធារណៈលើបំណុលបរទេស ដែលរដ្ឋាភិបាលនានា ជំពាក់។

3.បញ្ចប់ការផ្តល់ប្រាក់ឧបត្ថម្ភធន ដល់ក្រុមហ៊ុនសាជីវកម្មធំៗ ហើយបង្វែរថវិកាសាធារណៈទៅជួយគាំទ្រកសិកម្មបែបអេកូឡូស៊ី ព្រមទាំងបង្វែរការវិនិយោគលើវិស័យស្បៀងអាហារ កសិកម្ម និងអាកាសធាតុ ឱ្យផុតពីខ្សែច្រវាក់ផ្គត់ផ្គង់ ដែលគ្របដណ្តប់ដោយក្រុមហ៊ុនសាជីវកម្ម វិញ។

4.បង្កើនចំណូលរដ្ឋ តាមរយៈប្រព័ន្ធពន្ធដារជឿនលឿន រួមទាំងការប្រមូលពន្ធសមរម្យ លើប្រាក់ចំណេញរបស់ក្រុមហ៊ុនសាជីវកម្ម និងការប្រមូលពន្ធលើទ្រព្យសម្បត្តិរបស់អ្នកមានមហាសេដ្ឋី។

5.ធ្វើឱ្យធនាគារកណ្តាល មានលក្ខណៈប្រជាធិបតេយ្យ តម្លាភាព និងគណនេយ្យភាពចំពោះសាធារណជន ដោយធានាថា ស្ថាប័នទាំងនេះការពារផលប្រយោជន៍ របស់កម្មករនិយោជិត ជាជាងការពារផលប្រយោជន៍ របស់ក្រុមហ៊ុនអាជីវកម្មធំៗ។

6.គិតប្រជាជន និងភពផែនដី ជាធំ ក្នុងការរៀបចំគោលនយោបាយសេដ្ឋកិច្ច។

សូមជម្រាបជាថ្មី ការតវ៉ានៅថៃ គឺជាផ្នែកមួយនៃយុទ្ធនាការសកល របស់បណ្តាញចលនាកសិករអន្តរជាតិ La Via Campesina ក្នុងប្រទេសជាង ៦០ ដើម្បីទាមទារលក្ខខណ្ឌ ៦ ចំណុចពីស្ថាប័នហិរញ្ញវត្ថុពិភពលោក៕

ប្រភព៖ Khaosod
258001
🚨អនុទីន ចាប់ផ្តើមរងសម្ពាធខ្លាំងឡើងៗ ពីក្រុមជ្រុលនិយម ថៃ ដឹកនាំដោយ ស៊ិនធិ

អនុទីន កំពុងរងសម្ពាធខ្លាំង ខណៈរលកនៃការប្រឆាំង កំពុងពុះកញ្ជ្រោលក្នុងប្រទេសថៃ ជាពិសេសថ្មីៗនេះ អតីតមេដឹកនាំក្រុមអាវលឿង បានចេញមុខដោយផ្ទាល់ បរិហានាយករដ្ឋមន្ត្រីថៃ តែម្តង។

ចំពោះរឿងហេតុចុងក្រោយបំផុតនេះ ស៊ិនធិ លឹមថងគុល បានប្រកាសបើកយុទ្ធនាការ «ដណ្តើមយក ​ប្រទេសថៃរបស់យើងមកវិញ» ដោយចោទប្រកាន់ថា រដ្ឋាភិបាលទីក្រុងបាងកក ក្រោមការដឹកនាំរបស់ ​អនុទីន បានបណ្តែតបណ្តោយឲ្យ មានបណ្តាញអាជីវកម្មខុសច្បាប់ពីបរទេស ជាពិសេសសំដៅលើអ៊ីស្រាអែល តែម្តង ឲ្យមកទិញដីធ្លី និងធ្វើអាជីវកម្ម ក្នុងប្រទេសថៃ ដោយប្រើឈ្មោះជនជាតិថៃ ដើម្បីបាំងមុខ។

តាមសម្តីរបស់ ស៊ិនធិ, ជនជាតិអ៊ីស្រាអែល ក្នុងចំណោមជនបរទេសផ្សេងទៀត កំពុងបើកអាជីវកម្មកខ្វក់ ដោយប្រើប្រាស់ជនជាតិថៃ ជារនាំងពាំងមុខ ប៉ុន្តែរដ្ឋាភិបាលអនុទីន អសកម្មខ្លាំងណាស់ ក្នុងការចាត់វិធានការ ឬដោះស្រាយបញ្ហាទាំងនោះ។ ដូច្នេះហើយ លោកក៏ចាប់ផ្តើមយុទ្ធនាការនេះ ដោយនឹងដើរក្បួនទៅតវ៉ានៅស្ថានទូតអ៊ីស្រាអែល ហើយដាក់ញត្តិនៅទីនោះ នាថ្ងៃទី១០ ខាងមុខតែម្តង។ លោកប្រកាសថា៖ «បើប្រយុទ្ធដើម្បីដណ្តើមយកប្រទេសថៃ ត្រឡប់មកវិញ ខ្ញុំសុខចិត្តស្លាប់»។

មិនត្រឹមប៉ុណ្ណឹង ក៏មានការរិះគន់ផងដែរ លើដោះស្រាយរបស់អនុទីន ចំពោះការសង្គ្រោះទឹកជំនន់ ភាពមិនប្រក្រតីក្នុងការប្រឡងចូលបម្រើការងាររដ្ឋ និងវិវាទដីធ្លីនៅតំបន់ Khao Kradong។

ក្រៅពីការដើរក្បួនទៅស្ថានទូតអ៊ីស្រាអែល នៅថ្ងៃទី១០ហើយនោះ, ស៊ិនធិ ក៏ព្រមាន ធ្វើបាតុកម្មតាមដងផ្លូវទ្រង់ទ្រាយធំផងដែរ ប្រសិនបើនៅថ្ងៃទី១៤ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតថៃ សម្រេចទម្លាក់ចោល ការចោទប្រកាន់លើករណីស៊ុមគ្រលុំគ្នា ក្នុងការបោះឆ្នោត ជ្រើសរើសសមាជិកព្រឹទ្ធសភា ដែលពាក់ព័ន្ធនឹងអ្នកនយោបាយធំៗ។

ទន្ទឹុមនោះ បើតាមការផ្សាយរបស់ Thai Newsroom កាលពីថ្ងៃចន្ទ ទី៧ ខែកញ្ញា ឆ្នាំ២០២៦ គិតត្រឹមពេលនេះ មានក្រុមរហូតដល់ទៅ ៥ហើយ ដែលបង្ហាញបំណងចូលរួមចលនារបស់ ស៊ិនធិ។

យ៉ាងណា ជុំវិញរឿងនេះ ក៏មានប្រតិកម្មពីរដ្ឋាភិបាលថៃដែរ ដោយរដ្ឋមន្ត្រីក្រសួងធនធានធម្មជាតិ និងបរិស្ថាន Suchart Chomklin បានរិះគន់ចំៗទៅ ស៊ិនធិ ហើយព្រមានថា ការធ្វើបាតុកម្មតាមដងផ្លូវជាថ្មី អាចធ្វើឱ្យប្រទេសជាតិ ដើរថយក្រោយ ២០ ឆ្នាំ។

ជាពិសេស លោកព្រមានថា ទង្វើបែបនេះ ពិតជាមានហានិភ័យខ្លាំងណាស់ ដែលវានឹងធ្វើខូចដល់ទំនុកចិត្តរបស់វិនិយោគិនបរទេស។

ទោះបីជាយ៉ាងណាក៏ដោយ ជុំវិញរឿងនេះ អនុទីន មិនទាន់និយាយអ្វីច្រើនទេ គ្រាន់តែបង្ហើរពាក្យប៉ុន្មានម៉ាត់ថា លោកស្វាគមន៍ជានិច្ច បើស៊ិនធិ ចង់ជជែកតទល់គ្នា ក្នុងកម្មវិធីណាមួយ៕

ប្រភព៖ Amarin TV & Thai Newsroom
227000
🚨មេ Scammer អន្តរជាតិម្នាក់ទៀត ដែលជាប់បញ្ជីខ្មៅ Interpol រស់សោយសុខនៅថៃ ទីបំផុតត្រូវចាប់បាន

ឧក្រិដ្ឋជនបរទេសម្នាក់ទៀត ជាមេក្រុមឆបោកតាមអនឡាញ (Scam) ដែលជាប់ក្នុងបញ្ជីតាមចាប់ខ្លួនរបស់ប៉ូលិសអន្តរជាតិ (Interpol) ទីបំផុតត្រូវចាប់បាននៅប្រទេសថៃ ក្រោយសំងំរស់ យ៉ាងសុខសាន្តនៅទីនោះ រយៈពេល ២៦០ថ្ងៃ។

តាមការផ្សាយរបស់ Thaiger, Scammer រូបនេះជាជនជាតិកូរ៉េខាងត្បូង មានឈ្មោះ Lim ត្រូវបានចាប់ខ្លួនក្នុងខុនដូ នាភាគខាងជើងទីក្រុងបាងកក កាលពីព្រហស្បតិ៍ ថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៦។

Scammer រូបនេះជាប់ក្នុងបញ្ជីខ្មៅរបស់ Interpol ហើយក៏ស្ថិតក្រោមដីកាចាប់ខ្លួន របស់កូរ៉េខាងត្បូងផ្ទាល់ផងដែរ ជុំវិញអំពើឆបោកនៅប្រទេសខ្លួន កើបលុយបានរាប់លានដុល្លារ។

តាមការស៊ើបអង្កេត, Lim គឺជាមេខ្លោងនៃអង្គការ Lucky Nine ដែលមានបណ្តាញភ្នាក់ងារចំនួន ១២ទូទាំងប្រទេសកូរ៉េខាងត្បូង រួមទាំងសាខានានាដូចជា Seolleung, Gold និង Somang ផងដែរ។

ប៉ូលិសរកឃើញថា ក្រុមនេះ បានបន្លំធ្វើពាណិជ្ជកម្ម តាមរយៈការវិនិយោគទុនក្លែងក្លាយ ពោលគឺសន្យាផ្តល់កម្រៃជើងសារ និងការប្រាក់ពី ៣% ដល់ ២១% ដល់អ្នកវិនិយោគ តាមទំហំទឹកប្រាក់ ប៉ុន្តែតាមពិតទៅ ថវិកាទាំងអស់ ត្រូវបានយកទៅលេងល្បែងកាស៊ីណូអនឡាញ នៅបរទេស ឬបង្វិលទៅបង់សងវិនិយោគិនមុនៗ ទៅវិញ។

ជាលទ្ធផល ក្រុមនេះបោកបានមនុស្សជាង ១០០នាក់ កើបលុយបានជាង ១០ពាន់លានវ៉ុន (៧.៤លានដុល្លារអាមេរិក)។ ក្រោយមក Lim ក៏បានរត់ទៅសំងំរស់នៅសោយសុខនៅប្រទេសថៃ ទើបតែចាប់បាននៅដើមខែនេះប៉ុណ្ណោះ៕

ប្រភព៖ Thaiger
742000
Photo
🚨រុស្ស៊ី វាយប្រហារទ្រង់ទ្រាយធំ លើទីក្រុងកៀវ ជាថ្មី ក្រោយពូទីន ជួបប្រេសិតពិសេសរបស់លោក ត្រាំ

ក្រោយឈប់បាញ់ ៣ថ្ងៃ, រុស្ស៊ី ក៏បើកការវាយប្រហារលើគោលដៅយោធា ក្នុងរដ្ឋធានី កៀវ នៃប្រទេសអ៊ុយក្រែន សាជាថ្មី ដែលប្រតិបត្តិការនេះ កើតឡើងបីថ្ងៃប៉ុណ្ណោះ បន្ទាប់ពីប្រមុខវិមានក្រឹមឡាំង វ្ល៉ាឌីមៀរ ពូទីន ជួបជាមួយប្រេសិតពិសេសរបស់ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ នៅទីក្រុង មូស្គូ។

តាមការផ្សាយរបស់ RT នៅថ្ងៃអង្គារ ទី៨ ខែកញ្ញា ឆ្នាំ២០២៦ កងទ័ពរុស្ស៊ី បានបើកការវាយប្រហារទ្រង់ទ្រាយធំ លើទីតាំងសំខាន់ៗក្នុងទីក្រុងកៀវ ជាពិសេសរោងចក្រផលិតមីស៊ីលនិងដ្រូន ព្រមទាំងមជ្ឈមណ្ឌលភស្តុភារកម្ម ផងដែរ។

មិនត្រឹមប៉ុណ្ណឹង ក្រសួងការពារជាតិរុស្ស៊ី បានចេញសេចក្តីថ្លែងការណ៍ថា ក្រៅពីរដ្ឋធានីអ៊ុយក្រែន សូម្បីរោងចក្រនៅកំពង់ផែ Chenomorsk ក្នុងតំបន់ Odessa ដែលបម្រើការឲ្យយោធា និងកប៉ាល់មួយគ្រឿង ដែលដឹកប្រេងសម្រាប់កងទ័ពអ៊ុយក្រែន ក៏ត្រូវវាយប្រហារ ក្នុងដែនទឹកសមុទ្រខ្មៅ ដូចគ្នា៕

ប្រភព៖ RT
376000
🚨បន្ទុះភ្នំភ្លើងនៅឥណ្ឌូណេស៊ី រឹតខ្លាំង! ជើងហោះហើរ ជិត ៣ ០០០ ត្រូវផ្អាក, ជាប់គាំងអ្នកដំណើរ កើនដល់ជាង ៣៤ម៉ឺននាក់

ផលប៉ះពាល់ពីបន្ទុះភ្នំភ្លើងនៅឥណ្ឌូណេស៊ី កាន់តែធ្ងន់ធ្ងរទៅៗហើយ ដោយវាបានបង្អាក់ជើងហោះហើរ កើនដល់ជិត ៣ ០០០ជើង ធ្វើឱ្យអ្នកដំណើរជាង ៣៤០ ០០០នាក់ ត្រូវបានជាប់គាំង នៅតាមអាកាសយានដ្ឋាននានា ព្រមទាំង អាកាសយានដ្ឋានអន្តរជាតិ Soekarno-Hatta ផងដែរ។

ភ្នំភ្លើង Anak Krakatau បានផ្ទុះកាលពីថ្ងៃអាទិត្យ ទី៦ ខែកញ្ញា ឆ្នាំ២០២៦ បាញ់ផេះឡើងលើមេឃកម្ពស់ ៦គីឡូម៉ែត្រនៅខាងកោះជ្វា និង ១៥គីឡូម៉ែត្រនៅខាងកោះស៊ូម៉ាត្រា ខណៈទីភ្នាក់ងារភូមិសាស្រ្តឥណ្ឌូណេស៊ី ព្រមានថា ហានិភ័យនៃការផ្ទុះថ្មីៗ នៅតែមានកម្រិតខ្ពស់បំផុត។

ពេលផ្ទុះដំបូងកាលពីចុងសប្តាហ៍ ភ្នំភ្លើងនេះ បង្ខំឲ្យអាកាសយានដ្ឋានអន្តរជាតិ Soekarno-Hatta ផ្អាកជើងហោះហើរ ត្រឹម ២០៩ជើង បណ្តាលឱ្យអ្នកដំណើរជាង ២២ ០០០នាក់ ត្រូវជាប់គាំងប៉ុណ្ណោះ ហើយបន្តជះឥទ្ធិពលអាក្រក់ដល់សហគមន៍ និងសាលារៀននានាផងដែរ។

យ៉ាងណា ឥឡូវ អាជ្ញាធរឥណ្ឌូណេស៊ី ក៏ប្រកាសថា ជើងហោះហើររហូតដល់ទៅ ២ ៩៦១ជើង ត្រូវផ្អាកនិងពន្យារពេល ប៉ះពាល់ដល់អ្នកដំណើរ ៣៤១ ០០០នាក់។

ស្របពេលជាមួយគ្នានោះ ដោយសារតែសកម្មភាព ឥតថមថយ, អាជ្ញាធរ ក៏ចេញការព្រមានអំពីគ្រោះថ្នាក់ដល់ផ្លូវដង្ហើម ប៉ះពាល់ដល់ភ្នែក និងស្បែក សូម្បីតែសាលារៀនក៏ត្រូវបង្ខំឱ្យបិទទ្វារ ជាបណ្តោះអាសន្នផងដែរ ដើម្បីសុវត្ថិភាពសិស្ស។

ឥណ្ឌូណេស៊ី ថែមទាំងដាក់កំហិត និងកំណត់ទីតាំងហាមឃាត់ផងដែរ មិនឲ្យមនុស្សចូល ឬធ្វើសកម្មភាពអ្វីទាំងអស់ ក្នុងរង្វង់ ៣គីឡូម៉ែត្រពីមាត់ភ្នំភ្លើង។

សូមជម្រាបជាថ្មី ភ្នំភ្លើង Anak Krakatau មានន័យថា «កូនរបស់ Krakatau» ដោយវាលេចឡើងពីតំបន់ដែលធ្លាប់ជាទីតាំងរបស់ភ្នំភ្លើង Krakatau កាលពីជាង ១សតវត្សមុន។ ភ្នំភ្លើង Krakatau បានផ្ទុះខ្លាំងនៅឆ្នាំ១៨៨៣ ដោយបង្កឱ្យមានរលកយក្សស៊ូណាមិ និងសម្លាប់មនុស្សជាង ៣៦ ០០០នាក់៕

ប្រភព៖ BBC
440000
🚨មេដឹកនាំ​អ៊ុយក្រែន ទម្លាយថា រុស្ស៊ីអាច​​ផលិត​មីស៊ីល​បាលិស្ទិក​បានដល់ ១ ៣០០​គ្រាប់​ក្នុងមួយ​ឆ្នាំ​


ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀរ ហ្សេលេនស្គី បាន​​សម្តែងក្តីបារម្ភ និងប្រកាសអាសន្នជាថ្មីអំពីសមត្ថភាពយោធារបស់រុស្ស៊ី ដោយលោក​​​​​បាន​លាត​ត្រដាង​កាល​ពី​ថ្ងៃ​អាទិត្យ ​ទី​២៣ ខែ​សីហា ឆ្នាំ​២០២៦ ថា រុស្ស៊ីអាចមានលទ្ធភាពផលិតមីស៊ីលបាលិស្ទិកដ៏មានឥទ្ធិពល​រហូតដល់ ១ ៣០០​គ្រាប់​ក្នុងមួយឆ្នាំ។


យោងតាមការចុះផ្សាយរបស់សារព័ត៌មាន NHK លោក ហ្សេលេន​ស្គី បានបញ្ជាក់ថា បច្ចុប្បន្នរុស្ស៊ីមានស្តុកមីស៊ីលបាលិស្ទិកប្រមាណពី ៦០០ ទៅ ៦៣០គ្រាប់​នៅក្នុងដៃ ហើយកំពុងតែខិតខំបង្កើនសមត្ថភាពផលិតឱ្យបានប្រមាណ ១០០គ្រាប់​ក្នុងមួយខែ ដើម្បីត្រៀមលក្ខណៈ សម្រាប់ការវាយប្រហារទ្រង់ទ្រាយធំនៅរដូវរងាខាងមុខ។


ដើម្បីទប់ទល់នឹងការគំរាមកំហែងនេះ លោក ហ្សេលេន​ស្គី បាន​​ប្រាប់​ថា កងទ័ពអ៊ុយក្រែនកំពុងតែប្រឹងប្រែងធ្វើសកម្មភាពយ៉ាងសកម្ម ដើម្បីកាត់បន្ថយ និងកម្ទេចខ្សែសង្វាក់​ផលិតកម្មអាវុធរបស់រុស្ស៊ី តាមរយៈការវាយប្រហារលើទីតាំងយោធា និងរោងចក្រសំខាន់ៗ។ លោកបានបន្ថែមថា ទោះបីជាប្រព័ន្ធការពារអាកាស និងយន្តហោះចម្បាំងរបស់អ៊ុយក្រែន អាចបាញ់ទម្លាក់មីស៊ីលគ្រូស​បានយ៉ាងមានប្រសិទ្ធភាពក៏ដោយ ប៉ុន្តែមីស៊ីលបាលិស្ទិកនៅតែជាបញ្ហាប្រឈមដ៏ធំបំផុត និងមានគ្រោះថ្នាក់បំផុត សម្រាប់ប្រទេសរបស់លោក ដែលទាមទារឱ្យមានប្រព័ន្ធការពារអាកាសកម្រិតខ្ពស់មកជួយអន្តរាគមន៍។


ស្របពេលជាមួយគ្នានេះ តាមការរាយការណ៍របស់សារព័ត៌មាន The Guardian ប្រធានាធិបតីអ៊ុយក្រែនរូបនេះ បានអំពាវនាវយ៉ាងទទូចដល់បណ្តាប្រទេសលោកខាងលិច ឱ្យជួយផ្គត់ផ្គង់​មីស៊ីលការពារអាកាស Patriot យ៉ាងហោចណាស់ ៣០០គ្រាប់ ដើម្បីការពាររោងចក្រអគ្គិសនី និងហេដ្ឋារចនាសម្ព័ន្ធស៊ីវិលពីការវាយប្រហាររបស់រុស្ស៊ី។ លោកបានសម្តែងក្តីសង្ឃឹមយ៉ាងមុតមាំថា អ៊ុយក្រែនអាចទទួលបានសិទ្ធិទិញ ឬទទួលបានផ្នែកខ្លះនៃស្តុកអាវុធរបស់សហរដ្ឋអាមេរិក ត្រឹមតែ ៥% ទៅ ១០% ប៉ុណ្ណោះ ដែលការស្នើសុំនេះធ្វើឡើង បន្ទាប់ពីរុស្ស៊ីបានបើកការវាយប្រហារដោយមីស៊ីលបាលិស្ទិកយ៉ាងរន្ធត់លើរដ្ឋធានីកៀវ បណ្តាលឱ្យមនុស្សយ៉ាងហោចណាស់ ១៦នាក់បានបាត់បង់ជីវិត កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ សប្ដាហ៍មុន៕
282000
🚨វិមានក្រឹមឡាំង៖ លោក ពូទីន និងលោក ត្រាំ អាចនឹងមានជំនួបផ្ទាល់មាត់ នៅកិច្ចប្រជុំ APEC


វិមានក្រឹមឡាំង បានទម្លាយព័ត៌មានថា ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន និងប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ អាចនឹងមានជំនួបផ្ទាល់មាត់ជាមួយគ្នា នៅក្រៅកិច្ចប្រជុំកំពូល APEC ក្នុងប្រទេសចិន នាខែវិច្ឆិកា ខាងមុខ ប្រសិនបើមេដឹកនាំទាំងពីរបានអញ្ជើញទៅចូលរួមព្រឹត្តិការណ៍នេះដូចគ្នា។


យោងតាមសារព័ត៌មាន Anadolu លោក Yury Ushakov ទីប្រឹក្សាគោលនយោបាយការបរទេសនៃវិមានក្រឹមឡាំង បានបញ្ជាក់នៅក្នុងបទសម្ភាសន៍មួយ​កាល​ពី​ថ្ងៃ​​ទី​២៣ ខែ​សីហា ថា បើមេដឹកនាំនៃប្រទេសមហាអំណាចទាំងពីរស្ថិតនៅក្នុងព្រឹត្តិការណ៍តែមួយ នោះជំនួប និងកិច្ចសន្ទនារវាងអ្នកទាំងពីរ គឺជារឿងដែលមិនអាចជៀសផុតឡើយ។


យ៉ាងណាមិញ លោក Ushakov បានបន្ថែមថា រហូតមកដល់ពេលនេះ ភាគីទាំងពីរមិនទាន់មានសញ្ញា ឬការរៀបចំផែនការផ្លូវការណាមួយ សម្រាប់ជំនួបនេះនៅឡើយទេ ដោយសារតែកិច្ចប្រជុំកំពូល APEC នៅសល់ពេលប្រមាណ ៣ ខែទៀតឯណោះ។ លោកបានគូសបញ្ជាក់ថា មុនពេលព្រឹត្តិការណ៍នោះមកដល់ ពិភពលោកនៅមានព្រឹត្តិការណ៍អន្តរជាតិធំៗជាច្រើនទៀត ដែលត្រូវប្រព្រឹត្តទៅ ដូច្នេះភាគីទាំងអស់ត្រូវរង់ចាំមើលស្ថានការណ៍ជាបន្តបន្ទាប់ទៀតសិន។


ស្របពេលជាមួយគ្នានេះដែរ រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergey Lavrov ក៏​បានឆ្លៀត​ចេញមុខព្រមានប្រទេសលោកខាងលិច ដូចជា អង់គ្លេស បារាំង អាល្លឺម៉ង់ និងសហភាពអឺរ៉ុប ថា ពួកគេមិនអាចលាងដៃស្អាត ឬគេចវេះពីការទទួលខុសត្រូវរឿងផ្ដល់អាវុធឱ្យអ៊ុយក្រែនបានឡើយ។ លោកបានសង្កត់ធ្ងន់ថា ទោះបីជាប្រទេសទាំងនោះព្យាយាមធ្វើជាដកខ្លួន ឬសម្រាលកំហុសនៅចំពោះមុខសាធារណជនយ៉ាងណាក៏ដោយ ក៏រុស្ស៊ីដឹងទង្វើរបស់ពួកគេច្បាស់ ហើយរុស្ស៊ីនឹងចាត់ទុកមេដឹកនាំលោកខាងលិចទាំងនោះជាអ្នកទទួលខុសត្រូវចំពោះសកម្មភាពប្រឆាំងនឹងរុស្ស៊ី៕
383000
🚨មេដឹកនាំអង់គ្លេសថ្មី បំពេញ​ទស្សនកិច្ច​លើកដំបូងបង្អស់នៅអ៊ុយក្រែន សន្យាជួយផលិតមីស៊ីលចម្ងាយ​ឆ្ងាយ


នាយករដ្ឋមន្ត្រីអង់គ្លេស លោក Andy Burnham បានសម្រេចចិត្តជ្រើសរើសប្រទេសអ៊ុយក្រែន ជាគោលដៅដំបូងបង្អស់សម្រាប់ដំណើរបំពេញទស្សនកិច្ចផ្លូវការនៅបរទេស ចាប់តាំងពីរូបលោក​​ឡើងកាន់តំណែង កាល​ពីខែកក្កដា​ កន្លងទៅ។


នៅក្នុងដំណើរបំពេញទស្សនកិច្ចនាថ្ងៃចន្ទ ទី​២៤ ខែ​សីហា នេះ លោក Burnham នឹងជួបពិភាក្សាការងារផ្ទាល់ជាមួយប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀរ ហ្សេលេនស្គី ហើយអ្វីដែលកាន់តែពិសេសនោះគឺ លោកនឹងប្រកាសពីជំនួយយោធាដ៏សំខាន់មួយ ដើម្បីជួយអ៊ុយក្រែនឱ្យមានសមត្ថភាពផលិតមីស៊ីលប្រយុទ្ធចម្ងាយឆ្ងាយដោយខ្លួនឯង សម្រាប់ប្រើប្រាស់ក្នុងសមរភូមិ។


តាមផែនការដែលបានរៀបចំ អង់គ្លេសនឹងអនុញ្ញាតឱ្យក្រុមហ៊ុនផលិតមីស៊ីលអឺរ៉ុប MBDA ចែករំលែកព័ត៌មានសម្ងាត់បច្ចេកវិទ្យាអំពីសមាសភាគដែលផលិតដោយអង់គ្លេស សម្រាប់ប្រើប្រាស់ក្នុងមីស៊ីលគ្រូសចម្ងាយឆ្ងាយប្រភេទ SCALP។ ការបើកផ្លូវនេះ នឹងជួយឱ្យប្រទេសបារាំង និងអ៊ុយក្រែន អាចបង្កើតខ្សែសង្វាក់​ផលិតកម្ម និងដំឡើងមីស៊ីលប្រភេទនេះនៅក្នុងស្រុកបានដោយផ្ទាល់តែម្តង។ លោកនាយករដ្ឋមន្ត្រីអង់គ្លេស បានសង្កត់ធ្ងន់ថា «សុវត្ថិភាពរបស់អ៊ុយក្រែន គឺជាសុវត្ថិភាពរបស់អង់គ្លេស» ហើយអង់គ្លេសនឹងបន្តឈរក្បែរអ៊ុយក្រែនជានិច្ច មិនថាក្នុងរយៈពេលយូរប៉ុណ្ណាឡើយ។


ការជំរុញឱ្យអ៊ុយក្រែនអាចផលិតអាវុធដោយខ្លួនឯងនេះ កើតឡើងចំពេលដែលកងទ័ពអ៊ុយក្រែន កំពុងពឹងផ្អែកយ៉ាងខ្លាំងលើការវាយប្រហារចម្ងាយឆ្ងាយ ទៅលើរោងចក្រប្រេង និងទីតាំងផ្គត់ផ្គង់យោធារបស់រុស្ស៊ីនៅខាងក្រោយសមរភូមិមុខ។ រហូតមកដល់ពេលនេះ អង់គ្លេសបានផ្តល់ជំនួយយោធា និងស៊ីវិលដល់អ៊ុយក្រែនសរុបជាង ២៥ពាន់​លានផោន ឬ​ប្រមាណ ៣៤ពាន់​លានដុល្លារ ហើយថែមទាំងជាប្រទេសដំបូងគេដែលហ៊ានផ្តល់រថក្រោះ និងមីស៊ីលចម្ងាយឆ្ងាយដល់អ៊ុយក្រែន។ ទោះបីជារុស្ស៊ីធ្លាប់បានចេញមុខព្រមានថា អង់គ្លេសនឹងត្រូវប្រឈមមុខនឹង «ផលវិបាក» ចំពោះការផ្តល់អាវុធទាំងនេះយ៉ាងណាក៏ដោយ ក៏អង់គ្លេសនៅតែបង្ហាញជំហរយ៉ាងរឹងមាំ ក្នុងការដើរតួនាទីជាអ្នកដឹកនាំមុខគេ ក្នុងការការពារសន្តិសុខរបស់អ៊ុយក្រែនដដែល៕
356000
🚨ហ្សេលេនស្គី៖ «ការបោះឆ្នោត​អំឡុងពេល​​សង្គ្រាម ប្រៀបដូច​ «រលកយក្សស៊ូណាមិ» ដែលឲ្យប្រជាជន​ខ្ចាត់ព្រាត់


ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀរ ហ្សេលេនស្គី បានចេញមុខបដិសេធយ៉ាងដាច់អហង្ការ ចំពោះការទាមទារឲ្យមានការបោះឆ្នោតឡើងវិញ ក្នុងអំឡុងពេលដែលប្រទេសកំពុងជួបសង្គ្រាម ដោយលោក​ព្រមានថា ទង្វើបែបនេះនឹង «បំផ្លាញប្រទេសជាតិ» និងប្រៀបដូចជា «រលកយក្សស៊ូណាមិ» ដែលអាចធ្វើឲ្យប្រជាជនអ៊ុយក្រែនបែកបាក់គ្នាយ៉ាងធ្ងន់ធ្ងរ។ នេះ​បើយោងតាម​ការចុះផ្សាយរបស់​សារព័ត៌មាន UPI កាល​ពីថ្ងៃទី​២៣ ខែ​សីហា ឆ្នាំ​២០២៦។


ចាប់តាំងពីរុស្ស៊ីបានបើកការឈ្លានពានក្នុងឆ្នាំ២០២២ មក អ៊ុយក្រែនបានប្រកាសដាក់ប្រទេសក្នុងគ្រាអាសន្ន ក្រោម​ច្បាប់អាជ្ញាសឹក ដែលជាហេតុធ្វើឲ្យការបោះឆ្នោតទាំងអស់ត្រូវផ្អាក។


ការចេញមុខថ្លែងសារដ៏ក្តៅគគុករបស់លោក ហ្សេលេនស្គី ធ្វើឡើងបន្ទាប់ពីអតីតរដ្ឋមន្ត្រីក្រសួងការពារជាតិ លោក Mykhailo Fedorov ដែលត្រូវបានដកតំណែងកាលពីខែកក្កដា បានចេញមុខអំពាវនាវឲ្យប្រធានាធិបតី អនុញ្ញាតឲ្យប្រជាជនអ៊ុយក្រែនបានប្រើប្រាស់សិទ្ធិបោះឆ្នោតឡើងវិញ ដោយសារអាណត្តិ ៥ឆ្នាំរបស់លោក ហ្សេលេនស្គី បានផុតកំណត់តាំងពីឆ្នាំ២០២៤មក​ម៉្លេះ។ លោក Fedorov បានគូសបញ្ជាក់ថា «ប្រជាធិបតេយ្យ មិនត្រូវក្លាយជាចំណាប់ខ្មាំងរបស់រុស្ស៊ី​ឡើយ» ហើយអ៊ុយក្រែនត្រូវតែស្វែងរកយន្តការផ្លូវច្បាប់ និងសុវត្ថិភាព ដើម្បីស្តារដំណើរការប្រជាធិបតេយ្យឡើងវិញ ព្រោះអ៊ុយក្រែននៅតែចង់​ក្លាយខ្លួន​ជា​រដ្ឋអឺរ៉ុបសេរីមួយដដែល។


យ៉ាងណាមិញ លោក ហ្សេលេនស្គី បានតបវិញ​ថា លោកអាចនឹងពិចារណាឲ្យមានការបោះឆ្នោត លុះត្រាតែមាន «លក្ខខណ្ឌពិសេស» មួយចំនួន ដូចជា ការធានាសុវត្ថិភាព និងការអនុញ្ញាតឲ្យយោធិននៅសមរភូមិមុខ រួមទាំងប្រជាពលរដ្ឋអ៊ុយក្រែនរាប់លាននាក់ដែលកំពុងភៀសខ្លួននៅបរទេស អាចចូលរួមបោះឆ្នោតបានដោយស្មើភាព។ កាល​ពី​ចុងឆ្នាំ​មុន​ លោក ហ្សេលេនស្គី ក៏ធ្លាប់បានលើកឡើងផងដែរថា លោកនឹងរៀបចំការបោះឆ្នោត ប្រសិនបើទទួលបានការជួយជ្រោមជ្រែងពីសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តលោកខាងលិច ក្នុងការធានាសុវត្ថិភាពជូនប្រជាពលរដ្ឋក្នុងអំឡុងពេលចេញទៅបោះឆ្នោត៕
345000
🚨២ថ្ងៃជាប់គ្នា! ភាគខាងត្បូងថៃ ផ្ទុះការវាយប្រហារផ្ទួនៗ ជាង ៥០លើក បង្កចលាចល និងវឹកវរខ្លាំង

ស្ថានការណ៍ភាគខាងត្បូងប្រទេសថៃ ឈានដល់កម្រិតធ្ងន់ធ្ងរខ្លាំងបំផុត ដោយត្រឹម២ថ្ងៃប៉ុណ្ណោះ មានការវាយប្រហារបណ្តាក់គ្នាដល់ទៅ ៥១លើក ធ្វើឲ្យវឹកវរ និងចលាចល ថែមទាំងបង្កការបំផ្លិចបំផ្លាញទ្រង់ទ្រាយធំ ប៉ុន្តែមិនមានការបញ្ចេញព័ត៌មានអំពី តួលេខមនុស្សស្លាប់ឡើយ។

តាមការផ្សាយរបស់ Khaosod, ២ថ្ងៃមកនេះ េខត្ត៣ ដូចជា Narathiwat, Yala និង Pattani ត្រូវវាយប្រហារយ៉ាងធ្ងន់ធ្ងរ មានទាំងការបំផ្ទុះគ្រាប់បែក បាញ់រះ និងប្លន់ប្រដាប់អាវុធ។

មិនត្រឹមប៉ុណ្ណឹង ក្រុមផ្តាច់ខ្លួនក៏បានដុតបំផ្លាញអគាររដ្ឋបាលមូលដ្ឋាន, បំផ្ទុះគ្រាប់បែក, ដុតបំផ្លាញបង្គោលភ្លើង និងអង់តែនទូរគមនាគមន៍ ព្រមទាំងដុតកង់ឡាននៅលើផ្លូវ ផងដែរ។

បញ្ជាការដ្ឋានប្រតិបត្តិការសន្តិសុខផ្ទៃក្នុង (ISOC) បានឲ្យដឹងថា សរុបទិន្នន័យនៃការវាយប្រហារ, គឺនៅខេត្ត Narathiwat មាន ២២ករណី, Yala ១៨ ករណី និង Pattani ១១ ករណី។

ចំពោះករណីចុងក្រោយបំផុត នៅរាត្រីថ្ងៃអាទិត្យ! ក្រុមផ្តាច់ខ្លួនបានដុតយានដ្ឋានមួយ ថែមទាំងបង្កៃគ្រាប់បែកនៅប៉ុស្តិ៍យាម របស់ឃុំ Pho Ming នៃស្រុក Panare ខេត្ត Pattani ផងដែរ។

ការវាយប្រហារនេះ កើតឡើងនៅម៉ោង ៩យប់ ដោយសកម្មប្រយុទ្ធមួយក្រុម មានគ្នា៦-៧នាក់ បានធ្វើសកម្មភាពបំផ្លាញរថយន្តជាច្រើនគ្រឿង។ ក្រោយមក ពួកគេក៏បានចូលទៅប៉ុស្តិ៍យាម រួមបង្កៃគ្រាប់បែក ហើយក៏បំផ្ទុះ បន្ទាប់ពីដកថយមកវិញ៕

ប្រភព៖ Khaosod
344000

Showing 30 of 89 posts

Xếp hạng

Yêu cầu đăng nhập

Frequently Asked Questions

Kênh Telegram កម្ពុជាថ្មី International nói về gì?+

កម្ពុជាថ្មី International (@kpt_international) là kênh Telegram thuộc danh mục Tin thế giới trên tgdio. Xem xếp hạng, đánh giá, nhận xét và bài đăng trước khi đăng ký. Hiện có khoảng 4.775 người đăng ký trên tgdio.

Làm sao để tham gia កម្ពុជាថ្មី International (@kpt_international)?+

Mở hồ sơ trên tgdio, dùng Join / Open in Telegram để đăng ký @kpt_international miễn phí.

កម្ពុជាថ្មី International có phải kênh Tin thế giới tốt không?+

Trên tgdio hãy xem đánh giá, nhận xét, xếp hạng và bài đăng của កម្ពុជាថ្មី International trước khi tham gia. Hiện có khoảng 4.775 người đăng ký trên tgdio. So sánh với các kênh Tin thế giới tương tự.

Xem thống kê và bài đăng កម្ពុជាថ្មី International ở đâu?+

Trên tgdio, mở trang @kpt_international để xem thống kê, xếp hạng, đánh giá và bài đăng.